បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • km ១/០៥ ទំ. ៣-៤
  • គំរូអំពីក្យផ្សាយ

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • គំរូអំពីក្យផ្សាយ
  • ២០០៥ កិច្ចបំរើព្រះរាជាណាចក្រយើង
  • ចំណងជើងតូច
  • អត្ថបទស្រដៀងគ្នា
  • ចូរ​ចូល​ទៅ​ជិត​ព្រះ​យេហូវ៉ា​
  • ចូរ​ចាំ​យាម​ចុះ!
  • ចំណេះ​ដែល​​នាំ​ទៅ​ដល់​​ជីវិត​អស់កល្ប​ជានិច្ច​
  • ព្រះ​គម្ពីរ​បន្ទូល​នៃ​ព្រះ​ឬ​ក៏​ពាក្យ​សំដី​នៃ​មនុស្ស?
  • បុរស​ឧត្តម​បំផុត​ដែល​​ធ្លាប់​រស់​នៅ​
  • តើ​ព្រះ​តម្រូវ​អ្វី​ពី​យើង?
  • ចូរ​ថ្វាយ​បង្គំ​ព្រះ​ពិត​តែ​មួយ​
  • ក្យផ្សាយសម្រាប់ចែកសៀវភៅព្រះគម្ពីរបង្រៀន
    ២០០៦ កិច្ចបម្រើព្រះរាជាណាចក្រយើង
  • ជំហានបីយ៉ាងគឺ: (១) សំណួរ (២) បទគម្ពីរ (៣) ជំពូក
    ២០០៦ កិច្ចបម្រើព្រះរាជាណាចក្រយើង
  • ចំណេះពីព្រះឆ្លើយសំនួរជាច្រើន
    ១៩៩៧ កិច្ចបំរើព្រះរាជាណាចក្រយើង
  • សូមផ្ដល់សេចក្ដីអញ្ជើញដល់មនុស្សគ្រប់គ្នាដែលស្រេកឃ្លាន
    ១៩៩៨ កិច្ចបំរើព្រះរាជាណាចក្រយើង
មើលបន្ថែមទៀត
២០០៥ កិច្ចបំរើព្រះរាជាណាចក្រយើង
km ១/០៥ ទំ. ៣-៤

សូម​ទុក​

គំរូ​អំពី​ពាក្យ​ផ្សាយ​

ចូរ​ប្រើ​យោបល់​ទាំង​នេះ​ជា​ជំនួយ​ដើម្បី​​រៀបចំ​ពាក្យ​ផ្សាយ សំរាប់​ជូន​សៀវភៅ​ដែល​​ជា​ឧបករណ៍​ផ្សាយ​សំរាប់​ខែ​និ​មួយ​ៗ។

ចូរ​ចូល​ទៅ​ជិត​ព្រះ​យេហូវ៉ា​

​«​មនុស្ស​ជា​ច្រើន​ដែល​​ជឿ​លើ​ព្រះ​ចង់​មាន​ភាព​ជិត​ស្និទ្ធ​ជាង​ជា​មួយ​នឹង​ទ្រង់។ តើ​អ្នក​ដឹង​ទេ? ព្រះ​អញ្ជើញ​យើង​ឲ្យ​ចូល​ទៅ​ជិត​ទ្រង់។ [​សូម​អាន យ៉ាកុប ៤:៨​] សៀវភៅ​នេះ​ត្រូវ​រៀបចំ​ឡើង​ក្នុង​បំណង​ជួយ​មនុស្ស​ឲ្យ​ចូល​ទៅ​ជិត​ព្រះ​ដោយ​​ប្រើ​ព្រះ​គម្ពីរ​»។ សូម​អាន​វគ្គ​ទី១ នៅ​ទំព័រ​១៦។

​«​សព្វ​ថ្ងៃ​នេះ​មាន​អំពើ​អយុត្ដិធម៌​ច្រើន​ណាស់ ដូច​ជា​ការ​ពណ៌នា​នៅ​ទី​នេះ។ [​សូម​អាន សាស្ដា ៨:៩​ខ​] មនុស្ស​ជា​ច្រើន​ឆ្ងល់​ថា​តើ​ព្រះ​ស្រឡាញ់​យើង​ឬ​យ៉ាង​ណា? [​សូម​អាន​ឃ្លា​ពីរ​នៅ​ដើម​វគ្គ​ទី៤ នៅ​ទំព័រ​១១៩​] ជំពូក​នេះ​ពន្យល់​នូវ​មូលហេតុ​ដែល​​ព្រះ​បាន​អនុញ្ញាត​ឲ្យ​មាន​អំពើ​អយុត្ដិធម៌​អស់​មួយ​រយៈ​»។

ចូរ​ចាំ​យាម​ចុះ!

​«​មនុស្ស​ជា​ច្រើន​កំពុង​បង្ហាញ​ការ​ព្រួយ​បារម្ភ​អំពី​បញ្ហា​លំបាក​និង​ព្រឹត្ដិការណ៍​គួរ​ឲ្យ​ខ្លោចផ្សា​ដែល​​កើត​ឡើង​ជា​រឿយ​ៗ​សព្វ​ថ្ងៃ​នេះ។ [​សូម​លើក​ឡើង​នូវ​ឧទាហរណ៍​មួយ​ដែល​​គេ​ដឹង​ទូទៅ​] តើ​អ្នក​បាន​ដឹង​ទេ​ថា ព្រឹត្ដិការណ៍​ទាំង​អស់​នេះ​ដែល​​មាន​ទូទាំង​ពិភពលោក ជា​ផ្នែក​នៃ​ទី​សម្គាល់​មួយ​ដែល​​ជួយ​ឲ្យ​ដឹង​ថា រដ្ឋាភិបាល​របស់​ព្រះ​ជិត​នឹង​ចាប់​ផ្ដើម​គ្រប់គ្រង​លើ​ផែនដី​នោះ? [​អនុញ្ញាត​ឲ្យ​ឆ្លើយ រួច​អាន​បទ​គម្ពីរ​មួយ​ដែល​​សម​ស្រប​តាម​ឧទាហរណ៍​ដែល​​អ្នក​បាន​លើក​ឡើង​នោះ​ដូច​នៅ​ម៉ាថាយ ២៤:៣, ៧, ៨; លូកា ២១:៧, ១០, ១១; ឬ​ធីម៉ូថេទី២ ៣:១​-​៥​] សៀវភៅ​នេះ​ប្រាប់​មូល​ហេតុ​ដ៏​សំខាន់​ដែល​​យើង​ត្រូវ​ដឹង​ឥឡូវ​នេះ​អំពី​អត្ថន័យ​នៃ​ព្រឹត្ដិការណ៍​ទាំង​នេះ​»។

​«​សព្វ​ថ្ងៃ​នេះ​មនុស្ស​ជា​ច្រើន​តានតឹង​ចិត្ត​ដោយសារ​រឿង​គួរ​ឲ្យ​តក់ស្លុត​ដែល​​កើត​ឡើង​នៅ​ជុំវិញ ឬ​ដោយសារ​បាន​ជួប​នឹង​រឿង​ខ្លោចផ្សា​ដោយ​​ខ្លួន​ឯង​តែ​ម្ដង។ មនុស្ស​ខ្លះ​ឆ្ងល់​ថា តើ​ហេតុ​អ្វី​បាន​ជា​ព្រះ​មិន​ធ្វើ​អន្តរាគមន៍​កុំ​ឲ្យ​រឿង​បែប​នេះ​កើត​ឡើង? ព្រះ​គម្ពីរ​ជួយ​ឲ្យ​យើង​មាន​ទំនុក​ចិត្ត​ថា បន្ដិច​ទៀត ព្រះ​នឹង​បំបាត់​ចោល​រាល់​ហេតុ​ដែល​​ធ្វើ​ឲ្យ​មនុស្ស​ឈឺ​ចាប់។ [​ចូរ​អាន វិវរណៈ ១៤:៦,​៧​] សូម​កត់​សម្គាល់​នូវ​អ្វី​ដែល​​នឹង​កើត​ឡើង​ពេល​ដែល​​ព្រះ​ជំនុំជំរះ​នោះ។ [​ចូរ​អាន ពេត្រុសទី២ ៣:១០, ១៣​] សៀវភៅ​នេះ​ផ្ដល់​ពត៌​មាន​ថែម​ទៀត​អំពី​រឿង​ដ៏​សំខាន់​នេះ​»។

ចំណេះ​ដែល​​នាំ​ទៅ​ដល់​​ជីវិត​អស់កល្ប​ជានិច្ច​

​«​បើ​មាន​គេ​អញ្ជើញ​អ្នក​មក​រស់​នៅ​កន្លែង​មួយ​ដែល​​មាន​ទេសភាព​ស្អាត​ដូច​ក្នុង​រូប​នេះ តើ​អ្នក​នឹង​យល់​ព្រម​ទេ? [​សូម​បង្ហាញ​រូបភាព​នៅ​ទំព័រ​៤​-​៥ ហើយ​អនុញ្ញាត​ឲ្យ​ឆ្លើយ​] សូម​កត់​សម្គាល់​នូវ​ព្រះ​បន្ទូល​របស់​ព្រះ​ដែល​​ចែង​ពី​អ្វី​ដែល​​ចាំបាច់ ដើម្បី​​អាច​បាន​ជីវិត​ជា​រៀង​រហូត​ក្នុង​ស្ថានភាព​បែប​នេះ។ [​សូម​អាន យ៉ូហាន ១៧:​៣​] សៀវភៅ​នេះ​នឹង​ជួយ​ឲ្យ​អ្នក​បាន​ចំណេះ​ដែល​​នាំ​ទៅ​ឯ​ជីវិត​ជា​រៀង​រហូត​»។ ណាត់​ជួប​ថ្ងៃ​ក្រោយ​ដើម្បី​​ពិភាក្សា​វគ្គ​១​ដល់​​វគ្គ​៥​ក្នុង​ជំពូក​ទី១។

ចូរ​បង្ហាញ​រូបភាព​នៅ​ទំព័រ​១៨៨​-​១៨៩ ហើយ​សួរ​សំនួរ​ដែល​​មាន​ស្រាប់​ក្នុង​រូបភាព​នោះ​ថា​៖ ​«​តើ​អ្នក​សង្ឃឹម​ថា​បាន​រស់​នៅ​ក្នុង​សួន​មនោរម្យ​ឬ​ទេ ពេល​ដែល​​ចំណេះ​អំពី​ព្រះ​ជ្រួត​ជ្រាប​ពេញ​ផែនដី​នោះ? [​អនុញ្ញាត​ឲ្យ​ឆ្លើយ រួច​អាន អេសាយ ១១:៩​] សៀវភៅ​នេះ​នឹង​ជួយ​អ្នក​រៀន​អ្វី​ដែល​​ព្រះ​គម្ពីរ​ចែង​អំពី​សួន​មនោរម្យ ហើយ​អ្វី​ដែល​​យើង​ត្រូវ​ធ្វើ​ដើម្បី​​រស់​នៅ​ក្នុង​សួន​មនោរម្យ​នោះ​»។ ណាត់​ជួប​ថ្ងៃ​ក្រោយ​ដើម្បី​​ពិភាក្សា​វគ្គ​១១​-​១៦​ក្នុង​ជំពូក​ទី១។

ព្រះ​គម្ពីរ​បន្ទូល​នៃ​ព្រះ​ឬ​ក៏​ពាក្យ​សំដី​នៃ​មនុស្ស?

​«​នៅ​សម័យ​យើង​នេះ មនុស្ស​ស្ទើរតែ​ទាំង​អស់​មាន​បញ្ហា​លំបាក។ មនុស្ស​ជា​ច្រើន​ពឹង​អ្នកប្រាជ្ញ​ដើម្បី​​ឲ្យ​បាន​ឱវាទ។ មនុស្ស​ខ្លះ​ទៀត​សុំ​យោបល់​ពី​គ្រូ​មន្តអាគម។ ចំណែក​អ្នក​វិញ តើ​អ្នក​គិត​ថា​យើង​អាច​បាន​ឱវាទ​ដែល​​មាន​ប្រយោជន៍​ពី​ណា​មក? [​អនុញ្ញាត​ឲ្យ​ឆ្លើយ​] ព្រះ​គម្ពីរ​ប្រាប់​ការណ៍​ពិត​មួយ​ដែល​​យើង​ទាំង​អស់​គ្នា​ត្រូវ​ដឹង។ [​ចូរ​អាន ធីម៉ូថេទី២ ៣:១៦ រួច​បើក​ទៅ​ទំព័រ​១៨៧ ហើយ​អាន​វគ្គ​៩​] សៀវភៅ​នេះ​នឹង​ជួយ​ឲ្យ​អ្នក​យល់​មូលហេតុ​ដែល​​ការ​ធ្វើ​តាម​ការ​ណែនាំ​ក្នុង​ព្រះ​គម្ពីរ​តែង​ផ្ដល់​ប្រយោជន៍​ល្អ​បំផុត​»។

បុរស​ឧត្តម​បំផុត​ដែល​​ធ្លាប់​រស់​នៅ​

​«​មនុស្ស​ជា​ច្រើន​ធ្លាប់​ឆ្ងល់​ថា តើ​ព្រះ​យេស៊ូ​ជា​មនុស្ស​ដូច​ម្ដេច​ពេល​ទ្រង់​គង់​នៅ​ផែនដី? តើ​ព្រះ​យេស៊ូ​ខុស​គ្នា​ពី​មនុស្ស​ឯ​ទៀត​នៅ​សម័យ​នោះ​យ៉ាង​ណា? តើ​អ្នក​គិត​ដូច​ម្ដេច? [​អនុញ្ញាត​ឲ្យ​ឆ្លើយ​] សៀវភៅ​ដែល​​គួរ​ឲ្យ​ចាប់​អារម្មណ៍​នេះ​មាន​ចំណង​ជើង​ថា បុរស​ឧត្តម​បំផុត​ដែល​​ធ្លាប់​រស់​នៅ រៀប​រាប់​ព្រឹត្ដិការណ៍​សំខាន់​ៗ​ក្នុង​ជីវិត​របស់​ទ្រង់ ហើយ​ជួយ​យើង​យល់​ថា​ទ្រង់​ជា​មនុស្ស​ដូច​ម្ដេច។ ក្រោយ​អាន​សៀវភៅ​នេះ​ហើយ មនុស្ស​ខ្លះ​មាន​អារម្មណ៍​មួយ​ថា គឺ​ហាក់​ដូច​ជា​ពួក​គេ​បាន​សំណេះសំណាល​ជា​មួយ​នឹង​ព្រះ​យេស៊ូ បាន​រួម​សុខ​ទុក្ខ​ជា​មួយ​នឹង​ទ្រង់ ហើយ​បាន​មើល​ឃើញ​ការ​ប្រព្រឹត្ត​របស់​ទ្រង់​ផ្ទាល់​នឹង​ភ្នែក​»។ បង្ហាញ​រូបភាព​ទី​មួយ​ក្នុង​សៀវភៅ​នោះ ដែល​​មាន​ទាំង​ចំណង​ជើង​សៀវភៅ។ រួច​មក បើក​មើល​សេចក្ដី​ផ្ដើម ហើយ​អាន​វគ្គ​ទីពីរ​ក្រោម​ចំណង​ជើង​ថា​«​ទទួល​ប្រយោជន៍​ពី​ការ​រៀន​អំពី​ទ្រង់​»។ បើ​ម្ចាស់​ផ្ទះ​បង្ហាញ​ចំណាប់​អារម្មណ៍​នោះ ចូរ​ជូន​សៀវភៅ។

​«​នៅ​ពេល​ឮ​នាម​ព្រះ​យេស៊ូ​គ្រីស្ទ មនុស្ស​ជា​ច្រើន​គិត​អំពី​ទ្រង់​ជា​បុរស​ដែល​​កំពុង​តែ​ឈឺ​ចាប់​និង​ជិត​សោយ​ទិវង្គត។ គំនិត​របស់​ពួក​គេ​គិត​តែ​ពី​ពេល​ទ្រង់​ប្រសូត​មក​និង​ពេល​ដែល​​ទ្រង់​សោយ​ទិវង្គត​នោះ។ ពួក​គេ​ច្រើន​តែ​មិន​ចាប់​អារម្មណ៍​នឹង​អ្វី​ៗ​ដ៏​ល្អ​ប្រសើរ​ដែល​​ទ្រង់​ធ្លាប់​ធ្វើ​ហើយ​មាន​បន្ទូល​ពេល​មាន​ជីវិត​រស់​នៅ​នោះ​ទេ។ អ្វី​ដែល​​ទ្រង់​បាន​សម្រេច​ជាប់​ទាក់ទង​នឹង​មនុស្ស​គ្រប់​រូប​ដែល​​ធ្លាប់​រស់​នៅ​ផែនដី។ ហេតុ​នេះ​ហើយ​ជា​ការ​សំខាន់​ដែល​​យើង​រៀន​ឲ្យ​បាន​ច្រើន​បំផុត​អំពី​អ្វី​ល្អ​ៗ​ដែល​​ទ្រង់​បាន​ធ្វើ​ដើម្បី​​យើង​»។ ចូរ​អាន យ៉ូហាន ១៧:៣។ រួច​បើក​ទំព័រ​ទី​មួយ​នៃ​សេចក្ដី​ផ្ដើម ហើយ​អាន​វគ្គ​ទី៤។

តើ​ព្រះ​តម្រូវ​អ្វី​ពី​យើង?

​«​តើ​អ្នក​គិត​ថា​ព្រះ​មាន​បំណង​ព្រះ​ហឫទ័យ​ឲ្យ​យើង​មាន​បញ្ហា​លំបាក​ដូច​យើង​មាន​សព្វ​ថ្ងៃ​នេះ​ឬ? [​អនុញ្ញាត​ឲ្យ​ឆ្លើយ រួច​អាន​ម៉ាថាយ ៦:១០​] តើ​អ្នក​ឆ្ងល់​ទេ​ថា រាជ្យ​ឬ​រដ្ឋាភិបាល​របស់​ព្រះ​ជា​អ្វី?​»​ សូម​បើក​មេ​រៀន​ទី៦​ហើយ​អាន​សំនួរ​ទាំង​ប៉ុន្មាន​ដែល​​មាន​នៅ​ដើម​មេ​រៀន​នោះ។ អាច​ចាប់​ផ្ដើម​ពិភាក្សា​មេ​រៀន​ឬ​ក៏​ណាត់​ជួប​ថ្ងៃ​ក្រោយ​ដើម្បី​​ពិភាក្សា​មេ​រៀន​នោះ។

​«​ទោះ​ជា​សង្គម​មនុស្ស​ចេះ​តែ​ជឿនលឿន​យ៉ាង​ណា​ក៏​ដោយ​ ក៏​ជំងឺ​និង​សេចក្ដី​ស្លាប់​នៅ​តែ​ធ្វើ​ឲ្យ​មនុស្ស​រង​ការ​ឈឺ​ចាប់​និង​កើត​ទុក្ខ។ តើ​អ្នក​ដឹង​ទេ​ថា ព្រះ​យេស៊ូ​នឹង​ធ្វើ​អ្វី​សំរាប់​មនុស្ស​ឈឺ មនុស្ស​ចាស់​ជរា និង​សូម្បី​តែ​មនុស្ស​ស្លាប់​នោះ?​»​ អនុញ្ញាត​ឲ្យ​ឆ្លើយ។ បើ​ម្ចាស់​ផ្ទះ​ចង់​ដឹង​ចម្លើយ បើក​មេ​រៀន​ទី៥ ហើយ​អាន​សំនួរ​សំរាប់​វគ្គ​៥​និង​៦។ ពិភាក្សា​អំពី​វគ្គ​ទាំង​នោះ​ឬ​ក៏​ណាត់​ជួប​ថ្ងៃ​ក្រោយ​ដើម្បី​​ពិភាក្សា​វគ្គ​ទាំង​នោះ។

ចូរ​ថ្វាយ​បង្គំ​ព្រះ​ពិត​តែ​មួយ​

​«​តើ​យើង​អាច​ពឹង​អ្វី​ដើម្បី​​បាន​ជំនួយ​ក្នុង​ការ​ដោះស្រាយ​នូវ​បញ្ហា​ផ្សេង​ៗ​ក្នុង​ជីវិត​? [​អនុញ្ញាត​ឲ្យ​ឆ្លើយ រួច​អាន​រ៉ូម ១៥:៤​] សូម​កត់​សម្គាល់​ថា បទ​គម្ពីរ​របស់​ព្រះ​ផ្ដល់​ការ​ណែនាំ​ដែល​​សម្រាល​ទុក្ខ និង​ផ្ដល់​សេចក្ដី​សង្ឃឹម ដែល​​ផ្ដល់​កម្លាំង​ចិត្ត​ឲ្យ​យើង​ស៊ូ​ទ្រាំ​នឹង​ការ​លំបាក។ សៀវភៅ​នេះ​ផ្ដល់​យោបល់​អំពី​វិធី​ដែល​​យើង​អាច​ទទួល​នូវ​ប្រយោជន៍​ច្រើន​បំផុត​ពី​ការ​អាន​ព្រះ​គម្ពីរ​»។ បញ្ជាក់​ចំណុច​បួន​យ៉ាង​ដែល​​មាន​នៅ​ទំព័រ​៣០។

​«​ដោយសារ​មនុស្ស​ជាតិ​ចេះ​តែ​ទាស់ទែង​បែក​បាក់​គ្នា​នៅ​សព្វ​ថ្ងៃ​នេះ អ្នក​ខ្លះ​គិត​ថា វិធី​តែ​មួយ​គត់​ដើម្បី​​ឲ្យ​មាន​សន្ដិភាព​ពិភពលោក គឺ​ត្រូវ​បង្កើត​រដ្ឋាភិបាល​ពិភពលោក​មួយ។ តើ​អ្នក​គិត​ថា​មនុស្ស​ពិត​ជា​អាច​បង្កើត​រដ្ឋាភិបាល​បែប​នេះ​មែន​ឬ? [​អនុញ្ញាត​ឲ្យ​ឆ្លើយ រួច​អាន​ដានីយ៉ែល ២:៤៤​] សៀវភៅ​នេះ​ពន្យល់​ថា​នគរ​ឬ​រដ្ឋាភិបាល​របស់​ព្រះ​ជា​អ្វី ហើយ​អ្វី​ដែល​​រដ្ឋាភិបាល​នោះ​នឹង​សម្រេច។ សៀវភៅ​នេះ​ក៏​បញ្ជាក់​នូវ​របៀប​យើង​អាច​ទទួល​ប្រយោជន៍​ពី​ការ​គ្រប់គ្រង​នៃ​រដ្ឋាភិបាល​នោះ​»។ ចូរ​បង្ហាញ​រូបភាព​នៅ​ទំព័រ​៩២​-​៩៣។

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក