បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • km ៩/១២ ទំ. ១
  • ចូរប្រើក្យផ្ដើមដែលមានប្រសិទ្ធភាព

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • ចូរប្រើក្យផ្ដើមដែលមានប្រសិទ្ធភាព
  • ២០១២ កិច្ចបម្រើព្រះ
  • អត្ថបទស្រដៀងគ្នា
  • ចូរ«នៅជាប់ក្នុងពាក្យខ្ញុំ»
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៣
  • «ចូរស្នើផ្ដល់ទស្សនាវដ្ដីចាស់ៗ ឬសៀវភៅស្ដើងណាក៏ដោយដែលមាន ប្រធានបទដែលម្ចាស់ផ្ទះចាប់អារម្មណ៍»
    ២០១១ កិច្ចបម្រើព្រះ
  • ចូរផ្សាយដល់«មនុស្សគ្រប់ប្រភេទ»
    ២០១២ កិច្ចបម្រើព្រះ
  • ប្រអប់សំណួរ
    ២០១១ កិច្ចបម្រើព្រះ
មើលបន្ថែមទៀត
២០១២ កិច្ចបម្រើព្រះ
km ៩/១២ ទំ. ១

ចូរ​ប្រើ​ពាក្យ​ផ្ដើម​ដែល​មាន​ប្រសិទ្ធភាព

១​. តើ​យើង​អាច​រៀន​អ្វី​ខ្លះ​ពី​ពាក្យ​ផ្ដើម​ផ្សេង​ៗ​របស់​គ្រិស្ត​សាសនិក​នៅ​ជំនាន់​ដើម?

១ គ្រិស្ត​សាសនិក​ជំនាន់​ដើម​បាន​ផ្សព្វ​ផ្សាយ​ដំណឹង​ល្អ​ដល់​មនុស្ស​ដែល​មាន​ទំនៀម​ទម្លាប់​និង​សាសនា​ខុស​ៗ​គ្នា។ (​កូឡ. ១:២៣​) ទោះ​ជា​ពួក​គេ​ផ្សាយ​ដំណឹង​អំពី​រាជាណាចក្រ​ព្រះ​ដូច​គ្នា​ក៏​ដោយ ពួក​គេ​បាន​ប្រើ​ពាក្យ​ផ្ដើម​ខុស​ៗ​គ្នា​អាស្រ័យ​ទៅ​លើ​អ្នក​ស្ដាប់។ ជា​ឧទាហរណ៍ ពេល​ពេត្រុស​និយាយ​ទៅ​កាន់​ពួក​យូដា​ដែល​មាន​ការ​គោរព​យ៉ាង​ជ្រាល​ជ្រៅ​ចំពោះ​គម្ពីរ គាត់​បាន​ប្រើ​ពាក្យ​ផ្ដើម​ដោយ​ដក​ស្រង់​ពាក្យ​របស់​យ៉ូអែល​ដែល​ជា​អ្នក​ប្រកាស​ទំនាយ។ (​សកម្ម. ២:១៤​-​១៧​) ម្យ៉ាង​ទៀត សូម​កត់​សម្គាល់​អំពី​របៀប​ដែល​ប៉ូល​វែក​ញែក​ជា​មួយ​ជន​ជាតិ​ក្រិច ដូច​ដែល​បាន​កត់​ទុក​នៅ​សកម្មភាព ១៧:២២​-​៣១។ សព្វ​ថ្ងៃ​នេះ មនុស្ស​នៅ​តំបន់​ខ្លះ​គោរព​បណ្ដាំ​របស់​ព្រះ ដូច្នេះ​យើង​អាច​និយាយ​ដោយ​សេរី​អំពី​គម្ពីរ ពេល​យើង​ផ្សព្វ​ផ្សាយ​ពី​ផ្ទះ​មួយ​ទៅ​មួយ។ ក៏​ប៉ុន្តែ យើង​ប្រហែលជា​ត្រូវ​ចេះ​ពិចារណា​ច្រើន​ជាង ពេល​យើង​និយាយ​ជា​មួយ​ពួក​អ្នក​ដែល​មិន​ចាប់​អារម្មណ៍​គម្ពីរ​ឬ​រឿង​សាសនា ឬ​ក៏​ពួក​អ្នក​ដែល​មិន​កាន់​គ្រិស្ត​សាសនា។

២​. តើ​តាម​របៀប​ណា​ដែល​យើង​អាច​ស្នើ​ផ្ដល់​សៀវភៅ​ដើម្បី​ជួយ​អ្នក​ដែល​គោរព​គម្ពីរ និង​អ្នក​ដែល​មិន​ស្គាល់​គម្ពីរ?

២ ស្នើ​ផ្ដល់​សៀវភៅ​ដោយ​ប៉ិនប្រសប់: សៀវភៅ​ដែល​យើង​ស្នើ​ផ្ដល់​សម្រាប់​ឆ្នាំ​កិច្ច​បម្រើ​នេះ​នឹង​ត្រូវ​ប្ដូរ​រាល់​ពីរ​ខែ​ម្ដង ជា​ពិសេស​រួម​បញ្ចូល​ទាំង​ទស្សនាវដ្ដី ខិត្តប័ណ្ណ និង​សៀវភៅ​ស្តើង។ ទោះ​ជា​មនុស្ស​ក្នុង​តំបន់​ផ្សាយ​របស់​យើង​ជា​ទូទៅ​មិន​ចាប់​អារម្មណ៍​ចំពោះ​គម្ពីរ​ក៏​ដោយ យើង​នៅ​តែ​អាច​ប្រើ​សៀវភៅ​ផ្សេង​ៗ​ដែល​ធ្វើ​ឲ្យ​ពួក​គេ​ចាប់​អារម្មណ៍។ ប្រហែល​ជា​យើង​សម្រេច​ចិត្ត​មិន​អាន​បទ​គម្ពីរ​ជូន​ម្ចាស់​ផ្ទះ​ពេល​យើង​ជួប​គាត់​លើក​ដំបូង ឬ​មិន​លើក​បញ្ជាក់​អំពី​គម្ពីរ​ចំ​ៗ​ទេ ប៉ុន្តែ បើ​គាត់​បង្ហាញ​ចំណាប់​អារម្មណ៍ យើង​អាច​ត្រឡប់​ទៅ​ជួប​គាត់​ដោយ​មាន​បំណង​ជួយ​គាត់​ឲ្យ​មាន​ជំនឿ​ទៅ​លើ​អ្នក​បង្កើត និង​បណ្ដាំ​របស់​លោក។ ម្យ៉ាង​ទៀត បើ​យើង​កំពុង​ផ្សព្វ​ផ្សាយ​ដល់​អ្នក​ដែល​គោរព​គម្ពីរ យើង​អាច​ប្រើ​សៀវភៅ​និង​ពាក្យ​ផ្ដើម​ដែល​បញ្ជាក់​អំពី​រឿង​នេះ។ តាម​ពិត ទោះ​ជា​មាន​សៀវភៅ​ដែល​ត្រូវ​ស្នើ​ផ្ដល់​ក្នុង​ខែ​នីមួយ​ៗ​ក្ដី យើង​នៅ​តែ​អាច​ស្នើ​ផ្ដល់​សៀវភៅ​ព្រះ​គម្ពីរ​បង្រៀន ឬ​សៀវភៅ​ស្តើង​ចូរ​ស្ដាប់​ព្រះ​ឬ​ចូរ​ស្ដាប់​ព្រះ​ដើម្បី​រស់​ជា​រៀង​រហូត​បាន​គ្រប់​ពេល។ អ្វី​ដែល​សំខាន់​បំផុត​គឺ សូម​ប្រើ​ពាក្យ​ផ្ដើម​ដែល​ធ្វើ​ឲ្យ​គេ​ចង់​រៀន​អំពី​ព្រះ​យេហូវ៉ា។

៣​. តើ​ចិត្ត​របស់​មនុស្ស​ក្នុង​តំបន់​ផ្សាយ​ប្រៀប​ដូច​ជា​ដី​ក្នុង​ន័យ​អ្វី?

៣ ជ្រួយ​ដី: ចិត្ត​របស់​មនុស្ស​ប្រៀប​ដូច​ជា​ដី។ (​លូក. ៨:១៥​) ដី​ខ្លះ​ត្រូវ​ការ​ជ្រួយ មុន​ពេល​ដែល​គ្រាប់​ពូជ​នៃ​សេចក្ដី​ពិត​អាច​ចាក់​ឫស និង​លូត​លាស់​ឡើង។ អ្នក​ផ្សាយ​ដំណឹង​ល្អ​នៅ​សតវត្សរ៍​ទី​១​ទទួល​ផល​ល្អ​ក្នុង​ការ​ដាំ​គ្រាប់​ពូជ​នៅ​លើ​ដី​គ្រប់​ប្រភេទ ហើយ​នេះ​បាន​ធ្វើ​ឲ្យ​ពួក​គេ​មាន​អំណរ​និង​ស្កប់​ចិត្ត។ (​សកម្ម. ១៣:៤៨, ៥២​) យើង​ក៏​អាច​ទទួល​ផល​ល្អ​បែប​នេះ​ដែរ បើ​យើង​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ពាក្យ​ផ្ដើម​របស់​យើង។

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក