អ្វីដែលយើងអាចនិយាយអំពីទស្សនាវដ្ដីយើង
ប៉មយាម ថ្ងៃទី១ ខែមីនា
«យើងឮមនុស្សជាច្រើននិយាយថា ‹ធ្វើល្អបានល្អ› តែយើងគួរសួរខ្លួនយើងសំនួរមួយគឺ ‹តើ«អំពើល្អ»ជាអ្វី?› យោបល់របស់មនុស្សស្តីអំពីអ្វីដែលជា«អំពើល្អ»គឺខុសគ្នា ដូចជាយើងឃើញតាមអ្វីដែលសព្វវចនាធិប្បាយមួយចែងប្រាប់ [អាន ទំព័រទី៤វគ្គ៣ក្នុងទស្សនាវដ្ដីប៉មយាម] សូមកត់សម្គាល់អ្នកណាដែលជាប្រភពនៃការណែនាំយោងទៅតាមសៀវភៅបុរាណនេះ។ [អាន ទំនុកដំកើង ២៥:៤, ៨] ទស្សនាវដ្ដីនេះពន្យល់របៀបដែលយើងអាចទទួលកម្លាំងចិត្តដើម្បីធ្វើល្អ»។
ប៉មយាម ថ្ងៃទី១ ខែមីនា
«លក្ខណៈមួយដែលបញ្ជាក់ថាមនុស្សខុសគ្នាពីសត្វគឺយើងមានសមត្ថភាពចេះវិនិច្ឆ័យរវាងការប្រព្រឹត្តមួយណាអាក្រក់មួយណាល្អ។ គួរឲ្យសោកស្ដាយមនុស្សភាគច្រើនធ្វើអំពើអាក្រក់វិញ។ តាមគំនិតរបស់អ្នក ហេតុអ្វីគឺដូច្នេះ? [សូមអនុញ្ញាតឲ្យឆ្លើយ។ រួចមកអាន យេរេមា ១៧:៩ឬវិវរណៈ ១២:៩] ទស្សនាវដ្ដីនេះនឹងជួយឲ្យយើងដឹងអ្វីជាល្អហើយអ្វីដែលយើងអាចធ្វើល្អផងដែរ»។