បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • km ៦/០៤ ទំ. ១
  • ពួកទេវតាកំពុងតែជួយយើង

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • ពួកទេវតាកំពុងតែជួយយើង
  • ២០០៤ កិច្ចបំរើព្រះរាជាណាចក្រយើង
  • អត្ថបទស្រដៀងគ្នា
  • ទេវតាទាំងឡាយជា«វិញ្ញាណដែលបំពេញកិច្ចបម្រើសាធារណៈ»
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៩
  • ពួកទេវតា តើពួកគេមានអានុភាពលើជីវិតយើងយ៉ាងណា?
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៦
  • របៀបដែលទេវតាអាចជួយលោកអ្នក
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់ផ្សព្វផ្សាយ) ២០១៧
  • តួនាទីរបស់ទេវតាជាប់ទាក់ទងនឹងមនុស្សលោក
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៧
មើលបន្ថែមទៀត
២០០៤ កិច្ចបំរើព្រះរាជាណាចក្រយើង
km ៦/០៤ ទំ. ១

ពួក​ទេវតា​កំពុង​តែ​ជួយ​យើង

១ «មើល! ខ្ញុំ​ក៏​នៅ​ជា​មួយ​នឹង​អ្នក​រាល់​គ្នា​ជា​រាល់​ថ្ងៃ​ដែរ ដរាប​ដល់​​បំផុត​កល្ប»។ ពាក្យ​ទាំង​នេះ​ពិត​ជា​លើក​ទឹក​ចិត្ត​អស់​អ្នក​ដែល​​ស្ដាប់​តាម​ការ​បង្គាប់​របស់​ព្រះ​យេស៊ូ​ដែល​​ថា៖ «ចូរ​ទៅ​បញ្ចុះបញ្ចូល​ឲ្យ​មាន​សិស្ស!»។ (ម៉ាថ. ២៨:១៨​-​២០) វិធី​ម្យ៉ាង​ដែល​​ព្រះ​យេស៊ូ​នៅ​ជា​មួយ​នឹង​គ្រីស្ទាន​ពិត គឺ​តាម​រយៈ​ពួក​ទេវតា​របស់​ទ្រង់។ (ម៉ាថ. ១៣:៣៦​-​៤៣) ការ​ផ្សាយ«ដំណឹង​ល្អ​ដ៏​នៅ​អស់កល្ប​ជានិច្ច»រួម​ជា​មួយ​នឹង​សត្តនិករ​វិញ្ញាណ​ដែល​​ស្មោះ​ភក្ដី​ទាំង​នេះ ក៏​ធ្វើ​ឲ្យ​យើង​រំភើប​ចិត្ត​ណាស់។—វិវរ. ១៤:៦, ៧

២ ក្នុង​កិច្ច​បំរើ​ផ្សាយ​របស់​យើង: ព្រះ​គម្ពីរ​បាន​ប្រាប់​ឲ្យ​ដឹង​ថា ពួក​ទេវតា​ត្រូវ​បាន​ចាត់​មក«សំរាប់​ការងារ​ជួយ​ដល់​​ពួក​ដែល​​ត្រូវ​ទទួល​សេចក្ដី​សង្គ្រោះ»។ (ហេ. ១:១៤) នៅ​សតវត្សរ៍​ទី​មួយ ពួក​ទេវតា​បាន​ជួយ​ពួក​អ្នក​កាន់​តាម​ព្រះ​យេស៊ូ​រក​មនុស្ស​ឯ​ទៀត​ដែល​​សម​នឹង​ទទួល​សេចក្ដី​សង្គ្រោះ​នោះ។ (កិច្ច. ៨:២៦) សព្វ​ថ្ងៃ​នេះ អ្នក​បំរើ​របស់​ព្រះ​នៅ​តែ​ឮ​ពី​ទី​សំអាង​នៃ​ការ​ណែនាំ​ពី​ពួក​ទេវតា។ ជា​ច្រើន​ដង ម្ចាស់​ផ្ទះ​បាន​និយាយ​ថា គេ​កំពុង​តែ​អធិស្ឋាន​សូម​ជំនួយ បន្ទាប់​មក​ស្មរបន្ទាល់​ម្នាក់​បាន​ទៅ​ផ្សព្វផ្សាយ​នៅ​ផ្ទះ​របស់​គេ។ នៅ​ពេល​ដែល​​មនុស្ស​បែប​នេះ​ទទួល​សារ​ព្រះ​រាជាណាចក្រ យើង​ក៏​ពិត​ជា​មាន​អំណរ​ដូច​ពួក​ទេវតា​ដែរ។—លូ. ១៥:១០

៣ នៅ​ពេល​ដែល​​យើង​ពិសោធ​ការ​ប្រឆាំង: ដានីយ៉ែល​និង​សហការី​បី​នាក់​របស់​គាត់​សាសន៍​ហេព្រើរ​ដែល​​នៅ​ក្មេង​នៅ​ឡើយ សាវ័ក​ពេត្រុស ហើយ​និង​មនុស្ស​ច្រើន​ឯ​ទៀត​ដែល​​បាន​ឆ្លង​កាត់​ការ​ល្បងល​យ៉ាង​ខ្លាំង​បាន​ពិសោធ​នូវ​ការ​ការពារ​ពី​ព្រះ​យេហូវ៉ា​តាម​រយៈ​ពួក​ទេវតា«ជា​អ្នក​ដែល​​មាន​ឥទ្ធិឫទ្ធិ​ខ្លាំង»។ (ទំនុក. ១០៣:២០; ដា. ៣:២៨; ៦:២១, ២២; កិច្ច. ១២:១១) ទោះបី​ជា​យើង​មាន​អារម្មណ៍​ជួយ​ខ្លួន​ឯង​ពុំ​កើត​ក៏​ដោយ​ ក៏​យើង​អាច​ទទួល​ការ​លើក​ទឹក​ចិត្ត​ពី​អ្វី​ដែល​​អ្នក​បំរើ​អេលីសេ​បាន​ពិសោធ​នៅ​ពេល​ដែល​​គាត់​បាន​យល់​ដឹង​ថា«ពួក​ដែល​​នៅ​ខាង​យើង មាន​គ្នា​ច្រើន​ជាង​ពួក​ដែល​​នៅ​ខាង​គេ​ទៅ​ទៀត»។ (២ពង្ស. ៦:១៥​-​១៧) ទោះបី​ជា​មាន​គេ​បង្ខំ​យើង​ឲ្យ​ញែក​ខ្លួន​ចេញ​ពី​បងប្អូន​គ្រីស្ទាន​យើង​ក៏​ដោយ​ ក៏​យើង​មិន​ត្រូវ​អស់​សង្ឃឹម​ឡើយ។ ព្រះ​បន្ទូល​របស់​ព្រះ​ធានា​យើង​ថា«ទេវតា​នៃ​ព្រះ​យេហូវ៉ា​ចោម​រោម​នៅ​ជុំវិញ​នៃ​អស់​អ្នក​ដែល​​កោត​ខ្លាច​ដល់​​ទ្រង់»។—ទំនុក. ៣៤:៧

៤ មិន​យូរ​ប៉ុន្មាន​ទៀត ពលបរិវារ​នៃ​ពួក​ទេវតា​នឹង​ជិះ​មក​ដក​ចេញ​អស់​អ្នក​ដែល​​ប្រឆាំង​នឹង​អំណាច​គ្រប់គ្រង​របស់​ព្រះ​គ្រីស្ទ​ជា​ស្តេច។ (វិវរ. ១៩:១១, ១៤, ១៥) កំឡុង​ពេល​ដែល​​យើង​រង់ចាំ​ថ្ងៃ​នោះ ចូរ​ឲ្យ​យើង​មាន​ចិត្ត​យ៉ាង​អង់អាច​ក្នុង​ការ​សរសើរ​ព្រះ​យេហូវ៉ា​ជា​បន្ត ដោយ​​មាន​ទំនុក​ចិត្ត​ទៅ​លើ​ពួក​ពលបរិវារ​នៅ​ស្ថានសួគ៌​ដែល​​នៅ​ក្រោម​បង្គាប់​របស់​ព្រះ​គ្រីស្ទ។—១ពេ. ៣:២២

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក