លំហាត់សាឡើងវិញ សម្រាប់សាលាកិច្ចបម្រើផ្សាយ
សំណួរដែលមានជាបន្តបន្ទាប់នេះនឹងត្រូវពិចារណាដោយសំណួរនិងចម្លើយនៅឯសាលាកិច្ចបម្រើផ្សាយក្នុងអំឡុងសប្ដាហ៍ចាប់ផ្ដើមថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១០។ អ្នកត្រួតពិនិត្យសាលានឹងដឹកនាំការធ្វើលំហាត់សាឡើងវិញនេះអស់២០នាទី ដោយផ្អែកលើព័ត៌មានពីសុន្ទរកថាទាំងប៉ុន្មានចាប់ផ្ដើមសប្ដាហ៍ថ្ងៃទី១ ខែមីនា ដល់ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១០។
១. តើន៉ាអូមីចង់មានន័យយ៉ាងណាពេលដែលពោលពាក្យថា «ព្រះយេហូវ៉ាបានធ្វើបន្ទាល់ទាស់នឹងខ្ញុំ ហើយព្រះដ៏មានគ្រប់ទាំងព្រះចេស្ដាបានធ្វើទុក្ខខ្ញុំដូច្នេះ»? (រស់. ១:២១) [w០៥ ១/៦ ទំព័រ៣០ វគ្គ២]
២. តើគុណសម្បត្ដិអ្វីបាននាំឲ្យនាងរស់មានកេរ្ដិ៍ឈ្មោះ«ជាស្ត្រីល្អត្រឹមត្រូវណាស់»? (រស់. ៣:១១) [w០៥ ១/៦ ទំព័រ៣១ វគ្គ៧]
៣. តើពាក្យរបស់អែលកាណានៅសាំយូអែលទី១ ១:៨ បានពង្រឹងកម្លាំងចិត្តភរិយាគាត់យ៉ាងណា? [w០៥ ១/៧ ទំព័រ៣០ វគ្គ៤]
៤. ហេតុអ្វីមិនសមហេតុផលដែលសាសន៍អ៊ីស្រាអែលទាមទារចង់បានស្តេច? (១សាំ. ៨:៥) [w០៥ ១/១២ ទំព័រ២២ វគ្គ១៧]
៥. តើសាំយូអែលដែលមានវ័យ«ចាស់ហើយ សក់ . . . ក៏ស្កូវផង» នៅតែតាំងគំរូល្អក្នុងការអធិដ្ឋានឲ្យអ្នកឯទៀតយ៉ាងដូចម្ដេច? ហើយតើនេះបញ្ជាក់យ៉ាងណា? (១សាំ. ១២:២, ២៣) [w០៧ ១/៦ ទំព័រ៣១ វគ្គ១៤-១៥]
៦. ហេតុអ្វីបានជាសូលមានចិត្តសប្បុរសចំពោះពួកសាសន៍កែន? (១សាំ. ១៥:៦) [w០៥ ១/៧ ទំព័រ៣១ វគ្គ១]
៧. ហេតុអ្វីបានជាសូលសួរដាវីឌថា«អ្នកកំឡោះអើយ តើឯងជាកូនអ្នកណា»? (១សាំ. ១៧:៥៨) [w០៥ ១/៧ ទំព័រ៣២ វគ្គ១]
៨. តើយើងអាចរៀនអ្វីពីរបៀបដែលដាវីឌដោះស្រាយបញ្ហាដ៏ធំនៅក្រុងកាថ? (១សាំ. ២១:១២, ១៣) [w០៥ ១/៧ ទំព័រ៣២ វគ្គ៥]
៩. តើយ៉ូណាថានបានបង្ហាញចិត្តស្មោះត្រង់យ៉ាងណា ពេលដែលគាត់ត្រូវគាំទ្រនិងលើកទឹកចិត្តដាវីឌជាមិត្តនោះ? (១សាំ. ២៣:១៧) [w៩៧ ១/១១ ទំព័រ១១ វគ្គ១៧; w៩៦ ១/៦ ទំព័រ៥ វគ្គ២]
១០. តើយើងអាចទាញមេរៀនអ្វីពីគំរូរបស់សូល ដែលបានទៅជួបនឹងគ្រូអាបធ្មប់នៅអេនដោរ? (១សាំ. ២៨:៨-១៩) [w០៥ ១/៧ ទំព័រ៣២ វគ្គ៨]