ការសរសេរសើរើឡើងវិញខាងសាលាកិច្ចបំរើព្រះធិបតេយ្យ
ការសើរើឡើងវិញដោយមិនមើលសៀវភៅ ហើយទាក់ទងពត៌មានដែលបានរៀនតាមរយៈសុន្ទរកថាសាលាកិច្ចបំរើព្រះធិបតេយ្យ ក្នុងកំឡុងសប្ដាហ៍ពីថ្ងៃទី៦ខែកញ្ញា ដល់ថ្ងៃទី២០ខែធ្នូ ឆ្នាំ១៩៩៩។ សូមកត់លើក្រដាសមួយសន្លឹកផ្សេង នូវចំលើយចំពោះសំនួរទាំងប៉ុន្មានដែលអ្នកអាចឆ្លើយបាន ក្នុងកំណត់ពេលនោះ។
[សូមកត់សម្គាល់៖ ក្នុងកំឡុងពេលសរសេរសើរើឡើងវិញនេះ មានតែព្រះគម្ពីរទេដែលអាចយកមកប្រើ ដើម្បីនឹងឆ្លើយសំនួរនានា។ ឯកសារយោងដែលមានបន្ទាប់ពីសំនួរនិមួយៗ នោះសំរាប់ឲ្យអ្នកស្រាវជ្រាវផ្ទាល់ខ្លួន។ ប្រហែលជាមិនមានទំព័រនិងវគ្គលេខទាំងអស់ទេ កាលដែលសំដៅទៅលើទស្សនាវដ្ដីប៉មយាម។]
សូមឆ្លើយសេចក្ដីថ្លែងនិមួយៗជាបន្តបន្ទាប់នេះ ពិតឬមិនពិត:
១. ការចាប់ផ្ដើមគ្រប់គ្រងនៃរាជាណាចក្ររបស់ព្រះ មានន័យថានិងបានសន្ដិភាពនិងសន្ដិសុខនៅលើផែនដីភ្លាមៗ។ [pe ទំព័រ ១៣៧ វគ្គ ១១]
២. ព្រះគម្ពីរចែងអំពីការឃើញនូវការយាងត្រឡប់មកវិញនៃព្រះគ្រីស្ទ មិនមែនជាការឃើញដោយភ្នែកមែនទែននោះទេ ប៉ុន្តែក្នុងន័យជាការពិចារណាឲ្យដឹង ឬវិនិច្ឆ័យឲ្យយល់។ [pe ទំព័រ ១៤៦ វគ្គ ១៣]
៣. នាងឌីណាបានបណ្ដាលឲ្យមានរឿង ដោយព្រោះនាងបានយកមនុស្សដែលមិនគោរពតាមច្បាប់របស់ព្រះ មកធ្វើជាមិត្ត។ [my រឿងទី២០]
៤. កាលដែលពួកគ្រីស្ទានមិនមែនជាផ្នែកនៃលោកីយ៍នេះ ពួកគេត្រូវជាពលរដ្ឋដែលមានចិត្តស្មោះត្រង់ក្នុងការបង់ពន្ធ ដោយសងទៅរដ្ឋចំពោះសមិទ្ធិផលដែលរដ្ឋបានធ្វើឡើង។ [wCB៩៦ ១/៨ ទំព័រ ៧ វគ្គ ៣]
៥. បើគ្រីស្ទានណាម្នាក់ពីចំណោមពួកចៀមឯទៀត មិនអាចចូលរួមពិធីបុណ្យរំឭកការសោយទិវង្គតរបស់ព្រះយេស៊ូ នោះគាត់ត្រូវធ្វើបុណ្យនេះមួយខែក្រោយមក សមស្របនឹងគោលការណ៍ដែលមាននៅឯជនគណនា ៩:១០, ១១។ (យ៉ូហាន ១០:១៦) [អំនានព្រះគម្ពីរប្រចាំសប្ដាហ៍; សូមមើល wE៩៣ ១/២ ទំព័រ ៣១ វគ្គ ៩]
៦. «ផ្ទៃមេឃថ្មី»នោះ សំដៅទៅលើផ្ទៃមេឃមែនទែនដ៏ជាថ្មី។ (ពេត្រុសទី២ ៣:១៣) [pe ទំព័រ ១៦០ វគ្គ ៨]
៧. ព្រះទ្រង់នឹងប្រោសឲ្យរស់ឡើងវិញ នូវអស់អ្នកណាដែលបានស្លាប់ទៅហើយ។ [pe ទំព័រ ១៧១ វគ្គ ១៦]
៨. មនុស្សនឹងត្រូវបានជំនុំជំរះទៅលើមូលដ្ឋាននៃអ្វីៗដែលគេប្រព្រឹត្តក្នុងកំឡុងថ្ងៃជំនុំជំរះ មិនមែនទៅលើអ្វីដែលគេបានប្រព្រឹត្តមុននឹងបានស្លាប់នោះឡើយ។ [pe ទំព័រ ១៧៥ វគ្គ ៣]
៩. សព្វថ្ងៃនេះ ទីក្រុងពំនាក់ជាអត្ថបដិរូប គឺជាសំវិធានការរបស់ព្រះដើម្បីនឹងការពារយើងពីសេចក្ដីស្លាប់ ដោយព្រោះប្រព្រឹត្តល្មើសនឹងបញ្ញត្តរបស់ទ្រង់អំពីភាពបរិសុទ្ធនៃឈាម។ (ជនគណនា ៣៥:១១) [អំនានព្រះគម្ពីរប្រចាំសប្ដាហ៍; សូមមើល wCB៩៦ ១/២ ទំព័រ ២៧ វគ្គ ៨]
១០. ឈ្មោះចោទិយកថា ដែលមានន័យថា«ក្រិត្យវិន័យទីពីរ» នោះសមត្រឹមត្រូវពីព្រោះសៀវភៅនេះក្នុងព្រះគម្ពីរគ្រាន់តែជាការរៀបរាប់សារឡើងវិញនូវក្រិត្យវិន័យ។ [អំនានព្រះគម្ពីរប្រចាំសប្ដាហ៍; សូមមើល si ទំព័រ ៣៦ វគ្គ ៤]
សូមឆ្លើយសំនួរនានាដូចតទៅនេះ:
១១. តើអ្វីដែលតំណាងដោយនំប៉័ងពីរដែលលាយដំបែ ដែលសម្ដេចសង្ឃបានថ្វាយក្នុងកំឡុងបុណ្យថ្ងៃទី៥០? (លេវីវិន័យ ២៣:១៥-១៧) [អំនានព្រះគម្ពីរប្រចាំសប្ដាហ៍; សូមមើល wCB៩៨ ១/៦ ទំព័រ ១៥ វគ្គ ២១]
១២. តើរយៈពេលដ៏សោមនស្សរបស់ពួកគ្រីស្ទាន នោះបានចាប់ផ្ដើមនៅពេលណា ហើយតើបាននាំឲ្យមានសេរីភាពបែបណានៅពេលនោះឯង? (លេវីវិន័យ ២៥:១០) [អំនានព្រះគម្ពីរប្រចាំសប្ដាហ៍; សូមមើល wCB៩៥ ១/៨ ទំព័រ ៣១ វគ្គ ១៤]
១៣. យោងទៅតាមសេចក្ដីរាយការណ៍ក្នុងសៀវភៅជនគណនា នោះការរួចរស់ជីវិតស្រេចទៅលើរបស់បីយ៉ាងអ្វី? [si ទំព័រ ៣០ វគ្គ ១]
១៤. តើដោយរបៀបណាដែលលោកម៉ូសេបានតាំងគំរូដ៏ល្អ ក្នុងការបង្ហាញថាគាត់មិនមានចិត្តគំនិតច្រណែននោះទេ? (ជនគណនា ១១:២៩) [អំនានព្រះគម្ពីរប្រចាំសប្ដាហ៍; សូមមើល wCB៩៥ ១/១២ ទំព័រ ២៩ វគ្គ ១១]
១៥. តើករណីនៃលោកកូរេ ដាថាន និងអ័ប៊ីរ៉ាម បង្ហាញយ៉ាងណាថា ការឃើញនោះមិនតែងនាំឲ្យជឿទេ? [wCB៩៧ ១/៦ ទំព័រ ៤ វគ្គ ២]
១៦. តើនាងម៉ាថាមានមូលដ្ឋានដ៏មុតមាំអ្វីខ្លះ ឲ្យជឿទៅលើដំណើររស់ឡើងវិញ? [pe ទំព័រ ១៦៦-១៦៧ វគ្គ ៤, ៥]
១៧. តើមានមេរៀនដ៏សំខាន់អ្វីដែលបានបញ្ជាក់នៅជនគណនា ២៦:៦៤, ៦៥? [អំនានព្រះគម្ពីរប្រចាំសប្ដាហ៍; សូមមើល gE៩៥ ៨/៨ ទំព័រ ១០-១១ វគ្គ ៥-៨]
១៨. តើគំរូរបស់លោកភីនេហាសនោះ ជួយយើងយល់យ៉ាងដូចម្ដេច ថាការឧទ្ទិសថ្វាយខ្លួនដល់ព្រះយេហូវ៉ាមានន័យយ៉ាងណា? (ជនគណនា ២៥:១១) [អំនានព្រះគម្ពីរប្រចាំសប្ដាហ៍; សូមមើល wE៩៥ ១/៣ ទំព័រ ១៦ វគ្គ ១២-១៣]
១៩. តើដោយរបៀបណាដែលបុគ្គលម្នាក់នៅក្នុងទីក្រុងពំនាក់ជាអត្ថបដិរូប អាច‹ចេញទៅក្រៅព្រំដែន›ទីក្រុងនោះ? (ជនគណនា ៣៥:២៦) [អំនានព្រះគម្ពីរប្រចាំសប្ដាហ៍; សូមមើល wCB៩៦ ១/២ ទំព័រ ២៩ វគ្គ ២០]
២០. ទោះបីជាព្រះទ្រង់បានប្រើសុបិន្តនៅអតីតកាល ដើម្បីលាតត្រដាងនូវព្រឹត្ដិការណ៍ខាងទំនាយ និងដើម្បីប្រទានឲ្យការណែនាំនោះ តើហេតុអ្វីបានជាទ្រង់មិនត្រូវធ្វើអ៊ីចឹងនៅសព្វថ្ងៃនេះ? [wCB៩៧ ១/១ ទំព័រ ៦ វគ្គ ៨]
សូមរកពាក្យឬក៏ឃ្លាណាដែលត្រូវការ ដើម្បីបំពេញសេចក្ដីថ្លែងនិមួយៗជាបន្តបន្ទាប់នេះ:
២១. ការទទួលព្រះគ្រីស្ទ មិនគ្រាន់តែស្រេចនឹងការជឿទៅលើទ្រង់និងការឮបន្ទូលរបស់ទ្រង់នោះទេ តែថែមទាំងតម្រូវឲ្យយើង _________________________ ទ្រង់ផង។ [wCB៩៦ ១/៥ ទំព័រ ៤ វគ្គ ៤]
២២. សៀវភៅលេវីវិន័យគឺពិសេសក្នុងការបញ្ជាក់នូវ _________________________ នៃឈាម ដោយបង្ហាញថាមានការប្រើប្រាស់តែមួយគត់ គឺសំរាប់តែ _________________________ ។ [si ទំព័រ ២៩ វគ្គ ៣៣]
២៣. «ផែនដីថ្មី»សំដៅទៅលើ _________________________ ឬក៏ _________________________ មួយដ៏ជាថ្មី។ (ពេត្រុសទី២ ៣:១៣) [pe ទំព័រ ១៦០ វគ្គ ៩]
២៤. ក្នុងសៀវភៅទីមួយនៃព្រះគម្ពីរ គឺលោកុប្បត្តិ នោះមានចែងប្រាប់យើងថា ព្រលឹងមិនមែនជាអ្វីដែលអ្នក _________________________ ទេ តែជា _________________________ ។ (លោកុប្បត្តិ ២:៧ ព.ថ.) [wCB៩៦ ១/១១ ទំព័រ ៥ វគ្គ ១]
២៥. ដោយសំដៅទៅលើដំណើររឿងអំពីលោកបាឡាមនិងកូរេ ដែលបានកត់ទុកក្នុងសៀវភៅជនគណនា នោះលោកយូដាសបានព្រមានពួកគ្រីស្ទានឲ្យប្រយ័ត្ននឹង _________________________ និង _________________________ ដែលនាំឲ្យមានគ្រោះថ្នាក់។ [si ទំព័រ ៣៥ វគ្គ ៣៥]
សូមរើសរកចំលើយមួយណាដែលត្រឹមត្រូវ ក្នុងសេចក្ដីថ្លែងនិមួយៗជាបន្តបន្ទាប់នេះ:
២៦. ក្នុងមួយឆ្នាំម្ដង គឺនៅ (បុណ្យបារាំ; ថ្ងៃធួនបាប; បុណ្យថ្ងៃទី៥០) សាសន៍អ៊ីស្រាអែលទាំងមូល រួមទាំងពួកអាណិកជនដែលថ្វាយបង្គំព្រះយេហូវ៉ា ត្រូវ (ឈប់ធ្វើការទាំងអស់; ថ្វាយ១ភាគក្នុង១០; ថ្វាយផលដំបូង) ហើយតមអាហារ។ (លេវីវិន័យ ១៦:២៩-៣១) [អំនានព្រះគម្ពីរប្រចាំសប្ដាហ៍; សូមមើល wCB៩៦ ១/១០ ទំព័រ ៨ វគ្គ ១២]
២៧. «បញ្ជី»នៅវិវរណៈ ២០:១២ ដែលបើកឡើង ហើយដែលពីរបស់នោះពួក«មនុស្សស្លាប់»និង«មនុស្សរស់»ត្រូវបានជំនុំជំរះ នោះគឺជា (ព្រះគម្ពីរបរិសុទ្ធដែលយើងមានសព្វថ្ងៃនេះ; អ្វីមួយទៀតបន្ថែមទៅលើព្រះគម្ពីរបរិសុទ្ធដែលយើងមានសព្វថ្ងៃនេះ; ប្រកាសនវត្ថុថ្មីៗពីអ្នកបំរើស្មោះត្រង់ដែលមានវិនិច្ឆ័យល្អ)។ [pe ទំព័រ ១៨១ វគ្គ ១៧]
២៨. សេចក្ដីគោរពក្នុងអាពាហ៍ពិពាហ៍ត្រូវតែមានទៅវិញទៅមក ហើយក៏មានមកដោយការ (តម្រូវ; សមទទួល; ទាមទារ) វិញ។ [wCB៩៦ ១/៩ ទំព័រ ៣១ វគ្គ ៦]
២៩. «ខ្សែពណ៌ផ្ទៃមេឃជាប់នឹងរំយោល នៅគ្រប់ទាំងជាយអាវ»របស់ពួកជនអ៊ីស្រាអែល នោះបានតម្រូវដើម្បីធ្វើជា (គ្រឿងតុបតែងដ៏ពិសិដ្ឋ; សញ្ញាបង្ហាញនូវភាពគួរសម; ទីរំឭកដ៏មើលឃើញ ឲ្យរក្សាខ្លួនដោយឡែកពីលោកីយ៍ ទុកជារាស្ត្ររបស់ព្រះយេហូវ៉ា)។ (ជនគណនា ១៥:៣៨, ៣៩) [អំនានព្រះគម្ពីរប្រចាំសប្ដាហ៍; សូមមើល wE៨៣ ១៥/១០ ទំព័រ ២០ វគ្គ ១៦]
៣០. សៀវភៅចោទិយកថាមានទាក់ទងរយៈពេល (ពីរខែ; មួយឆ្នាំ; ពីរឆ្នាំ) ហើយបានសរសេរចប់នៅដើមឆ្នាំ (១៥១៣; ១៤៧៣; ១៤៦៧) ម.ស.យ. [si ទំព័រ ៣៦ វគ្គ ៦]
សូមរកផ្ទឹមបទគម្ពីរនានា ជាមួយនឹងសេចក្ដីនិមួយៗដូចតទៅ:
ជនគណនា ១៦:៤១, ៤៩; យ៉ូប ៣៣:២៥; ម៉ាថាយ ១៨:១៥; កិច្ចការ ១៥:១៤; វិវរណៈ ២១:៣, ៤
៣១. បញ្ហាដែលមានរវាងមិត្តភក្ដិ នោះគួរដោះស្រាយយ៉ាងរហ័ស ដោយសប្បុរស និងនៅទីសម្ងាត់។ [wCB៩៦ ១/៦ ទំព័រ ៦ វគ្គ ៦]
៣២. បន្ទាប់ពីព្រឹត្ដិការណ៍ដ៏អស្ចារ្យនៅឯអើម៉ាគេដូន នោះនឹងមានគ្រាដែលមិនធ្លាប់មានពីមុន គឺពេញដោយដំណឹងល្អសំរាប់ផែនដីនិងអស់អ្នកដែលរស់នៅទីនោះ។ [wCB៩៦ ១/៧ ទំព័រ ៧ វគ្គ ៨]
៣៣. និងមិនមានភាពចាស់ជរាទៀតឡើយ ក្រោមការគ្រប់គ្រងរបស់ព្រះរាជាណាចក្រនោះ។ [pe ទំព័រ ១៦៤ វគ្គ ១៨]
៣៤. ការរកកំហុសទៅនឹងរបៀបដែលព្រះយេហូវ៉ាកាត់ក្ដីដោយយុត្ដិធម៌តាមរយៈពួកអ្នកបំរើតែងតាំងរបស់ទ្រង់ នោះលទ្ធផលអាចជាការខូចខាតយ៉ាងដំណំ។ [អំនានព្រះគម្ពីរប្រចាំសប្ដាហ៍; សូមមើល wCB៩៦ ១/៩ ទំព័រ ២៧ វគ្គ ១៣]
៣៥. ព្រះគម្ពីរបានបង្ហាញថា សូម្បីតែវត្តមាននៃក្រុមជំនុំគ្រីស្ទានពិតនោះ ក៏មានការជាប់ទាក់ទងនឹងព្រះនាមរបស់ព្រះដែរ។ [pe ទំព័រ ១៨៥ វគ្គ ៥]