បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • km ៤/០៥ ទំ. ២
  • កម្មវិធីប្រជុំអប់រំកិច្ចបំរើ

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • កម្មវិធីប្រជុំអប់រំកិច្ចបំរើ
  • ២០០៥ កិច្ចបំរើព្រះរាជាណាចក្រយើង
  • ចំណងជើងតូច
  • សប្ដាហ៍​ចាប់​ផ្ដើម​ថ្ងៃ​ទី​១១ ខែ​មេសា
  • សប្ដាហ៍​ចាប់​ផ្ដើម​ថ្ងៃ​ទី​១៨ ខែ​មេសា
  • សប្ដាហ៍​ចាប់​ផ្ដើម​ថ្ងៃ​ទី​២៥ ខែ​មេសា
  • សប្ដាហ៍​ចាប់​ផ្ដើម​ថ្ងៃ​ទី​២ ខែ​ឧសភា
២០០៥ កិច្ចបំរើព្រះរាជាណាចក្រយើង
km ៤/០៥ ទំ. ២

កម្មវិធី​ប្រជុំ​អប់រំ​កិច្ចបំរើ

សប្ដាហ៍​ចាប់​ផ្ដើម​ថ្ងៃ​ទី​១១ ខែ​មេសា

ចំរៀង​លេខ​៤

១៥ នាទី: សេចក្ដី​ជូន​ដំណឹង​តាម​តំបន់។ សេចក្ដី​ជូន​ដំណឹង​ខ្លះ​ៗ​ពី​កិច្ចបំរើ​ព្រះ​រាជាណាចក្រ​យើង។ បើ​សម​នឹង​តំបន់​ផ្សាយ​របស់​ក្រុមជំនុំ សូម​បង្ហាញ​នូវ​របៀប​ផ្ដល់​ទស្សនាវដ្ដី​ប៉មយាម ពី​ថ្ងៃ​ទី១ ខែ​ឧសភា ដោយ​​ប្រើ​យោបល់​ទី​មួយ​នៅ​ទំព័រ​ទី៨។ ពាក្យ​ផ្សាយ​ផ្សេង​ទៀត​ដែល​​មាន​ប្រយោជន៍​ក៏​អាច​ប្រើ​បាន​ដែរ។ សូម​រៀបចំ​ធ្វើ​ការ​សម្ដែង ដោយ​​អ្នក​ផ្សាយ​កំពុង​តែ​ផ្សព្វផ្សាយ​តាម​ផ្លូវ។

១៥ នាទី: ​«​ចូរ​ព្យាយាម​ផ្សព្វផ្សាយ​ត​ទៅ​ទៀត!​»​។a បើ​មាន​ពេល​សូម​អញ្ជើញ​អ្នក​ស្ដាប់​ឲ្យ​លើក​ឡើង​ចំណុច​ផ្សេង​ៗ​ពី​បទ​គម្ពីរ​ដែល​​មាន​ក្នុង​អត្ថបទ។

១៥ នាទី: ​«​ចូរ​ធ្វើ​ការ​ល្អ​ហើយ​ចែក​រំលែក​ដល់​​អ្នក​ឯ​ទៀត​»​។b បញ្ជាក់​នូវ​របៀប​ពត៌​មាន​ក្នុង​អត្ថបទ​នេះ​អាច​ត្រូវ​អនុវត្ត​ក្នុង​ក្រុមជំនុំ ដោយ​​ប្រាប់​ពី​របៀប​ដែល​​យើង​អាច​ជួយ​មនុស្ស​ឯ​ទៀត។

ចំរៀង​លេខ​១០០ ហើយ​សេចក្ដី​អធិស្ឋាន​បញ្ចប់។

សប្ដាហ៍​ចាប់​ផ្ដើម​ថ្ងៃ​ទី​១៨ ខែ​មេសា

ចំរៀង​លេខ​៨៥

១០ នាទី: សេចក្ដី​ជូន​ដំណឹង​តាម​តំបន់។

២០ នាទី: ​«​ដឹក​នាំ​ការ​សិក្សា​ព្រះ​គម្ពីរ​ដែល​​រីក​ចំរើន ភាគ​ទី៨​»​។c សូម​រៀបចំ​ការ​សម្ដែង​ដ៏​ខ្លី​មួយ ដែល​​បង្ហាញ​ពី​អ្នក​ផ្សាយ​ម្នាក់​បាន​ឲ្យ​សិស្ស​ព្រះ​គម្ពីរ​ថ្មី​នូវ​សៀវភៅ​ស្តើង​ដែល​​មាន​ចំណង​ជើង​ថា​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា តើ​ពួក​គេ​ជា​អ្នក​ណា? តើ​គេ​ជឿ​អ្វី​ខ្លះ? អ្នក​ផ្សាយ​បង្ហាញ​ទំព័រ​ទី២០​ក្នុង​សៀវភៅ​ស្តើង​នេះ​ដោយ​​ពន្យល់​យ៉ាង​ខ្លី​អំពី​ប្រជុំ​សាធារណៈ។ អ្នក​ផ្សាយ​ប្រាប់​ចំណង​ជើង​នៃ​សុន្ទរកថា​សាធារណៈ​ជា​បន្ទាប់ ហើយ​អញ្ជើញ​សិស្ស​ព្រះ​គម្ពីរ​ទៅ​ប្រជុំ​នោះ។

១៥ នាទី: ការ​រស់​នៅ​សម័យ​ទំនើប​នេះ​ដោយ​​មាន​សតិ​នឹងនរ។ (​ទីត. ២:១១, ១២​) សុន្ទរកថា​ដែល​​មាន​មូលដ្ឋាន​លើ​កិច្ចបំរើ​ព្រះ​រា​ជា​ណា​ចក្រ​យើង ខែ​កញ្ញា ឆ្នាំ​២០០២ ទំព័រ​ទី៨ វគ្គ​១​-​៧ (​ជា​ភាសា​អង់គ្លេស​) និង​កិច្ចបំរើ​ព្រះ​រាជាណាចក្រ​យើង ខែ​វិច្ឆិកា ឆ្នាំ​១៩៩៩ ទំព័រ​ទី៥ វគ្គ​២៤​-​២៦ និង​ទំព័រ​ទី៦ វគ្គ​៣៥​-​៣៦ (​ជា​ភាសា​អង់គ្លេស​)។ បើ​មាន​ពេល សូម​រួម​បញ្ចូល​ចំណុច​ឯ​ទៀត​ពី​សន្លឹក​បន្ថែម​ក្នុង​កិច្ចបំរើ​ព្រះ​រាជាណាចក្រ​យើង ខែ​វិច្ឆិកា ឆ្នាំ​១៩៩៩ (​ជា​ភាសា​អង់គ្លេស​) ប្រសិន​បើ​ទាក់ទង​នឹង​ក្រុមជំនុំ​របស់​អ្នក។

ចំរៀង​លេខ​១៨១ ហើយ​សេចក្ដី​អធិស្ឋាន​បញ្ចប់។

សប្ដាហ៍​ចាប់​ផ្ដើម​ថ្ងៃ​ទី​២៥ ខែ​មេសា

ចំរៀង​លេខ​១៨០

១៥ នាទី: សេចក្ដី​ជូន​ដំណឹង​តាម​តំបន់។ សេចក្ដី​រាយ​ការណ៍​ពី​គណនី​ព្រម​ទាំង​អាន​សំបុត្រ​ដែល​​បញ្ជាក់​ថា​បាន​ទទួល​វិភាគទាន។ រំឭក​អ្នក​ផ្សាយ​ឲ្យ​ដាក់​សេចក្ដី​រាយ​ការណ៍​ពី​កិច្ច​ផ្សាយ​សំរាប់​ខែ​មេសា។ បើ​សម​នឹង​តំបន់​ផ្សាយ​របស់​ក្រុមជំនុំ សូម​បង្ហាញ​នូវ​របៀប​ផ្ដល់​ទស្សនាវដ្ដី​ប៉មយាម ពី​ថ្ងៃ​ទី១ ខែ​ឧសភា ដោយ​​ប្រើ​យោបល់​ទីពីរ​នៅ​ទំព័រ​ទី៨។ ពាក្យ​ផ្សាយ​ផ្សេង​ទៀត​ដែល​​មាន​ប្រយោជន៍​ក៏​អាច​ប្រើ​បាន​ដែរ។ ក្នុង​ការ​សម្ដែង​នោះ សូម​បង្ហាញ​នូវ​របៀប​ឆ្លើយ​តប​ពេល​គេ​ប្រើ​សំដី​ដែល​​អាច​រារាំង​ការ​សន្ទនា​ដោយ​​និយាយ​ថា​៖ ​«​ខ្ញុំ​មិន​ចាប់​អារម្មណ៍​ទេ​»​។ (​សូម​មើល​កូន​សៀវភៅ របៀប​ចាប់​ផ្ដើម​និង​បន្ត​ការ​ពិគ្រោះ​គ្នា​អំពី​ព្រះ​គម្ពីរ ទំព័រ​៨​) សូម​បង្ហាញ​អត្ថបទ​ដែល​​មនុស្ស​ចាប់​អារម្មណ៍​ច្រើន​នៅ​តំបន់​ផ្សាយ។

៣០ នាទី: ​«​មហា​សន្និបាត​តាម​តំបន់​នៃ​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​សំរាប់​ឆ្នាំ​២០០៥ មាន​ប្រធាន​‹ចូរ​ស្ដាប់​បង្គាប់​ព្រះ› ​»​។d ត្រូវ​ថ្លែង​ដោយ​​លេខា​ក្រុមជំនុំ។ លើក​ទឹក​ចិត្ត​ទាំង​អស់​គ្នា​ចាត់​វិធានការ​ឲ្យ​បាន​កាន់​តែ​ឆាប់​កាន់​តែ​ល្អ​សំរាប់​មហា​សន្និបាត។

ចំរៀង​លេខ​៨ ហើយ​សេចក្ដី​អធិស្ឋាន​បញ្ចប់។

សប្ដាហ៍​ចាប់​ផ្ដើម​ថ្ងៃ​ទី​២ ខែ​ឧសភា

ចំរៀង​លេខ​១១៣

១០ នាទី: សេចក្ដី​ជូន​ដំណឹង​តាម​តំបន់។ សូម​មើល​សា​ឡើង​វិញ​យ៉ាង​សង្ខេប​នូវ​អត្ថបទ ​«​ការ​សិក្សា​សៀវភៅ​ស្តើង​ចូរ​ចាំ​យាម​ចុះ!​»​​នៅ​ទំព័រ​ទី៦។ សូម​ជំ​រាប​ថា​ពត៌​មាន​នេះ​រៀប​រាប់​អំពី​កាលវិភាគ​ដែល​​សិក្សា​សៀវភៅ​ស្តើង​នេះ។ លើក​ទឹក​ចិត្ត​ទាំង​អស់​គ្នា​រៀបចំ​យ៉ាង​ល្អ​ហើយ​ចូល​រួម​ការ​សិក្សា​ចាប់​ពី​ថ្ងៃ​ទី២៣ ខែ​ឧសភា។

១៥ នាទី: សេចក្ដី​ត្រូវ​ការ​តាម​តំបន់។

២០ នាទី: ​«​មនុស្ស​ទាំង​អស់​នឹង​បាន​សង្គ្រោះ​»​។e សូម​ប្រាប់​ពី​វិធី​ដែល​​យើង​អាច​យក​ពត៌​មាន​នេះ​មក​អនុវត្ត​សម​ស្រប​នឹង​តំបន់​ផ្សាយ។

ចំរៀង​លេខ​១១២ ហើយ​សេចក្ដី​អធិស្ឋាន​បញ្ចប់។

[កំណត់​សម្គាល់]

a កំណត់​ពាក្យ​លំនាំ​ឲ្យ​តិច​ជាង​មួយ​នាទី និង​បន្ត​ជា​ការ​ពិគ្រោះ​ដោយ​​សំនួរ​និង​ចម្លើយ។

b កំណត់​ពាក្យ​លំនាំ​ឲ្យ​តិច​ជាង​មួយ​នាទី និង​បន្ត​ជា​ការ​ពិគ្រោះ​ដោយ​​សំនួរ​និង​ចម្លើយ។

c កំណត់​ពាក្យ​លំនាំ​ឲ្យ​តិច​ជាង​មួយ​នាទី និង​បន្ត​ជា​ការ​ពិគ្រោះ​ដោយ​​សំនួរ​និង​ចម្លើយ។

d កំណត់​ពាក្យ​លំនាំ​ឲ្យ​តិច​ជាង​មួយ​នាទី និង​បន្ត​ជា​ការ​ពិគ្រោះ​ដោយ​​សំនួរ​និង​ចម្លើយ។

e កំណត់​ពាក្យ​លំនាំ​ឲ្យ​តិច​ជាង​មួយ​នាទី និង​បន្ត​ជា​ការ​ពិគ្រោះ​ដោយ​​សំនួរ​និង​ចម្លើយ។

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក