អ្វីដែលយើងអាចនិយាយអំពីទស្សនាវដ្ដីយើង
ទស្សនាវដ្ដីប៉មយាម ថ្ងៃទី១ ខែមិថុនា
«តើអ្នកគិតថាយើងគួរធ្វើយ៉ាងណាពេលអ្នកឯទៀតប្រព្រឹត្តមកលើយើងដោយអយុត្ដិធម៌? [ទុកឲ្យគេឆ្លើយ] ស្តីអំពីរឿងនេះ សូមកត់សម្គាល់នូវឱវាទដ៏ល្អដូចតទៅនេះ។ [សូមអាន រ៉ូម ១២:២០] ទស្សនាវដ្ដីនេះពន្យល់អំពីរបៀបដែលយើងអាចទប់កំហឹងរបស់យើង»។ សូមបង្ហាញអត្ថបទនៅទំព័រ១៧។
ទស្សនាវដ្ដីប៉មយាម ថ្ងៃទី១ ខែកក្កដា
«មនុស្សមានទស្សនៈខុសៗគ្នាស្តីអំពីអ្វីដែលត្រូវចាត់ទុកថាជាអំពើខុសឆ្គង។ តើលោកអ្នកគិតយ៉ាងណាអំពីពាក្យនេះ? [ទុកឲ្យគេឆ្លើយ] សូមកត់សម្គាល់របៀបដែលបណ្ដាំរបស់ព្រះរៀបរាប់អំពីពាក្យនេះ។ [សូមអាន យ៉ូហានទី១ ៥:១៧] ទស្សនាវដ្ដីនេះពន្យល់អត្ថន័យពិតប្រាកដនៃពាក្យខុសឆ្គងឬបាប ស្របតាមបណ្ដាំរបស់ព្រះ»។