សប្ដាហ៍ចាប់ផ្ដើមថ្ងៃទី២២ ខែមីនា
សប្ដាហ៍ចាប់ផ្ដើមថ្ងៃទី២២ ខែមីនា
□ ការសិក្សាគម្ពីរជាក្រុមជំនុំ:
□ សាលាកិច្ចបម្រើផ្សាយ:
អំណានគម្ពីរ: សាំយូអែលទី១ ១០-១៣
ទី១: សាំយូអែលទី១ ១០:១៧-២៧
ទី២: តើលោកយេស៊ូបានមានប្រសាសន៍យ៉ាងណាអំពីសេចក្ដីស្លាប់? (bh ទំព័រ៦៦-៦៧ វគ្គ៧-៨)
ទី៣: តើស្ត្រីគ្រិស្តសាសនិកសព្វថ្ងៃនេះ អាចទាញមេរៀនអ្វីពីជំនឿនិងចិត្តក្លាហានរបស់ដេបូរ៉ានិងយ៉ាអែល? (my រឿងទី៥០)
□ ការប្រជុំអប់រំកិច្ចបម្រើ:
៥ នាទី: សេចក្ដីជូនដំណឹង។ រួមបញ្ចូលដំណឹងចុងក្រោយស្តីអំពីពិធីរំលឹក។
១៥ នាទី: របៀបរៀបចំដើម្បីផ្ដល់ទស្សនាវដ្ដីប៉មយាម លេខពិសេស ថ្ងៃទី១ ខែមេសា។ សូមបញ្ជាក់អត្ថបទផ្សេងៗក្នុងទស្សនាវដ្ដីនេះ។ សូមសួរអ្នកស្ដាប់ តើនឹងលើកសំណួរមួយណានិងបទគម្ពីរណាដែលពួកគេនឹងយកមកប្រើពេលចែកទស្សនាវដ្ដីនេះ។ សូមធ្វើការសម្ដែងពីរ។
១៥ នាទី: ជួយអ្នកចាប់អារម្មណ៍ដែលនឹងចូលរួមពិធីរំលឹក។ ជាសុន្ទរកថាដោយអ្នកចាស់ទុំម្នាក់រំលឹកបងប្អូនអំពីមុខនាទីរបស់ពួកគេក្នុងការជួយសិស្សគម្ពីរ បុគ្គលអសកម្ម និងភ្ញៀវឯទៀត។ (សូមមើលកិច្ចបម្រើព្រះ ខែមីនា ឆ្នាំ២០០៨ ទំព័រ៦) រួមបញ្ចូលការសម្ដែងមួយយ៉ាងខ្លី។ សូមរំលឹកទាំងអស់គ្នាអំពីការអានខគម្ពីរដែលទាក់ទងនឹងពិធីរំលឹក។