កម្មវិធីប្រជុំអប់រំកិច្ចបំរើ
សប្ដាហ៍ចាប់ផ្ដើមថ្ងៃទី១៤ ខែមិថុនា
ចំរៀងលេខ១០៥
១០ នាទី: សេចក្ដីជូនដំណឹងតាមតំបន់។ សេចក្ដីជូនដំណឹងខ្លះៗពីកិច្ចបំរើព្រះរាជាណាចក្រយើង។ ដោយប្រើយោបល់ទីមួយនៅទំព័រទី៤ (បើសមរម្យក្នុងតំបន់ផ្សាយរបស់អ្នក) សូមបង្ហាញនូវរបៀបផ្ដល់ទស្សនាវដ្ដីប៉មយាម ពីថ្ងៃទី១ ខែកក្កដា។ ក្នុងការសម្ដែងនេះ សូមឲ្យអ្នកផ្សាយធ្វើបន្ទាល់ក្នុងតំបន់ធ្វើជំនួញ។ គឺអាចប្រើនូវការសម្ដែងឯទៀតដែលបង្ហាញពីតថភាពពិតៗ។
២០ នាទី: «ព្រះយេហូវ៉ាជួយអស់អ្នកដែលមានទំនុកចិត្តទៅលើទ្រង់»។a ពេលដែលពិគ្រោះវគ្គ៤ រួមបញ្ចូលពត៌មានពីកិច្ចបំរើព្រះរាជាណាចក្រយើង ខែមិថុនា ឆ្នាំ២០០៣ ទំព័រ៣ វគ្គ៣។
១៥ នាទី: ហេតុអ្វីត្រូវជៀសវាងពីការប្រើថ្នាំញៀន? សុន្ទរកថាដែលមានមូលដ្ឋានពីសៀវភៅការវែកញែក ទំព័រ១០៦-១០៩។ (ជាភាសាអង់គ្លេស) ការប្រើថ្នាំញៀនដែលហៅថាថ្នាំកំសាន្តនោះគឺមានទូទៅ។ មនុស្សជាច្រើនទទូចថាការប្រើថ្នាំបែបនេះគឺគ្មានគ្រោះថ្នាក់ទេ។ មនុស្សខ្លះព្រមទាំងគាំទ្រឲ្យមានតាមច្បាប់ទៀតផង។ ចូរពិគ្រោះនូវរបៀបដែលយើងអាចវែកញែកជាមួយនឹងមនុស្សបែបនេះ។ រួមបញ្ចូលពត៌មានពីទស្សនាវដ្ដីភ្ញាក់រឭក! ថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ១៩៩៩ ទំព័រ១០ (ជាភាសាអង់គ្លេស)
ចំរៀងលេខ១៦០ និងសេចក្ដីអធិស្ឋានបញ្ចប់។
សប្ដាហ៍ចាប់ផ្ដើមថ្ងៃទី២១ ខែមិថុនា
ចំរៀងលេខ១០
១០ នាទី: សេចក្ដីជូនដំណឹងតាមតំបន់។
១៥ នាទី: «ពួកទេវតាកំពុងតែជួយយើង»។b អាស្រ័យលើពេលវេលា ចូរអញ្ជើញអ្នកស្ដាប់ឲ្យលើកឡើងនូវចំណុចសំខាន់ៗពីបទគម្ពីរដែលមានក្នុងអត្ថបទ។
២០ នាទី: ប្រាជ្ញាពីស្ថានលើគឺចេះយោគយល់។ (យ៉ា. ៣:១៧) សុន្ទរកថាដែលមានមូលដ្ឋានពីសៀវភៅសាលាកិច្ចបំរើ ទំព័រ២៥១-២៥២ (ជាភាសាអង់គ្លេស) ជួយអ្នកស្ដាប់ឲ្យចេះយោគយល់ក្នុងកិច្ចបំរើផ្សាយដោយប្រើគំរូក្នុងព្រះគម្ពីរ។ តើការចេះយោគយល់មានន័យយ៉ាងណា? ហេតុអ្វីក៏ការចេះយោគយល់សំខាន់ក្នុងកិច្ចបំរើផ្សាយរបស់យើង? តើយើងអាចរៀនអ្វីពីគំរូរបស់សាវ័កប៉ុល? តើអ្នកផ្សាយចេះគិតនូវសាវតារនៃមនុស្សក្នុងតំបន់ផ្សាយយ៉ាងដូចម្ដេច? តើយើងអាចជួយសិស្សព្រះគម្ពីរឲ្យបង្ហាញការចេះយោគយល់យ៉ាងដូចម្ដេច? ចូររៀបចំទុកជាមុនឲ្យមនុស្សម្នាក់ឬពីរនាក់រៀបរាប់បទពិសោធន៍ ដែលបង្ហាញនូវប្រយោជន៍នៃការចេះយោគយល់។
ចំរៀងលេខ២១ និងសេចក្ដីអធិស្ឋានបញ្ចប់។
សប្ដាហ៍ចាប់ផ្ដើមថ្ងៃទី២៨ ខែមិថុនា
ចំរៀងលេខ១៨៧
១២ នាទី: សេចក្ដីជូនដំណឹងតាមតំបន់។ សេចក្ដីរាយការណ៍ពីគណនី។ រំឭកអ្នកផ្សាយឲ្យដាក់សេចក្ដីរាយការណ៍ពីកិច្ចផ្សាយសំរាប់ខែមិថុនា។ ដោយប្រើយោបល់ទីពីរនៅទំព័រទី៤ (បើសមរម្យក្នុងតំបន់ផ្សាយរបស់អ្នក) សូមបង្ហាញនូវរបៀបផ្ដល់ទស្សនាវដ្ដីប៉មយាម ពីថ្ងៃទី១ ខែកក្កដា។ នៅដើមការសម្ដែង ឲ្យអ្នកផ្សាយនិយាយដោយរាក់ទាក់យ៉ាងខ្លី។ ចូរប្រាប់ថា ទង្វើនេះអាចជួយឲ្យម្ចាស់ផ្ទះមានអារម្មណ៍ស្រួល។
១៥ នាទី: សេចក្ដីត្រូវការតាមតំបន់។
១៨ នាទី: «មូលហេតុដែលយើងត្រូវការការសិក្សាសៀវភៅតាមក្រុមជំនុំ»។c ប្រើសំនួរដែលមានស្រាប់។ រួមបញ្ចូលពត៌មាននៃអត្ថបទ«ចូរជួយអ្នកត្រួតពិនិត្យក្រុមសិក្សាសៀវភៅតាមក្រុមជំនុំរបស់អ្នក» ដែលមានក្នុងកិច្ចបំរើព្រះរាជាណាចក្រយើង ខែវិច្ឆិកា ឆ្នាំ២០០២ ទំព័រទី១។
ចំរៀងលេខ១២៣ និងសេចក្ដីអធិស្ឋានបញ្ចប់។
សប្ដាហ៍ចាប់ផ្ដើមថ្ងៃទី៥ ខែកក្កដា
ចំរៀងលេខ៣
១០ នាទី: សេចក្ដីជូនដំណឹងតាមតំបន់។
១៥ នាទី: តើអ្នកនឹងនិយាយយ៉ាងណា? សុន្ទរកថានិងការពិគ្រោះ។ ក្នុងកំឡុងខែកក្កដានិងសីហា យើងនឹងប្រើសៀវភៅស្តើងក្នុងកិច្ចបំរើផ្សាយ។ តើសៀវភៅស្តើងមួយណាដែលអ្នកផ្សាយឃើញថាមានប្រសិទ្ធភាពក្នុងតំបន់ផ្សាយ? ចូរពិនិត្យមើលឡើងវិញនូវរបៀបនិយាយពីកិច្ចបំរើព្រះរាជាណាចក្រយើង ខែកក្កដា ឆ្នាំ១៩៩៨ ទំព័រទី៤ ឬពីកិច្ចបំរើព្រះរាជាណាចក្រផ្សេងៗទៀត។ ចូរបញ្ជាក់ថា របៀបនិយាយនិមួយៗរួមបញ្ចូល (១) សំនួរ (២) បទគម្ពីរ និង(៣) លើកចំណុចមួយពីសៀវភៅស្តើងយកមកពិគ្រោះ។ ចូរធ្វើការសម្ដែងមួយឬពីរ។ លើកទឹកចិត្តគ្រប់គ្នាឲ្យប្រើព្រះគម្ពីរ ពេលដែលផ្សព្វផ្សាយដំណឹងល្អ។
២០ នាទី: ចូរសិក្សាបន្ទូលរបស់ព្រះជាក្រុមគ្រួសារជារឿយៗ។ ចូរផ្អែកលើពត៌មានពីទស្សនាវដ្ដីប៉មយាម អត្ថបទសំរាប់សិក្សាទីពីរ ទំព័រ១៣, វគ្គ៤-៧, ១២-១៥។ ការពិគ្រោះដោយសំនួរនិងចម្លើយ។ ចូរបញ្ជាក់នូវគោលដៅរបស់យើងជាអ្វីក្នុងកំឡុងការសិក្សាជាក្រុមគ្រួសារ និងរបៀបចេះប្រែប្រួលតាមតម្រូវការរបស់គ្រួសារ។
ចំរៀងលេខ៦៥ និងសេចក្ដីអធិស្ឋានបញ្ចប់។
[កំណត់សម្គាល់]
a កំណត់ពាក្យលំនាំឲ្យតិចជាងមួយនាទី និងបន្តជាការពិគ្រោះដោយសំនួរនិងចម្លើយ។
b កំណត់ពាក្យលំនាំឲ្យតិចជាងមួយនាទី និងបន្តជាការពិគ្រោះដោយសំនួរនិងចម្លើយ។
c កំណត់ពាក្យលំនាំឲ្យតិចជាងមួយនាទី និងបន្តជាការពិគ្រោះដោយសំនួរនិងចម្លើយ។