កម្មវិធីវីដេអូចេញជាឌីវីឌី
កម្មវិធីវីដេអូដែលចេញជាឌីវីឌី(DVD)មានចំណងជើងថានាទីឯកសារស្តីពីវិធីព្យាបាលដោយមិនចាក់បញ្ចូលឈាម មានវីដេអូបី។ វីដេអូទីមួយមានចំណងជើងថា វិធីព្យាបាលដោយមិនចាក់បញ្ចូលឈាម គឺមិនស្មុគស្មាញ មានសុវត្ថិភាពនិងប្រសិទ្ធភាព។ វីដេអូនេះបានត្រូវរៀបចំសំរាប់គ្រូពេទ្យនិងនិស្សិតពេទ្យ។ ហេតុនេះហើយកម្មវិធីវីដេអូនេះមានឈុតដែលបង្ហាញពីវិធីព្យាបាលច្រើនជាងវីដេអូពីរទៀត។ វីដេអូទីពីរមានចំណងជើងថាវិធីព្យាបាលដោយមិនចាក់បញ្ចូលឈាម គោរពសិទ្ធិនិងបំពេញតម្រូវការអ្នកជំងឺ ហើយនេះបានត្រូវរៀបចំឡើងជាពិសេសសំរាប់អ្នកនិពន្ធអត្ថបទវេជ្ជសាស្ត្រ អ្នកធ្វើការនៅមន្ទីរថែទាំសុខភាព អ្នកធ្វើការងារខាងសង្គមកិច្ច និងចៅក្រម។ កម្មវិធីវីដេអូនេះបញ្ជាក់នូវវិធីបំពេញតម្រូវការរបស់អ្នកជំងឺ ហើយនៅដំណាលគ្នានេះក៏គោរពសិទ្ធិតាមច្បាប់របស់អ្នកជំងឺផងដែរ។ វីដេអូទីបីមានចំណងជើងថា ជ័យជំនះផ្នែកវេជ្ជសាស្ត្រក្នុងការមិនប្រើឈាម នេះបានត្រូវរៀបចំសំរាប់មនុស្សទូទៅ។ ឌីវីឌីនេះផលិតចេញជាភាសាអង់គ្លេសតែអាចដូរទៅជាភាសាជប៉ុន បារាំង ព័រទុយហ្គាល់(ប្រេស៊ីល) រូស៊ី អាឡឺម៉ង់ អ៊ីតាលី និងអេស្ប៉ាញ ព្រោះស្ថិតក្នុងឌីសតែមួយ។ អ្នកអាចឲ្យអ្នកផ្សេងទៀតទស្សនាវីដេអូទាំងនេះដែរ មិនថាជាសមាជិកគ្រួសារដែលមិនមែនជាស្មរបន្ទាល់ គ្រូពេទ្យ សិស្សព្រះគម្ពីរ គ្រូបង្រៀន អ្នកធ្វើការជាមួយ ឬមិត្តរួមថ្នាក់។