អ្វីដែលយើងអាចនិយាយអំពីទស្សនាវដ្ដីយើង
ប៉មយាម ថ្ងៃទី១ ខែកក្កដា
«មាតាបិតាភាគច្រើនចង់ឲ្យកូនទទួលការអប់រំល្អ។ តើអ្វីខ្លះដែលសំខាន់ដែលអ្នកគិតថា កូនគួររៀន? [អនុញ្ញាតឲ្យឆ្លើយ] ក៏មានចំណេះដឹងមួយប្រភេទទៀតដែរដែលមានសារៈសំខាន់ណាស់។ តែគួរឲ្យស្ដាយ មនុស្សជាច្រើនមិនយកចិត្តទុកដាក់នឹងចំណេះដឹងប្រភេទនោះទេ។ សុភាសិតពីបុរាណនេះបញ្ជាក់ថាចំណេះដឹងនោះជាអ្វី។ [សូមអានសុភាសិត២:១, ៥] ទស្សនាវដ្ដីនេះឲ្យយោបល់អំពីកម្មវិធីបង្រៀនមួយដែលអ្នកប្រហែលជាអាចប្រើជាមួយកូនអ្នកបានដែរ»។
ប៉មយាម ថ្ងៃទី១ ខែកក្កដា
«សព្វថ្ងៃនេះមនុស្សអាចទទួលព័ត៌មានជាច្រើនមិនចេះអស់ មែនទេ? [អនុញ្ញាតឲ្យឆ្លើយ] ក៏ប៉ុន្តែ គ្មានព័ត៌មានណាដែលមានតម្លៃជាងអ្វីដែលត្រូវបានពណ៌នានៅទីនេះទេ។ [សូមអានយ៉ូហាន១៧:៣] ទស្សនាវដ្ដីនេះពន្យល់ថាតើពាក្យ‹ជីវិតអស់កល្បជានិច្ច›មានន័យយ៉ាងណា? ហើយតើយើងអាចទទួលចំណេះដែលនាំទៅដល់ជីវិតជារៀងរហូតនោះបានយ៉ាងដូចម្ដេច?»។