បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • km ១១/៩៩ ទំ. ១
  • ការផ្សព្វផ្សាយសម្គាល់យើងដោយឡែក

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • ការផ្សព្វផ្សាយសម្គាល់យើងដោយឡែក
  • ១៩៩៩ កិច្ចបំរើព្រះរាជាណាចក្រយើង
  • អត្ថបទស្រដៀងគ្នា
  • តើអ្នក«ខ្នះខ្នែងធ្វើការដ៏ល្អប្រសើរ»ឬទេ?
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១៣
  • ការ«នាំដំណឹងល្អពីការប្រសើរមក»
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៥
  • «ចូរទៅបង្រៀនមនុស្សគ្រប់ជាតិសាសន៍ឲ្យក្លាយទៅជាអ្នកកាន់តាមខ្ញុំ»
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០១៦
  • ចូរ​មាន​ចិត្ត​ខ្នះខ្នែង​ក្នុង​កិច្ច​បម្រើ​ផ្សាយ​ដូច​លោក​យេស៊ូ
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០២៥
មើលបន្ថែមទៀត
១៩៩៩ កិច្ចបំរើព្រះរាជាណាចក្រយើង
km ១១/៩៩ ទំ. ១

ការ​ផ្សព្វផ្សាយ​សម្គាល់​យើង​ដោយ​ឡែក​

១ មនុស្ស​ជា​ច្រើន​សួរ​ថា៖ «តើ​អ្វី​ដែល​ធ្វើ​ឲ្យ​ពួក​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​ខុស​គ្នា​ពី​សាសនា​ដទៃ​ទៀត?» តើ​អ្នក​នឹង​ឆ្លើយ​យ៉ាង​ណា? អ្នក​អាច​ពន្យល់​ចំណុច​ខ្លះៗ​នៃ​ជំនឿ​របស់​អ្នក​ដែល​មាន​មូលដ្ឋាន​ទៅ​លើ​ព្រះ​គម្ពីរ។ ក៏​ប៉ុន្តែ តើ​អ្នក​ដែល​គិត​អំពី​ការ​បញ្ជាក់​ នូវ​របៀប​ដែល​កិច្ច​បំរើ​ជា​សាធារណៈ​របស់​យើង សម្គាល់​យើង​ដោយ​ឡែក​ពី​សាសនា​ដទៃ​ឬ​ទេ?—ម៉ាថាយ ២៤:១៤; ២៨:១៩, ២០

២ សព្វ​ថ្ងៃ​នេះ មាន​អ្នក​កាន់​សាសនា​តែ​មួយ​ចំនួន​ប៉ុណ្ណោះ ដែល​មាន​ចិត្ត​ជំរុញ​ឲ្យ​គេ​ប្រាប់​អ្នក​ដទៃ​អំពី​ជំនឿ​របស់​ខ្លួន។ គេ​ប្រហែល​ជា​គិត​ថា គឺ​គ្រប់គ្រាន់​ដែល​គោរព​ច្បាប់​របស់​សេសារ មាន​របៀប​រស់​នៅ​ដ៏​សម​គួរ​ខាង​សីលធម៌ ឬ​ក៏​មាន​ការ​ប្រព្រឹត្ត​ដ៏​សប្បុរស​ទៅ​លើ​អ្នក​ដទៃ។ ក៏​ប៉ុន្តែ ពួក​គេ​គ្មាន​អារម្មណ៍​ថា ខ្លួន​មាន​កាតព្វកិច្ច​ជួយ​អ្នក​ដទៃ​រៀន​អ្វី​ដែល​ព្រះ​គម្ពីរ​ប្រាប់​អំពី​ការ​ទទួល​សេចក្ដី​សង្គ្រោះ​នោះ​ទេ។ តើ​ពួក​យើង​គឺ​ផ្សេង​យ៉ាង​ណា​ទៅ?

៣ កិច្ច​បំរើ​ដ៏​ឧស្សាហ៍​របស់​យើង គឺ​ផ្ទុយ​ស្រឡះ​ពី​សកម្មភាព​នៃ​សាសនា​ដទៃ​ទៀត។ អស់​ជាង​១០០​ឆ្នាំ​ហើយ ស្មរបន្ទាល់​បច្ចុប្បន្ន​បាន​ផ្សព្វផ្សាយ​យ៉ាង​ខ្នះខ្នែង​នូវ​ដំណឹង​ល្អ​រហូត​ដល់​ចុង​ផែនដី ដោយ​ធ្វើ​តម្រាប់​តាម​ពួក​គ្រីស្ទាន​សម័យ​ដើម។ គោល​ដៅ​របស់​យើង​ក្នុង​ការ​ធ្វើ​អ៊ីចឹង គឺ​ដើម្បី​ជួយ​មនុស្ស​ដ៏​ច្រើន​បំផុត​ដែល​អាច​ជួយ​បាន ដោយ​ធ្វើ​ឲ្យ​ជីវិត​របស់​ខ្លួន​សម​ស្រប​នឹង​ព្រះ​ហឫទ័យ​របស់​ព្រះ។—ធីម៉ូថេទី១ ២:៤; ពេត្រុសទី២ ៣:៩

៤ តើ​កិត្ដិសព្ទ​របស់​អ្នក​គឺ​ជា​អ្វី? តើ​អ្នក​បាន​ត្រូវ​សម្គាល់​ជា​អ្នក​ឧស្សាហ៍​ក្នុង​ការ​ផ្សព្វផ្សាយ​ព្រះ​បន្ទូល​របស់​ព្រះ​ឬ​ទេ? (កិច្ចការ ១៧:២, ៣; ១៨:២៥) ដោយ​ព្រោះ​សកម្មភាព​ផ្សព្វផ្សាយ​របស់​អ្នក តើ​អ្នក​ជិត​ខាង​របស់​អ្នក​ឃើញ​យ៉ាង​ស្រួល ​នូវ​ភាព​ខុស​គ្នា​រវាង​សាសនា​របស់​គេ​និង​សាសនា​របស់​អ្នក​ឬ​ទេ? តើ​អ្នក​បាន​ត្រូវ​សម្គាល់​ជា​អ្នក​ដែល​មាន​ចំណង់​ខ្លាំង ​ចង់​ប្រាប់​អ្នក​ដទៃ​អំពី​សេចក្ដី​សង្ឃឹម​របស់​ខ្លួន​ឬ​ទេ? តើ​អ្នក​មាន​ទម្លាប់​ចូល​រួម​កិច្ច​ផ្សព្វផ្សាយ​យ៉ាង​ទៀងទាត់​នោះ​ទេ? សូម​ចាំ​ថា យើង​ធ្វើ​ឲ្យ​ខ្លួន​ត្រូវ​សម្គាល់​ដោយ​ឡែក មិន​គ្រាន់​តែ​ដោយ​ឈ្មោះ​របស់​យើង ក៏​ប៉ុន្តែ​ដោយ​ប្រព្រឹត្ត​អ្វី​ដែល​ឈ្មោះ​នោះ​ពណ៌នា គឺ​ថា​ធ្វើ​បន្ទាល់​អំពី​ព្រះ​យេហូវ៉ា។—អេសាយ ៤៣:១០

៥ សេចក្ដី​ស្រឡាញ់​ចំពោះ​ព្រះ​និង​អ្នក​ជិត​ខាង ក៏​ជំរុញ​ឲ្យ​យើង​ចូល​រួម​ក្នុង​កិច្ច​ផ្សព្វផ្សាយ។ (ម៉ាថាយ ២២:៣៧​-​៣៩) នេះ​ហើយ​ជា​មូលហេតុ​ដែល​យើង ដូច​ជា​ព្រះ​យេស៊ូ​និង​ពួក​សាវ័ក​ដែរ ចង់​ឆ្លៀត​ប្រយោជន៍​ពី​គ្រប់​ទាំង​ឱកាស ដើម្បី​ប្រាប់​សារ​ព្រះ​រាជាណាចក្រ​ទៅ​អ្នក​ដទៃ។ ចូរ​ឲ្យ​យើង​បន្ត​ផ្សព្វផ្សាយ​ដំណឹង​ល្អ​យ៉ាង​ខ្នះខ្នែង ចំពោះ​អស់​អ្នក​ដែល​សុខ​ចិត្ត​ស្ដាប់។ ដោយ​ធ្វើ​អ៊ីចឹង នោះ​នឹង​ជួយ​មនុស្ស​ដែល​មាន​ចិត្ត​ស្មោះ​ត្រង់ «ឃើញ​សា​ជា​ថ្មី​ថា . . . អ្នក​គោរព​បំរើ​ព្រះ​ជា​ម្ចាស់ និង​អ្នក​មិន​គោរព​បំរើ​ខុស​គ្នា​យ៉ាង​ណា»។—ម៉ាឡាគី ៣:១៨, ព្រះ​គម្ពីរ​ភាសា​ខ្មែរ​សម្រាយ

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក