បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • km ១/០៥ ទំ. ២-៧
  • កម្មវិធីប្រជុំអប់រំកិច្ចបំរើ

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • កម្មវិធីប្រជុំអប់រំកិច្ចបំរើ
  • ២០០៥ កិច្ចបំរើព្រះរាជាណាចក្រយើង
  • ចំណងជើងតូច
  • សប្ដាហ៍​ចាប់​ផ្ដើម​ថ្ងៃ​ទី​១០ ខែ​មករា
  • សប្ដាហ៍​ចាប់​ផ្ដើម​ថ្ងៃ​ទី​១៧ ខែ​មករា
  • សប្ដាហ៍​ចាប់​ផ្ដើម​ថ្ងៃ​ទី​២៤ ខែ​មករា
  • សប្ដាហ៍​ចាប់​ផ្ដើម​ថ្ងៃ​ទី​៣១ ខែ​មករា
  • សប្ដាហ៍​ចាប់​ផ្ដើម​ថ្ងៃ​ទី​៧ ខែ​កុម្ភៈ
២០០៥ កិច្ចបំរើព្រះរាជាណាចក្រយើង
km ១/០៥ ទំ. ២-៧

កម្មវិធី​ប្រជុំ​អប់រំ​កិច្ច​បំរើ​

សប្ដាហ៍​ចាប់​ផ្ដើម​ថ្ងៃ​ទី​១០ ខែ​មករា

ចំរៀង​លេខ​១៦៤

១០ នាទី: សេចក្ដី​ជូន​ដំណឹង​តាម​តំបន់។ សេចក្ដី​ជូន​ដំណឹង​ខ្លះ​ៗ​ពី​កិច្ច​បំរើ​ព្រះ​រាជាណាចក្រ​យើង។ លើក​ទឹក​ចិត្ត​បងប្អូន​ទាំង​អស់​គ្នា​ឲ្យ​ប្រើ​សំនួរ​នៅ​ទំព័រ​ទី​៥​ជា​មួយ​នឹង​កំណត់​របស់​ខ្លួន ដើម្បី​​រៀបចំ​សំរាប់​ការ​រៀន​សា​ឡើង​វិញ​អំពី​កម្មវិធី​មហា​សន្និបាត​ដែល​​មាន​ប្រធាន​«​ចូរ​ដើរ​ជា​មួយ​នឹង​ព្រះ​»​នៅ​ប្រជុំ​អប់រំ​កិច្ចបំរើ​សប្ដាហ៍​ក្រោយ។ បើ​មាន​ប្រសិទ្ធ​ភាព​នៅ​តំបន់​ផ្សាយ​របស់​អ្នក ចូរ​ប្រើ​យោបល់​ណា​មួយ​ពី​ទំព័រ​ទី​៨ ដើម្បី​​ធ្វើ​ការ​សម្ដែង​ដោយ​​បង្ហាញ​នូវ​របៀប​ជូន​ទស្សនាវដ្ដី​ប៉មយាម​ថ្ងៃ​ទី១ ខែ​កុម្ភៈ។ អាច​ប្រើ​ពាក្យ​ផ្សព្វផ្សាយ​ផ្សេង​ទៀត​ក៏​បាន។ ក្នុង​ការ​សម្ដែង​នោះ ចូរ​បង្ហាញ​នូវ​វិធី​ជូន​ទស្សនាវដ្ដី​ដល់​​បងប្អូន​ឬ​ញាតិ​សន្ដាន​ដែល​​មិន​មែន​ជា​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា។

១៥ នាទី: ​«​ការ​ឲ្យ‹ព្រះ​បន្ទូល​នៃ​សេចក្ដី​ជំនឿ​ចិញ្ចឹម​អ្នក›​»។a ចូរ​អាន​និង​ពិភាក្សា​អំពី​បទ​គម្ពីរ​តាម​តែ​មាន​ពេល។

