បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • km ៣/០២ ទំ. ២
  • កម្មវិធីការប្រជុំអប់រំកិច្ចបំរើ

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • កម្មវិធីការប្រជុំអប់រំកិច្ចបំរើ
  • ២០០២ កិច្ចបំរើព្រះរាជាណាចក្រយើង
  • ចំណងជើងតូច
  • សប្ដាហ៍​ចាប់​ផ្ដើម​ថ្ងៃ​ទី​១១ ខែ​មីនា
  • សប្ដាហ៍​ចាប់​ផ្ដើម​ថ្ងៃ​ទី​១៨ ខែ​មីនា
  • សប្ដាហ៍​ចាប់​ផ្ដើម​ថ្ងៃ​ទី​២៥ ខែ​មីនា
  • សប្ដាហ៍​ចាប់​ផ្ដើម​ថ្ងៃ​ទី​១ ខែ​មេសា
២០០២ កិច្ចបំរើព្រះរាជាណាចក្រយើង
km ៣/០២ ទំ. ២

កម្មវិធី​ការ​ប្រជុំ​អប់រំ​កិច្ច​បំរើ​

សប្ដាហ៍​ចាប់​ផ្ដើម​ថ្ងៃ​ទី​១១ ខែ​មីនា

ចំរៀង​លេខ​២

១៣ នាទី: សេចក្ដី​ជូន​ដំណឹង​តាម​តំបន់។ សេចក្ដី​ជូន​ដំណឹង​ខ្លះៗពី​កិច្ច​បំរើ​ព្រះ​រាជាណាចក្រ​យើង។ ដោយ​​ប្រើ​យោបល់​នៅ​ទំព័រ​ទី៨ សូម​រៀបចំ​ការ​សម្ដែង​មួយ​ពី​របៀប​ស្នើ​ផ្ដល់​ទស្សនាវដ្ដី​សំរាប់​ថ្ងៃ​ទី១ ខែ​មេសា។ សូម​បង្ហាញ​នូវ​របៀប​ឆ្លើយ​តប​ពេល​គេ​ប្រើ​សំដី​ដែល​​អាច​រារាំង​ការ​សន្ទនា​ដោយ​​និយាយ​ថា៖ «ខ្ញុំ​មិន​ចាប់​អារម្មណ៍​ទេ!»។—សូម​មើល​កូន​សៀវភៅ​របៀប​ចាប់​ផ្ដើម​និង​បន្ត​ការ​ពិគ្រោះ​គ្នា​អំពី​ព្រះ​គម្ពីរ ទំព័រ​៨។

១២ នាទី: ការ​រក្សា​ការពារ​ភាព​អព្យាក្រឹត​របស់​យើង​ជា​គ្រីស្ទាន។ សុន្ទរកថា​ដោយ​​អ្នក​ចាស់​ទុំ​ម្នាក់​ដែល​​មាន​សមត្ថភាព​គ្រប់គ្រាន់។ នៅ​ឯ​សាលា​រៀន នៅ​កន្លែង​ធ្វើ​ការ និង​ក្នុង​សហគមន៍​នានា​បង្ហាញ​ការ​ស្នេហា​ជាតិ​កាន់​តែ​ច្រើន​ឡើងៗ។ ការ​លើក​ទឹក​ចិត្ត​មនុស្ស​ឲ្យ​ ស្នេហា​ជាតិ នោះ​ជា​របៀប​មួយ​ដែល​​មនុស្ស​គិត​ថា​គេ​អាច​ទទួល​បាន​ការ​សំរាល​ទុក្ខ​ពី​ការ​សោយ​សោក​ដោយ​​ព្រោះ​មហន្តរាយ​ដែល​​កើត​មាន​ឡើង​ក្នុង​ប្រទេស​ជាតិ។ ថ្វី​បើ​យើង​មាន​ទុក្ខ​ព្រួយ​ដែរ ដោយសារ​អ្វី​ដែល​​យើង​ឃើញ​ក្នុង​លោកីយ៍​នេះ​ក្ដី តែ​យើង​យល់​ដឹង​អំពី​រឿង​សំខាន់​ជាង​ គឺ​រឿង​ទាក់ទង​នឹង​អធិបតេយ្យ​សកលលោក ហើយ​មាន​សារ​ព្រះ​រាជាណាចក្រ​ជួយ​រំលែក​ទុក្ខ​យើង។ ពេល​យើង​ជួយ​ពន្យល់​ដល់​​អ្នក​ដទៃ​យ៉ាង​ប៉ិនប្រសប់ នូវ​ហេតុ​ដែល​​យើង​មិន​គួរ​រួម​ដៃ​ក្នុង​សកម្មភាព​ណា​ដែល​​ប្រកាន់​ជាតិ​សាសន៍ នោះ​យើង​នៅ​តែ​ចង់​ប្រាប់​ឲ្យ​គេ​ដឹង​អំពី​ការ​សំរាល​ទុក្ខ​និង​សេចក្ដី​សង្ឃឹម​ដែល​​យើង​បាន​រក​ឃើញ​ក្នុង​ព្រះ​បន្ទូល​របស់​ព្រះ។ ក្នុង​សៀវភៅ​ស្តើង​ជា​ភាសា​អង់គ្លេស ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​និង​ការ​អប់រំ ទំព័រ​២០​-​២៤ ក្រោម​ចំណង​ជើង «ការ​គោរព​ទង់​ជាតិ» នោះ​មាន​ការ​ពន្យល់​អំពី​មូលហេតុ​ដែល​​យើង​មិន​ចូល​រួម​ធ្វើ​ពិធី​បុណ្យ​ដែល​​បង្ហាញ​ពី​គំនិត​ស្នេហា​ជាតិ។ សូម​ពិគ្រោះ​គោល​សំខាន់ៗនិង​លើក​ទឹក​ចិត្ត​មាតា​បិតា​ទាំង​ឡាយ​ឲ្យ​មើល​ពត៌​មាន​នេះ​ម្ដង​ទៀត​ឲ្យ​ហ្មត់ចត់​ជា​មួយ​កូន​គាត់។ រៀប​រាប់​ពី​បទពិសោធន៍​និ​មួយៗពី​ទំព័រ​ទី២០​នៃ​សៀវភៅ​ស្តើង​នេះ ហើយ​ពី​ទស្សនាវដ្ដី​ភ្ញាក់រឭក! ពី​ថ្ងៃ​ទី៨ ខែ​មករា ឆ្នាំ​១៩៩៦ ទំព័រ​ទី៣​១ (ជា​ភាសា​អង់គ្លេស)។ សូម​បញ្ជាក់​នូវ​ភាព​ចាំបាច់​ឲ្យ​យើង​មាន​ភក្ដីភាព​ដាច់​មុខ​ចំពោះ​ព្រះ​យេហូវ៉ា ក្នុង​កាល​បង្ហាញ​ការ​គោរព​ចំពោះ​រដ្ឋ​អំណាច​ដែរ។

២០ នាទី: «ចូរ​‹ធ្វើ​ការ​ល្អ​ជា​បរិបូរ›​ចុះ!»។a ត្រូវ​ធ្វើ​ដោយ​​អ្នក​ត្រួត​ពិនិត្យ​កិច្ចបំរើ។ សូម​លើក​ទឹក​ចិត្ត​ឲ្យ​គ្រប់​គ្នា​ចូល​រួម​យ៉ាង​ពេញលេញ​ក្នុង​កិច្ចបំរើ​ផ្សាយ ដើម្បី​​ត្រៀម​ខ្លួន​សំរាប់​ពិធី​បុណ្យ​រំឭក​នៅ​ថ្ងៃ​ទី២៨ ខែ​មីនា។ ពិគ្រោះ​អំពី​របៀប​ប្រើ​លិខិត​អញ្ជើញ ឲ្យ​បាន​ផល​ច្រើន​បំផុត។ អញ្ជើញ​អ្នក​ផ្សាយ​ទាំង​ឡាយ​ប្រាប់​អំពី​របៀប​គេ​បាន​លើក​ទឹក​ចិត្ត​ញាតិ​សន្ដាន អ្នក​ជិត​ខាង សិស្ស​ព្រះ​គម្ពីរ និង​អ្នក​ចាប់​អារម្មណ៍​ឯ​ទៀត​ឲ្យ​មក​ឯ​ពិធី​បុណ្យ​រំឭក​ពី​ឆ្នាំ​មុន ហើយ​អំពី​អំណរ​ដែល​​មាន​ជា​លទ្ធផល​នោះ។ សូម​លើក​ទឹក​ចិត្ត​អស់​អ្នក​ណា​ដែល​​មាន​សមត្ថភាព ឲ្យ​ធ្វើ​ជា​អ្នក​ត្រួសត្រាយ​ជំនួយ​ក្នុង​ខែ​មេសា ហើយ​គួរ​ទទួល​ក្រដាស​សំរាប់​ចុះ​ឈ្មោះ​ក្រោយ​ប្រជុំ​ចប់។

ចំរៀង​លេខ​៨២ និង​សេចក្ដី​អធិស្ឋាន​បញ្ចប់។

សប្ដាហ៍​ចាប់​ផ្ដើម​ថ្ងៃ​ទី​១៨ ខែ​មីនា

ចំរៀង​លេខ​៧

១០ នាទី: សេចក្ដី​ជូន​ដំណឹង​តាម​តំបន់។ សេចក្ដី​រាយ​ការណ៍​ពី​គណនី។ ពិគ្រោះ​នូវ​«កំណត់​ចំណាំ​អំពី​ពិធី​បុណ្យ​រំឭក»។ សូម​លើក​ទឹក​ចិត្ត​ឲ្យ​បងប្អូន​ទាំង​ឡាយ​អាន​តាម​អំនាន​ព្រះ​គម្ពីរ​ដែល​​បាន​កំណត់​សំរាប់​ថ្ងៃ​ទី២៣​-​២៨ ខែ​មីនា ដូច​បាន​កត់​ទុក​ក្នុង​កូន​សៀវភៅ​ការ​ពិនិត្យ​មើល​បទ​គម្ពីរ​ប្រចាំ​ថ្ងៃ ឆ្នាំ​២០០២។

១៥ នាទី: «យើង​មាន​អំណរ​ពី​ការ​មាន​សាមគ្គីភាព​ជា​មួយ​ព្រះ​យេហូវ៉ា​និង​រាជបុត្រា​របស់​ទ្រង់»។ សុន្ទរកថា​ដោយ​​អ្នក​ចាស់​ទុំ​ម្នាក់ ដែល​​មាន​បទ​គម្ពីរ​ជា​មូលដ្ឋាន​ដើម្បី​​ជំរុញ​ទឹក​ចិត្ត។ លើក​ទឹក​ចិត្ត​ឲ្យ​បងប្អូន​ទាំង​អស់​គ្នា​ខិតខំ​ជា​បន្ថែម​រហូត​ដល់​​ថ្ងៃ​ទី២៨ ខែ​មីនា ក្នុង​ការ​អញ្ជើញ​មនុស្ស​ឲ្យ​បាន​ច្រើន​បំផុត​ឲ្យ​ចូល​រួម​ពិធី​បុណ្យ​រំឭក​ជា​មួយ​នឹង​យើង។

២០ នាទី: «មហា​សន្និបាត​តាម​តំបន់​នៃ​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​ឆ្នាំ​២០០២​ដែល​​មាន​ប្រធាន​ថា ‹អ្នក​ប្រកាស​ដ៏​ខ្នះខ្នែង​អំពី​ព្រះ​រាជាណាចក្រ​របស់​ព្រះ›»។b ត្រូវ​ធ្វើ​ដោយ​​លេខា​ក្រុមជំនុំ ដោយ​​បញ្ជាក់​យ៉ាង​ច្បាស់​នូវ​វគ្គ​៤​-​៨។ សូម​សរសើរ​ក្រុមជំនុំ​យ៉ាង​កក់ក្ដៅ ដោយ​​ព្រោះ​ពួក​គេ​រៀបចំ​សំរាប់​មហា​សន្និបាត​ហើយ​ជា​ស្រេច​នោះ។

ចំរៀង​លេខ​៤៥ និង​សេចក្ដី​អធិស្ឋាន​បញ្ចប់។

សប្ដាហ៍​ចាប់​ផ្ដើម​ថ្ងៃ​ទី​២៥ ខែ​មីនា

ចំរៀង​លេខ​១២

១៤ នាទី: សេចក្ដី​ជូន​ដំណឹង​តាម​តំបន់។ សូម​ជួយ​ពន្យល់​ថា គឺ​មិន​ទាន់​ហួស​ពេល​ក្នុង​ការ​ចុះ​ឈ្មោះ​សុំ​ធ្វើ​ជា​អ្នក​ត្រួសត្រាយ​ជំនួយ​ក្នុង​កំឡុង​ខែ​មេសា​នោះ​ទេ។ ដោយ​​ប្រើ​យោបល់​ទាំង​ប៉ុន្មាន​នៅ​ទំព័រ​ទី៨ សូម​ឲ្យ​អ្នក​ចាស់​ទុំ​ម្នាក់​ធ្វើ​ការ​សម្ដែង​ពី​របៀប​ស្នើ​ផ្ដល់​ទស្សនាវដ្ដី​ប៉មយាម ពី​ថ្ងៃ​ទី១ ខែ​មេសា។ ក្រោយ​ពី​ការ​សម្ដែង​នោះ សូម​លើក​បញ្ជាក់​អំពី​លក្ខណៈ​ល្អៗនៃ​ការ​ស្នើ​ផ្ដល់​នោះ។

១៥ នាទី: សេចក្ដី​ត្រូវ​ការ​តាម​តំបន់។

១៦ នាទី: «តើ​ពួក​គ្រីស្ទាន​គួរ​ចូល​រួម​ពិធី​បុណ្យ​ចូល​ឆ្នាំ​ឬ​ទេ?»។ សុន្ទរកថា​ដែល​​មាន​មូលដ្ឋាន​លើ​ទស្សនាវដ្ដី​ភ្ញាក់រឭក! ពី​ថ្ងៃ​ទី៨ ខែ​មករា ឆ្នាំ​២០០២ ទំព័រ​២០​និង​២១ (ជា​ភាសា​អង់គ្លេស)។ សូម​កែ​ប្រែ​ពត៌​មាន​ទៅ​តាម​ទំនៀម​ទំលាប់​តាម​តំបន់។

ចំរៀង​លេខ​១៣១ និង​សេចក្ដី​អធិស្ឋាន​បញ្ចប់។

សប្ដាហ៍​ចាប់​ផ្ដើម​ថ្ងៃ​ទី​១ ខែ​មេសា

ចំរៀង​លេខ​២៧

  ៧ នាទី: សេចក្ដី​ជូន​ដំណឹង​តាម​តំបន់។ រំឭក​អ្នក​ផ្សាយ​ឲ្យ​ដាក់​សេចក្ដី​រាយ​ការណ៍​ពី​កិច្ច​ផ្សាយ​សំរាប់​ខែ​មីនា។

១៨ នាទី: «‹អំណោយ​ទាន​ជា​មនុស្ស›​រមែង​យក​ចិត្ត​ទុក​ដាក់​ឃ្វាល​ហ្វូង​ចៀម​របស់​ព្រះ»។ សុន្ទរកថា​ដោយ​​អ្នក​ចាស់​ទុំ​ម្នាក់។ សូម​ពិគ្រោះ​បទ​គម្ពីរ​ទាំង​ប៉ុន្មាន​ក្នុង​អត្ថបទ​នោះ។ សូម​បង្ហាញ​ថា មាន​ផល​ល្អ​មែន​មក​ពី​ការ​ឃ្វាល​ចៀម​ដូច​ជា​ការ​ទៅ​លេង​បងប្អូន​ឥត​សកម្ម​និង​អ្នក​ពិការ ទាំង​ជួយ​ឲ្យ​ពួក​គេ​សម្រេច​ការ​អ្វី​តាម​តែ​សមត្ថភាព។ ពួក​អ្នក​គង្វាល​ដែល​​ប្រកប​ទៅ​ដោយ​​សេចក្ដី​ស្រឡាញ់​រមែង​បង្ហាញ​ថា ពួក​គេ​អបអរ​នឹង​ការ​ព្យាយាម​របស់​បងប្អូន ដើម្បី​​រក្សា​ឲ្យ​មាន​សកម្មភាព​ក្នុង​កិច្ចបំរើ​ព្រះ​យេហូវ៉ា។

២០ នាទី: «ចូរ​បង្កើន​អំណរ​របស់​អ្នក​ក្នុង​កិច្ច​ផ្សព្វផ្សាយ»។c ពេល​ពិគ្រោះ​វគ្គ​ទី៥ សុំ​យោបល់​ដ៏​ស្រួល​ប្រើ​អំពី​របៀប​ទទួល​ប្រយោជន៍​បាន​ច្រើន​បំផុត​ក្នុង​តំបន់​ផ្សាយ​របស់​យើង។ សូម​ធ្វើ​ការ​សម្ដែង​មួយ​ឬ​ពីរ ជា​គំរូ​អំពី​របៀប​ដែល​​យើង​អាច​រក​ជួប​មនុស្ស​ម្នាក់​ដើម្បី​​ធ្វើ​បន្ទាល់​យ៉ាង​ខ្លី។ លើក​ទឹក​ចិត្ត​ឲ្យ​គ្រប់​គ្នា​បង្កើត​ឲ្យ​មាន​ឱកាស​ផ្សព្វផ្សាយ​ក្នុង​កំឡុង​មួយ​សប្ដាហ៍​មុខ​នេះ។

ចំរៀង​លេខ​១៥ និង​សេចក្ដី​អធិស្ឋាន​បញ្ចប់។

[កំណត់​សម្គាល់]

a កំណត់​ពាក្យ​លំនាំ​ឲ្យ​តិច​ជាង​មួយ​នាទី និង​បន្ត​ជា​ការ​ពិគ្រោះ​ដោយ​សំនួរ​និង​ចម្លើយ។

b កំណត់​ពាក្យ​លំនាំ​ឲ្យ​តិច​ជាង​មួយ​នាទី និង​បន្ត​ជា​ការ​ពិគ្រោះ​ដោយ​សំនួរ​និង​ចម្លើយ។

c កំណត់​ពាក្យ​លំនាំ​ឲ្យ​តិច​ជាង​មួយ​នាទី និង​បន្ត​ជា​ការ​ពិគ្រោះ​ដោយ​សំនួរ​និង​ចម្លើយ។

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក