បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • km ១២/៩៩ ទំ. ២-៥
  • តារាងការប្រជុំអប់រំកិច្ចបំរើ

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • តារាងការប្រជុំអប់រំកិច្ចបំរើ
  • ១៩៩៩ កិច្ចបំរើព្រះរាជាណាចក្រយើង
  • ចំណងជើងតូច
  • សប្ដាហ៍​ចាប់​ផ្ដើម​ថ្ងៃ​ទី​៦ ខែ​ធ្នូ
  • សប្ដាហ៍​ចាប់​ផ្ដើម​ថ្ងៃ​ទី​១៣ ខែ​ធ្នូ
  • សប្ដាហ៍​ចាប់​ផ្ដើម​ថ្ងៃ​ទី​២០ ខែ​ធ្នូ
  • សប្ដាហ៍​ចាប់​ផ្ដើម​ថ្ងៃ​ទី​២៧ ខែ​ធ្នូ
  • សប្ដាហ៍​ចាប់​ផ្ដើម​ថ្ងៃ​ទី​៣ ខែ​មករា
១៩៩៩ កិច្ចបំរើព្រះរាជាណាចក្រយើង
km ១២/៩៩ ទំ. ២-៥

តារាង​ការ​ប្រជុំ​អប់រំ​កិច្ច​បំរើ

សូម​កត់​សម្គាល់: ចាប់​ផ្ដើម​ពី​ក្បាល​នេះ​នៃ​ឯកសារ​កិច្ច​បំរើ​ព្រះ​រាជាណាចក្រ​យើង តារាង​ការ​ប្រជុំ​អប់រំ​កិច្ច​បំរើ​នឹង​រួម​បញ្ចូល​កម្មវិធី​សំរាប់​ប្រជុំ​អប់រំ​កិច្ច​បំរើ​ទី​មួយ​នៃ​ខែ​ជា​បន្ទាប់។ ការ​កែ​ប្រែ​នេះ​ត្រូវ​ធ្វើ​ដើម្បី​ជួយ​ក្នុង​ករណី​នៃ​ការ​យឺត​យ៉ាវ​ក្នុង​ការ​ដឹក​ជញ្ជូន​កិច្ច​បំរើ​ព្រះ​រាជាណាចក្រ​យើង ដោយសារ​មាន​របៀប​ដឹក​ជញ្ជូន​ថ្មី។

សប្ដាហ៍​ចាប់​ផ្ដើម​ថ្ងៃ​ទី​៦ ខែ​ធ្នូ

ចំរៀង លេខ​២០៧

១០ នាទី: សេចក្ដី​ជូន​ដំណឹង​តាម​តំបន់។ សេចក្ដី​ជូន​ដំណឹង​ខ្លះ​ពី​កិច្ច​បំរើ​ព្រះ​រាជាណាចក្រ​យើង។

១៥ នាទី: «ត្រាប់​តាម​ភាព​មិន​លំអៀង​របស់​ព្រះ​យេហូវ៉ា»។ កំណត់​ពាក្យ​ផ្ដើម​ឲ្យ​តិច​ជាង​មួយ​នាទី ហើយ​បន្ត​ជា​ការ​ពិគ្រោះ​ដោយ​សំនួរ​និង​ចម្លើយ។ ពន្យល់​អត្ថន័យ​នៃ​ភាព​មិន​លំអៀង របៀប​ដែល​ព្រះ​យេហូវ៉ា​បង្ហាញ​លក្ខណៈ​នោះ ហើយ​របៀប​ដែល​យើង​អាច​បង្ហាញ​នេះ​ក្នុង​កិច្ច​បំរើ​របស់​យើង។—សូម​មើល ការ​យល់​ធ្លុះ​ជ្រៅ ក្បាល​ទី១ ទំព័រ ១១៩២ វគ្គ​៤​-​៧ (ភាសា​អង់គ្លេស)។

២០ នាទី: «តើ​យើង​ធ្លាប់​ឮ​នោះ​ពី​មុន​ទេ»? សុន្ទរកថា​និង​ការ​ពិគ្រោះ​ជា​មួយ​ពួក​អ្នក​ស្ដាប់។ អញ្ជើញ​អ្នក​ស្ដាប់​ប្រាប់​ពី​របៀប​ការ​ឮ​ម្ដង​ហើយ​ម្ដង​ទៀត បាន​ជួយ​គេ​ឲ្យ​យល់​ហើយ​អបអរ​កាន់​តែ​ច្រើន​ឡើង​នឹង​សេចក្ដី​ពិត។—សូម​មើល​ប៉មយាម ថ្ងៃ​ទី១៥ ខែ​កក្កដា ឆ្នាំ​១៩៩៥ ទំព័រ ២១​-​២២ និង ថ្ងៃ​ទី១៥ ខែ​សីហា ឆ្នាំ​១៩៩៣ ទំព័រ ១៣​-​១៤ វគ្គ​១០​-​១២ (ភាសា​អង់គ្លេស)

ចំរៀង លេខ​២១៨ និង​សេចក្ដី​អធិស្ឋាន​បញ្ចប់។

សប្ដាហ៍​ចាប់​ផ្ដើម​ថ្ងៃ​ទី​១៣ ខែ​ធ្នូ

ចំរៀង លេខ​១៦៨

១០ នាទី: សេចក្ដី​ជូន​ដំណឹង​តាម​តំបន់។ សេចក្ដី​រាយ​ការណ៍​ពី​គណនី។ ជូន​យោបល់​អំពី​របៀប​តប​យ៉ាង​ប៉ិនប្រសប់​នឹង​ការ​ជូន​ពរ​នៅ​ថ្ងៃ​បុណ្យ។

១៥ នាទី: «សាលា​កិច្ច​បំរើ​ព្រះ​ធិបតេយ្យ​សំរាប់​ឆ្នាំ​២០០០»។ សុន្ទរកថា​ដោយ​អ្នក​ត្រួត​ពិនិត្យ​សាលា​កិច្ច​បំរើ​ព្រះ​ធិបតេយ្យ។ សើរើ​នូវ​ការ​កែ​ប្រែ​ជា​បន្តបន្ទាប់​នេះ​សំរាប់​ឆ្នាំ​ថ្មី។ លើក​ទឹក​ចិត្ត​ទាំង​អស់​គ្នា​ឲ្យ​អាន​ទៀងទាត់​នូវ​អំ​នា​ន​ព្រះ​គម្ពីរ​ប្រចាំ​សប្ដាហ៍ ហើយ​ខិត​ខំ​យ៉ាង​ខ្លាំង​ដើម្បី​បំពេញ​កិច្ចការ​ក្នុង​សាលា។

២០ នាទី: «តើ​អ្នក​នឹង​និយាយ​យ៉ាង​ណា​ទៅ​មនុស្ស​ដែល​មិន​ជឿ​ថា​មាន​ព្រះ»? សំនួរ​និង​ចម្លើយ។ សើរើ​ហេតុ​ផ្សេងៗដែល​មនុស្ស​ជា​ច្រើន​បាន​បាត់បង់​នូវ​ជំនឿ​ទៅ​លើ​ព្រះ។ ជូន​យោបល់​ខ្លះៗអំពី​របៀប​ដែល​យើង​អាច​និយាយ​ជា​មួយ​គេ ទាំង​ជួយ​គេ​ឲ្យ​យល់​ឃើញ​ភាព​សម​ហេតុ​ផល​នៃ​ការ​ជឿ​ថា​មាន​ព្រះ។ រៀប​ចំ​ការ​សម្ដែង​មួយ​ពីរ។ សំរាប់​ពត៌​មាន​ជា​បន្ថែម សូម​មើល​សៀវភៅ​វែកញែក ទំព័រ ១៤៥​-​១៥១ និង​សៀវភៅ មនុស្ស​លោក​ស្វែង​រក​ព្រះ ជំពូក​ទី១៤ (ភាសា​អង់គ្លេស)។

ចំរៀង លេខ​២២០ និង​សេចក្ដី​អធិស្ឋាន​បញ្ចប់។

សប្ដាហ៍​ចាប់​ផ្ដើម​ថ្ងៃ​ទី​២០ ខែ​ធ្នូ

ចំរៀង លេខ​២១៩

១០ នាទី: សេចក្ដី​ជូន​ដំណឹង​តាម​តំបន់។ ឲ្យ​អ្នក​ផ្សាយ​ប្រាប់​ពី​បទ​ពិសោធន៍​ដែល​ពួក​គេ​បាន​មាន​ក្នុង​កិច្ច​ផ្សាយ។

១៥ នាទី: ការ​តប​ឆ្លើយ​នឹង​សំដី​ដែល​រារាំង​ការ​សន្ទនា។ ការ​ពិគ្រោះ​ជា​មួយ​ពួក​អ្នក​ស្ដាប់​និង​ការ​សម្ដែង។ អាន«ពាក្យ​ពន្យល់»នៅ​ទំព័រ ១៥​-​១៦ នៃ​សៀវភៅ​វែកញែក។ ជ្រើសរើស«សំដី​ដែល​រារាំង​ការ​សន្ទនា»​ពីរបី​ពី​ទំព័រ ១៦​-​២០ ឬ​ក៏​ពាក្យ​ដទៃ​ដែល​ត្រូវ​ប្រទះ​ជា​ញឹកញយ​ក្នុង​តំបន់​ផ្សាយ​របស់​អ្នក។ សើរើ​នូវ​វិធី​តប​ឆ្លើយ​ខ្លះៗដែល​ត្រូវ​ជូន​ជា​យោបល់​នោះ ហើយ​យក​មក​ពិនិត្យ​មូលហេតុ​ដែល​នោះ​ប្រហែល​ជា​នឹង​មាន​ប្រ​សិទ្ធិ​ភាព​តាម​តំបន់។ ធ្វើ​ការ​សម្ដែង​យ៉ាង​ខ្លី​អំពី​វិធី​តប​ពីរបី។ អញ្ជើញ​ពួក​អ្នក​ស្ដាប់​ឲ្យ​រៀប​រាប់​វិធី​តប​ឆ្លើយ​ដែល​គេ​ធ្លាប់​ប្រើ​ដោយ​មាន​លទ្ធផល​ល្អ។

២០ នាទី: តើ​ខ្ញុំ​គួរ​ទទួល​ការងារ​ធ្វើ​ដែល​ទាក់ទង​អង្គការ​សាសនា​ទេ? សុន្ទរកថា​ថ្លែង​ដោយ​អ្នក​ចាស់​ទុំ​ម្នាក់ ដោយ​មាន​មូលដ្ឋាន​ទៅ​លើ​ទស្សនាវដ្ដី​ប៉មយាម ថ្ងៃ​ទី១៥ ខែ​មេសា ឆ្នាំ​១៩៩៩ ទំព័រ ២៨​-​៣០។ អ្នក​ខ្លះ​ប្រហែល​ជា​បាន​ទទួល​ការងារ​ធ្វើ​បែប​នេះ ហើយ​ក្រោយ​មក​បាន​ឃើញ​ថា អ្វី​ដែល​គេ​ធ្វើ​នោះ​មិន​សម​ស្រប​នឹង​គោលការណ៍​ព្រះ​គម្ពីរ។ សើរើ​សំនួរ​ដែល​យើង​ត្រូវ​តែ​យក​មក​ពិចារណា ពេល​ដែល​ធ្វើ​ការ​សម្រេច​អំពី​ការ​ធ្វើ​ការ​ដែល​ទាក់ទង​សាសនា។ លើក​ទឹក​ចិត្ត​ទាំង​អស់​គ្នា​ឲ្យ​តាម​រក​ផ្លូវ​មួយ​ដែល​នឹង​ធានា​ឲ្យ​មាន​ទំនាក់ទំនង​ល្អ​ជា​មួយ​ព្រះ​យេហូវ៉ា។—កូរិនថូសទី២ ៦:៣, ៤, ១៤​-​១៨

ចំរៀង លេខ​១០៩ និង​សេចក្ដី​អធិស្ឋាន​បញ្ចប់។

សប្ដាហ៍​ចាប់​ផ្ដើម​ថ្ងៃ​ទី​២៧ ខែ​ធ្នូ

ចំរៀង លេខ​១៦៦

១០ នាទី: សេចក្ដី​ជូន​ដំណឹង​តាម​តំបន់។ បើសិន​ជា​ក្រុមជំនុំ​របស់​អ្នក​នឹង​ផ្លាស់ប្ដូរ​ម៉ោង​ប្រជុំ​សំរាប់​ឆ្នាំ​ថ្មី នោះ​លើក​ទឹក​ចិត្ត​យ៉ាង​សប្បុរស​ឲ្យ​ទាំង​អស់​គ្នា រក្សា​ការ​ចូល​រួម​កិច្ច​ប្រជុំ​យ៉ាង​ទៀងទាត់​នៅ​ម៉ោង​ថ្មី​នោះ។ ប្រាប់​សិស្ស​ព្រះ​គម្ពីរ​ហើយ​អ្នក​ចាប់​អារម្មណ៍​ដទៃ​ទៀត​អំពី​ការ​កែ​ប្រែ​ណា ហើយ​ចាប់​ផ្ដើម​ប្រើ​ក្រ​ដាស់​អញ្ជើញ​ដែល​បង្ហាញ​ម៉ោង​ថ្មី។ រំឭក​ទាំង​អស់​គ្នា​ឲ្យ​ជូន​សេចក្ដី​រាយ​ការណ៍​ពី​កិច្ច​ផ្សាយ​សំរាប់​ខែ​ធ្នូ។

១៥ នាទី: សេចក្ដី​ត្រូវ​ការ​តាម​តំបន់។

២០ នាទី: ការ​ផ្ដល់​ឲ្យ​សៀវភៅ អ្នក​អាច​រស់​នៅ​ជា​និ​រន្តរ៍​ក្នុង​សួន​មនោរម្យ​នៅ​លើ​ផែនដី​ក្នុង​កំឡុង​ខែ​មករា។ សុន្ទរកថា​ហើយ​និង​ការ​សម្ដែង។ បញ្ជាក់​ចំណុច​និង​រូបភាព​ផ្សេងៗដែល​អាច​ត្រូវ​ប្រើ​ជា​ប្រយោជន៍​ល្អ​ក្នុង​ការ​ចាប់​ផ្ដើម​ការ​សុន្ទ​នា។ ធ្វើ​ការ​សម្ដែង​មួយ​ពីរ។ នៅ​ពេល​ណា​ការ​ចាប់​អារម្មណ៍​ត្រូវ​រក​ឃើញ នោះ​សៀវភៅ​តម្រូវ​អាច​ត្រូវ​ប្រើ​ដើម្បី​ចាប់​ផ្ដើម​ការ​សិក្សា។

ចំរៀង លេខ​២២៤ និង​សេចក្ដី​អធិស្ឋាន​បញ្ចប់។

សប្ដាហ៍​ចាប់​ផ្ដើម​ថ្ងៃ​ទី​៣ ខែ​មករា

សូម​កត់​សម្គាល់: ក្រុមជំនុំ​ទាំង​ឡាយ​មិន​គួរ​ប្ដូរ​ប្រជុំ​អប់រំ​កិច្ច​បំរើ​សំរាប់​សប្ដាហ៍​ចាប់​ផ្ដើម​ថ្ងៃ​ទី៣ ខែ​មករា ឲ្យ​ធ្វើ​ឡើង​នៅ​ថ្ងៃ​ផ្សេង​មុន​នោះ​ទេ លើក​លែង​តែ​មាន​ទទួល​អ្នក​ត្រួត​ពិនិត្យ​មណ្ឌល​ជា​ភ្ញៀវ។

ចំរៀង លេខ​១០

៨ នាទី: សេចក្ដី​ជូន​ដំណឹង​តាម​តំបន់។

១៧ នាទី: ចូរ​ដឹង​ជា​បែប​យ៉ាង​ណា​ដែល​គួរ​ឆ្លើយ។ (កូល៉ុស ៤:៦) សុន្ទរកថា​និង​ការ​ពិគ្រោះ​ជា​មួយ​ពួក​អ្នក​ស្ដាប់។ សៀវភៅ​វែកញែក​គឺ​ជា​ជំនួយ​ល្អ ដើម្បី​បើក​ផ្លូវ​មួយ​ឲ្យ​ប្រាប់​អ្នក​ឯ​ទៀត​អំពី​សេចក្ដី​ពិត​ព្រះ​គម្ពីរ។ ពេល​ដែល​ម្ចាស់​ផ្ទះ​ម្នាក់​លើក​ជំទាស់​ចំពោះ​ជំនឿ​ណា​មួយ​របស់​យើង នោះ​ប្រហែល​ជា​យើង​អាច​ប្រើ​ផ្នែក​ចំណង​ជើង​ថា«បើសិន​ជា​គេ​និយាយ​ថា—»នៅ​ចុង​ជំពូក​ដែល​ទាក់ទង​ជំនឿ​នោះ។ ពិគ្រោះ​នូវ​ពាក្យ​ប្រសាសន៍​អំពី​ព្រះ​គម្ពីរ ដែល​ត្រូវ​កត់​នៅ​ទំព័រ ៦៤​-​៦៨ និង​ពិចារណា​មូលហេតុ​វិធី​តប​ឆ្លើយ​ទាំង​នោះ​ដែល​ត្រូវ​ជូន​ជា​យោបល់​ប្រហែល​ជា​នឹង​មាន​ប្រ​សិទ្ធិ​ភាព។

២០ នាទី: «មហា​សន្និបាត​តាម​តំបន់​ប្រធាន ‹ចូរ​ប្រព្រឹត្ត​តាម​ព្រះ​បន្ទូល›​នៃ​ពួក​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា នៃ​ឆ្នាំ​២០០០»។ ស្មៀន​និង​ធ្វើ​ឡើង​នូវ​ការ​ពិចារណា​អត្ថបទ​សន្លឹក​បន្ថែម​តាម​រយៈ​សំនួរ​និង​ចម្លើយ ដោយ​កែ​សម្រួល​ទៅ​តាម​កាលៈទេសៈ​ក្នុង​តំបន់។ (ភាសា​អង់គ្លេស)

ចំរៀង លេខ​៥៦ និង​សេចក្ដី​អធិស្ឋាន​បញ្ចប់។

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក