បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • wp19 លេខ ២ ទំ. ៨-៩
  • ពេលគូអាពាហ៍ពិពាហ៍មិនស្មោះត្រង់

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • ពេលគូអាពាហ៍ពិពាហ៍មិនស្មោះត្រង់
  • ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់ផ្សព្វផ្សាយ) ២០១៩
  • ចំណងជើងតូច
  • អត្ថបទស្រដៀងគ្នា
  • ខ​គម្ពីរ​ដែល​អាច​ជួយ
  • ការសម្រាលទុក្ខក្នុងគ្រាលំបាក
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១៦
  • គម្ពីរជួយមនុស្សឲ្យកែប្រែជីវិត
    ទស្សនាវដ្ដីប៉មយាម: គម្ពីរជួយមនុស្សឲ្យកែប្រែជីវិត
  • ៣ ជួយស៊ូទ្រាំនឹងបញ្ហា
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់ផ្សព្វផ្សាយ) ២០១៨
  • កង្វល់អំពីក្រុមគ្រួសារ
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១៥
មើលបន្ថែមទៀត
ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់ផ្សព្វផ្សាយ) ២០១៩
wp19 លេខ ២ ទំ. ៨-៩
ស្ត្រីម្នាក់កំពុងអធិដ្ឋាន

ពេល​គូ​អាពាហ៍ពិពាហ៍​មិន​ស្មោះ​ត្រង់

ម៉ារៀ​នៅ​ប្រទេស​អេស្ប៉ាញ​និយាយ​ថា​៖ ​«​ខ្ញុំ​ចង់​ស្លាប់​ពេល​ឮ​ប្ដី​ខ្ញុំ​ប្រាប់​ថា​គាត់​បោះ​បង់​ខ្ញុំ​ទៅ​យក​ស្រី​ក្មេង​ជាង​ខ្ញុំ។ នេះ​ពិត​ជា​អយុត្ដិធម៌​ណាស់ ដោយ​សារ​ខ្ញុំ​បាន​លះ​បង់​គ្រប់​យ៉ាង​ដើម្បី​គាត់​»។

បៀល​នៅ​ប្រទេស​អេស្ប៉ាញ​និយាយ​ថា​៖ ​«​ពេល​ប្រពន្ធ​ខ្ញុំ​ស្រាប់​តែ​ចុះ​ចោល​ខ្ញុំ ខ្ញុំ​ស្ទើរ​តែ​គាំង​បេះ​ដូង។ ក្ដី​ស្រមៃ ក្ដី​សង្ឃឹម និង​គម្រោង​របស់​យើង​បាន​រលាយ​សាប​សូន្យ​អស់។ មាន​ថ្ងៃ​ខ្លះ​ខ្ញុំ​បាន​គិត​ថា​ខ្ញុំ​លែង​ពិបាក​ចិត្ត ស្រាប់​តែ​ខ្ញុំ​ពិបាក​ចិត្ត​ម្ដង​ទៀត​»។

ពេល​គូ​មិន​ស្មោះ​ត្រង់ នោះ​អាច​ធ្វើ​ឲ្យ​ឈឺ​ចិត្ត​ខ្លាំង​ណាស់។ ពិត​មែន ប្ដី​ឬ​ប្រពន្ធ​ខ្លះ​បាន​សម្រេច​ចិត្ត​អភ័យ​ទោស​ឲ្យ​គូ​ដែល​បាន​ប្រែ​ចិត្ត ហើយ​ផ្សះ​ផ្សា​គ្នា​វិញ។ ប៉ុន្តែ ទោះ​ជា​អាពាហ៍ពិពាហ៍​បាន​ត្រូវ​ផ្សះ​ផ្សា​វិញ​ឬ​អត់​ក៏​ដោយ អ្នក​ដែល​ដឹង​ថា​គូ​របស់​ពួក​គេ​មិន​ស្មោះ​ត្រង់​នៅ​តែ​ឈឺ​ចិត្ត​ខ្លាំង​ណាស់។ តើ​អ្វី​អាច​ជួយ​អ្នក​ដែល​ជួប​រឿង​ទុក្ខ​សោក​បែប​នេះ?

ខ​គម្ពីរ​ដែល​អាច​ជួយ

ទោះ​ជា​មាន​ទុក្ខ​ប៉ុន​ភ្នំ​ក្ដី ប្ដី​ឬ​ប្រពន្ធ​ជា​ច្រើន​ដែល​ត្រូវ​គូ​របស់​ខ្លួន​ក្បត់​បាន​ទទួល​ការ​សម្រាល​ទុក្ខ​ពី​បទ​គម្ពីរ។ ពួក​គេ​បាន​រៀន​ថា​ព្រះ​ឃើញ​ទឹក​ភ្នែក​របស់​ពួក​គេ ហើយ​យល់​អារម្មណ៍​ឈឺ​ចាប់​របស់​ពួក​គេ។—ម៉ាឡាគី ២:១៣​-​១៦

​«​ពេល​កង្វល់​កង្វាយ​ញាំញី​ចិត្ត​ខ្ញុំ លោក​បាន​សម្រាល​ទុក្ខ​ខ្ញុំ ហើយ​ធ្វើ​ឲ្យ​ខ្ញុំ​សប្បាយ​ចិត្ត​ឡើង​វិញ​»។—ចម្រៀង​សរសើរ​ព្រះ ៩៤:១៩

បៀល​នឹក​ចាំ​ថា​៖ ​«​ពេល​ខ្ញុំ​អាន​ខ​នេះ ខ្ញុំ​ស្រមៃ​ឃើញ​ព្រះ​យេហូវ៉ា​សម្រាល​ទុក្ខ​ខ្ញុំ ដូច​ជា​ឪពុក​ដែល​មាន​មនោសញ្ចេតនា​យ៉ាង​កក់​ក្ដៅ​»។

​«​លោក​បង្ហាញ​ភក្ដី​ភាព​ចំពោះ​អ្នក​ដែល​មាន​ភក្ដី​ភាព​»។—ចម្រៀង​សរសើរ​ព្រះ ១៨:២៥

ខាមែន​ដែល​មាន​ប្ដី​មិន​ស្មោះ​ត្រង់​អស់​រយៈ​ពេល​ជា​ច្រើន​ខែ ប្រាប់​ថា​៖ ​«​ប្ដី​ខ្ញុំ​មិន​បាន​ស្មោះ​ត្រង់​នឹង​ខ្ញុំ​ទេ តែ​ខ្ញុំ​អាច​ទុក​ចិត្ត​ថា​ព្រះ​យេហូវ៉ា​បង្ហាញ​ភក្ដី​ភាព​ចំពោះ​ខ្ញុំ​ជា​និច្ច លោក​នឹង​មិន​ធ្វើ​ឲ្យ​ខ្ញុំ​ខក​ចិត្ត​ទេ​»។

​«​កុំ​ខ្វល់​ចិត្ត​អំពី​អ្វី​ឡើយ តែ​ចូរ​ជម្រាប​ព្រះ​អំពី​សំណូម​ពរ​របស់​អ្នក​រាល់​គ្នា​ក្នុង​គ្រប់​ការ​ទាំង​អស់ ដោយ​អធិដ្ឋាន អង្វរ​សុំ . . . យ៉ាង​នេះ សេចក្ដី​សុខ​សាន្ត​របស់​ព្រះ​ដែល​ហួស​ពី​ការ​នឹក​ស្មាន នឹង​ការ​ពារ​ចិត្ត . . . របស់​អ្នក​រាល់​គ្នា​»។—ភីលីព ៤:៦, ៧

សាហ្សា​និយាយ​ថា​៖ ​«​ខ្ញុំ​អាន​បទ​គម្ពីរ​នេះ​ម្ដង​ហើយ​ម្ដង​ទៀត។ កាល​ដែល​ខ្ញុំ​អធិដ្ឋាន​កាន់​តែ​ច្រើន ព្រះ​ធ្វើ​ឲ្យ​ខ្ញុំ​មាន​សេចក្ដី​សុខ​សាន្ត​»។

ពាក្យ​សម្ដី​ទាំង​អស់​ខាង​លើ​នេះ​បង្ហាញ​ថា​ជួន​កាល​ពួក​គេ​ក៏​លែង​ចង់​ស៊ូ​ទ្រាំ​ដែរ។ ប៉ុន្តែ​ពួក​គេ​ទុក​ចិត្ត​ព្រះ​យេហូវ៉ា ហើយ​ទទួល​កម្លាំង​ចិត្ត​ដោយ​សិក្សា​គម្ពីរ​ដែល​ជា​បណ្ដាំ​របស់​លោក។ បៀល​រៀប​រាប់​ថា​៖ ​«​ជំនឿ​របស់​ខ្ញុំ​បាន​ធ្វើ​ឲ្យ​ខ្ញុំ​មាន​គោល​បំណង​ក្នុង​ជីវិត​ទោះ​ជា​ពេល​មើល​ទៅ​អ្វី​ៗ​ដូច​ជា​បាន​ត្រូវ​រលាយ​សាប​សូន្យ​ក្ដី។ ទោះ​ជា​ខ្ញុំ​ដើរ​‹ក្នុង​ជ្រលង​ងងឹត​សូន្យសុង​ក៏​ដោយ› ព្រះ​នៅ​ជា​មួយ​ខ្ញុំ​ជា​និច្ច​»។—ចម្រៀង​សរសើរ​ព្រះ ២៣:៤

របៀប​ដែល​អ្នក​ខ្លះ​បាន​ស៊ូ​ទ្រាំ

អាន​និង​រំពឹង​គិត​អំពី​បទ​គម្ពីរ​ដែល​សម្រាល​ទុក្ខ។

បៀល​រៀប​រាប់​ថា​៖ ​«​ខ្ញុំ​អាន​សៀវភៅ​យ៉ូប រួច​មក​សៀវភៅ​ចម្រៀង​សរសើរ​ព្រះ ហើយ​ខ្ញុំ​បាន​គូស​ទុក​កន្លែង​ដែល​ត្រូវ​នឹង​កាលៈទេសៈ​របស់​ខ្ញុំ។ ខ្ញុំ​ឃើញ​ថា​អ្នក​ទាំង​នេះ​ដែល​បាន​សរសេរ​គម្ពីរ​មាន​អារម្មណ៍​ឈឺ​ចាប់​និង​ទុក្ខ​កង្វល់​ដូច​ខ្ញុំ​ដែរ​»។

បន្ធូរ​អារម្មណ៍​ដោយ​ការ​កម្សាន្ត។

ការ​ស្ដាប់​ភ្លេង​ដែល​ពង្រឹង​កម្លាំង​ចិត្ត​អាច​ជួយ​អ្នក។ ខាមែន​នឹក​ចាំ​ថា ​«​ពេល​យប់​ខ្ញុំ​គេង​មិន​លក់ ខ្ញុំ​ក៏​ស្ដាប់​ភ្លេង។ នោះ​សម្រាល​ទុក្ខ​ខ្ញុំ​ខ្លាំង​ណាស់​»។ ដានីយ៉ែល​និយាយ​ថា​៖ ​«​ខ្ញុំ​រៀន​លេង​ហ្គីតា ហើយ​ភ្លេង​បាន​ជួយ​ខ្ញុំ​ឲ្យ​មាន​សេចក្ដី​សុខ​សាន្ត​ក្នុង​ចិត្ត​»។

និយាយ​អំពី​អារម្មណ៍​របស់​អ្នក។

ដានីយ៉ែល​និយាយ​ថា​៖ ​«​ខ្ញុំ​មិន​សូវ​ចេះ​និយាយ​អំពី​អារម្មណ៍​របស់​ខ្ញុំ​ទេ។ តែ​ខ្ញុំ​មាន​មិត្ត​ភក្ដិ​ល្អ​ៗ​ខ្លះ ហើយ​ខ្ញុំ​និយាយ​ជា​មួយ​ពួក​គេ​រាល់​ថ្ងៃ។ ខ្ញុំ​សរសេរ​សំបុត្រ​និង​និយាយ​ដោយ​ផ្ទាល់​ដើម្បី​ឲ្យ​ពួក​គេ​យល់​ចិត្ត​ខ្ញុំ។ នោះ​ពិត​ជា​ជួយ​ណាស់​»។ សាហ្សា​និយាយ​ថា​៖ ​«​ជំនួយ​ពី​ក្រុម​គ្រួសារ​គឺ​សំខាន់​ណាស់។ ម្ដាយ​របស់​ខ្ញុំ​ចាំ​ជួយ​ខ្ញុំ​គ្រប់​ពេល។ បើ​ខ្ញុំ​ចង់​និយាយ គាត់​នឹង​ចាំ​ស្ដាប់​ខ្ញុំ។ ឪពុក​ខ្ញុំ​ក៏​ធ្វើ​ឲ្យ​ខ្ញុំ​មាន​អារម្មណ៍​កក់​ក្ដៅ​ដែរ ហើយ​គាត់​បាន​ជួយ​ខ្ញុំ​ឲ្យ​ធូរ​ចិត្ត​បន្តិច​ម្ដង​ៗ​ដោយ​មិន​បង្ខំ​ទេ​»។

ត​ស៊ូ​ក្នុង​ការ​អធិដ្ឋាន។

ខាមែន​និយាយ​ថា​៖ ​«​ខ្ញុំ​អធិដ្ឋាន​ជា​រឿយ​ៗ ខ្ញុំ​មាន​អារម្មណ៍​ថា​ព្រះ​មិន​បាន​ទុក​ខ្ញុំ​ចោល​ទេ លោក​ស្ដាប់​ខ្ញុំ និង​ជួយ​ខ្ញុំ។ ទោះ​ជា​ក្នុង​ពេល​ដ៏​ពិបាក​ដូច​នេះ​ក្ដី ខ្ញុំ​ចូល​កាន់​តែ​ជិត​ព្រះ​»។

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក