កម្មវិធីសាលាកិច្ចបំរើព្រះធិបតេយ្យសំរាប់ឆ្នាំ២០០៥
អនុទ្ទេស
ក្នុងកំឡុងឆ្នាំ២០០៥ សាលាកិច្ចបំរើព្រះធិបតេយ្យនឹងមានកម្មវិធីដូចតទៅនេះ៖
ប្រភពពត៌មាន: សេចក្ដីបកប្រែពីសមាគមខ្មែរនៃព្រះគម្ពីរបរិសុទ្ធ ទស្សនាវដ្ដីប៉មយាម [w] កូនសៀវភៅវិធីបង្កើនសមត្ថភាពនិយាយនិងបង្រៀន [ht] កូនសៀវភៅប្រធានបទគម្ពីរសំរាប់ការពិគ្រោះ [td] ហើយសៀវភៅចំណេះដែលនាំទៅដល់ជីវិតអស់កល្បជានិច្ច [kl]។
កម្មវិធីសាលាគួរតែចាប់ផ្ដើមយ៉ាងទៀងពេលដោយច្រៀងចំរៀង អធិស្ឋាន និងការនិយាយស្វាគមន៍យ៉ាងខ្លី រួចបន្តដូចតទៅនេះ:
លក្ខណៈនៃការនិយាយ: ៥នាទី។ អ្នកត្រួតពិនិត្យសាលា ឬអ្នកជូនឱវាទរង ឬមួយក៏អ្នកចាស់ទុំម្នាក់ទៀតដែលមានសមត្ថភាព នឹងពន្យល់លក្ខណៈមួយនៃការនិយាយ ដោយប្រើកូនសៀវភៅវិធីបង្កើនសមត្ថភាពនិយាយនិងបង្រៀនជាមូលដ្ឋាន។ ក្នុងក្រុមជំនុំដែលមិនសូវមានអ្នកចាស់ទុំច្រើននាក់ នោះអ្នកងារជំនួយដែលមានសមត្ថភាពអាចថ្លែងសុន្ទរកថានេះបានដែរ។
សុន្ទរកថាទី១:១០នាទី។ ត្រូវថ្លែងដោយអ្នកចាស់ទុំឬអ្នកងារជំនួយម្នាក់ ហើយត្រូវមានមូលដ្ឋានទៅលើទស្សនាវដ្ដីប៉មយាម។ សុន្ទរកថានេះត្រូវថ្លែងក្នុងរយៈពេល១០នាទី ដោយគ្មានការសួរសំនួរទេ។ គោលបំណងសុន្ទរកថានេះមិនគ្រាន់តែជាការប្រាប់ពត៌មានប៉ុណ្ណោះទេ តែមានបំណងចង់ពន្យល់ឲ្យដឹងពីប្រយោជន៍នៃពត៌មានដែលកំពុងតែពិគ្រោះនោះ ដោយបញ្ជាក់ពត៌មានដែលមានប្រយោជន៍ច្រើនបំផុតចំពោះក្រុមជំនុំនិមួយៗ។ ត្រូវពន្យល់តាមប្រធានដែលមានស្រាប់។ បងប្អូនដែលថ្លែងសុន្ទរកថានេះមិនគួរថ្លែងលើសម៉ោងឡើយ។ បើចាំបាច់ សូមជូនឱវាទដោយឡែកពីអ្នកដទៃ។
គោលសំខាន់ៗពីអំនានព្រះគម្ពីរ: ១០នាទី។ អស់ប្រាំមួយនាទី អ្នកចាស់ទុំឬអ្នកងារជំនួយដែលមានសមត្ថភាព ត្រូវបញ្ជាក់ចំណុចសំខាន់ៗស្របទៅតាមសេចក្ដីត្រូវការតាមតំបន់។ គាត់អាចលើកឡើងខណាមួយក្នុងអំនានព្រះគម្ពីរសំរាប់សប្ដាហ៍នោះ។ គោលសំខាន់ៗនេះមិនត្រូវជាការសង្ខេបនូវអំនានព្រះគម្ពីរប៉ុណ្ណោះទេ។ គោលបំណងចំបងគឺការជួយអ្នកស្ដាប់ឲ្យយល់នូវមូលហេតុដែលពត៌មាននេះមានតម្លៃ និងរបៀបដែលពួកគេអាចអនុវត្តតាមពត៌មាននេះបាន។ អ្នកថ្លែងមិនគួរនិយាយលើសប្រាំមួយនាទីដែលបានកំណត់សំរាប់ផ្នែកផ្ដើម។ គាត់ត្រូវចំណាយបួននាទីឲ្យអ្នកស្ដាប់ចូលរួមឆ្លើយ។ អ្នកថ្លែងនឹងអញ្ជើញអ្នកស្ដាប់ឲ្យចូលរួមឆ្លើយយ៉ាងខ្លី (ត្រឹមតែ៣០វិនាទីឬខ្លីជាង) នូវចំណុចខ្លះៗដែលបងប្អូនបានចាប់អារម្មណ៍និងទទួលប្រយោជន៍ពីអំនានព្រះគម្ពីរសប្ដាហ៍នេះ។ បន្ទាប់មក អ្នកត្រួតពិនិត្យសាលានិងឲ្យសិស្សចេញទៅសាលផ្សេងៗរៀងៗខ្លួន។
សុន្ទរកថាទី២: ៤នាទី។ បងប្អូនប្រុសៗត្រូវអាន។ ធម្មតា អំនាននេះនឹងមកពីព្រះគម្ពីរ។ មួយខែមួយដង អំនាននេះនឹងមកពីទស្សនាវដ្ដីប៉មយាម។ សិស្សទីពីរនេះត្រូវអានដោយគ្មានពាក្យផ្ដើមឬក៏ពាក្យបញ្ចប់។ រាល់សប្ដាហ៍ ប្រវែងអំនាននោះនឹងខុសគ្នាបន្ដិច ប៉ុន្តែអាចអានបានក្នុងតែបួននាទីឬក៏តិចជាងបួននាទី។ អ្នកត្រួតពិនិត្យសាលាត្រូវមើលពត៌មាននោះទុកជាមុននិងកំណត់អំនានឲ្យសមស្របតាមអាយុហើយសមត្ថភាពនៃសិស្សនិមួយៗ។ ជាពិសេស អ្នកត្រួតពិនិត្យសាលាត្រូវជួយសិស្សរៀនអានឲ្យស្រួលយល់ន័យ រៀនអានស្ទាត់ អានដោយសង្កត់សម្លេងឲ្យយល់អត្ថន័យ ចេះឡើងចុះសម្លេង ផ្អាកនូវកន្លែងត្រឹមត្រូវ និងអានដូចធម្មតា។
សុន្ទរកថាទី៣: ៥នាទី។ សុន្ទរកថានេះនឹងត្រូវជូនបងប្អូនស្រីៗ។ សិស្សដែលទទួលសុន្ទរកថានេះនឹងជ្រើសរើសលំដាប់រៀបចំមួយ។ សិស្សត្រូវប្រើប្រធានដែលត្រូវជូន និងប្រើប្រធាននោះក្នុងលំដាប់រៀបចំដែលជាកិច្ចផ្សព្វផ្សាយម្យ៉ាងដែលបង្ហាញពីទិដ្ឋភាពពិតៗ ហើយមានប្រយោជន៍ក្នុងតំបន់ផ្សាយរបស់ក្រុមជំនុំ។ ពេលសុន្ទរកថាមិនប្រាប់ប្រភពពត៌មាន នោះសិស្សត្រូវស្រាវជ្រាវរកពត៌មានដោយខ្លួនឯងសំរាប់សុន្ទរកថានេះ ដោយមើលក្នុងប្រកាសនវត្ថុផ្សេងៗដែលក្រុមអ្នកបំរើស្មោះត្រង់ដែលមានវិនិច្ឆ័យល្អផ្គត់ផ្គង់ឲ្យ។ សិស្សថ្មីៗគួរទទួលសុន្ទរកថាដែលប្រាប់ប្រភពពត៌មាន។ អ្នកត្រួតពិនិត្យសាលានិងខំស្វែងយល់ថា តើសិស្សនោះពន្យល់ពត៌មានយ៉ាងដូចម្ដេច? និងតើគាត់ជួយម្ចាស់ផ្ទះយ៉ាងដូចម្ដេច ដោយយកខគម្ពីរមកវែកញែកនិងយល់ចំណុចសំខាន់? សិស្សដែលទទួលសុន្ទរកថានេះត្រូវចេះមើលអក្សរ។ អ្នកត្រួតពិនិត្យសាលានឹងកំណត់អ្នកណាជាអ្នកជំនួយរបស់សិស្ស។
សុន្ទរកថាទី៤: ៥នាទី។ សិស្សត្រូវពន្យល់ប្រធានដែលបានត្រូវជូនឲ្យបានច្បាស់។ ពេលសុន្ទរកថាមិនប្រាប់ប្រភពពត៌មាន នោះសិស្សត្រូវស្រាវជ្រាវរកពត៌មានដោយខ្លួនឯងសំរាប់សុន្ទរកថានេះ ដោយមើលក្នុងប្រកាសនវត្ថុផ្សេងៗដែលក្រុមអ្នកបំរើស្មោះត្រង់មានវិនិច្ឆ័យល្អផ្គត់ផ្គង់ឲ្យ។ ពេលបងប្អូនប្រុសៗទទួលសុន្ទរកថានេះ គាត់អាចថ្លែងដោយគិតដល់ប្រយោជន៍បងប្អូនក្នុងសាលព្រះរាជាណាចក្រតែម្ដង។ ពេលបងប្អូនស្រីៗទទួលសុន្ទរកថានេះ គាត់ត្រូវថ្លែងតាមលំនាំសំរាប់សុន្ទរកថាទី៣។ អ្នកត្រួតពិនិត្យសាលាអាចសម្រេចជូនសុន្ទរកថាទី៤នេះឲ្យបងប្អូនប្រុសៗ។ សូមកត់សម្គាល់ថា ប្រធានដែលមានផ្កាយ ត្រូវជូនចំពោះតែបងប្អូនប្រុសៗ។
កំណត់ពេល: សុន្ទរកថាទាំងអស់មិនត្រូវថ្លែងលើសពេលកំណត់ទេ ហើយឱវាទរបស់អ្នកត្រួតពិនិត្យមិនត្រូវលើសពេលដែរ។ ពេលដែលសុន្ទរកថាទី២ ទី៣ ឬទី៤លើសម៉ោង អ្នកត្រួតពិនិត្យគួរបញ្ឈប់សុន្ទរកថានោះដោយរបៀបស្លូតបូត។ ស្តីអំពីបងប្អូនប្រុសៗដែលថ្លែងសុន្ទរកថាអំពីលក្ខណៈនៃការនិយាយ សុន្ទរកថាទី១ ឬមួយក៏គោលសំខាន់ពីអំនានព្រះគម្ពីរ បើគាត់ថ្លែងហួសពេលកំណត់ គាត់ត្រូវទទួលឱវាទដោយផ្ទាល់ពីអ្នកជូនឱវាទរង។ បងប្អូនទាំងអស់គ្នាត្រូវយកចិត្តទុកដាក់មើលប្រវែងសុន្ទរកថា។ កម្មវិធីទាំងមូល គឺ៤៥នាទី មិនរួមបញ្ចូលចំរៀងនិងសេចក្ដីអធិស្ឋាន។
ឱវាទ: ១នាទី។ អ្នកត្រួតពិនិត្យសាលានឹងជូនឱវាទមិនលើសមួយនាទីក្រោយសុន្ទរកថារបស់សិស្សនិមួយៗ ដើម្បីលើកឡើងលក្ខណៈដ៏ល្អគួរឲ្យសរសើរស្តីអំពីរបៀបសិស្សថ្លែងសុន្ទរកថា។ អ្នកត្រួតពិនិត្យសាលាមិនគ្រាន់តែមានបំណងសរសើរថា៖«ល្អណាស់!» ប៉ុណ្ណោះទេ តែគាត់ចង់បញ្ជាក់នូវមូលហេតុជាក់លាក់មួយចំនួនដែលលក្ខណៈនៃរបៀបថ្លែងនោះពិតជាមានប្រសិទ្ធភាព។ ក្រោយចប់ប្រជុំឬក៏នៅពេលផ្សេងទៀត អ្នកត្រួតពិនិត្យសាលាអាចជូនឱវាទតាមតម្រូវការរបស់សិស្សនិមួយៗដើម្បីជួយឲ្យសិស្សរីកចំរើនទៀត។
អ្នកជូនឱវាទរង: បើមានបងប្រុសម្នាក់ទៀតដែលមានសមត្ថភាពក្រៅពីអ្នកត្រួតពិនិត្យសាលា នោះក្រុមអ្នកចាស់ទុំអាចជ្រើសរើសគាត់ឲ្យធ្វើជាអ្នកជូនឱវាទរង។ ប្រសិនបើក្រុមជំនុំមានអ្នកចាស់ទុំច្រើននោះ រាល់ឆ្នាំអ្នកចាស់ទុំផ្សេងទៀតដែលមានសមត្ថភាពអាចបំពេញមុខងារនេះ។ ភារកិច្ចរបស់គាត់គឺ ត្រូវជូនឱវាទដោយផ្ទាល់បើចាំបាច់ ចំពោះបងប្អូនប្រុសៗណាដែលថ្លែងសុន្ទរកថាទីមួយនិងការលើកគោលសំខាន់ៗ។ អ្នកជូនឱវាទរងនេះមិនចាំបាច់ជូនឱវាទដល់អ្នកចាស់ទុំនិងអ្នកងារជំនួយជារៀងរាល់ដងដែលពួកគាត់ថ្លែងសុន្ទរកថាឡើយ។ ការរៀបចំនេះនឹងបន្តអនុវត្តក្នុងកំឡុងឆ្នាំ២០០៥ និងប្រហែលជាត្រូវកែប្រែជាបន្តបន្ទាប់ទៀត។
លំហាត់សាឡើងវិញដោយសំនួរនិងចម្លើយ: ៣០នាទី។ ពីរខែម្ដង អ្នកត្រួតពិនិត្យសាលានឹងធ្វើការសើរើឡើងវិញដោយសំនួរនិងចម្លើយ។ ការរៀនសាឡើងវិញនេះនឹងធ្វើឡើងក្រោយពីបានថ្លែងសុន្ទរកថាដែលបញ្ជាក់លក្ខណៈនៃការនិយាយ និងការលើកគោលសំខាន់ៗពីអំនានព្រះគម្ពីររួចហើយ ដូចដែលបានពន្យល់ខាងលើ។ ការរៀនសាឡើងវិញនេះនឹងមានមូលដ្ឋានលើពត៌មានដែលបានត្រូវពិគ្រោះក្នុងកម្មវិធីសាលាក្នុងកំឡុងពេលពីរខែកន្លងទៅ រួមទាំងសប្ដាហ៍ដែលរៀនសាឡើងវិញនោះដែរ។ បើក្រុមជំនុំរបស់អ្នកមានសន្និបាតតាមមណ្ឌលឬទស្សនកិច្ចរបស់អ្នកត្រួតពិនិត្យតាមមណ្ឌលនៅសប្ដាហ៍ដែលត្រូវមានលំហាត់សាឡើងវិញនោះ សូមមើលការនៃនាំក្នុងកិច្ចបំរើព្រះរាជាណាចក្ររបស់យើង ខែធ្នូ ឆ្នាំ២០០៣ ទំព័រទី៦។
កម្មវិធី
ខែមករា ថ្ងៃទី៣ អំនានព្រះគម្ពីរ: យ៉ូស្វេ ១៦-២០ ចំរៀងលេខ៦
លក្ខណៈនៃការនិយាយ: ពត៌មានដែលនាំឲ្យយល់ដឹង ផ្នែកទី១ (ht ទំព័រ១២-១៣ វគ្គ១-៦)
ទី១: តើជំនឿលើបន្ទូលរបស់ព្រះជួយយើងស៊ូទ្រាំនឹងទុក្ខលំបាកផ្សេងៗដោយរបៀបណា? (w០៣ ១/៤ ទំព័រ១៩-២១ វគ្គ៨-១៧)
ទី២: យ៉ូស្វេ ១៦:១-១៧:៤
ទី៣: មានតែ១៤៤.០០០នាក់ដែលឡើងទៅស្ថានសួគ៌ (td ៣៩ក)
ទី៤: សព្វថ្ងៃនេះ តើភាពសម្បូរសប្បាយឬភាពក្រីក្រជាទីសម្គាល់មនុស្សជាអ្នកកោតខ្លាចព្រះឬទេ?
ខែមករា ថ្ងៃទី១០ អំនានព្រះគម្ពីរ: យ៉ូស្វេ ២១-២៤ ចំរៀងលេខ១០០
លក្ខណៈនៃការនិយាយ: ពត៌មានដែលនាំឲ្យយល់ដឹង ផ្នែកទី២ (ht ទំព័រ១៣-១៥ វគ្គ៧-១៣)
ទី១: ហេតុអ្វីក៏សំខាន់ឲ្យយើងរំពឹងគិតអំពីព្រះបន្ទូលរបស់ព្រះ? (w០៣ ១/៥ ទំព័រ៨-១២ វគ្គ៥-១៧)
ទី២: យ៉ូស្វេ ២៣:១-១៣
ទី៣: តើពួកស្មរបន្ទាល់ព្រះយេហូវ៉ាជាអ្នកណា? (td ៤០ក)
ទី៤: តើសមត្រឹមត្រូវឲ្យយើងថ្វាយបង្គំព្រះយេស៊ូឬទេ?
ខែមករា ថ្ងៃទី១៧ អំនានព្រះគម្ពីរ: ពូកចៅហ្វាយ ១-៤ ចំរៀងលេខ៣
លក្ខណៈនៃការនិយាយ: ច្បាស់ ហើយស្រួលយល់ (ht ទំព័រ១៥-១៦ វគ្គ១៤-២០)
ទី១: ជនគ្រីស្ទានទាំងឡាយអាចបង្កើតឲ្យមានផលផ្លែនៃព្រះរាជាណាចក្ររបស់ព្រះបាន (w០៣ ១/៥ ទំព័រ១៩-២០ វគ្គ៨-១៣)
ទី២: ពូកចៅហ្វាយ ២:១-១០
ទី៣: អាពាហ៍ពិពាហ៍ត្រូវតែមានកិត្ដិយស (td ៤១ក)
ទី៤: តើអ្នកអាចការពារខ្លួនបានយ៉ាងណា ពីការមើលចំរៀងដែលអាចបណ្ដាលឲ្យមានគ្រោះថ្នាក់
ខែមករា ថ្ងៃទី២៤ អំនានព្រះគម្ពីរ: ពូកចៅហ្វាយ ៥-៧ ចំរៀងលេខ៤
លក្ខណៈនៃការនិយាយ: ការផ្ដើមវាចាដែលធ្វើឲ្យចាប់អារម្មណ៍ (ht ទំព័រ១៧-១៨ វគ្គ១-៧)
ទី១: ហេតុអ្វីយើងគួរធ្វើពិធីអាហារល្ងាចរបស់ព្រះអម្ចាស់? (w០៣ ១/៥ ទំព័រ២៣-២៥ វគ្គ១-១២)
ទី២: ពូកចៅហ្វាយ ៦:២៥-៣៥
ទី៣: តើព្រះគម្ពីរគួរមានឥទ្ធិពលប៉ុណ្ណាលើសេរីភាពរបស់យើងក្នុងការជ្រើសរើស?
ទី៤: ពួកគ្រីស្ទានត្រូវគោរពតាមគោលការណ៍ខាងប្រមុខភាព (td ៤១ខ)
ខែមករា ថ្ងៃទី៣១ អំនានព្រះគម្ពីរ: ពូកចៅហ្វាយ ៨-១០ ចំរៀងលេខ១៧៤
លក្ខណៈនៃការនិយាយ: ការផ្ដើមវាចាដែលសមនឹងគោលរឿង (ht ទំព័រ១៨ វគ្គ៨-១០)
ទី១: ពួកអ្នកចាក់ប្រេងតាំងដឹងប្រាកដថាមានសេចក្ដីសង្ឃឹមឡើងទៅស្ថានសួគ៌ (w០៣ ១/៥ ទំព័រ៣០-៣២ វគ្គ១២-២០)
ទី២: w០៣ ១/៤ ទំព័រ២៦-២៧ វគ្គ១៦-១៨
ទី៣: ភារកិច្ចរបស់មាតាបិតាគ្រីស្ទានចំពោះកូនៗ (td ៤១គ)
ទី៤: វត្ថុនិយមមិនគ្រាន់តែជាការប្រមូលទ្រព្យសម្បត្ដិទេ
ខែកុម្ភៈ ថ្ងៃទី៧ អំនានព្រះគម្ពីរ: ពូកចៅហ្វាយ ១១-១៤ ចំរៀងលេខ៨
លក្ខណៈនៃការនិយាយ: ការផ្ដើមវាចាដែលមានប្រវែងត្រឹមត្រូវ (ht ទំព័រ១៩ វគ្គ១១-១៦)
ទី១: ការប្រព្រឹត្តដែលប្រកបដោយសេចក្ដីស្រឡាញ់ដ៏ជ្រាលជ្រៅបំផុត (w០៣ ១/១០ ទំព័រ១២-១៤ វគ្គ១-៨, ទំព័រ១៧ វគ្គ២៤)
ទី២: ពូកចៅហ្វាយ ១២:១-១៥
ទី៣: មូលហេតុដែលស្មរបន្ទាល់ព្រះយេហូវ៉ាមានសាមគ្គីភាព
ទី៤: ពួកគ្រីស្ទានគួររៀបការតែគ្រីស្ទានគ្នីគ្នា (td ៤១ឃ)
ខែកុម្ភៈ ថ្ងៃទី១៤ អំនានព្រះគម្ពីរ: ពូកចៅហ្វាយ ១៥-១៨ ចំរៀងលេខ១០៥
លក្ខណៈនៃការនិយាយ: ទំហំសម្លេង (ht ទំព័រ២០-២២ វគ្គ១-១២)
ទី១: ចូរទុកចិត្តលើព្រះយេហូវ៉ាឲ្យអស់អំពីចិត្ត (w០៣ ១/៦ ទំព័រ១៣-១៤ វគ្គ៣-១០)
ទី២: ពូកចៅហ្វាយ ១៥:៩-២០
ទី៣: ការមានប្រពន្ធច្រើន មិនសមស្របនឹងព្រះគម្ពីរទេ (td ៤១ង)
ទី៤: តើខ្ញុំអាចចូលគ្រីស្ទសាសនា ហើយបន្តធ្វើតាមទំនៀមទម្លាប់ពុទ្ធសាសនាបានទេ?
ខែកុម្ភៈ ថ្ងៃទី២១ អំនានព្រះគម្ពីរ: ពូកចៅហ្វាយ ១៩-២១ ចំរៀងលេខ១០
លក្ខណៈនៃការនិយាយ: ការផ្អាក ផ្នែកទី១ (ht ទំព័រ២២-២៣ វគ្គ១៣-២១)
ទី១: ការដោះស្រាយបញ្ហារវាងបងប្អូនរួមជំនឿដោយខំមានទស្សនៈដូចព្រះចំពោះពួកគាត់ (w០៣ ១/៦ ទំព័រ១៧ វគ្គ១-៤, ទំព័រ២១-២២ វគ្គ១៧-២១)
ទី២: w០៣ ១/៥ ទំព័រ១៦-១៧ វគ្គ១៨-២១
ទី៣: អារក្សជាបុគ្គលវិញ្ញាណមួយរូប (td ៤២ក)
ទី៤: តើ«សេចក្ដីជ្រាលជ្រៅនៃព្រះ»រួមបញ្ចូលអ្វីខ្លះ? (១កូ. ២:១០)
ខែកុម្ភៈ ថ្ងៃទី២៨ អំនានព្រះគម្ពីរ: នាងរស់ ១-៤ ចំរៀងលេខ១៣
លក្ខណៈនៃការនិយាយ: ការផ្អាក ផ្នែកទី២ (ht ទំព័រ២៤ វគ្គ២២-២៨)
លំហាត់សាឡើងវិញដោយសំនួរនិងចម្លើយ
ខែមីនា ថ្ងៃទី៧ អំនានព្រះគម្ពីរ: សាំយូអែលទី១ ១-៤ ចំរៀងលេខ១៥
លក្ខណៈនៃការនិយាយ: លើកទឹកចិត្តអ្នកស្ដាប់ឲ្យប្រើព្រះគម្ពីរ (ht ទំព័រ២៥-២៦ វគ្គ១-៦)
ទី១: ប្អូនៗយុវវ័យដែលធ្វើឲ្យព្រះយេហូវ៉ារីករាយ (w០៣ ១/៧ ទំព័រ២៤-២៦ វគ្គ៨-១៥)
ទី២: សាំយូអែលទី១ ២:១-១១
ទី៣: អារក្សជាអ្នកគ្រប់គ្រងដ៏មើលមិនឃើញរបស់លោកីយ៍នេះ (td ៤២ខ)
ទី៤: មូលហេតុដែលគ្រីស្ទានពិតមិនមើលហោរាសាស្ត្រ
ខែមីនា ថ្ងៃទី១៤ អំនានព្រះគម្ពីរ: សាំយូអែលទី១ ៥-៩ ចំរៀងលេខ១៩
លក្ខណៈនៃការនិយាយ: របៀបលើកទឹកចិត្តអ្នកស្ដាប់ឲ្យពិនិត្យមើលបទគម្ពីរ ផ្នែកទី១ (ht ទំព័រ២៦-២៨ វគ្គ៧-១៨)
ទី១: ចូរជួយសំរាលទុក្ខអស់អ្នកដែលមានទុក្ខព្រួយ (w០៣ ១/៨ ទំព័រ១៨-១៩ វគ្គ១-៧, ទំព័រ២១-២២ វគ្គ១៨-២២)
ទី២: សាំយូអែលទី១ ៥:១-១២
ទី៣: ពួកព្រាយបិសាចជាទេវតាដែលបានបះបោរ (td ៤២គ)
ទី៤: វិធីពង្រឹងមិត្តភាពរបស់យើងជាមួយនឹងព្រះយេហូវ៉ា
ខែមីនា ថ្ងៃទី២១ អំនានព្រះគម្ពីរ: សាំយូអែលទី១ ១០-១៣ ចំរៀងលេខ២១
លក្ខណៈនៃការនិយាយ: របៀបលើកទឹកចិត្តអ្នកស្ដាប់ឲ្យពិនិត្យមើលបទគម្ពីរ ផ្នែកទី២ (ht ទំព័រ២៨-២៩ វគ្គ១៩-២១)
ទី១: ចូរប្រុងស្ដាប់នូវឱវាទដែលព្រះគ្រីស្ទជូនចំពោះក្រុមជំនុំនៅទីក្រុងអេភេសូរនិងឡៅឌីសេ (w០៣ ១/៨ ទំព័រ២៣-២៥ វគ្គ១-១១, ទំព័រ៣១-៣២ វគ្គ១៦-២៣)
ទី៣: តើពួកគ្រីស្ទានគួរប្រព្រឹត្តយ៉ាងណាចំពោះបងប្អូនជាទីស្រឡាញ់ដែលមិនរួមជំនឿដូចគ្នា?
ទី៤: អើម៉ាគេដូនគឺជាចំបាំងរបស់ព្រះដើម្បីបញ្ឈប់អំពើអាក្រក់ (td ៤៣ក)
ខែមីនា ថ្ងៃទី២៨ អំនានព្រះគម្ពីរ: សាំយូអែលទី១ ១៤-១៥ ចំរៀងលេខ២២
លក្ខណៈនៃការនិយាយ: របៀបបន្លឺសម្លេងក្នុងការអានបទគម្ពីរ ផ្នែកទី១ (ht ទំព័រ៣០ វគ្គ១-៥)
ទី១: ចូរឈរស្ងៀម ហើយចាំមើលសេចក្ដីសង្គ្រោះដែលព្រះយេហូវ៉ានឹងប្រោស! (w០៣ ១/៩ ទំព័រ១៣-១៨ វគ្គ១-១៩)
ទី២: w០៣ ១/៦ ទំព័រ២១-២២ វគ្គ១៧-២១
ទី៣: មូលហេតុដែលពួកគ្រីស្ទានបង់ពន្ធ
ទី៤: ចំបាំងរបស់ព្រះនៅអើម៉ាគេដូនមិនប្រាសចាកនូវសេចក្ដីស្រឡាញ់របស់ព្រះទេ (td ៤៣ខ)
ខែមេសា ថ្ងៃទី៤ អំនានព្រះគម្ពីរ: សាំយូអែលទី១ ១៦-១៨ ចំរៀងលេខ២៧
លក្ខណៈនៃការនិយាយ: របៀបបន្លឺសម្លេងក្នុងការអានបទគម្ពីរ ផ្នែកទី២ (ht ទំព័រ៣១ វគ្គ៦-១៤)
ទី១: មូលហេតុដែលការអប់រំជាផ្នែកដ៏សំខាន់ក្នុងជីវិតនៃពួកគ្រីស្ទាន (w០៣ ១/៦ ទំព័រ២៨ វគ្គ១-ទំព័រ២៩ វគ្គ៥)
ទី៣: អ្នកដែលទទួលខុសត្រូវ
ចំពោះការពិបាកក្នុងលោកីយ៍នេះ (td ៤៤ក)
ទី៤: ការរំពឹងគិតអំពីលទ្ធផលនៃការប្រព្រឹត្តអាចជួយយើងស្រឡាញ់អំពើល្អនិងស្អប់អំពើអាក្រក់
ខែមេសា ថ្ងៃទី១១ អំនានព្រះគម្ពីរ: សាំយូអែលទី១ ១៩-២២ ចំរៀងលេខ២៦
លក្ខណៈនៃការនិយាយ: ការពន្យល់បទគម្ពីរត្រូវច្បាស់លាស់ (ht ទំព័រ៣២-៣៣ វគ្គ១៥-២២)
ទី១: វិធីប្អូនៗយុវវ័យអាចរីកចំរើនខាងវិញ្ញាណ (wE០៣ ១/៤ ទំព័រ៨-១០)
ទី៣: មូលហេតុដែលចិត្តសុភាពជាគុណសម្បត្ដិដ៏គួរឲ្យស្រឡាញ់
ទី៤: មូលហេតុដែលអនុញ្ញាតឲ្យមានអំពើអាក្រក់ (td ៤៤ខ)
ខែមេសា ថ្ងៃទី១៨ អំនានព្រះគម្ពីរ: សាំយូអែលទី១ ២៣-២៥ ចំរៀងលេខ២៧
លក្ខណៈនៃការនិយាយ: ការបញ្ជាក់ដោយនិយាយសាឡើងវិញ (ht ទំព័រ៣៤-៣៦ វគ្គ១-១៤)
ទី១: ចូរទុកចិត្តព្រះយេហូវ៉ាអស់ពីចិត្តចុះ! (w០៤ ១/២ ទំព័រ៤-៧)
ទី២: w០៣ ១/៨ ទំព័រ១៦ វគ្គ១១-១៤
ទី៣: ដែលបានពន្យារនូវថ្ងៃជាន់ក្រោយបង្អស់ នោះជាសំវិធានការមួយដ៏ប្រកបដោយសេចក្ដីមេត្ដាករុណា (td ៤៤គ)
ទី៤: មូលហេតុដែលព្រះធ្វើឲ្យមានកិច្ចព្រមព្រៀងជាមួយនឹងអ័ប្រាហាំ
ខែមេសា ថ្ងៃទី២៥ អំនានព្រះគម្ពីរ: សាំយូអែលទី១ ២៦-៣១ ចំរៀងលេខ២១៧
លក្ខណៈនៃការនិយាយ: កាយវិការ (ht ទំព័រ៣៦-៣៧ វគ្គ១៥-២០)
លំហាត់សាឡើងវិញដោយសំនួរនិងចម្លើយ
ខែឧសភា ថ្ងៃទី២ អំនានព្រះគម្ពីរ: សាំយូអែលទី២ ១-៣ ចំរៀងលេខ៣២
លក្ខណៈនៃការនិយាយ: ការបញ្ជាក់គោលរឿង (ht ទំព័រ៣៧-៣៩ វគ្គ១-៨)
ទី១: ការអប់រំមិនមែនសំរាប់តែរកការងារធ្វើប៉ុណ្ណោះទេ (w០៣ ១/៦ ទំព័រ២៩ វគ្គ៦-ទំព័រ៣២ វគ្គ៦)
ទី២: សាំយូអែលទី២ ២:១-១១
ទី៣: ការដោះស្រាយនូវទុក្ខលំបាកនៃលោកីយ៍នេះមិនមកពីមនុស្សជាតិទេ (td ៤៤ឃ)
ទី៤: ផលប្រយោជន៍ជាច្រើនដែលមកពីភាពទៀងត្រង់
ខែឧសភា ថ្ងៃទី៩ អំនានព្រះគម្ពីរ: សាំយូអែលទី២ ៤-៨ ចំរៀងលេខ៣៣
លក្ខណៈនៃការនិយាយ: គោលចំណុចត្រូវបញ្ជាក់ច្បាស់លាស់ ផ្នែកទី១ (ht ទំព័រ៣៩-៤០ វគ្គ៩-១៣)
ទី១: ព្រះយេហូវ៉ាមានចំណាប់អារម្មណ៍ស្មោះចំពោះពួកយុវវ័យ (wE០៣ ១៥/៤ ទំព័រ២៩ វគ្គ៤-ទំព័រ៣១ វគ្គ៤)
ទី២: សាំយូអែលទី២ ៥:១-១២
ទី៣: តើកិច្ចព្រមព្រៀងតាមលោកម៉ូសេបានសម្រេចអ្វីខ្លះ?
ទី៤: ព្រះមានព្រះទ័យចង់ឲ្យអ្នកមានអនាគតដ៏សែនសប្បាយ (kl ទំព័រ៦-៧ វគ្គ១-៥)
ខែឧសភា ថ្ងៃទី១៦ អំនានព្រះគម្ពីរ: សាំយូអែលទី២ ៩-១២ ចំរៀងលេខ៣៤
លក្ខណៈនៃការនិយាយ: គោលចំណុចត្រូវបញ្ជាក់ច្បាស់លាស់ ផ្នែកទី២ (ht ទំព័រ៤០-៤២ វគ្គ១៤-២១)
ទី១: តើព្រះយេហូវ៉ាយកព្រះទ័យទុកដាក់នឹងអ្វីដែលអ្នកធ្វើឬទេ? (wE០៣ ១/៥ ទំព័រ២៨-៣១)
ទី២: សាំយូអែលទី២ ៩:១-១៣
ទី៣: ជីវិតអស់កល្បជានិច្ចក្នុងសួនមនោរម្យមិនមែនជាការយល់សប្ដិទេ (kl ទំព័រ៧-៩ វគ្គ៦-១០)
ទី៤: តើ«ព្រះបន្ទូលនៃព្រះនោះរស់នៅ»តាមរបៀបណាខ្លះ? (ហេ. ៤:១២)
ខែឧសភា ថ្ងៃទី២៣ អំនានព្រះគម្ពីរ: សាំយូអែលទី២ ១៣-១៥ ចំរៀងលេខ៤២
លក្ខណៈនៃការនិយាយ: ទំនាក់ទំនងជាមួយអ្នកស្ដាប់ និងការមើលកំណត់ (ht ទំព័រ៤២-៤៤ វគ្គ១-៩)
ទី១: វិធីបណ្ដុះឲ្យមានសេចក្ដីស្រឡាញ់ពិត (w០៣ ១/១០ ទំព័រ៤-៧)
ទី៣: តើបទគម្ពីរនៅយ៉ូហាន ១១:២៥, ២៦ មានន័យអ្វី?
ទី៤: លក្ខណៈនៃជីវិតក្នុងសួនមនោរម្យ (kl ទំព័រ៩-១០ វគ្គ១១-១៦)
ខែឧសភា ថ្ងៃទី៣០ អំនានព្រះគម្ពីរ: សាំយូអែលទី២ ១៦-១៨ ចំរៀងលេខ៤៩
លក្ខណៈនៃការនិយាយ: ការប្រើទម្រង់នៃសុន្ទរកថា (ht ទំព័រ៤៤-៤៦ វគ្គ១០-១៩)
ទី១: ចូរគិតដោយចេះវែកញែកនិងប្រព្រឹត្តដោយប្រាជ្ញាចុះ! (wE០៣ ១៥/៧ ទំព័រ២១-២៣)
ទី២: w០៣ ១/៨ ទំព័រ២៩-៣០ វគ្គ៨-១១
ទី៣: ហេតុដែលចំណេះអំពីព្រះគឺសំខាន់ម្ល៉េះ (kl ទំព័រ១០-១១ វគ្គ១៧-១៩)
ទី៤: មូលហេតុដែលចិត្តរាបទាបមិនមែនជាភាពខ្សោយ
ខែមិថុនា ថ្ងៃទី៦ អំនានព្រះគម្ពីរ: សាំយូអែលទី២ ១៩-២១ ចំរៀងលេខ៥៦
លក្ខណៈនៃការនិយាយ: ការនិយាយស្ទាត់ (ht ទំព័រ៤៦-៤៨ វគ្គ១-១០)
ទី១: ការយល់ដឹងពីគោលបំណងនៃការទូន្មានប្រដៅ (wE០៣ ១/១០ ទំព័រ២០ វគ្គ១-ទំព័រ២១ វគ្គ៥)
ទី៣: តើជនគ្រីស្ទានអាចចូលទៅក្នុងសេចក្ដីសំរាករបស់ព្រះបានយ៉ាងណា? (ហេ. ៤:១០)
ទី៤: សៀវភៅដែលបង្ហាញនូវចំណេះអំពីព្រះ (kl ទំព័រ១២-១៣ វគ្គ១-៦)
ខែមិថុនា ថ្ងៃទី១៣ អំនានព្រះគម្ពីរ: សាំយូអែលទី២ ២២-២៤ ចំរៀងលេខ៦៥
លក្ខណៈនៃការនិយាយ: មានបែបបទជាការសន្ទនា (ht ទំព័រ៤៨-៥០ វគ្គ១១-២៣)
ទី១: ចូរមានចិត្តចង់រៀន ហើយរវាំងអណ្ដាតចុះ! (wE០៣ ១៥/៩ ទំព័រ២១ វគ្គ១-ទំព័រ២២ វគ្គ៣)
ទី៣: អ្វីដែលព្រះគម្ពីរបង្ហាញអំពីព្រះ (kl ទំព័រ១៣-១៥ វគ្គ៧-៩)
ទី៤: តើពួកគ្រីស្ទានត្រូវញែកខ្លួនដោយឡែកពីលោកីយ៍នេះដោយរបៀបណាខ្លះ?
ខែមិថុនា ថ្ងៃទី២០ អំនានព្រះគម្ពីរ: ពង្សាវតារក្សត្រទី១ ១-២ ចំរៀងលេខ៧៧
លក្ខណៈនៃការនិយាយ: ការបន្លឺសូរស័ព្ទ ផ្នែកទី១ (ht ទំព័រ៥១ វគ្គ២៤-២៧)
ទី១: អប់រំខ្លួនឲ្យចេះស្កប់ចិត្ត (w០៣ ១/៩ ទំព័រ២៩-៣២)
ទី២: w០៣ ១/៩ ទំព័រ៨-៩ វគ្គ១-៤
ទី៣: តើក្រិត្យទីដប់នៃក្រិត្យវិន័យទាំងដប់ប្រការមានសារៈសំខាន់អ្វី?
ទី៤: ហេតុដែលអ្នកអាចទុកចិត្តព្រះគម្ពីរបាន (kl ទំព័រ១៥-១៦ វគ្គ១០-១៣)
ខែមិថុនា ថ្ងៃទី២៧ អំនានព្រះគម្ពីរ: ពង្សាវតារក្សត្រទី១ ៣-៦ ចំរៀងលេខ៧៩
លក្ខណៈនៃការនិយាយ: ការបន្លឺសូរស័ព្ទ ផ្នែកទី២ (ht ទំព័រ៥១-៥២ វគ្គ២៨-៣៤)
លំហាត់សាឡើងវិញដោយសំនួរនិងចម្លើយ
ខែកក្កដា ថ្ងៃទី៤ អំនានព្រះគម្ពីរ: ពង្សាវតារក្សត្រទី១ ៧-៨ ចំរៀងលេខ៨៥
លក្ខណៈនៃការនិយាយ: ប្រើពាក្យភ្ជាប់ឲ្យសាច់រឿងទាក់ទងគ្នា (ht ទំព័រ៥៣-៥៤ វគ្គ១-៨)
ទី១: ចូររាប់អានបងប្អូនវ័យចាស់ដែលជាអ្នករួមជំនឿជាមួយនឹងយើង (wE០៣ ១/៩ ទំព័រ៣០-៣១)
ទី២: ពង្សាវតារក្សត្រទី១ ៨:១-១៣
ទី៣: តើព្រះយេស៊ូបានឈ្នះលោកីយ៍នេះតាមរបៀបណា?
ទី៤: ព្រះគម្ពីរជាសៀវភៅត្រឹមត្រូវនិងទុកចិត្តជឿបាន (kl ទំព័រ១៧ វគ្គ១៤-១៥)
ខែកក្កដា ថ្ងៃទី១១ អំនានព្រះគម្ពីរ: ពង្សាវតារក្សត្រទី១ ៩-១១ ចំរៀងលេខ១៩១
លក្ខណៈនៃការនិយាយ: ការពន្យល់ដែលសមហេតុផល ផ្នែកទី១ (ht ទំព័រ៥៥-៥៦ វគ្គ៩-១៥)
ទី១: ភស្តុតាងដែលបង្ហាញថាព្រះយេស៊ូគ្រីស្ទធ្លាប់គង់នៅផែនដី (w០៣ ១/៩ ទំព័រ៤-៧)
ទី២: ពង្សាវតារក្សត្រទី១ ៩:១-៩
ទី៣: ព្រះគម្ពីរជាសៀវភៅទំនាយ (kl ទំព័រ១៧-១៨ វគ្គ១៦-១៨)
ទី៤: គោលការណ៍ព្រះគម្ពីរអាចជួយក្នុងការលះបង់គ្រឿងញៀន
ខែកក្កដា ថ្ងៃទី១៨ អំនានព្រះគម្ពីរ: ពង្សាវតារក្សត្រទី១ ១២-១៤ ចំរៀងលេខ៨៧
លក្ខណៈនៃការនិយាយ: ការពន្យល់ដែលសមហេតុផល ផ្នែកទី២ (ht ទំព័រ៥៦-៥៧ វគ្គ១៦-២១)
ទី១: គំនិតក្លាយជាការប្រព្រឹត្តដែលនាំឲ្យមានផល (wE០៣ ១៥/១ ទំព័រ៣០ វគ្គ១-៣)
ទី២: ពង្សាវតារក្សត្រទី១ ១២:១-១១
ទី៣: របៀបដែលជំនឿជួយយើងយកឈ្នះឧបសគ្គផ្សេងៗបាន
ទី៤: ទំនាយព្រះគម្ពីរអំពីព្រះយេស៊ូ (kl ទំព័រ១៩-២១ វគ្គ១៩-២០)
ខែកក្កដា ថ្ងៃទី២៥ អំនានព្រះគម្ពីរ: ពង្សាវតារក្សត្រទី១ ១៥-១៧ ចំរៀងលេខ៨៨
លក្ខណៈនៃការនិយាយ: ការបញ្ជាក់ហេតុដែលនាំឲ្យជឿ ផ្នែកទី១ (ht ទំព័រ៥៨-៥៩ វគ្គ១-៦)
ទី១: របៀប‹រិះគិតអោយយល់បំណងព្រះហឫទ័យព្រះយេហូវ៉ា› (w០៤ ១/៣ ទំព័រ៣០ វគ្គ៣-ទំព័រ៣២ វគ្គ២)
ទី២: w០៣ ១/១០ ទំព័រ២៥-២៦ វគ្គ១៥-១៧
ទី៣: ចូរសង្វាតរកចំណេះអំពីព្រះ (kl ទំព័រ២១-២២ វគ្គ២១-២៣)
ទី៤: តើវិញ្ញាណបរិសុទ្ធអាចជួយសំរាលទុក្ខពួកគ្រីស្ទានបានយ៉ាងណា?
ខែសីហា ថ្ងៃទី១ អំនានព្រះគម្ពីរ: ពង្សាវតារក្សត្រទី១ ១៨-២០ ចំរៀងលេខ២០៧
លក្ខណៈនៃការនិយាយ: ការបញ្ជាក់ហេតុដែលនាំឲ្យជឿ ផ្នែកទី២ (ht ទំព័រ៥៩-៦០ វគ្គ៧-១៤)
ទី១: យុវជនអើយ! ចូរដើរបែបគួរនឹងព្រះយេហូវ៉ា (w០៤ ១/១ ទំព័រ៨ វគ្គ១-ទំព័រ៩ វគ្គ១)
ទី២: ពង្សាវតារក្សត្រទី១ ១៨:១-១៥
ទី៣: គ្រីស្ទានទាំងឡាយអាចបង្កើតផលជាច្រើនបាន
ទី៤: ព្រះពិតនិងព្រះនាមរបស់ទ្រង់ (kl ទំព័រ២៣-២៤ វគ្គ១-៥)
ខែសីហា ថ្ងៃទី៨ អំនានព្រះគម្ពីរ: ពង្សាវតារក្សត្រទី១ ២១-២២ ចំរៀងលេខ១០៥
លក្ខណៈនៃការនិយាយ: ជួយអ្នកស្ដាប់ឲ្យចេះវែកញែក ផ្នែកទី១ (ht ទំព័រ៦០-៦១ វគ្គ១៥-១៨)
ទី១: ការស្វែងរកនូវដំណោះស្រាយចំពោះភាពក្រីក្រជាស្ថាពរ (w០៣ ១/១១ ទំព័រ៤-៧)
ទី២: ពង្សាវតារក្សត្រទី១ ២១:១៥-២៦
ទី៣: ហេតុដែលអ្នកគួរប្រើព្រះនាមនៃព្រះ (kl ទំព័រ២៤-២៥ វគ្គ៦-៨)
ទី៤: ហេតុអ្វីយើងគួរមានចិត្តក្លាហាន? ហើយតើយើងអាចបណ្ដុះឲ្យមានចិត្តក្លាហានតាមរបៀបណា?
ខែសីហា ថ្ងៃទី១៥ អំនានព្រះគម្ពីរ: ពង្សាវតារក្សត្រទី២ ១-៤ ចំរៀងលេខ១១២
លក្ខណៈនៃការនិយាយ: ជួយអ្នកស្ដាប់ឲ្យចេះវែកញែក ផ្នែកទី២ (ht ទំព័រ៦១-៦២ វគ្គ១៩-២៤)
ទី១: អ្នករាល់គ្នាបានទទួលទទេ ត្រូវឲ្យទទេដែរ (wE០៣ ១/៨ ទំព័រ២០-២២)
ទី២: ពង្សាវតារក្សត្រទី២ ៣:១-១២
ទី៣: ជំនាន់មុនទឹកជំនន់នោះ ហេតុអ្វីមនុស្សមានអាយុវែងម្ល៉េះ?
ទី៤: របៀបដែលព្រះយេហូវ៉ាបានលើកតម្កើងព្រះនាមទ្រង់ (kl ទំព័រ២៥-២៧ វគ្គ៩-១៣)
ខែសីហា ថ្ងៃទី២២ អំនានព្រះគម្ពីរ: ពង្សាវតារក្សត្រទី២ ៥-៨ ចំរៀងលេខ១១៣
លក្ខណៈនៃការនិយាយ: ការសង្កត់សម្លេងឲ្យយល់អត្ថន័យ (ht ទំព័រ៦៣-៦៤ វគ្គ១-៩)
ទី១: ការរៀនឲ្យចេះប្រើវិធីសាស្ត្រដោយប៉ិនប្រសប់ (wE០៣ ១/៨ ទំព័រ២៩-៣១)
ទី២: w០៣ ១/១១ ទំព័រ១៧ វគ្គ១៨-២២
ទី៣: គុណសម្បត្ដិនៃព្រះពិត (kl ទំព័រ២៧-២៨ វគ្គ១៤-១៦)
ទី៤: តើយើងគួរចង់អនុវត្តតាមគុណសម្បត្ដិល្អណាខ្លះរបស់លោកយ៉ូណាស?
ខែសីហា ថ្ងៃទី២៩ អំនានព្រះគម្ពីរ: ពង្សាវតារក្សត្រទី២ ៩-១១ ចំរៀងលេខ១១៤
លក្ខណៈនៃការនិយាយ: ការឡើងចុះសម្លេង ផ្នែកទី១ (ht ទំព័រ៦៤-៦៦ វគ្គ១០-១៧)
លំហាត់សាឡើងវិញដោយសំនួរនិងចម្លើយ
ខែកញ្ញា ថ្ងៃទី៥ អំនានព្រះគម្ពីរ: ពង្សាវតារក្សត្រទី២ ១២-១៥ ចំរៀងលេខ១១៧
លក្ខណៈនៃការនិយាយ: ការឡើងចុះសម្លេង ផ្នែកទី២ (ht ទំព័រ៦៦-៦៧ វគ្គ១៨-២៤)
ទី១: តើអ្នកខំស្វះស្វែងរកព្រះយេហូវ៉ាឬទេ? (wE០៣ ១៥/៨ ទំព័រ២៥-២៨)
ទី២: ពង្សាវតារក្សត្រទី២ ១២:១-១២
ទី៣: តើការខិតខំបង្ហាញភាពស្លូតបូតមានប្រយោជន៍អ្វី?
ទី៤: ព្រះយេហូវ៉ាមានព្រះហឫទ័យមេត្ដាករុណា ហើយទន់សន្ដោស (kl ទំព័រ២៨-២៩ វគ្គ១៧-១៩)
ខែកញ្ញា ថ្ងៃទី១២ អំនានព្រះគម្ពីរ: ពង្សាវតារក្សត្រទី២ ១៦-១៨ ចំរៀងលេខ១២៣
លក្ខណៈនៃការនិយាយ: បង្ហាញអារម្មណ៍សាទរ (ht ទំព័រ៦៨-៧០ វគ្គ១-៩)
ទី១: តើមនុស្សបានចាំអ្វីខ្លះអំពីព្រះយេស៊ូ? (wE០៣ ១៥/៨ ទំព័រ៦ វគ្គ៦-ទំព័រ៨ វគ្គ៦)
ទី២: ពង្សាវតារក្សត្រទី២ ១៦:១០-២០
ទី៣: ព្រះយេហូវ៉ាយឺតនឹងខ្ញាល់ មិនរើសមុខ ហើយសុចរិត (kl ទំព័រ៣០ វគ្គ២០-២១)
ទី៤: តើយើងអាចលមើលឲ្យដឹងសេចក្ដីអ្វីដែលព្រះអម្ចាស់ទ្រង់សព្វព្រះហឫទ័យបានយ៉ាងណា? (អេភ. ៥:១០)
ខែកញ្ញា ថ្ងៃទី១៩ អំនានព្រះគម្ពីរ: ពង្សាវតារក្សត្រទី២ ១៩-២២ ចំរៀងលេខ១៥៦
លក្ខណៈនៃការនិយាយ: បង្ហាញអារម្មណ៍កក់ក្ដៅ ផ្នែកទី១ (ht ទំព័រ៧០-៧១ វគ្គ១០-១៤)
ទី១: «ចូរនឹកចាំពីអស់ទាំងពាក្យត្រឹមត្រូវ» (wE០៣ ១/១ ទំព័រ២៩ វគ្គ៣-ទំព័រ៣០ វគ្គ៤)
ទី២: ពង្សាវតារក្សត្រទី២ ១៩:២០-២៨
ទី៣: ព្រះយេហូវ៉ាជាព្រះតែមួយអង្គ (kl ទំព័រ៣០-៣១ វគ្គ២២-២៣)
ទី៤: តើយើងអាចទាញមេរៀនអ្វីពីបងប្អូនគ្រីស្ទានរបស់យើង នៅទីក្រុងស្មឺន៉ាពីបុរាណ
ខែកញ្ញា ថ្ងៃទី២៦ អំនានព្រះគម្ពីរ: ពង្សាវតារក្សត្រទី២ ២៣-២៥ ចំរៀងលេខ១៥៧
លក្ខណៈនៃការនិយាយ: បង្ហាញអារម្មណ៍កក់ក្ដៅ ផ្នែកទី២ (ht ទំព័រ៧១-៧២ វគ្គ១៥-២០)
ទី១: ចូរខំរកលក្ខណៈល្អនៃបងប្អូនរបស់យើង (w០៣ ១/៩ ទំព័រ២៣-២៤ វគ្គ១-៣, ទំព័រ២៧-២៨ វគ្គ១៣-២០)
ទី២: w០៣ ១/១១ ទំព័រ២៨-២៩ វគ្គ៦-១០
ទី៣: យើងមានទស្សនៈសុទិដ្ឋិនិយមស្តីអំពីពេលអនាគត
ទី៤: ព្រះយេស៊ូគ្រីស្ទជាកូនសោដែលបង្ហាញនូវចំណេះអំពីព្រះ (kl ទំព័រ៣២ វគ្គ១-៣)
ខែតុលា ថ្ងៃទី៣ អំនានព្រះគម្ពីរ: របាក្សត្រទី១ ១-៤ ចំរៀងលេខ១៦០
លក្ខណៈនៃការនិយាយ: ឧទាហរណនិទស្សន៍ត្រូវតាមសាច់រឿង ផ្នែកទី១ (ht ទំព័រ៧២-៧៤ វគ្គ១-៦)
ទី១: ចូររង់ចាំថ្ងៃនៃព្រះយេហូវ៉ាដោយមានចរិយាដ៏វិសុទ្ធចុះ! (w០៣ ១/១០ ទំព័រ១៨-១៩ វគ្គ១-៨)
ទី៣: ព្រះមេស្ស៊ី ដែលបានត្រូវសន្យា (kl ទំព័រ៣៣ វគ្គ៤-៥)
ទី៤: ព្រះយេហូវ៉ាស្រឡាញ់យើងម្នាក់ៗ
ខែតុលា ថ្ងៃទី១០ អំនានព្រះគម្ពីរ: របាក្សត្រទី១ ៥-៧ ចំរៀងលេខ១៦១
លក្ខណៈនៃការនិយាយ: ឧទាហរណនិទស្សន៍ត្រូវតាមសាច់រឿង ផ្នែកទី២ (ht ទំព័រ៧៤-៧៥ វគ្គ៧-១៤)
ទី១: តើយើងគួរមានទស្សនៈយ៉ាងណាចំពោះមនុស្ស ពេលដែលថ្ងៃនៃព្រះយេហូវ៉ាកៀកណាស់ហើយ? (w០៣ ១/១០ ទំព័រ២៣-២៦ វគ្គ១-១៧)
ទី៣: តើយើងដឹងអ្វីខ្លះអំពី‹ថ្ងៃនៃព្រះយេហូវ៉ា›? (សេផា. ១:១៥; ២:៣)
ទី៤: វង្សត្រកូលរបស់ព្រះយេស៊ូ សម្គាល់ទ្រង់ជាព្រះមេស្ស៊ី (kl ទំព័រ៣៤ វគ្គ៦)
ខែតុលា ថ្ងៃទី១៧ អំនានព្រះគម្ពីរ: របាក្សត្រទី១ ៨-១១ ចំរៀងលេខ១៦៤
លក្ខណៈនៃការនិយាយ: ឧទាហរណនិទស្សន៍ស្របតាមអ្នកស្ដាប់ (ht ទំព័រ៧៥-៧៧ វគ្គ១៥-២២)
ទី១: តើយើងអាចយកតម្រាប់តាមព្រះយេហូវ៉ាបានយ៉ាងណា ក្នុងការកាន់សច្ចៈជានិច្ច? (w០៣ ១/១១ ទំព័រ១០ វគ្គ៨-១០, ទំព័រ១៤-១៥ វគ្គ៨-១៣)
ទី៣: ទំនាយដែលបានត្រូវសម្រេច សម្គាល់ព្រះយេស៊ូជាព្រះមេស្ស៊ី (kl ទំព័រ៣៤-៣៦ វគ្គ៧-៨)
ទី៤: តើយើងគួរនិយាយដោយប្រយ័ត្នប្រយែងពេលពិគ្រោះជាមួយអ្នកណា?
ខែតុលា ថ្ងៃទី២៤ អំនានព្រះគម្ពីរ: របាក្សត្រទី១ ១២-១៥ ចំរៀងលេខ១៧១
លក្ខណៈនៃការនិយាយ: ប្រើគំនិតងាយស្រួលសំរាប់ការផ្សាយ ផ្នែកទី១ (ht ទំព័រ៧៧-៧៨ វគ្គ១-៥)
ទី១: ចូរទុកចិត្តទៅលើព្រះយេហូវ៉ាទាំងស្រុង ពេលជួបប្រទះទុក្ខលំបាក (w០៣ ១/១២ ទំព័រ១១-១២ វគ្គ១៨-២១, ទំព័រ១៣-១៤ វគ្គ៣-៩)
ទី២: w០៤ ១/២ ទំព័រ១០-១១ វគ្គ១០-១៣
ទី៣: អត្ថន័យពិតនៃការប្រព្រឹត្តតាមព្រះនាមនៃព្រះយេហូវ៉ា (មីកា ៤:៥)
ទី៤: ភស្តុតាងថែមទៀតដែលសម្គាល់ព្រះយេស៊ូជាព្រះមេស្ស៊ី (kl ទំព័រ៣៦ វគ្គ៩)
ខែតុលា ថ្ងៃទី៣១ អំនានព្រះគម្ពីរ: របាក្សត្រទី១ ១៦-២០ ចំរៀងលេខ១៧៤
លក្ខណៈនៃការនិយាយ: ប្រើគំនិតងាយស្រួលសំរាប់ការផ្សាយ ផ្នែកទី២ (ht ទំព័រ៧៨-៨០ វគ្គ៦-១៣)
លំហាត់សាឡើងវិញដោយសំនួរនិងចម្លើយ
ខែវិច្ឆិកា ថ្ងៃទី៧ អំនានព្រះគម្ពីរ: របាក្សត្រទី១ ២១-២៥ ចំរៀងលេខ២១៥
លក្ខណៈនៃការនិយាយ: ការបញ្ចប់សមរម្យនិងមានប្រសិទ្ធភាព (ht ទំព័រ៨០-៨២ វគ្គ១-៩)
ទី១: ចូរបណ្ដុះឲ្យមានទំលាប់សន្ទនាអំពីរឿងខាងវិញ្ញាណ (w០៣ ១/១២ ទំព័រ១៨-២២ វគ្គ៥-២០)
ទី៣: ព្រះយេហូវ៉ាបានធ្វើបន្ទាល់អំពីព្រះរាជបុត្ររបស់ទ្រង់ (kl ទំព័រ៣៨ វគ្គ១០-១១)
ទី៤: aរបៀបពង្រឹងចំណងអាពាហ៍ពិពាហ៍
ខែវិច្ឆិកា ថ្ងៃទី១៤ អំនានព្រះគម្ពីរ: របាក្សត្រទី១ ២៦-២៩ ចំរៀងលេខ១៧៧
លក្ខណៈនៃការនិយាយ: ការបញ្ចប់ដែលមានប្រវែងត្រឹមត្រូវ (ht ទំព័រ៨២-៨៣ វគ្គ១០-១៤)
ទី១: តើយើងគួរប្រព្រឹត្តយ៉ាងណាពេលជួបប្រទះទុក្ខលំបាកនិងការបៀតបៀន? (w០៤ ១/១ ទំព័រ១៧-១៩ វគ្គ១-៩)
ទី៣: ហេតុអ្វីបានជាអ្នកបំរើព្រះយេហូវ៉ារងការបៀតបៀន?
ទី៤: ជីវិតរបស់ព្រះយេស៊ូមុនទ្រង់កើតជាមនុស្ស (kl ទំព័រ៣៩ វគ្គ១២-១៤)
ខែវិច្ឆិកា ថ្ងៃទី២១ អំនានព្រះគម្ពីរ: របាក្សត្រទី២ ១-៥ ចំរៀងលេខ១៨០
លក្ខណៈនៃការនិយាយ: ការកំណត់ពេល ផ្នែកទី១ (ht ទំព័រ៨៣-៨៤ វគ្គ១៥-២៤)
ទី១: ចូរចេះទប់ចិត្តគ្រប់ជំពូកចុះ! (w០៤ ១/១ ទំព័រ២៩-៣២ វគ្គ៦-១៨)
ទី៣: ចូរទទួលស្គាល់នូវបំណងនៃការប្រៀនប្រដៅ
ទី៤: ដំណើរជីវិតនៃព្រះយេស៊ូនៅលើផែនដី (kl ទំព័រ៤០ វគ្គ១៥-១៧)
ខែវិច្ឆិកា ថ្ងៃទី២៨ អំនានព្រះគម្ពីរ: របាក្សត្រទី២ ៦-៩ ចំរៀងលេខ១៨១
លក្ខណៈនៃការនិយាយ: ការកំណត់ពេល ផ្នែកទី២ (ht ទំព័រ៨៥ វគ្គ២៥-២៩)
ទី១: ព្រះយេហូវ៉ាគាំទ្រពួកមាតាដែលគ្មានគូនិងបងប្អូនស្រីឯទៀតដែលគ្មានប្ដី (w០៤ ១/២ ទំព័រ១៥-១៧ វគ្គ១១-១៨)
ទី២: w០៤ ១/៣ ទំព័រ១៣-១៤ វគ្គ៣-៦
ទី៣: របៀបបង្ហាញថាយើងយកព្រះយេហូវ៉ាជាសេចក្ដីអំណរ (ទំនុក. ៣៧:៤)
ទី៤: ព្រះយេស៊ូមានព្រះជន្មរស់នៅហើយជាស្តេចដែលសោយរាជ្យ (kl ទំព័រ៤១-៤២ វគ្គ១៨-២០)
ខែធ្នូ ថ្ងៃទី៥ អំនានព្រះគម្ពីរ: របាក្សត្រទី២ ១០-១៤ ចំរៀងលេខ១៨៧
លក្ខណៈនៃការនិយាយ: បង្ហាញទំនុកចិត្តមាំមួន និងឥរិយាបថថ្លៃថ្នូរ ផ្នែកទី១ (ht ទំព័រ៨៦-៨៨ វគ្គ១-៩)
ទី១: ចូរកាត់ស្រាយព្រះបន្ទូលរបស់ព្រះយ៉ាងត្រឹមត្រូវ (w០៤ ១/២ ទំព័រ២០-២២ វគ្គ៩-២០)
ទី៣: មូលហេតុដែលយើងត្រូវការព្រះគុណនៃព្រះ (អេភ. ២:៨; ហេ. ២:៩)
ទី៤: ការថ្វាយបង្គំដែលសព្វព្រះហឫទ័យព្រះ (kl ទំព័រ៤៣-៤៥ វគ្គ១-៥)
ខែធ្នូ ថ្ងៃទី១២ អំនានព្រះគម្ពីរ: របាក្សត្រទី២ ១៥-១៩ ចំរៀងលេខ១៨៨
លក្ខណៈនៃការនិយាយ: បង្ហាញទំនុកចិត្តមាំមួន និងឥរិយាបថថ្លៃថ្នូរ ផ្នែកទី២ (ht ទំព័រ៨៨ វគ្គ១០-១៤)
ទី១: ចូរបញ្ចុះបញ្ចូលមនុស្សដោយប្រើព្រះបន្ទូលរបស់ព្រះ (w០៤ ១/២ ទំព័រ២៤-២៧ វគ្គ៦-១៧)
ទី៣: ការធ្វើតាមព្រះហឫទ័យនៃព្រះ (kl ទំព័រ៤៦-៤៧ វគ្គ៦-១០)
ទី៤: អ្វីដែលយើងអាចរៀនពីក្រុមគ្រួសាររបស់ព្រះយេស៊ូ
ខែធ្នូ ថ្ងៃទី១៩ អំនានព្រះគម្ពីរ: របាក្សត្រទី២ ២០-២៤ ចំរៀងលេខ១៩១
លក្ខណៈនៃការនិយាយ: អាការក្រៅផ្ទាល់ខ្លួន ផ្នែកទី១ (ht ទំព័រ៨៩-៩១ វគ្គ១៥-២៨)
ទី១: មេរៀនដែលយើងរៀនពីការថ្វាយមួយភាគក្នុងដប់ ការថ្វាយដង្វាយស្ម័គ្រពីចិត្ត និងការរើសផលដំណាំដែលជ្រុះឬនៅសល់ (w០៤ ១/៣ ទំព័រ១៤-១៧ វគ្គ៧-១៦)
ទី២: w០៤ ១/៣ ទំព័រ២០-២១ វគ្គ១៣-១៥
ទី៣: ផលប្រយោជន៍ដែលមកពីការរស់នៅដែលចេះស្កប់ចិត្ត (ភីល. ៤:១២, ខ.ស.)
ទី៤: ចូរថ្វាយបង្គំព្រះឲ្យសមស្របនឹងព្រះហឫទ័យរបស់ទ្រង់ (kl ទំព័រ៤៨ វគ្គ១១-១៣)
ខែធ្នូ ថ្ងៃទី២៦ អំនានព្រះគម្ពីរ: របាក្សត្រទី២ ២៥-២៨ ចំរៀងលេខ២០២
លក្ខណៈនៃការនិយាយ: អាការក្រៅផ្ទាល់ខ្លួន ផ្នែកទី២ (ht ទំព័រ៩១-៩២ វគ្គ២៩-៣៤)
លំហាត់សាឡើងវិញដោយសំនួរនិងចម្លើយ
a ឲ្យតែបងប្អូនប្រុសៗថ្លែង។