អ្វីដែលយើងអាចនិយាយអំពីទស្សនាវដ្ដីយើង
ប៉មយាម ថ្ងៃទី១ ខែមីនា
«នៅសព្វថ្ងៃនេះ មនុស្សខ្លះកំពុងតែលែងមានជំនឿលើព្រះ។ មូលហេតុមួយគឺដោយសារពួកគេមិនអាចរកចម្លើយដែលស្កប់ចិត្ត ស្តីអំពីសំនួរដែលនាំឲ្យខ្វល់ចិត្ត ដូចជាសំនួរទាំងនេះ។ [លើកឧទាហរណ៍មួយ ក្នុងប្រអប់នៅទំព័រទី៦] ទស្សនាវដ្ដីប៉មយាមនេះពន្យល់ប្រាប់អំពីគន្លឹះសំខាន់មួយដែលជួយយើងបណ្ដុះឲ្យមានជំនឿពិតទៅលើព្រះ»។ សូមអាន ភីលីព ១:៩
ប៉មយាម ថ្ងៃទី១ ខែមីនា
«មនុស្សជាច្រើនឆ្ងល់ថា ក្នុងប្រទេសដែលពុំនិយមសាសនាគ្រីស្ទាននោះ ហេតុអ្វីបានជាមានមនុស្សច្រើនទៅព្រះវិហារគ្រីស្ទានវិញ? មនុស្សជាច្រើននិយាយថា ការសំណេះសំណាលគ្នាជាមូលហេតុចំបងដែលគេទៅ។ តើអ្នកគិតយ៉ាងណាដែរ? តើអ្វីទៅជាមូលហេតុត្រឹមត្រូវចំពោះការជឿលើព្រះ?»។ [អនុញ្ញាតឲ្យគាត់ឆ្លើយ] សូមកត់សម្គាល់ថា សៀវភៅមួយពីសម័យបុរាណពន្យល់ដូចតទៅ។ [សូមអាន ម៉ាកុស ១២:៣០] ទស្សនាវដ្ដីនេះបង្ហាញនូវមូលហេតុត្រឹមត្រូវដែលមនុស្សគួរជឿលើព្រះ»។