កម្មវិធីប្រជុំអប់រំកិច្ចបំរើ
សប្ដាហ៍ចាប់ផ្ដើមថ្ងៃទី១៤ ខែមីនា
ចំរៀងលេខ២១៧
១០ នាទី: សេចក្ដីជូនដំណឹងតាមតំបន់។ សេចក្ដីជូនដំណឹងខ្លះៗពីកិច្ចបំរើព្រះរាជាណាចក្រយើង។ បើមានប្រសិទ្ធភាពនៅតំបន់ផ្សាយរបស់អ្នក ចូរប្រើយោបល់ទីមួយពីទំព័រទី៦ ដើម្បីធ្វើការសម្ដែងដោយបង្ហាញនូវរបៀបជូនទស្សនាវដ្ដីប៉មយាមថ្ងៃទី១ ខែមេសា។ អាចប្រើពាក្យផ្សព្វផ្សាយផ្សេងទៀតក៏បាន។ ក្នុងការសម្ដែងនោះ ត្រូវធ្វើការត្រឡប់ទៅជួបអ្នកដែលទទួលទស្សនាវដ្ដីជារៀងរាល់ខែ។ ក្នុងការបញ្ចប់ការសម្ដែងនោះ សូមរំឭកម្ចាស់ផ្ទះអំពីពិធីបុណ្យរំឭកដែរ។
២០ នាទី: «វិធីប្រើគំរូអំពីពាក្យផ្សាយ»។a ផ្នែកនេះមានមូលដ្ឋានទៅលើកិច្ចបំរើព្រះរាជាណាចក្រយើងខែមករា ឆ្នាំ២០០៥។ សូមប្រើសំនួរដែលមានស្រាប់។ សូមជំរាបបងប្អូនថា ទំព័រ៣-៤នៃកិច្ចបំរើព្រះរាជាណាចក្រយើងខែមករា មានយោបល់សំរាប់ប្រកាសនវត្ថុដែលយើងនឹងស្នើផ្ដល់។ សូមទុកសន្លឹកបន្ថែមនេះដើម្បីប្រើពេលណាដែលត្រូវការក្នុងឆ្នាំនេះ។ ក្រោយបានពិភាក្សាអត្ថបទនេះ សូមពន្យល់នូវរបៀបដែលយើងអាចស្នើផ្ដល់សៀវភៅស្តើងចូរចាំយាមចុះ! សូមធ្វើការសម្ដែងមួយ។ ការសម្ដែងនេះអាចមានមូលដ្ឋានទៅលើគំរូអំពីពាក្យផ្សាយនៅទំព័រទី៣ឬប្រើពាក្យផ្សេងដែលនឹងមានប្រសិទ្ធភាពនៅតំបន់ផ្សាយ។
១៥ នាទី: «សំបុត្រពីគណៈអភិបាល»។ សុន្ទរកថានិងការពិគ្រោះជាមួយពួកអ្នកស្ដាប់។
ចំរៀងលេខ៥២ និងសេចក្ដីអធិស្ឋានបញ្ចប់។
សប្ដាហ៍ចាប់ផ្ដើមថ្ងៃទី២១ ខែមីនា
ចំរៀងលេខ៨៨
១០ នាទី: សេចក្ដីជូនដំណឹងតាមតំបន់។
១៥ នាទី: «ដឹកនាំការសិក្សាព្រះគម្ពីរដែលរីកចំរើន ភាគទី៧»។b កាលណារៀបចំផ្នែកនេះ សូមពិនិត្យមើលទស្សនាវដ្ដីប៉មយាមថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០០២ ទំព័រទី២៧ វគ្គ៥-៦ (ជាភាសាអង់គ្លេស)។
២០ នាទី: «ត្រូវទាញអារម្មណ៍មកលើព្រះគម្ពីរខ្លាំងជាង!»។c
ចំរៀងលេខ១៥ និងសេចក្ដីអធិស្ឋានបញ្ចប់។
សប្ដាហ៍ចាប់ផ្ដើមថ្ងៃទី២៨ ខែមីនា
ចំរៀងលេខ១៦០
១០ នាទី: សេចក្ដីជូនដំណឹងតាមតំបន់។ សេចក្ដីរាយការណ៍ពីគណនីព្រមទាំងអានសំបុត្រការទទួលស្គាល់វិភាគទាន។ សូមប្រាប់នូវប្រកាសនវត្ថុផ្សាយសំរាប់ខែមេសានិងឧសភា។
១៥ នាទី: សេចក្ដីត្រូវការតាមតំបន់។
២០ នាទី: ចូរស្នើផ្ដល់ទស្សនាវដ្ដីប៉មយាម។ សូមពិនិត្យសាឡើងវិញនូវយោបល់ក្នុងកិច្ចបំរើព្រះរាជាណាចក្រយើង ខែកុម្ភៈ ឆ្នាំ២០០៥ ទំព័រទី៨ ដើម្បីបង្កើនចំនួនទស្សនាវដ្ដីដែលយើងស្នើផ្ដល់។ សូមពិគ្រោះចំណុចផ្សេងៗពីទស្សនាវដ្ដីថ្មីៗ។ បើមានប្រសិទ្ធភាពនៅតំបន់ផ្សាយរបស់អ្នក ចូរប្រើយោបល់ទីពីរនៅទំព័រទី៦ ដើម្បីធ្វើការសម្ដែងដោយបង្ហាញនូវរបៀបជូនទស្សនាវដ្ដីប៉មយាមថ្ងៃទី១ ខែមេសា។ អាចប្រើពាក្យផ្សព្វផ្សាយផ្សេងទៀតដែលមានប្រសិទ្ធភាព។ រួមបញ្ចូលការពន្យល់អំពីរបៀបដែលកិច្ចការទូទាំងពិភពលោករបស់យើងត្រូវបានគាំទ្រ។—សូមមើលទស្សនាវដ្ដីប៉មយាម ទំព័រទី២
ចំរៀងលេខ៦៥ និងសេចក្ដីអធិស្ឋានបញ្ចប់។
សប្ដាហ៍ចាប់ផ្ដើមថ្ងៃទី៤ ខែមេសា
ចំរៀងលេខ១៧១
៥ នាទី: សេចក្ដីជូនដំណឹងតាមតំបន់។
១៥ នាទី: ចូរអ្នករាល់គ្នាមានសេចក្ដីស្រឡាញ់ដល់គ្នាទៅវិញទៅមក។ (យ៉ូហាន ១៣:៣៥) សុន្ទរកថាដោយអ្នកចាស់ទុំម្នាក់ដែលមានមូលដ្ឋានទៅលើទស្សនាវដ្ដីប៉មយាម ថ្ងៃទី១ ខែឧសភា ឆ្នាំ២០០៣ ទំព័រទី១៤-១៧ វគ្គ១០-២១។ ដូចដែលបានប្រកាស នៅខែមេសានិងឧសភា យើងត្រូវបានលើកទឹកចិត្តឲ្យចាប់ផ្ដើមការសិក្សាព្រះគម្ពីរជាមួយនឹងមនុស្សដែលបានរៀនចប់សៀវភៅចំណេះនិងសៀវភៅស្តើងតម្រូវរួចហើយ។ សូមបញ្ជាក់នូវរបៀបដែលអ្នកផ្សព្វផ្សាយអាចសហការគ្នាជាមួយនឹងអ្នកចាស់ទុំក្នុងការជួយពួកអ្នកដែលខ្សោយ។
២៥ នាទី:«ហេតុអ្វីខ្ញុំត្រូវធ្វើជាមនុស្សទៀងត្រង់?» មានមូលដ្ឋានទៅលើបីអត្ថបទនៅដើមទស្សនាវដ្ដីប៉មយាមថ្ងៃទី១៥ ខែមករា ឆ្នាំ១៩៨២ (ជាភាសាអង់គ្លេស)។ រួមបញ្ចូលអត្ថបទដែលមានចំណងជើងថា«ហេតុអ្វីមនុស្សជាច្រើនមិនទៀងត្រង់?»ក្នុងការផ្ដើមវាចានៅទំព័រទី៣។ ថ្លែងជាសុន្ទរកថានិងការពិគ្រោះនូវអត្ថបទទីពីរដែលមានចំណងជើងថា«ហេតុអ្វីខ្ញុំត្រូវធ្វើជាមនុស្សទៀងត្រង់?» (ទំព័រទី៤, ៥)។ សូមលើកបញ្ជាក់បទគម្ពីរ។ បើមានពេលសូមពិចារណាបទពិសោធន៍មួយឬពីរ ពីអត្ថបទដែលមានចំណងជើងថា«គេបានក្លាយជាមនុស្សទៀងត្រង់» (ទំព័រ៦, ៧)។
ចំរៀងលេខ១៩ និងសេចក្ដីអធិស្ឋានបញ្ចប់។
[កំណត់សម្គាល់]
a កំណត់ពាក្យលំនាំឲ្យតិចជាងមួយនាទី និងបន្តជាការពិគ្រោះដោយសំនួរនិងចម្លើយ។
b កំណត់ពាក្យលំនាំឲ្យតិចជាងមួយនាទី និងបន្តជាការពិគ្រោះដោយសំនួរនិងចម្លើយ។
c កំណត់ពាក្យលំនាំឲ្យតិចជាងមួយនាទី និងបន្តជាការពិគ្រោះដោយសំនួរនិងចម្លើយ។