បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • km ១/០៧ ទំ. ២-៣
  • កម្មវិធីប្រជុំអប់រំកិច្ចបម្រើ

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • កម្មវិធីប្រជុំអប់រំកិច្ចបម្រើ
  • ២០០៧ កិច្ចបម្រើព្រះរាជាណាចក្រយើង
  • ចំណងជើងតូច
  • សប្ដាហ៍​ចាប់​ផ្ដើម​ថ្ងៃ​ទី​៨ ខែ​មករា
  • សប្ដាហ៍​ចាប់​ផ្ដើម​ថ្ងៃ​ទី​១៥ ខែ​មករា
  • សប្ដាហ៍​ចាប់​ផ្ដើម​ថ្ងៃ​ទី​២២ ខែ​មករា
  • សប្ដាហ៍​ចាប់​ផ្ដើម​ថ្ងៃ​ទី​២៩ ខែ​មករា
  • សប្ដាហ៍​ចាប់​ផ្ដើម​ថ្ងៃ​ទី​៥ ខែ​កុម្ភៈ
២០០៧ កិច្ចបម្រើព្រះរាជាណាចក្រយើង
km ១/០៧ ទំ. ២-៣

កម្មវិធី​ប្រជុំ​អប់រំ​កិច្ច​បម្រើ

សប្ដាហ៍​ចាប់​ផ្ដើម​ថ្ងៃ​ទី​៨ ខែ​មករា

ចម្រៀង​លេខ​៥០

១០ នាទី: សេចក្ដី​ជូន​ដំណឹង​តាម​តំបន់។ ដោយ​ប្រើ​យោបល់​នៅ​ទំព័រ​ទី​៤ ឬ​ពាក្យ​ផ្សាយ​ផ្សេង​ទៀត​ដ៏​ល្អ​សម្រាប់​តំបន់​ផ្សាយ​របស់​អ្នក សូម​បង្ហាញ​នូវ​របៀប​ផ្ដល់​ទស្សនាវដ្ដី​ប៉ម​យាម​ថ្ងៃ​ទី​១ ខែ​មករា។ ក្នុង​ការ​សម្ដែង​មួយ ចូរ​បង្ហាញ​ពី​របៀប​ដែល​អាច​តប​ឆ្លើយ​ពេល​ម្ចាស់​ផ្ទះ​និយាយ​ពាក្យ​ផ្ដាច់​ការ​សន្ទនា​«​ខ្ញុំ​មាន​ការ​រវល់​»។—សូម​មើល​កូន​សៀវភៅ​របៀប​ចាប់​ផ្ដើម​និង​បន្ត​ការ​ពិគ្រោះ​គ្នា​អំពី​ព្រះ​គម្ពីរ​ទំព័រ​ទី​១១​-​១២។

១៥ នាទី: សូម​ទទួល​ប្រយោជន៍​ពី​ការ​ពិនិត្យ​មើល​បទ​គម្ពីរ​ប្រចាំ​ថ្ងៃ។ សុន្ទរកថា​និង​ការ​ពិគ្រោះ​ជា​មួយ​អ្នក​ស្ដាប់​ដែល​មាន​មូលដ្ឋាន​លើ​បុព្វកថា​នៃ​ការ​ពិនិត្យ​មើល​បទ​គម្ពីរ​ប្រចាំ​ថ្ងៃ ឆ្នាំ​២០០៧។ ពិគ្រោះ​ពី​ការ​ចាំបាច់​ដែល​យើង​ទាំង​អស់​គ្នា​គួរ​យក​ពីរ​បី​នាទី​ក្នុង​មួយ​ថ្ងៃ​ដើម្បី​ពិចារណា​ពី​បទ​គម្ពីរ​និង​សេចក្ដី​អត្ថាធិប្បាយ។ រៀបចំ​បង​ប្អូន​ម្នាក់​ឬ​ពីរ​នាក់​ទុក​ជា​មុន​ឲ្យ​ប្រាប់​ពី​ទម្លាប់​ក្នុង​ការ​ពិនិត្យ​មើល​បទ​គម្ពីរ​ប្រចាំ​ថ្ងៃ និង​ប្រយោជន៍​ដែល​ពួក​គាត់​បាន​ទទួល។ សរុប​ដោយ​ពិភាក្សា​យ៉ាង​សង្ខេប​ពី​បទ​គម្ពីរ​ប្រចាំ​ឆ្នាំ​២០០៧។

២០ នាទី: សូម​ទទួល​ប្រយោជន៍​ពី​ការ​សិក្សា​សៀវភៅ​តាម​ក្រុម។ សុន្ទរកថា​និង​ការ​ពិគ្រោះ​ជា​មួយ​អ្នក​ស្ដាប់​ដែល​មាន​មូលដ្ឋាន​លើ​សន្លឹក​បន្ថែម​នៃ​កិច្ច​បម្រើ​ព្រះ​រាជាណាចក្រ​យើង​ខែ​វិច្ឆិកា​អង្គការ​មួយ​ដែល​ធ្វើ​តាម​បំណង​ព្រះ​ហឫទ័យ​ព្រះ​យេហូវ៉ា​ចាប់​ផ្ដើម​ពី​ចំណង​ជើង​តូច​នៅ​ទំព័រ​១១​រហូត​ដល់​ចំណង​ជើង​តូច​នៅ​ទំព័រ​១២។

ចម្រៀង​លេខ​២៣ និង​សេចក្ដី​អធិស្ឋាន​បញ្ចប់។

សប្ដាហ៍​ចាប់​ផ្ដើម​ថ្ងៃ​ទី​១៥ ខែ​មករា

ចម្រៀង​លេខ​៥៦

១០ នាទី: សេចក្ដី​ជូន​ដំណឹង​តាម​តំបន់។ សូម​ជ្រើសរើស​សេចក្ដី​ជូន​ដំណឹង​ពី​កិច្ច​បម្រើ​ព្រះ​រាជាណាចក្រ​យើង។

១៥ នាទី: តើ​មាន​អ្វី​ធ្វើ​ឲ្យ​អ្នក​ស្ទាក់ស្ទើរ​ក្នុង​ចិត្ត​ទេ? សុន្ទរកថា​ដោយ​អ្នក​ចាស់​ទុំ​ម្នាក់​ដែល​មាន​មូលដ្ឋាន​ទៅ​លើ​ទស្សនាវដ្ដី​ប៉ម​យាម​ចុះ​ថ្ងៃ​ទី​១ ខែ​កក្កដា ឆ្នាំ​២០០២ ទំព័រ​១២​-​១៤។

២០ នាទី: ​«​ខ្ញុំ​មិន​ចាប់​អារម្មណ៍​ទេ!​»។a ពេល​ពិភាក្សា​វគ្គ​ទី​បួន សូម​សួរ​បង​ប្អូន​អ្នក​ស្ដាប់​អំពី​អ្វី​ដែល​ធ្វើ​ឲ្យ​មនុស្ស​ក្នុង​តំបន់​ផ្សាយ​ចាប់​អារម្មណ៍។ សូម​រៀបចំ​ឲ្យ​មាន​ការ​សម្ដែង​ពីរ​យ៉ាង​ខ្លី​ដែល​បង្ហាញ​ពី​របៀប​ដែល​អាច​តប​ឆ្លើយ​ពេល​ម្ចាស់​ផ្ទះ​និយាយ​ពាក្យ​ផ្ដាច់​ការ​សន្ទនា​«​ខ្ញុំ​មិន​ចាប់​អារម្មណ៍​ទេ!​»។—សូម​មើល​កូន​សៀវភៅ​របៀប​ចាប់​ផ្ដើម​និង​បន្ត​ការ​ពិគ្រោះ​គ្នា​អំពី​ព្រះ​គម្ពីរ​ទំព័រ​ទី​៨​-​៩។

ចម្រៀង​លេខ​៥៦ និង​សេចក្ដី​អធិស្ឋាន​បញ្ចប់។

សប្ដាហ៍​ចាប់​ផ្ដើម​ថ្ងៃ​ទី​២២ ខែ​មករា

ចម្រៀង​លេខ​៤៤

១០ នាទី: សេចក្ដី​ជូន​ដំណឹង​តាម​តំបន់។ សូម​អាន​សេចក្ដី​រាយ​ការណ៍​ពី​គណនេយ្យ​ព្រម​ទាំង​សំបុត្រ​ដែល​បញ្ជាក់​ថា​បាន​ទទួល​វិភាគទាន។ ដោយ​ប្រើ​យោបល់​នៅ​ទំព័រ​ទី​៤ ឬ​ពាក្យ​ផ្សាយ​ផ្សេង​ទៀត​ដ៏​ល្អ​សម្រាប់​តំបន់​ផ្សាយ​របស់​អ្នក សូម​បង្ហាញ​នូវ​របៀប​ផ្ដល់​ទស្សនាវដ្ដី​ប៉ម​យាម​ថ្ងៃ​ទី​១ ខែ​កុម្ភៈ។ ក្នុង​ការ​សម្ដែង​មួយ ចូរ​បង្ហាញ​ពី​ការ​ត្រឡប់​ទៅ​ជួប​អ្នក​ដែល​យក​ទស្សនាវដ្ដី​យ៉ាង​ទៀងទាត់។

១៥ នាទី: ខ្ញុំ​ជា​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​ម្នាក់! សុន្ទរកថា​និង​ការ​ពិគ្រោះ​ជា​មួយ​អ្នក​ស្ដាប់។ យុវ​វ័យ​ខ្លះ​មាន​ការ​ស្ទាក់ស្ទើរ​ក្នុង​ការ​សម្គាល់​ខ្លួន​ថា​ជា​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា ពីព្រោះ​ខ្លាច​មិត្ត​រួម​ថ្នាក់​សើច​ចំអក។ យ៉ាង​ណា​ក្ដី មាន​មូលហេតុ​ល្អ​ក្នុង​ការ​ប្រាប់​អ្នក​ឯ​ទៀត​ឲ្យ​ដឹង​ថា​អ្នក​ជា​អ្នក​ណា។ គ្រូ​បង្ហាត់​បង្រៀន​ដែល​ដឹង​ពី​ជំនឿ​របស់​អ្នក ប្រហែល​ជា​គោរព​ជំនឿ ជា​ជាង​ទទូច​ឲ្យ​អ្នក​ចូល​រួម​ក្នុង​អ្វី​ដែល​មិន​ត្រឹម​ត្រូវ។ យុវ​វ័យ​ដែល​ខ្វះ​គោលការណ៍​សីលធម៌​នឹង​មិន​រហ័ស​អញ្ជើញ​អ្នក​ឲ្យ​ចូល​រួម​ក្នុង​ការ​ប្រព្រឹត្ត​មិន​ល្អ។ អ្នក​ឯ​ទៀត​នឹង​បាន​យល់​ពី​ការ​សម្រេច​ចិត្ត​របស់​អ្នក ស្តី​អំពី​ការ​ដើរ​លេង​ជា​គូ ឬ​ការ​ចូល​រួម​លេង​កីឡា និង​សកម្មភាព​ផ្សេង​ៗ​នៅ​ឯ​សាលា​រៀន​ក្រៅ​ម៉ោង​សិក្សា​ជា​ដើម។ អ្នក​ក៏​មិន​សូវ​មាន​ចិត្ត​ខ្លាច​ស្តី​ពី​ការ​ផ្សព្វផ្សាយ​នៅ​សាលា​រៀន ឬ​នៅ​ក្នុង​តំបន់​ផ្សាយ​ពេល​ជួប​មិត្ត​រួម​ថ្នាក់។ (​w​០៥ ១/៥ ទំព័រ​២៥​-​២៦ វគ្គ​១២, ១៣; km ១/០៦ ទំព័រ​១​) សូម​អញ្ជើញ​អ្នក​ផ្សព្វផ្សាយ​ឲ្យ​រៀប​រាប់​ពី​ការ​ដែល​គាត់​បាន​ទទួល​ប្រយោជន៍ ដោយសារ​នៅ​សាលា​រៀន​ពួក​គាត់​បាន​សម្គាល់​ខ្លួន​ថា​ជា​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា។ ចម្លើយ​ពីរ​ឬ​បី​គួរ​រៀបចំ​ទុក​ជា​មុន។

២០ នាទី: ​«​សេចក្ដី​ស្រឡាញ់​ជា​គន្លឹះ​ដែល​នាំ​ឲ្យ​បង្កើត​ផល​ក្នុង​កិច្ច​បម្រើ​ផ្សាយ​»។b រួម​បញ្ចូល​យោបល់​ខ្លះ​ៗ​ពី​ទស្សនាវដ្ដី​ប៉ម​យាម​ចុះ​ថ្ងៃ​ទី​១ ខែ​ឧសភា ឆ្នាំ​២០០៣ ទំព័រ​២២ វគ្គ​១៦​-​១៧។

ចម្រៀង​លេខ​២០ និង​សេចក្ដី​អធិស្ឋាន​បញ្ចប់។

សប្ដាហ៍​ចាប់​ផ្ដើម​ថ្ងៃ​ទី​២៩ ខែ​មករា

ចម្រៀង​លេខ​៥៨

សូម​កត់​សម្គាល់: ការ​ប្រជុំ​អប់រំ​កិច្ច​បម្រើ​សប្ដាហ៍​ថ្ងៃ​ទី​២៩ ខែ​មករា ក្រុម​ជំនុំ​នានា​មិន​គួរ​ធ្វើ​មុន​ថ្ងៃ​កំណត់​នោះ​ទេ លើក​លែង​តែ​មាន​ទស្សនកិច្ច​នៃ​អ្នក​ត្រួត​ពិនិត្យ​មណ្ឌល។ ក្រុម​ជំនុំ​ទាំង​អស់​គួរ​ពិចារណា​សន្លឹក​បន្ថែម​ស្តី​អំពី​មហា​សន្និបាត​ដូច​បាន​គ្រោង​ទុក។ ប្រសិន​បើ​មាន​សន្និបាត​ប្រចាំ​មណ្ឌល​នៅ​សប្ដាហ៍​នេះ អ្នក​ត្រួត​ពិនិត្យ​ការ​សិក្សា​សៀវភៅ​តាម​ក្រុម​គួរ​ប្រកាស​ពី​ទី​កន្លែង​និង​ថ្ងៃ​ខែ​ទៅ​តាម​ក្រុម​សិក្សា។

១០ នាទី: សេចក្ដី​ជូន​ដំណឹង​តាម​តំបន់។ រំលឹក​អ្នក​ផ្សាយ​ឲ្យ​ដាក់​សេចក្ដី​រាយ​ការណ៍​ពី​កិច្ច​ផ្សព្វផ្សាយ​សម្រាប់​ខែ​មករា។ សូម​បញ្ជាក់​ពី​ឧបករណ៍​ផ្សាយ​សម្រាប់​ខែ​កុម្ភៈ និង​សូម​ធ្វើ​ការ​សម្ដែង​មួយ។

១០ នាទី: សេចក្ដី​ត្រូវ​ការ​តាម​តំបន់។

២៥ នាទី: ​«​មហា​សន្និបាត​ប្រចាំ​តំបន់​នៃ​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​សម្រាប់​ឆ្នាំ​២០០៧​ដែល​មាន​ប្រធាន​ថា ‹ចូរ​ដើរ​តាម​លំ​អាន​ព្រះ​គ្រិស្ត›​»។c ថ្លែង​ដោយ​លេខាធិការ​នៃ​ក្រុម​ជំនុំ​ដែល​មាន​មូលដ្ឋាន​ទៅ​លើ​សន្លឹក​បន្ថែម​នៃ​កិច្ច​បម្រើ​ព្រះ​រាជាណាចក្រ​យើង​ខែ​ធ្នូ ឆ្នាំ​២០០៦។ មុន​ពេល​ពិគ្រោះ​សន្លឹក​បន្ថែម សូម​អាន​សំបុត្រ​កំណត់​សុន្ទរកថា​សម្រាប់​មហា​សន្និបាត​ចុះ​ថ្ងៃ​ទី​១៥ ខែ​មករា ឆ្នាំ​២០០៧។ ចូរ​លើក​ទឹក​ចិត្ត​បង​ប្អូន​គ្រប់​គ្នា​ឲ្យ​រៀបចំ​សម្រាប់​មហា​សន្និបាត​ឲ្យ​បាន​ឆាប់​បំផុត។

ចម្រៀង​លេខ​៤៧ និង​សេចក្ដី​អធិស្ឋាន​បញ្ចប់។

សប្ដាហ៍​ចាប់​ផ្ដើម​ថ្ងៃ​ទី​៥ ខែ​កុម្ភៈ

ចម្រៀង​លេខ​១

១០ នាទី: សេចក្ដី​ជូន​ដំណឹង​តាម​តំបន់។

២០ នាទី: ​«​តើ​អ្នក​បាន​ត្រៀម​សម្រាប់​មហន្តរាយ​ធម្មជាតិ​ទេ?​»។d ត្រូវ​ថ្លែង​ដោយ​អ្នក​ចាស់​ទុំ​ម្នាក់។ សូម​រួម​បញ្ចូល​យោបល់​ខ្លះ​ៗ​ពី​កិច្ច​បម្រើ​ព្រះ​រាជាណាចក្រ​យើង​ខែ​វិច្ឆិកា ឆ្នាំ​២០០៥ ទំព័រ​៣។

១៥ នាទី: ការ​រក្សា​ឲ្យ​មាន​ភាព​ថ្លៃថ្នូរ​និង​អំណរ​នៅ​ថ្ងៃ​មង្គលការ។ សុន្ទរកថា​ថ្លែង​ដោយ​អ្នក​ចាស់​ទុំ​ម្នាក់​ដែល​មាន​មូលដ្ឋាន​ទៅ​លើ​ទស្សនាវដ្ដី​ប៉ម​យាម​ថ្ងៃ​ទី​១ ខែ​កុម្ភៈ ឆ្នាំ​២០០៧។

ចម្រៀង​លេខ​៦២ និង​សេចក្ដី​អធិស្ឋាន​បញ្ចប់។

[កំណត់​សម្គាល់]

a កំណត់​ពាក្យ​លំនាំ​ឲ្យ​តិច​ជាង​មួយ​នាទី និង​បន្ត​ជា​ការ​ពិគ្រោះ​ដោយ​សំនួរ​និង​ចម្លើយ។

b កំណត់​ពាក្យ​លំនាំ​ឲ្យ​តិច​ជាង​មួយ​នាទី និង​បន្ត​ជា​ការ​ពិគ្រោះ​ដោយ​សំនួរ​និង​ចម្លើយ។

c កំណត់​ពាក្យ​លំនាំ​ឲ្យ​តិច​ជាង​មួយ​នាទី និង​បន្ត​ជា​ការ​ពិគ្រោះ​ដោយ​សំនួរ​និង​ចម្លើយ។

d កំណត់​ពាក្យ​លំនាំ​ឲ្យ​តិច​ជាង​មួយ​នាទី និង​បន្ត​ជា​ការ​ពិគ្រោះ​ដោយ​សំនួរ​និង​ចម្លើយ។

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក