បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • km ៣/០៦ ទំ. ២-៧
  • កម្មវិធីប្រជុំអប់រំកិច្ចបម្រើ

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • កម្មវិធីប្រជុំអប់រំកិច្ចបម្រើ
  • ២០០៦ កិច្ចបម្រើព្រះរាជាណាចក្រយើង
  • ចំណងជើងតូច
  • សប្ដាហ៍​ចាប់​ផ្ដើម​ថ្ងៃ​ទី​១៣ ខែ​មីនា
  • សប្ដាហ៍​ចាប់​ផ្ដើម​ថ្ងៃ​ទី​២០ ខែ​មីនា
  • សប្ដាហ៍​ចាប់​ផ្ដើម​ថ្ងៃ​ទី​២៧ ខែ​មីនា
  • សប្ដាហ៍​ចាប់​ផ្ដើម​ថ្ងៃ​ទី​៣ ខែ​មេសា
២០០៦ កិច្ចបម្រើព្រះរាជាណាចក្រយើង
km ៣/០៦ ទំ. ២-៧

កម្មវិធី​ប្រជុំ​អប់រំ​កិច្ច​បម្រើ

សប្ដាហ៍​ចាប់​ផ្ដើម​ថ្ងៃ​ទី​១៣ ខែ​មីនា

ចម្រៀង​លេខ​១៧៤

១០ នាទី: សេចក្ដី​ជូន​ដំណឹង​តាម​តំបន់។ សេចក្ដី​ជូន​ដំណឹង​ខ្លះ​ៗ​ពី​កិច្ច​បម្រើ​ព្រះ​រាជាណាចក្រ​យើង។ ដោយ​ប្រើ​យោបល់​ទី​មួយ​នៅ​ទំព័រ​ទី៨​ឬ​ពាក្យ​ផ្សាយ​ផ្សេង​ទៀត​ដែល​សម​នឹង​តំបន់​ផ្សាយ សូម​បង្ហាញ​នូវ​របៀប​ផ្ដល់​ទស្សនាវដ្ដី​ប៉មយាម ពី​ថ្ងៃ​ទី១ ខែ​មេសា។ នៅ​ចុង​បញ្ចប់​នៃ​ការ​សម្ដែង​នេះ ឲ្យ​អ្នក​ផ្សាយ​អញ្ជើញ​ម្ចាស់​ផ្ទះ​ចូល​រួម​ពិធី​បុណ្យ​រំឭក។

១៥ នាទី: ​«​ចូរ​ជួយ​អ្នក​ឯ​ទៀត​ឲ្យ​ទទួល​ប្រយោជន៍​ពី​តម្លៃ​លោះ​»។a ផ្នែក​ជា​បន្ទាប់​នេះ​នឹង​ពិគ្រោះ​បន្ថែម​នូវ​របៀប​ដែល​យើង​អាច​ប្រើ​ទស្សនាវដ្ដី​ប៉មយាម​ពី​ថ្ងៃ​ទី១ ខែ​ឧសភា ឆ្នាំ​២០០៣ ទំព័រ​២៣​-​២៧ នៅ​ពេល​ដែល​យើង​អញ្ជើញ​មនុស្ស​ចូល​រួម​ពិធី​បុណ្យ​រំឭក។

២០ នាទី: ពិធី​អាហារ​ល្ងាច​របស់​ព្រះ​អម្ចាស់​ជា​ពិធី​ដែល​ផ្ដល់​កិត្ដិយស​ដល់​ព្រះ។ ការ​ពិគ្រោះ​ជា​មួយ​ពួក​អ្នក​ស្ដាប់​ដែល​មាន​មូលដ្ឋាន​លើ​ទស្សនាវដ្ដី​ប៉មយាម​ពី​ថ្ងៃ​ទី១ ខែ​ឧសភា ឆ្នាំ​២០០៣ ទំព័រ​២៣​-​២៧។ បន្ទាប់​ពី​ពាក្យ​ផ្ដើម​ដែល​មិន​ត្រូវ​លើស​មួយ​នាទី បង្ហាញ​នូវ​របៀប​ដែល​យើង​អាច​ចាប់​ផ្ដើម​ពិគ្រោះ​ជា​មួយ​នឹង​ម្ចាស់​ផ្ទះ​អំពី​ពិធី​បុណ្យ​រំឭក​ដោយ​អាន​វគ្គ​១​និង​វគ្គ​២។ ដោយ​មិន​បាច់​អាន​វគ្គ​ទាំង​អស់​ទេ សូម​អញ្ជើញ​ពួក​អ្នក​ស្ដាប់​ឆ្លើយ​សំណួរ​ដូច​ត​ទៅ: (​វគ្គ​៣​) តើ​ព្រះ​យេស៊ូ​បាន​ប្រារព្ធ​ធ្វើ​បុណ្យ​រំឭក​ការ​សោយ​ទិវង្គត​របស់​ទ្រង់​តាំង​ពី​ពេល​ណា? (​វគ្គ​៥, ៦​) ហេតុ​អ្វី​បាន​ជា​ព្រះ​យេស៊ូ​ប្រារព្ធ​ពិធី​បុណ្យ​រំឭក? (​វគ្គ​១០​) តើ​យើង​គួរ​ធ្វើ​ពិធី​បុណ្យ​រំឭក​នោះ​ប៉ុន្មាន​ដង​ក្នុង​មួយ​ឆ្នាំ? (​វគ្គ​១៤​) តើ​នំប៉័ង​ឥត​ដំបែ​តំណាង​អ្វី? (​វគ្គ​១៦​) តើ​ស្រា​ទំពាំង​បាយ​ជូរ​ក្រហម​តំណាង​អ្វី? (​វគ្គ​៤, ២២​) ហេតុ​អ្វី​បាន​ជា​យើង​គួរ​ចូល​រួម? អាស្រ័យ​លើ​ពេល​វេលា លើក​ឡើង​ខ​គម្ពីរ​សំខាន់​ៗ។ សូម​លើក​ទឹក​ចិត្ត​បងប្អូន​ឲ្យ​សិក្សា​ព័ត៌​មាន​ទាំង​នេះ​ជា​មួយ​នឹង​សិស្ស​ព្រះ​គម្ពីរ និង​អស់​អ្នក​ណា​ដែល​គាត់​អញ្ជើញ​ឲ្យ​ចូល​រួម​ពិធី​បុណ្យ​រំឭក​ដែរ ដោយ​អាន​វគ្គ​ទាំង​ប៉ុន្មាន ពិគ្រោះ​នូវ​ចំណុច​សំខាន់​ៗ ទាំង​សួរ​សំណួរ​ដូច​មាន​ក្នុង​អត្ថបទ​នេះ។

ចម្រៀង​លេខ​៧៩ និង​សេចក្ដី​អធិស្ឋាន​បញ្ចប់។

សប្ដាហ៍​ចាប់​ផ្ដើម​ថ្ងៃ​ទី​២០ ខែ​មីនា

ចម្រៀង​លេខ​៧៧

១៥ នាទី: សេចក្ដី​ជូន​ដំណឹង​តាម​តំបន់។ សូម​មើល​សា​ឡើង​វិញ​នូវ​ចំណុច​សំខាន់​ៗ​ពី​ប្រអប់​«​ប្រការ​គួរ​ចង​ចាំ​សម្រាប់​បុណ្យ​រំឭក​»។ ចំណាយ​បី​ឬ​បួន​នាទី​ដើម្បី​ប្រាប់​ហើយ​បង្ហាញ​វិធី​ប្រើ​លិខិត​អញ្ជើញ​មក​ឯ​ពិធី​បុណ្យ​រំឭក។ មើល​សា​ឡើង​វិញ​នូវ​យោបល់​ក្នុង​កិច្ច​បម្រើ​ព្រះ​រាជាណាចក្រ​យើង សម្រាប់​ខែ​កុម្ភៈ ឆ្នាំ​២០០៦ ទំព័រ​៣ វគ្គ​៣។

១៥ នាទី: បទពិសោធន៍​តាម​តំបន់។ អញ្ជើញ​ពួក​អ្នក​ស្ដាប់​រៀប​រាប់​នូវ​បទពិសោធន៍​ដែល​គាត់​មាន​នៅ​ពេល​ស្នើ​ផ្ដល់​សៀវភៅ​ចំណេះ​នៅ​ខែ​មីនា។ ប្រាប់​ពី​សិស្ស​ថ្មី​ដែល​ចាប់​ផ្ដើម​សិក្សា​ព្រះ​គម្ពីរ។ ប្រហែល​អាច​ធ្វើ​ការ​សម្ដែង​ពី​បទពិសោធន៍​មួយ​ឬ​ពីរ​ដ៏​ល្អ​ៗ។

១៥ នាទី: ពង្រឹង​កម្លាំង​ដោយ​ពិនិត្យ​មើល​បទ​គម្ពីរ​ប្រចាំ​ថ្ងៃ។ សុន្ទរកថា​និង​ការ​ពិគ្រោះ​ជា​មួយ​ពួក​អ្នក​ស្ដាប់​ដែល​មាន​មូលដ្ឋាន​លើ​បុព្វកថា​នៃ​កូន​សៀវភៅ​ការ​ពិនិត្យ​មើល​បទ​គម្ពីរ​ប្រចាំ​ថ្ងៃ ឆ្នាំ​២០០៦។ សូម​មើល​សា​ឡើង​វិញ​នូវ​យោបល់​ក្នុង​កិច្ច​បម្រើ​ព្រះ​រាជាណាចក្រ​យើង ខែ​ឧសភា ឆ្នាំ​២០០៥ ទំព័រ​៥ អំពី​វិធី​ដែល​ក្រុម​គ្រួសារ​អាច​ពិគ្រោះ​បទ​គម្ពីរ​ប្រចាំ​ថ្ងៃ ជា​ផ្នែក​មួយ​នៃ​កាលវិភាគ​សិក្សា​ជា​គ្រួសារ។ រៀបចំ​ការ​សម្ដែង​មួយ​ដែល​មាន​ក្រុម​គ្រួសារ​កំពុង​តែ​ពិគ្រោះ​បទ​គម្ពីរ​ប្រចាំ​ថ្ងៃ​និង​ការ​ពន្យល់​ជា​មួយ​គ្នា។

ចម្រៀង​លេខ​១០០ និង​សេចក្ដី​អធិស្ឋាន​បញ្ចប់។

សប្ដាហ៍​ចាប់​ផ្ដើម​ថ្ងៃ​ទី​២៧ ខែ​មីនា

ចម្រៀង​លេខ​៣៣

១៥ នាទី: សេចក្ដី​ជូន​ដំណឹង​តាម​តំបន់។ រំឭក​អ្នក​ផ្សាយ​ឲ្យ​ដាក់​សេចក្ដី​រាយ​ការណ៍​ពី​កិច្ច​ផ្សាយ​សម្រាប់​ខែ​មីនា។ សូម​អាន​សេចក្ដី​រាយ​ការណ៍​ពី​គណនេយ្យ​ព្រម​ទាំង​សំបុត្រ​ដែល​បញ្ជាក់​ថា​បាន​ទទួល​វិភាគទាន។ ដោយ​ប្រើ​យោបល់​ទីពីរ​នៅ​ទំព័រ​ទី៨​ឬ​ពាក្យ​ផ្សាយ​ផ្សេង​ទៀត​ដែល​ល្អ​សម្រាប់​តំបន់​ផ្សាយ​របស់​យើង សូម​បង្ហាញ​នូវ​របៀប​ផ្ដល់​ទស្សនាវដ្ដី​ប៉មយាម ថ្ងៃ​ទី១ ខែ​មេសា។ ចូរ​បង្ហាញ​នូវ​របៀប​អញ្ជើញ​អ្នក​ចាប់​អារម្មណ៍​ឲ្យ​ចូល​រួម​ពិធី​បុណ្យ​រំឭក​ដោយ​ប្រើ​លិខិត​អញ្ជើញ។

១០ នាទី: តើ​ព្រះ​ទ្រង់​នៅ​តែ​គ្រប់​គ្រង​ឬ? សុន្ទរកថា​និង​ការ​សម្ដែង​ដែល​មាន​មូលដ្ឋាន​លើ​ទំព័រ​ចុង​ក្រោយ​នៃ​ទស្សនាវដ្ដី​ប៉មយាម ថ្ងៃ​ទី១ ខែ​មេសា ឆ្នាំ​២០០៦។ សូម​ឆ្លៀត​គ្រប់​ទាំង​ឱកាស​ដើម្បី​អញ្ជើញ​មនុស្ស​ឲ្យ​ចូល​រួម​សុន្ទរកថា​សាធារណៈ​ពិសេស។ កុំ​ភ្លេច​អញ្ជើញ​សិស្ស​ព្រះ​គម្ពីរ​នីមួយ​ៗ ព្រម​ទាំង​សមាជិក​គ្រួសារ​ដែល​មិន​ទាន់​សិក្សា​ព្រះ​គម្ពីរ។  យើង​គួរ​អញ្ជើញ​អស់​អ្នក​ដែល​ចាប់​អារម្មណ៍​ហើយ​មនុស្ស​ឯ​ទៀត​ដែល​យើង​ជួប​ក្នុង​កិច្ច​ផ្សព្វផ្សាយ​ដែរ។ សូម​បង្ហាញ​នូវ​របៀប​ប្រើ​ទស្សនាវដ្ដី​ប៉មយាម ថ្ងៃ​ទី១ ខែ​មេសា​នៅ​ពេល​ដែល​ជូន​លិខិត​អញ្ជើញ​ឲ្យ​បងប្អូន​ម្នាក់​ដែល​អសកម្ម​ឬ​បាន​ឈប់​ចូល​រួម​កិច្ច​ប្រជុំ។

២០ នាទី: ​«​ចូរ​បង្រៀន​អស់​អ្នក​រាបសា​ឲ្យ​ដើរ​ក្នុង​ផ្លូវ​របស់​ព្រះ​»។b រួម​បញ្ចូល​ចំណុច​ខ្លះ​ៗ​ពី​ទស្សនាវដ្ដី​ប៉មយាម ថ្ងៃ​ទី១ ខែ​តុលា ឆ្នាំ​២០០៤ ទំព័រ​១៦ វគ្គ​៩។

ចម្រៀង​លេខ​៦ និង​សេចក្ដី​អធិស្ឋាន​បញ្ចប់។

សប្ដាហ៍​ចាប់​ផ្ដើម​ថ្ងៃ​ទី​៣ ខែ​មេសា

ចម្រៀង​លេខ​២១៥

៥ នាទី: សេចក្ដី​ជូន​ដំណឹង​តាម​តំបន់។ សូម​បង្ហាញ​នូវ​របៀប​អញ្ជើញ​អ្នក​ចាប់​អារម្មណ៍​ឲ្យ​ចូល​រួម​ពិធី​បុណ្យ​រំឭក​ដោយ​ប្រើ​លិខិត​អញ្ជើញ​ដែរ។

១៥ នាទី: បង្ហាត់​បង្រៀន​សិស្ស​ព្រះ​គម្ពីរ​ឲ្យ​ចេះ​រៀបចំ។ សុន្ទរកថា​និង​ការ​ពិគ្រោះ​ជា​មួយ​ពួក​អ្នក​ស្ដាប់​ដែល​មាន​មូលដ្ឋាន​លើ​សន្លឹក​បន្ថែម​ក្នុង​កិច្ច​បម្រើ​ព្រះ​រាជាណាចក្រ​យើង ខែ​កញ្ញា ឆ្នាំ​២០០៥ ទំព័រ​៤ ភាគ​ទី៤។ អាច​រួម​បញ្ចូល​ចំណុច​ខ្លះ​ៗ​ពី​កិច្ច​បម្រើ​ព្រះ​រាជាណាចក្រ​យើង ខែ​ធ្នូ ឆ្នាំ​២០០៤ ទំព័រ​១​ក៏​បាន​ដែរ។ សូម​ពន្យល់​ចំណុច​នោះ​ដោយ​លើក​ឡើង​ឧទាហរណ៍​ខ្លះ​ពី​ជំពូក​ទី១​ក្នុង​សៀវភៅ​ចំណេះ។

២៥ នាទី: ​«​មហា​សន្និបាត​តាម​តំបន់​នៃ​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​សម្រាប់​ឆ្នាំ​២០០៦ មាន​ប្រធាន‹សេចក្ដី​សង្គ្រោះ​ជិត​ណាស់​ហើយ!›​»។c ត្រូវ​ដឹក​នាំ​ដោយ​លេខា​ក្រុមជំនុំ។ ក្រោយ​ពិគ្រោះ​វគ្គ​១ សូម​អាន​សំបុត្រ​ពី​ថ្ងៃ​ទី១៥ ខែ​មីនា ឆ្នាំ​២០០៦ ដែល​រៀប​រាប់​ពី​មហា​សន្និបាត។ លើក​ទឹក​ចិត្ត​បងប្អូន​ទាំង​អស់​គ្នា​ត្រៀម​ខ្លួន​នៅ​ពេល​ឥឡូវ​នេះ​ដើម្បី​ចូល​រួម​មហា​សន្និបាត។

ចម្រៀង​លេខ​៨៨ និង​សេចក្ដី​អធិស្ឋាន​បញ្ចប់។

[កំណត់​សម្គាល់]

a កំណត់​ពាក្យ​លំនាំ​ឲ្យ​តិច​ជាង​មួយ​នាទី និង​បន្ត​ជា​ការ​ពិគ្រោះ​ដោយ​សំនួរ​និង​ចម្លើយ។

b កំណត់​ពាក្យ​លំនាំ​ឲ្យ​តិច​ជាង​មួយ​នាទី និង​បន្ត​ជា​ការ​ពិគ្រោះ​ដោយ​សំនួរ​និង​ចម្លើយ។

c កំណត់​ពាក្យ​លំនាំ​ឲ្យ​តិច​ជាង​មួយ​នាទី និង​បន្ត​ជា​ការ​ពិគ្រោះ​ដោយ​សំនួរ​និង​ចម្លើយ។

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក