លំហាត់សាឡើងវិញសំរាប់សាលាកិច្ចបំរើព្រះធិបតេយ្យ
សំនួរដែលមានជាបន្តបន្ទាប់នេះនឹងត្រូវពិចារណាដោយសំនួរនិងចម្លើយនៅឯសាលាកិច្ចបំរើព្រះធិបតេយ្យ សំរាប់សប្ដាហ៍ចាប់ផ្ដើមថ្ងៃទី៧ ខែវិច្ឆិកា ដល់ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០០៥។ អ្នកត្រួតពិនិត្យសាលានឹងដឹកនាំការធ្វើលំហាត់សាឡើងវិញនេះអស់៣០នាទី ដោយផ្អែកលើពត៌មានពីសុន្ទរកថាទាំងប៉ុន្មានចាប់ផ្ដើមសប្ដាហ៍ថ្ងៃទី៧ ខែវិច្ឆិកា ដល់ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០០៥។ [សូមកត់សម្គាល់: កាលបើសំនួរមិនប្រាប់ពីឯកសារយោងណាមួយ នោះអ្នកត្រូវធ្វើការស្រាវជ្រាវដោយខ្លួនឯងដើម្បីបានចម្លើយ]
លក្ខណៈនៃការនិយាយ
១. តើសេចក្ដីបញ្ចប់នៃសុន្ទរកថាមានគោលបំណងចំបងអ្វី? [ht ទំព័រ៨១ វគ្គ៤]
២. បើអ្នកថ្លែងនិយាយលើសពេលកំណត់នោះ តើនេះអាចមានលទ្ធផលយ៉ាងណាស្តីអំពីសេចក្ដីបញ្ចប់នៃសុន្ទរកថានោះ? [ht ទំព័រ៨៣ វគ្គ១៦]
៣. ហេតុអ្វីក៏អ្នកថ្លែងខ្លះមិនបង្ហាញទំនុកចិត្តមាំមួន? [ht ទំព័រ៨៦ វគ្គ៤]
៤. បើយើងដឹងថា យើងតែងតែមានអារម្មណ៍ភ័យពេលចាប់ផ្ដើមថ្លែងសុន្ទរកថា តើយើងអាចធ្វើអ្វីដើម្បីយកឈ្នះនូវអារម្មណ៍ភ័យនោះ? [ht ទំព័រ៨៨ វគ្គ១៣]
៥. ហេតុអ្វីក៏អាការក្រៅដ៏ល្អមានសារៈសំខាន់? [ht ទំព័រ៨៩ វគ្គ១៥]
សុន្ទរកថាទី១
៦. តើមាតាបិតាគ្រីស្ទានអាចរៀនអ្វីពីគំរូរបស់អ័ប្រាហាំស្តីអំពីការសន្ទនាពីរឿងខាងវិញ្ញាណ? [w០៣ ១/១២ ទំព័រ២១]
៧. តើយើងរៀនអ្វីពីរបៀបដែលព្រះយេស៊ូនិងអ្នកបំរើស្មោះភក្ដីឯទៀតបានប្រព្រឹត្តពេលជួបប្រទះទុក្ខលំបាកផ្សេងៗ? [w០៤ ១/១ ទំព័រ១៧]
៨. តើយើងត្រូវតែទប់ចិត្តក្នុងលក្ខណៈពីរយ៉ាងអ្វី? [w០៤ ១/១ ទំព័រ២៩ វគ្គ៦]
៩. តើការ«កាត់ស្រាយព្រះបន្ទូលនៃសេចក្ដីពិតយ៉ាងត្រឹមត្រូវ»រួមបញ្ចូលអ្វីខ្លះ? [w០៤ ១/២ ទំព័រ២០-២១]
១០. តើយើងអាចរៀនអ្វីពីការរៀបចំសំរាប់ថ្វាយមួយភាគក្នុងដប់? [w០៤ ១/៣ ទំព័រ១៥ វគ្គ១២]
អំនានព្រះគម្ពីរប្រចាំសប្ដាហ៍
១១. ព្រះយេហូវ៉ាមិនអនុញ្ញាតឲ្យដាវីឌកសាងព្រះវិហារពីបុរាណនោះទេ។ តើនេះមានន័យថា ចំបាំងដែលដាវីឌចូលច្បាំងនោះ មិនសព្វព្រះហឫទ័យព្រះយេហូវ៉ាឬ? (១របា. ២២:៦-១០) [it-2-E ទំព័រ៩៨៧ វគ្គ១]
១២. ពេលដែលសាឡូម៉ូនបានអធិស្ឋានទូលព្រះកាលសម្ពោធព្រះវិហារនោះ ទ្រង់បានទទួលស្គាល់ថាព្រះយេហូវ៉ាមិនគ្រាន់តែយកព្រះទ័យទុកដាក់ចំពោះសេចក្ដីត្រូវការរបស់រាស្ត្រទ្រង់ជាក្រុមប៉ុណ្ណោះទេ តែក៏ជ្រាបអំពីកាលៈទេសៈក្នុងជីវិតបុគ្គលម្នាក់ៗដែលកោតខ្លាចទ្រង់។ តើសាឡូម៉ូនបានបង្ហាញយ៉ាងណាថាទ្រង់យល់ដូច្នេះ? (២របា. ៦:២៩, ៣០) [wE៩៧ ១៥/៤ ទំព័រ៤]
១៣. តើ«រូបពពែឈ្មោល»នៅរបាក្សត្រទី២ ១១:១៥ សំដៅទៅលើអ្វី? [it-1-E ទំព័រ៩៦៦]
១៤. បើប្អាសាបានចាប់ផ្ដើមសោយរាជ្យនៅ«ឆ្នាំទី៣ ក្នុងរាជ្យអេសា» ហើយទ្រង់បានគ្រប់គ្រងតែ២៤ឆ្នាំប៉ុណ្ណោះ ហេតុអ្វីបានជាព្រះគម្ពីររៀបរាប់ថា ប្អាសាបាន«ឡើងមកទាស់នឹងពួកយូដា»ក្នុង«ឆ្នាំទី៣៦ ក្នុងរាជ្យអេសា»វិញ? (១ពង្ស. ១៥:៣៣; ២របា. ១៦:១) [it-1-E ទំព័រ១៨៤ វគ្គ៥]
១៥. កំណត់ហេតុនៅរបាក្សត្រទី២ ២០:២២, ២៣ រៀបរាប់អំពីព្រឹត្ដិការណ៍ដែលតំណាងនូវអ្វីដែលនឹងកើតឡើងដល់របបលោកីយ៍របស់សាតាំងនៅពេលខាងមុខនេះ។ តើមានព្រឹត្ដិការណ៍អ្វីទៅ? [wE៨៤ ១/៧ ទំព័រ១៨ វគ្គ១៧]