បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • km ៧/០៩ ទំ. ៣
  • ចូរសរសើរព្រះយេហូវ៉ារៀងរាល់ថ្ងៃ

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • ចូរសរសើរព្រះយេហូវ៉ារៀងរាល់ថ្ងៃ
  • ២០០៩ កិច្ចបម្រើព្រះ
  • អត្ថបទស្រដៀងគ្នា
  • ចូរសរសើរព្រះយេហូវ៉ា ជាព្រះរបស់យើង!
    ចូរច្រៀងជូនព្រះយេហូវ៉ា
  • ចូរសរសើរព្រះយេហូវ៉ាជាព្រះរបស់យើង!
    ចូរ«ច្រៀងដោយអំណរ»ជូនព្រះយេហូវ៉ា
  • ប្អូនៗយុវវ័យអើយ! ចូរសរសើរព្រះយេហូវ៉ាចុះ!
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៥
  • បានត្រូវញែកចេញឲ្យធ្វើជាពួកអ្នកសរសើរដ៏សប្បាយពាសពេញពិភពលោក
    ទស្សនាវដ្ដីប៉មយាប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ១៩៩៨
មើលបន្ថែមទៀត
២០០៩ កិច្ចបម្រើព្រះ
km ៧/០៩ ទំ. ៣

ចូរ​សរសើរ​ព្រះ​យេហូវ៉ា​រៀង​រាល់​ថ្ងៃ​

១​. តើ​អ្នក​បម្រើ​ព្រះ​បាន​ជំរុញ​ចិត្ត​ឲ្យ​ធ្វើ​អ្វី? ហេតុ​អ្វី?

១ ស្តេច​ដាវីឌ​បាន​ប្រាប់​ពី​ការ​តាំង​ចិត្ត​របស់​គាត់​ដើម្បី​សរសើរ​ព្រះ​យេហូវ៉ា​«​រាល់​ៗ​ថ្ងៃ​»​ ព្រម​ទាំង​សរសើរ​លោក​ជា​រៀង​រាប​ដរាប​ទៅ។ (​ទំនុក. ១៤៥:២, ៧, ២១​) យើង​ក៏​មាន​មូលហេតុ​ល្អ​ឲ្យ​សរសើរ​ព្រះ​យេហូវ៉ា​រៀង​រាល់​ថ្ងៃ​ដែរ។—ទំនុក. ៣៧:១០; ១៤៥:១៤, ១៨; ២ពេ. ៣:១៣

២​. តើ​ក្រុម​គ្រួសារ​អាច​សរសើរ​ព្រះ​យេហូវ៉ា​រៀង​រាល់​ថ្ងៃ​យ៉ាង​ណា?

២ ពេល​នៅ​ផ្ទះ : ដើម្បី​ពិគ្រោះ​អំពី​ព្រះ​និង​គម្ពីរ យើង​មាន​សៀវភៅ​ផ្សេង​ៗ​ដែល​ជួយ​លើក​ទឹក​ចិត្ត​យើង​ពេល​មើល​បទ​គម្ពីរ​ប្រចាំ​ថ្ងៃ ពេល​គោរព​ប្រណិប័តន៍​ជា​ក្រុម​គ្រួសារ និង​ពេល​រៀប​ចំ​សម្រាប់​ប្រជុំ​ក្រុម​ជំនុំ។ ក្រុម​គ្រួសារ​ជា​ច្រើន​មាន​ទម្លាប់​បរិភោគ​អាហារ​ជា​មួយ​គ្នា យ៉ាង​ហោច​ណាស់​ម្ដង​រៀង​រាល់​ថ្ងៃ។ ការ​បរិភោគ​អាហារ​ជា​មួយ​គ្នា នាំ​ឲ្យ​មាន​ការ​ពិភាក្សា​តាម​សម្រួល ហើយ​បើក​ឱកាស​ឲ្យ​សរសើរ​ព្រះ​យេហូវ៉ា។ ការ​ពិគ្រោះ​ជា​ទូទៅ​ដែល​ឪពុក​ម្ដាយ​លើក​មក​និយាយ​ជា​មួយ​កូន​ៗ ជា​ជំនួយ​ដ៏​សំខាន់​ក្នុង​ការ​អប់រំ​កូន​«​ទៅ​តាម​ការ​ប្រៀន​ប្រដៅ​របស់​ព្រះ​យេហូវ៉ា ហើយ​បណ្ដុះ​ឲ្យ​កូន​មាន​គំនិត​ដូច​លោក​»។—អេភ. ៦:៤; ចោ. ៦:៥​-​៧

៣​. ពេល​នៅ​ជា​មួយ​បង​ប្អូន​រួម​ជំនឿ តើ​យើង​មាន​ឱកាស​សរសើរ​ព្រះ​យេហូវ៉ា​យ៉ាង​ណា?

៣ ពេល​នៅ​ជា​មួយ​បង​ប្អូន​រួម​ជំនឿ : ពេល​ផ្សព្វ​ផ្សាយ ឬ​ពេល​នៅ​ក្រុម​ជំនុំ យើង​មាន​ឱកាស​ល្អ​ដើម្បី​សរសើរ​ព្រះ​យេហូវ៉ា​ជា​មួយ​នឹង​បង​ប្អូន​រួម​ជំនឿ​របស់​យើង។ (​សុភ. ១៥:៣០; ភី. ៤:៨; ហេ. ១៣:១៥​) ដោយ​សារ​យើង​គ្រប់​គ្នា​ស្រឡាញ់​ព្រះ​យេហូវ៉ា ពេល​យើង​និយាយ​ជា​មួយ​គ្នា គឺ​មិន​ពិបាក​ឲ្យ​យើង​និយាយ​ដ៏​ស្មោះ​អំពី​អំណរ​គុណ​ចំពោះ​ភាព​ល្អ​ៗ​របស់​ព្រះ​យេហូវ៉ា​ទេ។—ទំនុក. ១០៦:១

៤​. តើ​យើង​អាច​សរសើរ​ព្រះ​យេហូវ៉ា​នៅ​កន្លែង​ណា​ទៀត?

៤ ពេល​និយាយ​ជា​មួយ​អ្នក​មិន​ជឿ : ថ្វី​បើ​យើង​ឥត​មាន​កាលៈទេសៈ​ដើម្បី​ផ្សព្វ​ផ្សាយ​ជា​រៀង​រាល់​ថ្ងៃ​ក៏​ដោយ ការ​និយាយ​តិច​តួច​អំពី​ព្រះ​យេហូវ៉ា​ហើយ​គោល​បំណង​របស់​លោក​ចំពោះ​អ្នក​ធ្វើ​ការ​ជា​មួយ សិស្ស​រួម​ថ្នាក់ និង​មនុស្ស​ឯ​ទៀត អាច​ធ្វើ​ឲ្យ​មនុស្ស​ចិត្ត​ស្មោះ​ត្រង់​មាន​សេចក្ដី​សង្ឃឹម។ (​ទំនុក. ២៧:១៤; ១ពេ. ៣:១៥​) ពេល​ធ្វើ​ដំណើរ​តាម​យន្តហោះ​បង​ស្រី​ម្នាក់​បាន​ផ្សាយ​ដំណឹង​ល្អ​ដល់​អ្នក​រួម​ដំណើរ​ជា​មួយ​គាត់។ បុគ្គល​នោះ​បាន​ទទួល​ការ​សម្រាល​ទុក្ខ​និង​ការ​លើក​ទឹក​ចិត្ត​ណាស់​ពី​អ្វី​ដែល​នាង​បាន​ឮ។ គាត់​ក៏​ឲ្យ​អាសយដ្ឋាន​និង​លេខ​ទូរស័ព្ទ​ដល់​បង​ស្រី​យើង ដើម្បី​អាច​ទាក់​ទង​គ្នា​ទៀត។ កាល​ដែល​ពិភព​លោក​មាន​បញ្ហា​កាន់​តែ​ច្រើន​ឡើង​ៗ​និង​មាន​ស្ថានភាព​កាន់​តែ​អាក្រក់​ទៅ​ៗ​ អ្នក​បម្រើ​ព្រះ​យេហូវ៉ា​បន្ត​«​នាំ​ដំណឹង​ល្អ​ពី​ការ​ប្រសើរ​មក​»​ឲ្យ​មនុស្ស​ដែល​ចង់​ស្ដាប់។ ការ​នេះ​ផ្ដល់​ឲ្យ​អ្នក​ឯ​ទៀត​នូវ​សេចក្ដី​សង្ឃឹម និង​បណ្ដាល​ឲ្យ​ពួក​គេ​សរសើរ​ព្រះ​យេហូវ៉ា​ដែរ។—អេ. ៥២:៧; រ៉ូម ១៥:១១

៥​. ហេតុ​អ្វី​ក៏​យើង​មាន​បំណង​ចិត្ត​ចង់​សរសើរ​ព្រះ​យេហូវ៉ា? ហើយ​តើ​នេះ​នឹង​សម្រេច​អ្វី?

៥ ព្រះ​យេហូវ៉ា​ច្បាស់​ជា​សប្បាយ​ណាស់​ដោយ​ឮ​ពួក​អ្នក​បម្រើ​របស់​លោក​សរសើរ​លោក​រៀង​រាល់​ថ្ងៃ! ដូច​ជា​អ្វី​ៗ​ដែល​ព្រះ​យេហូវ៉ា​បាន​បង្កើត​ក៏​សរសើរ​លោក នោះ​យើង​ក៏​អាច​សរសើរ​ព្រះ​យេហូវ៉ា​ជា​រៀង​រាល់​ថ្ងៃ​នៅ​ឯ​ផ្ទះ ក្រុម​ជំនុំ និង​ពេល​និយាយ​ជា​មួយ​អ្នក​ដែល​មិន​ទាន់​សរសើរ​ព្រះ​ផង​ដែរ។—ទំនុក. ១៩:១​-​៤

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក