អ្វីដែលយើងអាចនិយាយអំពីទស្សនាវដ្ដីយើង
ទស្សនាវដ្ដីប៉មយាម ថ្ងៃទី១ ខែមករា
«មនុស្សស្ទើរតែទាំងអស់ឯកភាពថា ការចែកទានជាទង្វើដែលបង្ហាញថា យើងមានចិត្តក្ដួលអាណិត។ ប៉ុន្តែ ពេលធ្វើដូច្នេះ តើយើងទទួលប្រយោជន៍ផ្ទាល់ខ្លួនអ្វីខ្លះ? តើលោកអ្នកគិតយ៉ាងណា? [ទុកឲ្យគេឆ្លើយ] សូមកត់សម្គាល់ប្រយោជន៍ម្យ៉ាងទៀតដែលបានបញ្ជាក់ក្នុងសុភាសិតនេះ។ [អាន សុភាសិត ១៩:១៧] ទស្សនាវដ្ដីនេះពន្យល់អំពីការប្រព្រឹត្តឯទៀតដែលផុសចេញពីចិត្តក្ដួលអាណិត»។
ទស្សនាវដ្ដីប៉មយាម ថ្ងៃទី១ ខែកុម្ភៈ
«ប្រហែលជាលោកអ្នកធ្លាប់ឮថា ពួកគ្រិស្តសាសនិកចូលចិត្តអធិស្ឋានទៅព្រះ។ លោកអ្នកប្រហែលឆ្ងល់ថា តើពួកគេអធិស្ឋានទៅព្រះអំពីរឿងអ្វី? សូមកត់សម្គាល់អ្វីដែលព្រះយេស៊ូបង្រៀនសិស្សទ្រង់ឲ្យអធិស្ឋាន។ [អាន ម៉ាថាយ ៦:៩, ១០] តើលោកអ្នកគិតថា ពាក្យរាជ្យឬរាជាណាចក្រនេះសំដៅទៅលើអ្វី? [ទុកឲ្យគេឆ្លើយ] ទស្សនាវដ្ដីនេះនឹងផ្ដល់ចម្លើយឲ្យលោកអ្នកដឹងអំពីរឿងនេះតាមអ្វីដែលគម្ពីរចែងទុក»។