អ្វីដែលយើងអាចនិយាយអំពីទស្សនាវដ្ដីយើង
ប៉មយាម ថ្ងៃទី១ ខែកុម្ភៈ
«សុភាសិតខ្មែរគេថា៖ ‹ផ្លូវវៀចកុំបោះបង់ ផ្លូវត្រង់កុំចោល›។ ប៉ុន្តែ តាមធម្មតា ពេលមនុស្សណាម្នាក់និយាយពាក្យកុហកដាក់យើងៗខឹង មែនទេ? [ទុកឲ្យគេឆ្លើយ] សូមមើលសុភាសិតមួយទៀតនៅទីនេះ។ [អានសុភាសិត ១២:១៩] ទស្សនាវដ្ដីនេះនឹងពន្យល់ថែមទៀតពីមូលហេតុដែលយើងគួរជៀសវាងពីការនិយាយពាក្យកុហក»។
ប៉មយាម ថ្ងៃទី១ ខែមីនា
«អ្នកខ្លះគិតថាមនុស្សកំពុងតែបង្ខូចផែនដី។ តើលោកអ្នកធ្លាប់ព្រួយបារម្ភអំពីរឿងនេះទេ? [ទុកឲ្យគេឆ្លើយ] សូមកត់សម្គាល់ពីសេចក្ដីសន្យាដែលគួរឲ្យទុកចិត្តនេះ។ [អានវិវរណៈ ១១:១៨] ព័ត៌មាននៅក្នុងទស្សនាវដ្ដីនេះនឹងរៀបរាប់ថាផែនដីយើងមានលក្ខណៈខុសប្លែកពីភពឯទៀតៗ ហើយក៏បង្ហាញពីអ្វីដែលព្រះគម្ពីររៀបរាប់ថានឹងកើតឡើងចំពោះផែនដីនៅថ្ងៃអនាគតដែរ»។