២០ នាទី: ​«​ការ​រៀបចំ​ពិសេស​សំរាប់​ចែក​សៀវភៅ​ស្តើង​ថ្មី​»។b ដឹក​នាំ​ដោយ​​អ្នក​ត្រួត​ពិនិត្យ​កិច្ចបំរើ។ ចូរ​ធ្វើ​ការ​សម្ដែង ដោយ​​បង្ហាញ​នូវ​វិធី​ប្រើ​ពាក្យ​ផ្សាយ​ក្នុង​អត្ថបទ។ ដើម្បី​​បញ្ចប់​សេចក្ដី ចូរ​រៀប​រាប់​យ៉ាង​ខ្លី​អំពី​លក្ខណៈ​ដែល​​ស្រដៀង​គ្នា​រវាង​សម័យ​ណូអេ​និង​សម័យ​យើង ដូច​ដែល​​ត្រូវ​ពន្យល់​ក្នុង​ទស្សនាវដ្ដី​ប៉មយាម ថ្ងៃ​ទី១ ខែ​មីនា ឆ្នាំ​២០០៤ ទំព័រ​១៨​-​២៣។ ចូរ​លើក​ទឹក​ចិត្ត​បងប្អូន​ទាំង​អស់​គ្នា​ឲ្យ​ចង​ចាំ​នូវ​គំរូ​របស់​ណូអេ ដែល​​ជា​អ្នក​ប្រកាស​ពី​សេចក្ដី​សុចរិត ហើយ​ខំ​អស់​ពី​សមត្ថភាព​ដើម្បី​​ចូល​រួម​ក្នុង​កិច្ចការ​ដ៏​សំខាន់​នេះ ជា​ពិសេស​ក្នុង​កំឡុង​បួន​សប្ដាហ៍​ដែល​​មាន​ការ​រៀបចំ​ពិសេស។ ចូរ​ខំ​ប្រាប់​មនុស្ស​គ្រប់​យ៉ាង​អំពី​សារ​ដោយ​​យល់​ថា​ពេល​គឺ​បន្ទាន់​ហើយ។

ចំរៀង​លេខ​១២៣ ហើយ​សេចក្ដី​អធិស្ឋាន​បញ្ចប់។

សប្ដាហ៍​ចាប់​ផ្ដើម​ថ្ងៃ​ទី​១៧ ខែ​មករា

ចំរៀង​លេខ​៣៤

៥ នាទី: សេចក្ដី​ជូន​ដំណឹង​តាម​តំបន់។ រៀប​រាប់​យ៉ាង​ខ្លី​អំពី​ការ​រៀបចំ​ពិសេស​សំរាប់​ចែក​សៀវភៅ​ស្តើង​ថ្មី។

៤០ នាទី: ​«​មហា​សន្និបាត​ជំរុញ​ឲ្យ​យើង​ដើរ​ជា​មួយ​នឹង​ព្រះ​»។ ផ្នែក​នេះ​ត្រូវ​ដឹក​នាំ​ដោយ​​អ្នក​ចាស់​ទុំ​ម្នាក់។ កំណត់​ពាក្យ​ផ្ដើម​ត្រឹម​មួយ​នាទី​ឬ​តិច​ជាង​មួយ​នាទី រួច​បន្ត​ដោយ​​ពិគ្រោះ​ជា​មួយ​នឹង​អ្នក​ស្ដាប់​អំពី​កម្មវិធី​មហា​សន្និបាត​ដោយ​​ប្រើ​សំនួរ​ក្នុង​អត្ថបទ។ ចូរ​បែងចែក​ពេល​ដើម្បី​​អាច​ពិគ្រោះ​សំនួរ​និ​មួយ​ៗ​ឲ្យ​បាន​គ្រប់គ្រាន់។ សំរាប់​សំនួរ​ខ្លះ​ប្រហែល​ជា​ត្រូវ​ឲ្យ​បងប្អូន​ម្នាក់​ឆ្លើយ​ប៉ុណ្ណោះ។ មិន​អាច​អាន​បទ​គម្ពីរ​ទាំង​អស់​ក្នុង​រយៈ​ពេល​៤០​នាទី​នោះ​បាន​ឡើយ។ បទ​គម្ពីរ​ទាំង​នោះ​បាន​ត្រូវ​រួម​បញ្ចូល​ដើម្បី​​ឲ្យ​ស្រួល​រក​ចម្លើយ​ចំពោះ​សំនួរ។ ចម្លើយ​និ​មួយ​ៗ​គួរ​បញ្ជាក់​ទៅ​លើ​ប្រយោជន៍​ដែល​​មក​ពី​ការ​អនុវត្ត​តាម​អ្វី​ដែល​​បាន​រៀន។

ចំរៀង​លេខ​២៦ ហើយ​សេចក្ដី​អធិស្ឋាន​បញ្ចប់។

សប្ដាហ៍​ចាប់​ផ្ដើម​ថ្ងៃ​ទី​២៤ ខែ​មករា

ចំរៀង​លេខ​១៦០

១៥ នាទី: សេចក្ដី​ជូន​ដំណឹង​តាម​តំបន់។ សេចក្ដី​រាយ​ការណ៍​ពី​គណនី។ ធ្វើ​ការ​សម្ដែង​ដែល​​បង្ហាញ​នូវ​វិធី​ផ្ដល់​សៀវភៅ​ស្តើង​ថ្មី​ដែល​​បាន​ទទួល​លទ្ធផល​ល្អ​ក្នុង​តំបន់​ផ្សាយ។ បើ​មាន​ពេល ចូរ​រៀប​រាប់​បទ​ពិសោធន៍​ពី​ការ​រៀបចំ​ពិសេស​នោះ។ បញ្ចប់​សេចក្ដី​ដោយ​​ថ្លែង​សុន្ទរកថា​មួយ​យ៉ាង​ខ្លី​ដែល​​បញ្ជាក់​នូវ​សារៈ​សំខាន់​នៃ​ការ​រៀបចំ​ពិសេស​ដោយ​​រៀប​រាប់​អំពី​ទំព័រ​២០​-​២១​ក្នុង​សៀវភៅ​ស្តើង​នោះ។

១០ នាទី: ប្រអប់​សំនួរ។ សុន្ទរកថា។

២០ នាទី: ​«​ដឹក​នាំ​ការ​សិក្សា​ព្រះ​គម្ពីរ​ដែល​​រីក​ចំរើន ភាគ​ទី៥​»។c ចូរ​ធ្វើ​ការ​សម្ដែង​មួយ​ដែល​​បង្ហាញ​អំពី​អ្នក​ផ្សាយ​ដែល​​មាន​បទ​ពិសោធន៍​និយាយ​ជា​មួយ​នឹង​អ្នក​ផ្សព្វផ្សាយ​ថ្មី​អំពី​របៀប​ចៀស​វាង​ពី​អ្វី​ដែល​​ត្រូវ​បញ្ជាក់​ក្នុង​វគ្គ​៤​និង​៥។

ចំរៀង​លេខ​២០៧ ហើយ​សេចក្ដី​អធិស្ឋាន​បញ្ចប់។

សប្ដាហ៍​ចាប់​ផ្ដើម​ថ្ងៃ​ទី​៣១ ខែ​មករា

ចំរៀង​លេខ​១៥៧

១៥ នាទី: សេចក្ដី​ជូន​ដំណឹង​តាម​តំបន់។ រំឭក​អ្នក​ផ្សាយ​ឲ្យ​ដាក់​សេចក្ដី​រាយ​ការណ៍​ពី​កិច្ច​ផ្សាយ​សំរាប់​ខែ​មករា។ ថ្លែង​សុន្ទរកថា​មួយ​យ៉ាង​ខ្លី​ដែល​​មាន​មូលដ្ឋាន​លើ​ទំព័រ​២២​-​២៣​ក្នុង​សៀវភៅ​ស្តើង​ចូរ​ចាំ​យាម​ចុះ! ដោយ​​បញ្ជាក់​លើ​សារៈ​សំខាន់​នៃ​ការ​ផ្សព្វផ្សាយ​សារ​នេះ មិន​ថា​មនុស្ស​ស្ដាប់​ឬ​មិន​ស្ដាប់​ក៏​ដោយ​។

១៥ នាទី: យុវជន​ទាំង​ឡាយ​អើយ! តើ​អ្នក​កំពុង​តែ​រីក​ចំរើន​ខាង​វិញ្ញាណ​ទេ? អ្នក​ចាស់​ទុំ​ម្នាក់​ថ្លែង​សុន្ទរកថា​ដែល​​មាន​មូលដ្ឋាន​លើ​ទស្សនាវដ្ដី​ប៉មយាម​ភាសា​អង់គ្លេស ថ្ងៃ​ទី១ ខែ​មេសា ឆ្នាំ​២០០៣ ទំព័រ​៨​-​១០។ ចូរ​ប្រាប់​អំពី​គោល​ដៅ​ខ្លះ​ដែល​​សម​ហេតុ​សម​ផល​ដែល​​យុវជន​អាច​ធ្វើ​បាន​សម្រេច ហើយ​លើក​ទឹក​ចិត្ត​ពួក​គេ​ឲ្យ​រៀបចំ​គោល​ដៅ​ជាក់លាក់​ខាង​វិញ្ញាណ​សំរាប់​ខ្លួន​ឯង។

១៥ នាទី: បទ​ពិសោធន៍​តាម​តំបន់។ អញ្ជើញ​អ្នក​ស្ដាប់​ឲ្យ​រៀប​រាប់​នូវ​បទ​ពិសោធន៍​ដែល​​ពួក​គាត់​មាន​ក្នុង​កំឡុង​ការ​រៀបចំ​ពិសេស​សំរាប់​ចែក​សៀវភៅ​ស្តើង​ថ្មី។ រៀបចំ​ទុក​ជា​មុន​ឲ្យ​ធ្វើ​ការ​សម្ដែង​ដែល​​បង្ហាញ​ពី​បទ​ពិសោធន៍​ល្អ​ខ្លះ​ៗ។ បើ​ក្រុមជំនុំ​ជិត​អស់​សៀវភៅ​ស្តើង​នោះ សូម​ឲ្យ​បងប្អូន​យក​សៀវភៅ​ស្តើង​ដែល​​នៅ​សល់​មក​ជូន​អ្នក​ទទួល​ខុស​ត្រូវ​តុ​សៀវភៅ​វិញ។

ចំរៀង​លេខ​៦៥ ហើយ​សេចក្ដី​អធិស្ឋាន​បញ្ចប់។

សប្ដាហ៍​ចាប់​ផ្ដើម​ថ្ងៃ​ទី​៧ ខែ​កុម្ភៈ

ចំរៀង​លេខ​១១២

១០ នាទី: សេចក្ដី​ជូន​ដំណឹង​តាម​តំបន់។ ចូរ​រៀប​រាប់​យ៉ាង​ខ្លី​នូវ​ពត៌​មាន​ក្នុង​ប្រអប់​ចំណង​ជើង​«​កម្មវិធី​វីដេអូ​ចេញ​ជា​ឌីវីឌី​»។

១៥ នាទី: សេចក្ដី​ត្រូវ​ការ​តាម​តំបន់ ឬ​ពន្យល់​នូវ​របៀប​ក្រុមជំនុំ​អាច​អនុវត្ត​តាម​ចំណុច​នៅ​ទំព័រ​៩​-​១១​ក្នុង​សៀវភៅ​ស្តើង​ចូរ​ចាំ​យាម​ចុះ!

២០ នាទី: តើ​អ្នក​ពិនិត្យ​មើល​បទ​គម្ពីរ​ប្រចាំ​ថ្ងៃ​ទេ? សុន្ទរកថា​និង​ការ​ពិគ្រោះ​ជា​មួយ​នឹង​អ្នក​ស្ដាប់ ដោយ​​មាន​មូលដ្ឋាន​លើ​បុព្វកថា​នៃ​ការ​ពិនិត្យ​មើល​បទ​គម្ពីរ​ប្រចាំ​ថ្ងៃ ឆ្នាំ​២០០៥។ បញ្ជាក់​អំពី​ភាព​ចាំបាច់​នៃ​ការ​ឆ្លៀត​ពីរបី​នាទី​មើល​បទ​គម្ពីរ​និង​ការ​ពន្យល់​ជា​រៀង​រាល់​ថ្ងៃ។ ចូរ​រៀបចំ​ទុក​ជា​មុន​ឲ្យ​បងប្អូន​ម្នាក់​ឬ​ពីរ​នាក់​រៀប​រាប់​អំពី​ទម្លាប់​របស់​គាត់​ក្នុង​ការ​អាន​បទ​គម្ពីរ​ប្រចាំ​ថ្ងៃ ហើយ​អំពី​ប្រយោជន៍​ដែល​​គាត់​បាន​ទទួល។ ចូរ​បញ្ចប់​ដោយ​​ពិគ្រោះ​យ៉ាង​ខ្លី​នូវ​បទ​គម្ពីរ​ប្រចាំ​ឆ្នាំ​ សំរាប់​ឆ្នាំ​២០០៥។

ចំរៀង​លេខ​១០០ ហើយ​សេចក្ដី​អធិស្ឋាន​បញ្ចប់។

[កំណត់​សម្គាល់]

a កំណត់​ពាក្យ​លំនាំ​ឲ្យ​តិច​ជាង​មួយ​នាទី និង​បន្ត​ជា​ការ​ពិគ្រោះ​ដោយ​​សំនួរ​និង​ចម្លើយ។

b កំណត់​ពាក្យ​លំនាំ​ឲ្យ​តិច​ជាង​មួយ​នាទី និង​បន្ត​ជា​ការ​ពិគ្រោះ​ដោយ​​សំនួរ​និង​ចម្លើយ។

c កំណត់​ពាក្យ​លំនាំ​ឲ្យ​តិច​ជាង​មួយ​នាទី និង​បន្ត​ជា​ការ​ពិគ្រោះ​ដោយ​​សំនួរ​និង​ចម្លើយ។

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក