អ្វីដែលយើងអាចនិយាយអំពីទស្សនាវដ្ដីយើង
ទស្សនាវដ្ដីប៉មយាម ថ្ងៃទី១ ខែកុម្ភៈ
«ប្រទេសដែលជារាជាណាចក្រ មានលក្ខណៈខុសគ្នាពីប្រទេសឯទៀត ដោយសារមានស្តេចគ្រប់គ្រង។ ដូច្នេះ បើនិយាយអំពីរាជ្យរបស់ព្រះដែលបានបង្កើតរបស់សព្វសារពើ តើការគ្រប់គ្រងរបស់ទ្រង់នឹងមានលក្ខណៈបែបណា? សូមមើលព័ត៌មាននេះដែលពិពណ៌នាអំពីស្ថានភាពក្រោមរាជ្យរបស់ព្រះ។ [អានបទគម្ពីរមួយពីចំណុចទីបី ក្នុងអត្ថបទទីមួយ] ទស្សនាវដ្ដីនេះក៏ពន្យល់ថែមទៀតអំពីពេលដែលព្រះនឹងគ្រប់គ្រងលើផែនដីទាំងមូល»។
ទស្សនាវដ្ដីប៉មយាម ថ្ងៃទី១ ខែមីនា
«ដោយបញ្ហាដែលយើងមាននៅសព្វថ្ងៃនេះ តើលោកអ្នកគិតថាយើងអាចមានចិត្តស្ងប់ពិតប្រាកដទេ? [ទុកឲ្យគេឆ្លើយ] ការពិចារណាអំពីសេចក្ដីសង្ឃឹមក្នុងគម្ពីរសម្រាប់អនាគតបានជួយមនុស្សជាច្រើន។ [អានបទគម្ពីរមួយដែលបានដកស្រង់ហើយ ឬបទគម្ពីរឯទៀតដែលមានក្នុងអត្ថបទ] ទស្សនាវដ្ដីនេះបង្ហាញអ្វីដែលគម្ពីរបានរៀបរាប់អំពីគោលបំណងនៃជីវិត និងអ្វីដែលនឹងកើតឡើងនៅថ្ងៃមុខ»។