បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • km ១/០៩ ទំ. ៣
  • ប្រអប់សំណួរ

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • ប្រអប់សំណួរ
  • ២០០៩ កិច្ចបម្រើព្រះ
  • អត្ថបទស្រដៀងគ្នា
  • ការគាំទ្រកិច្ចការរាជាណាចក្រព្រះ ក្នុងតំបន់និងទូទាំងពិភពលោក
    អង្គការមួយដើម្បីធ្វើតាមបំណងប្រាថ្នាព្រះយេហូវ៉ា
  • តើអ្នកអាចជួយបានទេ?
    ១៩៩៩ កិច្ចបំរើព្រះរាជាណាចក្រយើង
  • ចូរផ្សាយនៅកន្លែងណាដែលមានមនុស្ស
    ១៩៩៧ កិច្ចបំរើព្រះរាជាណាចក្រយើង
  • ប្រអប់សំណួរ
    ២០១០ កិច្ចបម្រើព្រះ
មើលបន្ថែមទៀត
២០០៩ កិច្ចបម្រើព្រះ
km ១/០៩ ទំ. ៣

ប្រអប់​សំណួរ

◼ តើ​សមរម្យ​ទេ​ក្នុង​ការ​ជូន​លុយ​ដល់​បង​ប្អូន ដែល​យក​យានជំនិះ​របស់​ខ្លួន​ដើម្បី​ជូន​ដំណើរ​យើង?

បង​ប្អូន​ខ្លះ​មាន​កាលៈទេសៈ​ដែល​តម្រូវ​ឲ្យ​បង​ប្អូន​ផ្សេង​ទៀត​ជួយ ដើម្បី​ចូល​រួម​កិច្ច​ប្រជុំ​ឲ្យ​បាន​ទៀង​ទាត់​និង​ទៅ​ផ្សព្វ​ផ្សាយ​ផង។ បង​ប្អូន​ប្រុស​ស្រី​ជា​ច្រើន​នាក់​សុខ​ចិត្ត​លះ​បង់​ប្រយោជន៍​ខ្លួន ហើយ​ពេញ​ចិត្ត​យក​ឡាន​ឬ​ម៉ូតូ ចំណាយ​ពេល​វេលា និង​ធនធាន​ផ្សេង​ៗ​ដើម្បី​ជូន​ដំណើរ​យើង។ ហើយ​ទោះ​ជា​គេ​ត្រូវ​រៀប​ចំ​ខ្លួន​ឲ្យ​បាន​មុន និង​មក​ផ្ទះ​វិញ​យឺត​ក៏​ដោយ ក៏​ពួក​គាត់​នៅ​តែ​សុខ​ចិត្ត​យក​យានជំនិះ​របស់​ខ្លួន​ដើម្បី​ជូន​ដំណើរ​យើង​ដោយ​ចិត្ត​ស្មោះ​ស្ម័គ្រ។

គោលការណ៍​ដែល​មាន​ក្នុង​សៀវភៅ​កាឡាទី ៦:៥ ​ទាក់​ទង​នឹង​រឿង​នេះ​ក៏​ដូច​រឿង​ឯ​ទៀត​ក្នុង​កិច្ច​បម្រើ​ផ្សាយ​ដែរ។ គោលការណ៍​នោះ​ចែង​ថា​៖ ​«​ដ្បិត​គ្រប់​គ្នា​ត្រូវ​ទទួល​បន្ទុក​ជា​របស់​ផង​ខ្លួន​»។ ដូច្នេះ បើ​បុគ្គល​ណា​ម្នាក់​យក​ឡាន​ឬ​ម៉ូតូ​ជូន​ដំណើរ​យើង​ជា​ទៀង​ទាត់ យើង​គួរ​បង្ហាញ​ចិត្ត​ដឹង​គុណ មិន​គ្រាន់តែ​តាម​ពាក្យ​សម្ដី​ប៉ុណ្ណោះ តែ​បើ​អាច​ធ្វើ​បាន យើង​គប្បី​ជូន​វិភាគ​ទាន​ជា​លុយ​កាក់​តិច​តួច​ដើម្បី​ជួយ​ខាង​ប្រេង​សាំង​ជា​ដើម។—ម៉ាថ. ៧:១២; ១កូ. ១០:២៤

ទោះ​ជា​បង​ប្អូន​ដែល​ជូន​ដំណើរ​យើង មិន​សុំ​ឲ្យ​បង់​លុយ​ក៏​ពិត​មែន ហើយ​មើល​ទៅ​គាត់​ហាក់​ដូច​ជា​មិន​ត្រូវ​ការ​លុយ​ក៏​ដោយ តែ​បើ​យើង​ជូន​ដោយ​ស្មោះ នោះ​គាត់​ពិត​ជា​មាន​អំណរ​មែន។ អ្នក​ជូន​ដំណើរ​យើង​ប្រហែលជា​មិន​ព្រម​ទទួល​អ្វី​ទេ តែ​ព្រម​ឬ​មិន​ព្រម ទុក​ឲ្យ​គាត់​ជា​អ្នក​សម្រេច​ចិត្ត​ចុះ។ ប៉ុន្តែ គឺ​សមរម្យ​មែន​ឲ្យ​អ្នក​ជូន​វិភាគ​ទាន​ជា​លុយ។ បើ​ពេល​នោះ​អ្នក​មិន​អាច​ឲ្យ​វិភាគ​ទាន​ទេ សូម​ចង​ចាំ​ទុក។ អ្នក​អាច​ជូន​ច្រើន​ជាង​បន្ដិច ពេល​គាត់​ជូន​ដំណើរ​អ្នក​នៅ​លើក​ក្រោយ។—លូ. ៦:៣៨

គឺ​ពិត​ជា​ប្រកប​ដោយ​សេចក្ដី​ស្រឡាញ់​មែន ចំពោះ​អស់​អ្នក​ដែល​មាន​យានជំនិះ​ក្នុង​ការ​ជូន​ដំណើរ​បង​ប្អូន​ផ្សេង​ៗ។ ដ្បិត​បើ​មិន​ដូច្នេះ​ទេ ពួក​គាត់​ពុំ​អាច​ទៅ​ចូល​រួម​កិច្ច​ប្រជុំ ឬ​ទៅ​ផ្សព្វ​ផ្សាយ​បាន​ឡើយ។ (​សុ. ៣:២៧​) ប៉ុន្តែ ក៏​ប្រកប​ទៅ​ដោយ​សេចក្ដី​ស្រឡាញ់​ដែរ ចំពោះ​អស់​អ្នក​ដែល​ទទួល​ប្រយោជន៍​ពី​សេចក្ដី​សប្បុរស​បែប​នេះ ឲ្យ​បង្ហាញ​ការ​ដឹង​គុណ​ដោយ​ជូន​វិភាគ​ទាន​ជា​លុយ​កាក់​យោង​ទៅ​តាម​កាលៈទេសៈ​របស់​ខ្លួន។—កូល. ៣:១៥

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក