អ្វីដែលយើងអាចនិយាយអំពីទស្សនាវដ្ដីយើង
ប៉មយាម ថ្ងៃទី១ ខែតុលា
«ក្នុងកំឡុងពេលរាប់ពាន់ឆ្នាំនៃប្រវត្ដិសាស្ត្ររបស់មនុស្ស មនុស្សជាតិបានបង្កើតឲ្យមានជំនឿផ្សេងៗជាច្រើនណាស់។ តើអ្នកគិតថាយើងអាចដឹងថាជំនឿណាមួយពិតហើយណាមួយមិនពិតបានឬទេ? [អនុញ្ញាតឲ្យឆ្លើយ] ទស្សនាវដ្ដីនេះពន្យល់ថាតើអ្នកអាចរកឃើញការបង្រៀនពិតដែលធ្វើឲ្យព្រះសព្វព្រះហឫទ័យនៅឯណា?»។ សូមអានធីម៉ូថេទី២ ៣:១៦
ប៉មយាម ថ្ងៃទី១ ខែតុលា
«ស្ទើរតែគ្រប់សាសនាទាំងអស់សុទ្ធតែមានសៀវភៅដែលគេចាត់ទុកថាជាបរិសុទ្ធ។ តើអ្នកធ្លាប់ឆ្ងល់ឬទេថាតើសៀវភៅណាមួយក្នុងចំណោម‹សៀវភៅបរិសុទ្ធ›ទាំងអស់ដែលចាស់ជាងគេ ហើយមួយណាប្រហែលជាប្រភពនៃការបង្រៀនពិត? [អនុញ្ញាតឲ្យឆ្លើយ] សៀវភៅបរិសុទ្ធដ៏គួរឲ្យកត់សំគាល់នេះចាប់ផ្ដើមដោយពិគ្រោះអំពីការបង្កើតរបស់សព្វសារពើ។ [សូមអានលោកុប្បត្តិ ១:១; ២:៧] ទំព័រ៤នៃទស្សនាវដ្ដីប្រាប់អំពីអាយុនៃសៀវភៅបរិសុទ្ធដ៏គួរឲ្យកត់សំគាល់នេះ ហើយបន្ទាប់មកប្រាប់ពីមូលហេតុដែលយើងអាចទុកចិត្តសៀវភៅនេះថាជាសៀវភៅដែលមានការបង្រៀនដ៏ពិត»។