អ្វីដែលយើងអាចនិយាយអំពីទស្សនាវដ្ដីយើង
ប៉មយាម ថ្ងៃទី១ ខែមីនា
«តើអ្នកគិតថាបញ្ហាទាំងនេះនឹងចប់ដែរឬទេ? [អានការដកស្រង់ ពាក្យផ្ដើមក្នុងអត្ថបទដំបូង ហើយអនុញ្ញាតឲ្យគាត់ឆ្លើយ] ព្រះបន្ទូលរបស់ព្រះធានារ៉ាប់រងយើងថា បញ្ហាទាំងនេះនឹងលែងមាននៅបន្ដិចទៀត។ [អានទំនុកដំកើង ៧២:១២-១៤] អត្ថបទក្នុងទស្សនាវដ្ដីប៉មយាមពន្យល់នូវរបៀបដែលនឹងកើតមានឡើង»។
ប៉មយាម ថ្ងៃទី១ ខែមីនា
«ពួកគ្រីស្ទានជាទូទៅយល់ព្រមថា ដើមហេតុនៃបញ្ហារបស់មនុស្សលោកគឺមកពីបាប ដែលយើងទទួលមរតកពីអ័ដាម។ ប៉ុន្តែ តើមនុស្សលោកអាចរួចផុតពីបញ្ហាដែលមាននៅសព្វថ្ងៃនេះយ៉ាងដូចម្ដេច? [អនុញ្ញាតឲ្យគាត់ឆ្លើយ] ព្រះគម្ពីរផ្ដល់នូវការពន្យល់នេះ។ [អានអេភេសូរ ១:៧] អត្ថបទនេះនឹងផ្ដល់នូវមូលហេតុដ៏ល្អដែលអ្នកអាចសង្ឃឹមថា មិនយូរប៉ុន្មានទៀត បញ្ហារបស់មនុស្សលោកនឹងលែងមាន»។