បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • km ៤/១០ ទំ. ២-៣
  • តើអ្នកឯទៀតរៀនអ្វីពីគំរូរបស់អ្នក?

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • តើអ្នកឯទៀតរៀនអ្វីពីគំរូរបស់អ្នក?
  • ២០១០ កិច្ចបម្រើព្រះ
  • អត្ថបទស្រដៀងគ្នា
  • តើអ្នកកំពុងបំពេញកិច្ចបម្រើរបស់អ្នកគ្រប់ជំពូកឬទេ?
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០១៩
  • ចូរធ្វើតាមគំរូរបស់ព្រះយេស៊ូ
    ២០០៧ កិច្ចបម្រើព្រះរាជាណាចក្រយើង
  • ចូរបង្កើនភាពប៉ិនប្រសប់ក្នុងកិច្ចបម្រើផ្សាយ ដោយជួយបង្រៀនអ្នកផ្សាយថ្មី
    ២០១៥ កិច្ចបម្រើព្រះ
  • ចូរឲ្យយើងខំលើសទៅទៀតក្នុងកិច្ចបម្រើផ្សាយ
    ២០០៧ កិច្ចបម្រើព្រះរាជាណាចក្រយើង
មើលបន្ថែមទៀត
២០១០ កិច្ចបម្រើព្រះ
km ៤/១០ ទំ. ២-៣

តើ​អ្នក​ឯ​ទៀត​រៀន​អ្វី​ពី​គំរូ​របស់​អ្នក?

១ លោក​យេស៊ូ​បាន​មាន​ប្រសាសន៍​ថា​៖ ​«​ចូរ​យក​នឹម​របស់​ខ្ញុំ​ដាក់​លើ​អ្នក​រាល់​គ្នា ហើយ​រៀន​ពី​ខ្ញុំ​»។ (​ម៉ាថ. ១១:២៩​) ប្រាកដ​ហើយ លោក​បាន​បង្រៀន​អ្នក​ឯ​ទៀត​ដោយ​ទុក​គំរូ​ដ៏​ល្អ មិន​គ្រាន់តែ​ដោយ​ពាក្យ​សម្ដី​ប៉ុណ្ណោះ​ទេ។ ពួក​អ្នក​កាន់​តាម​លោក​យេស៊ូ​បាន​រៀន​ច្រើន​ណាស់ ដោយ​មើល​គំរូ​របស់​លោក។ លោក​មាន​ចិត្ត​ស្លូត សប្បុរស ហើយ​បង្ហាញ​សេចក្ដី​ស្រឡាញ់។ (​ម៉ាថ. ៨:​១​-​៣; ម៉ាក. ៦:៣០​-​៣៤; លូក. ៦:៤៣​-​៤៨​) លោក​មាន​ចិត្ត​រាប​ទាប​ពិត​ប្រាកដ។ (​យ៉ូន. ១៣:២​-​៥​) កាល​ដែល​ពួក​អ្នក​កាន់​តាម​ទៅ​ផ្សព្វ​ផ្សាយ​ជា​មួយ​នឹង​លោក ពួក​គាត់​ឃើញ​លោក​យេស៊ូ​ខំ​ខ្នះខ្នែង​ក្នុង​កិច្ច​បម្រើ ហើយ​ឃើញ​ថា​របៀប​ដែល​លោក​បង្រៀន​សេចក្ដី​ពិត​ដល់​មនុស្ស​ផ្សេង​ៗ​ក៏​មាន​ប្រសិទ្ធភាព។ (​លូក. ៨:១; ២១:៣៧, ៣៨​) ពេល​អ្នក​ឯ​ទៀត​មើល​គំរូ​យើង​ក្នុង​កិច្ច​បម្រើ​ផ្សាយ តើ​នេះ​មាន​ឥទ្ធិពល​យ៉ាង​ណា​ទៅ​លើ​ពួក​គេ?

២ ម្ចាស់​ផ្ទះ: បើ​យើង​ស្លៀក​ពាក់​សមរម្យ មាន​សុជីវធម៌ និង​បង្ហាញ​ថា​យើង​ចេះ​គិត​ដល់​ម្ចាស់​ផ្ទះ នេះ​អាច​មាន​ឥទ្ធិពល​ខ្លាំង​ទៅ​លើ​គាត់។ (​២កូ. ៦:៣; ភី. ១:២៧​) ពួក​គេ​នឹង​កត់​សម្គាល់​បើ​យើង​ប្រើ​គម្ពីរ​ច្រើន​ដង។ អ្នក​ឯ​ទៀត​នឹង​កោត​ស្ងើច​ពេល​យើង​បង្ហាញ​ការ​គោរព​ដោយ​ស្ដាប់​ពេល​ពួក​គេ​និយាយ។ សូម​កុំ​មើល​ស្រាល​ថា​ការ​ទុក​គំរូ​ដ៏​ល្អ​ក្នុង​រឿង​ទាំង​នេះ មិន​អាច​ទាញ​ចិត្ត​មនុស្ស​ឲ្យ​ស្ដាប់​ដំណឹង​អំពី​រាជាណាចក្រ​របស់​ព្រះ។

៣ បង​ប្អូន​រួម​ជំនឿ​របស់​យើង: ចូរ​គិត​ផង​ដែរ​អំពី​ឥទ្ធិពល​ដ៏​ល្អ​ដែល​យើង​អាច​មាន​ទៅ​លើ​បង​ប្អូន​រួម​ជំនឿ។ កាល​ណា​យើង​ខ្នះខ្នែង​ក្នុង​កិច្ច​បម្រើ​ផ្សាយ នោះ​ក៏​ធ្វើ​ឲ្យ​អ្នក​ឯ​ទៀត​ខ្នះខ្នែង​ដែរ។ ដែក​រមែង​សំលៀង​ដោយ​ដែក។ ដូច​គ្នា​ដែរ បើ​យើង​រៀប​ចំ​យ៉ាង​ល្អ នោះ​ពាក្យ​ផ្សព្វ​ផ្សាយ​របស់​យើង​ក៏​នឹង​ធ្វើ​ឲ្យ​អ្នក​ឯ​ទៀត​ព្យាយាម​ឲ្យ​មាន​ការ​ប៉ិន​ប្រសប់​ក្នុង​ការ​ផ្សព្វ​ផ្សាយ​ដំណឹង​ល្អ​ដែរ។ (​សុភ. ២៧:១៧​) ការ​ព្យាយាម​យក​ចិត្ត​ទុក​ដាក់​កត់​សរសេរ​ព័ត៌មាន​ច្បាស់​អំពី​អស់​អ្នក​ដែល​ចាប់​អារម្មណ៍ រួច​ត្រឡប់​ទៅ​ជួប​មិន​យូរ​ក្រោយ​មក ជួយ​លើក​ទឹក​ចិត្ត​អ្នក​ឯ​ទៀត​ឲ្យ​ធ្វើ​ដូច្នេះ​ដែរ។ ដោយ​ខំ​បំពេញ​កិច្ច​បម្រើ​របស់​យើង​គ្រប់​ជំពូក យើង​នឹង​មាន​ឥទ្ធិពល​ដ៏​ល្អ​ទៅ​លើ​បង​ប្អូន​រួម​ជំនឿ។—២ធី. ៤:៥

៤ ម្ដង​ម្កាល សូម​ពិចារណា​អំពី​អ្វី​ដែល​អ្នក​ធ្វើ​និង​និយាយ ហើយ​គិត​អំពី​ឥទ្ធិពល​ដែល​គំរូ​របស់​អ្នក​មាន​ទៅ​លើ​អ្នក​ឯ​ទៀត។ គំរូ​ដ៏​ល្អ​របស់​យើង​នឹង​ធ្វើ​ឲ្យ​ព្រះ​យេហូវ៉ា​សប្បាយ ហើយ​ផ្ដល់​លទ្ធភាព​ឲ្យ​យើង​និយាយ​ដូច​សាវ័ក​ប៉ូល​ដែល​បាន​ពោល​ថា​៖ ​«​ចូរ​យក​តម្រាប់​តាម​ខ្ញុំ ដូច​ខ្ញុំ​យក​តម្រាប់​តាម​គ្រិស្ត​»។—១កូ. ១១:១

[សំណួរ​សម្រាប់​អត្ថបទ​សិក្សា]

១​. តើ​ពួក​អ្នក​កាន់​តាម​លោក​យេស៊ូ​បាន​រៀន​អ្វី​ដោយ​មើល​គំរូ​របស់​លោក?

២​. តើ​ការ​ស្លៀក​ពាក់​សមរម្យ និង​មាន​សុជីវធម៌​ក្នុង​កិច្ច​បម្រើ​ផ្សាយ​ធ្វើ​ឲ្យ​ម្ចាស់​ផ្ទះ​កោត​ស្ងើច​យ៉ាង​ណា?

៣​. តើ​យើង​អាច​មាន​ឥទ្ធិពល​ដ៏​ល្អ​ទៅ​លើ​បង​ប្អូន​រួម​ជំនឿ​យ៉ាង​ដូច​ម្ដេច?

៤​. ហេតុ​អ្វី​ម្ដង​ម្កាល យើង​គួរ​ពិចារណា​អំពី​គំរូ​របស់​យើង?

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក