បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • km ១១/១០ ទំ. ៤
  • ប្រអប់សំណួរ

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • ប្រអប់សំណួរ
  • ២០១០ កិច្ចបម្រើព្រះ
  • អត្ថបទស្រដៀងគ្នា
  • ផលប្រយោជន៍ដែលមកពីកិច្ចបំរើត្រួសត្រាយ
    ២០០៣ កិច្ចបំរើព្រះរាជាណាចក្រយើង
  • ពួកគាត់បានតាំងគំរូល្អស្ដីអំពីភក្ដីភាព
    ២០០៦ កិច្ចបម្រើព្រះរាជាណាចក្រយើង
  • ចូរនឹកឃើញពួកអ្នកដែលចូលរួមក្នុងកិច្ចបម្រើពេញពេល
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១៤
  • ពរនៃកិច្ចបំរើជាអ្នកត្រួសត្រាយ
    ទស្សនាវដ្ដីប៉មយាប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ១៩៩៨
មើលបន្ថែមទៀត
២០១០ កិច្ចបម្រើព្រះ
km ១១/១០ ទំ. ៤

​ប្រអប់​សំណួរ​

◼ តើ​យើង​អាច​ជួយ​អ្នក​ត្រួស​ត្រាយ​តាម​របៀប​ណាខ្លះ?

នៅ​ឆ្នាំ​កិច្ច​បម្រើ​២០០៩ បង​ប្អូន​ប្រហែល​៨០០.០០០​នាក់​នៅ​ទូ​ទាំង​ពិភព​លោក បាន​បម្រើ​ជា​អ្នក​ត្រួស​ត្រាយ​ពេញ​ពេល​ឬ​អ្នក​ត្រួស​ត្រាយ​ពិសេស។ ពួក​គាត់​លះ​បង់​ពេល​វេលា កម្លាំង និង​ធនធាន​ដើម្បី​ផ្សាយ​ដំណឹង​ល្អ​អំពី​រាជាណាចក្រ។ អ្វី​ៗ​ទាំង​នេះ​ប្រៀប​ដូច​ជា​ផល​ដំបូង​របស់​ពួក​គាត់។ (​សុភ. ៣:៩​) ការ​ព្យាយាម​របស់​ពួក​គាត់​ប្រាកដជា​ធ្វើ​ឲ្យ​ព្រះ​យេហូវ៉ា​ពេញ​ចិត្ត​ណាស់! តើ​យើង​អាច​បង្ហាញ​ថា​យើង​មាន​ចិត្ត​គំនិត​ដូច​ព្រះ​យេហូវ៉ា​ចំពោះ​ពួក​គាត់​យ៉ាង​ដូច​ម្ដេច? តើ​យើង​អាច​ជួយ​ពួក​គាត់​ឲ្យ​មាន​អំណរ​ច្រើន​ជាង​ហើយ​ស៊ូ​ទ្រាំ​ក្នុង​កិច្ច​បម្រើ​តាម​របៀប​ណា?

ពាក្យ​សម្ដី​របស់​យើង​ច្បាស់​ជា​អាច​លើក​ទឹក​ចិត្ត​ពួក​គាត់​ឲ្យ​បន្ត​បម្រើ​ជា​អ្នក​ត្រួស​ត្រាយ។ (​សុភ. ២៥:​១១​) យើង​ប្រហែលជា​អាច​ផ្លាស់​ប្ដូរ​ថ្ងៃ​ឬ​ម៉ោង​ដែល​យើង​ផ្សព្វ​ផ្សាយ​ដើម្បី​អាច​ទៅ​ផ្សព្វ​ផ្សាយ​ជា​មួយ​នឹង​ពួក​គាត់​បាន។ ពេល​ទៅ​ផ្សព្វ​ផ្សាយ​ជា​មួយ​គ្នា យើង​អាច​ស្នើ​ឲ្យ​គាត់​ជិះ​ជា​មួយ​យើង​វិញ ជា​ជាង​យើង​សុំ​ជិះ​ជា​មួយ​គាត់។ ម្យ៉ាង​ទៀត ក្នុង​ករណី​យើង​ជិះ​ជា​មួយ​គាត់ ប្រហែលជា​យើង​អាច​ជូន​លុយ​បន្ដិច​បន្តួច​ដើម្បី​ជួយ​ចេញ​ថ្លៃ​សាំង​ដែរ។ (​១កូ. ១៣:៥; ភី. ២:​៤​) យើង​ក៏​អាច​គាំទ្រ​អ្នក​ត្រួស​ត្រាយ​ដោយ​បង្ហាញ​ភាព​រាក់​ទាក់​ដល់​ពួក​គាត់​ដែរ។ យើង​អាច​ធ្វើ​ដូច្នេះ​ដោយ​អញ្ជើញ​ពួក​គាត់​ម្ដង​ម្កាល​ឲ្យ​មក​បរិភោគ​អាហារ​ជា​មួយ​នឹង​យើង។—១ពេ. ៤:៨, ៩

ក្នុង​បទ​គម្ពីរ ព្រះ​យេហូវ៉ា​សន្យា​ថា​លោក​នឹង​ទំនុក​បម្រុង​អស់​អ្នក​ដែល​ស្វែងរក​រាជាណាចក្រ​របស់​លោក​ជា​មុន។ (​ទំនុក. ៣៧:២៥; ម៉ាថ. ៦:៣៣​) វិធី​មួយ​ដែល​លោក​ធ្វើ​ដូច្នេះ គឺ​តាម​រយៈ​បង​ប្អូន​គ្រិស្ត​សាសនិក​របស់​យើង​ដែល​មាន​សេចក្ដី​ស្រឡាញ់។ (​១យ៉ូន. ៣:១៦​-​១៨​) នេះ​មិន​មាន​ន័យ​ថា​អ្នក​ត្រួស​ត្រាយ​សង្ឃឹម​ឲ្យ​អ្នក​ឯ​ទៀត​ចិញ្ចឹម​ពួក​គាត់​នោះ​ទេ ហើយ​ពួក​គាត់​ក៏​ប្រហែលជា​មិន​រត់​ទៅ​ឲ្យ​អ្នក​ឯ​ទៀត​ជួយ​ពេល​ដែល​មាន​សេចក្ដី​ត្រូវ​ការ​ដែរ។ ក៏​ប៉ុន្តែ បើ​យើង​ចេះ​សង្កេត​មើល ហើយ​យល់​អំពី​កាលៈទេសៈ​របស់​ពួក​គាត់ យើង​អាច​ជួយ​«​បំពេញ​ការ​ខ្វះ​ខាត​»​របស់​អ្នក​ត្រួស​ត្រាយ​ដ៏​ស្មោះ​ត្រង់​ទាំង​នោះ​តាម​របៀប​ផ្សេង​ៗ​បាន។—២កូ. ៨:១៤, ១៥

នៅ​សតវត្សរ៍​ទី​១ ក្នុង​ក្រុម​ជំនុំ​នៅ​ក្រុង​សង់គ្រា មាន​បង​ស្រី​ម្នាក់​ដែល​ខ្នះខ្នែង​ផ្សាយ​ដំណឹង​ល្អ។ ពេល​ដែល​នាង​ធ្វើ​ដំណើរ​ទៅ​ក្រុង​រ៉ូម ប៉ូល​បាន​លើក​ទឹក​ចិត្ត​បង​ប្អូន​នៅ​ទី​នោះ​ឲ្យ​«​ទទួល​ស្វាគមន៍​នាង​ក្នុង​លោក​ម្ចាស់ តាម​របៀប​ដែល​សម​នឹង​ពួក​អ្នក​បរិសុទ្ធ ហើយ . . . ជួយ​នាង​ក្នុង​រឿង​អ្វី​ក៏​ដោយ​ដែល​នាង​ត្រូវ​ការ​អ្នក​រាល់​គ្នា​ជួយ​»។ (​រ៉ូម ១៦:១, ២​) យើង​មាន​ឱកាស​បង្ហាញ​សេចក្ដី​ស្រឡាញ់​និង​ការ​គាំទ្រ​ដល់​បង​ប្អូន​ក្នុង​ក្រុម​ជំនុំ​របស់​យើង​ដែល​កំពុង​ប្រកាស​ដំណឹង​ល្អ​ឥត​ឈប់ ដោយ​បម្រើ​ជា​អ្នក​ត្រួស​ត្រាយ​ពេញ​ពេល​និង​អ្នក​ត្រួស​ត្រាយ​ពិសេស។—សកម្ម. ៥:៤២

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក