បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • km ១២/៩៧ ទំ. ១
  • និយាយអំពីព្រះយេហូវ៉ារៀងរាល់ថ្ងៃ

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • និយាយអំពីព្រះយេហូវ៉ារៀងរាល់ថ្ងៃ
  • ១៩៩៧ កិច្ចបំរើព្រះរាជាណាចក្រយើង
  • អត្ថបទស្រដៀងគ្នា
  • ចូរប្រើអំណាចនៃអណ្ដាតរបស់អ្នកឲ្យបានល្អ
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១៥
  • ចូរសរសើរព្រះយេហូវ៉ារៀងរាល់ថ្ងៃ
    ២០០៩ កិច្ចបម្រើព្រះ
  • យើងស្រឡាញ់ព្រះយេហូវ៉ាជាបិតាយើងខ្លាំងណាស់
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០២០
  • ចូរឲ្យតម្លៃចំពោះតួនាទីរបស់អ្នកក្នុងក្រុមគ្រួសារព្រះយេហូវ៉ា
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០២១
មើលបន្ថែមទៀត
១៩៩៧ កិច្ចបំរើព្រះរាជាណាចក្រយើង
km ១២/៩៧ ទំ. ១

និយាយ​អំពី​ព្រះ​យេហូវ៉ា​រៀង​រាល់​ថ្ងៃ

១ មនុស្ស​សប្បាយ​រីករាយ​នឹង​និយាយ​អំពី​អ្វីៗដែល​គេ​ស្រឡាញ់​ជា​ទីបំផុត ដ្បិត​មាត់​គេ​ពោល​បញ្ចេញ​សេចក្ដី​បរិបូរ ដែល​នៅ​ក្នុង​ចិត្ត​ជានិច្ច។ (លូកា ៦:៤៥​ខ) តើ​អ្វី​ដ៏​ជា​ទី​ស្រឡាញ់​ក្នុង​ដួង​ចិត្ត​របស់​យើង? អ្នក​តែង​បទ​ទំនុកដំកើង​បាន​សរសេរ​ថា៖ «អណ្ដាត​ទូល​បង្គំ​នឹង​ថ្លែង​ប្រាប់ ពី​សេចក្ដី​សុចរិត​របស់​ទ្រង់ ហើយ​ពី​សេចក្ដី​​សរសើរ​នៃ​ទ្រង់​ជា​ដរាប​រាល់​ថ្ងៃ»។ (ទំនុកដំកើង ៣៥:២៨) គាត់​មាន​ការ​អបអរ​ដ៏​ជ្រៅ​ចំពោះ​ព្រះ​យេហូវ៉ា ហើយ​បាន​ចាត់​ទុក​ជា​​ឯកសិទ្ធិ​ដ៏​មាន​តម្លៃ ដើម្បី​និយាយ​អំពី​ព្រះ​ហើយ​​សរសើរ​ទ្រង់​គ្រប់​ពេល​វេលា។ ដោយ​ស្គាល់​ព្រះ​យេហូវ៉ា​យ៉ាង​ស្និទ្ធស្នាល អ្នក​តែង​បទ​ទំនុកដំកើង​មាន​របស់​ជា​ច្រើន​ក្នុង​ការ​សម្ដែង​សេចក្ដី​រីករាយ។ (ទំនុកដំកើង ៣៥:៩) តើ​តាម​របៀប​ណា​ដែល​យើង​អាច​ធ្វើ​តាម​គំរូ​ដ៏​ល្អ​របស់​គាត់?

២ និយាយ​អំពី​ព្រះ​យេហូវ៉ា​ក្នុង​ផ្ទះ​របស់​អ្នក: នៅ​ក្នុង​គ្រួសារ​យើង​គួរ​និយាយ​អំពី​ព្រះ​យេហូវ៉ា​រៀង​រាល់​ថ្ងៃ។ ឪពុក​ម្ដាយ​ដែល​មាន​សេចក្ដី​ស្រឡាញ់​ខ្លាំង​ដល់​ព្រះ​យេហូវ៉ា នោះ​ធម្មតា​នឹង​និយាយ​អំពី​ទ្រង់​ក្នុង​គ្រប់​សកម្មភាព​របស់​គេ។ (ចោទិយកថា ៦:៥​-​៧) កាល​ដែល​គេ​និយាយ​អំពី​ទ្រង់ ក្មេង​នឹង​ឃើញ​ថា​ឪពុក​ម្ដាយ​របស់​គេ​អនុវត្ត​ស្រប​តាម​ជំនឿ​ហើយ​ស្រឡាញ់​ក្រិត្យ​វិន័យ​របស់​ព្រះ។ ក្មេង​នឹង​គិត​ថា​ការ​សិក្សា​ព្រះ​គម្ពីរ​តាម​គ្រួសារ គឺ​ជា​ការ​សម្ដែង​ពិត​នៃ​សេចក្ដី​គោរព​ប្រតិបត្ដិ​ដល់​ព្រះ​របស់​ឪពុក​ម្ដាយ​គេ។—ពេត្រុសទី២ ៣:១១

៣ និយាយ​អំពី​ព្រះ​យេហូវ៉ា​ជា​មួយ​បងប្អូន​ខាង​វិញ្ញាណ​របស់​អ្នក: ក្នុង​កំឡុង​កម្មវិធី​​ព្រះ​ធិបតេយ្យ​រាល់​សប្ដាហ៍​របស់​យើង យើង​តែង​មាន​ឱកាស​ជា​ច្រើន​ដើម្បី​បំប៉ន​អាហារ​ខាង​វិញ្ញាណ​ក្នុង​ចិត្ត​គំនិត​របស់​យើង។ យើង​មិន​ដែល​ខ្វះ​ការ​និយាយ​អំពី​របស់​ល្អៗទេ។ (លូកា ៦:៤៥​ក) តើ​មាន​ចំណុច​ណា​ដែល​អ្នក​បាន​ប្រមូល​ពី​ការ​សិក្សា​ផ្ទាល់​ខ្លួន​របស់​អ្នក ឬ​ក៏​ពី​ការ​អាន​ព្រះ​គម្ពីរ​រាល់​សប្ដាហ៍ ដែល​ធ្វើ​ឲ្យ​អ្នក​ចូល​ចិត្ត​ទេ? សូម​និយាយ​ប្រាប់​ជា​មួយ​បងប្អូន​ខាង​វិញ្ញាណ​របស់​អ្នក នេះ​នឹង​ជួយ​គេ​ឲ្យ​ចំរើន​សេចក្ដី​ស្រឡាញ់​ដល់​ព្រះ​យេហូវ៉ា។—ទំនុកដំកើង ៣៥:១៨; ហេព្រើរ ១០:២៤

៤ និយាយ​អំពី​ព្រះ​យេហូវ៉ា​ជា​មួយ​អ្នក​ដទៃ: ក្នុង​ការ​ទាក់ទង​រៀង​រាល់​ថ្ងៃ​ជា​មួយ​មនុស្ស—នៅ​កន្លែង​ធ្វើ​ការ សាលា​រៀន និង​ជា​មួយ​សមាជិក​ក្នុង​គ្រួសារ​ដែល​មិន​ជឿ—យើង​គួរ​សម្ដែង​ឲ្យ​ឃើញ​ថា​អ្វី​ដ៏​សំខាន់​ក្នុង​ជីវិត​របស់​យើង គឺ​ការ​ធ្វើ​បន្ទាល់​អំពី​ព្រះ​យេហូវ៉ា។ ការ​និយាយ​ស្តី​របស់​យើង​គួរ​សរសើរ​ព្រះ ជាជាង​ឲ្យ​ប្រឡាក់​នឹង​អាកប្បកិរិយា​មិន​ល្អ​និង​ការ​និយាយ​គំរោះ​នៃ​លោកីយ៍​នេះ។ រៀង​រាល់​ថ្ងៃ ក្នុង​គ្រប់​​កាលៈទេសៈ សូម​និយាយ​ជា​មួយ​អ្នក​ដទៃ​អំពី​ដំណឹង​ល្អ ដែល​ទ្រង់​បាន​ប្រគល់​ឲ្យ​យើង​ផ្សាយ។—កិច្ចការ ៥:៤២; កូល៉ុស ៤:៦

៥ ជា​អ្នក​ថ្វាយ​បង្គំ​ពិត​នៃ​ព្រះ​យេហូវ៉ា សូម​ឲ្យ​យើង​ឆ្លៀត​យក​គ្រប់​ឱកាស ដើម្បី​និយាយ​អំពី​ព្រះ​ដ៏​មិន​អាច​ផ្ទឹម​បាន​របស់​យើង ព្រះ​យេហូវ៉ា។—ទំនុកដំកើង ១០៦:៤៧

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក