បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • km ១២/១១ ទំ. ២
  • ប្រអប់សំណួរ

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • ប្រអប់សំណួរ
  • ២០១១ កិច្ចបម្រើព្រះ
  • អត្ថបទស្រដៀងគ្នា
  • ចូរប្រើប្រកាសនវត្ថុរបស់យើងតាមរបៀបដែលប្រកបទៅដោយប្រាជ្ញា
    ២០០០ កិច្ចបំរើព្រះរាជាណាចក្រយើង
  • ចូរប្រើសៀវភៅផ្សេងៗដែលមានមូលដ្ឋានលើគម្ពីរដោយឈ្លាសវៃ
    កិច្ចបម្រើនិងជីវិតជាគ្រិស្តសាសនិក កំណត់សម្រាប់កិច្ចប្រជុំ (២០១៧)
  • ចូរប្រើប្រាស់ឧបករណ៍ផ្សាយរបស់យើងដែលមានមូលដ្ឋានលើព្រះគម្ពីរដោយប្រាជ្ញា
    ២០០៥ កិច្ចបំរើព្រះរាជាណាចក្រយើង
  • ការផ្ដល់ប្រកាសនវត្ថុនៅកន្លែងគេប្រើពហុភាសា
    ២០០៣ កិច្ចបំរើព្រះរាជាណាចក្រយើង
មើលបន្ថែមទៀត
២០១១ កិច្ចបម្រើព្រះ
km ១២/១១ ទំ. ២

ប្រអប់​សំណួរ

◼ តើ​អ្វី​ជួយ​យើង​ឲ្យ​ដឹង​ថា​យើង​គួរ​ឲ្យ​សៀវភៅ​ដល់​អ្នក​ណា​ម្នាក់?

អ្វី​សំខាន់​បំផុត គឺ​ចំណាប់​អារម្មណ៍​របស់​បុគ្គល​នោះ។ បើ​គាត់​បង្ហាញ​ចំណាប់​អារម្មណ៍​ដ៏​ស្មោះ យើង​ប្រហែលជា​ឲ្យ​ទស្សនាវដ្ដី​មួយ សៀវភៅ​ស្តើង​មួយ ឬ​សៀវភៅ​ផ្សេង​ទៀត​ដែល​ត្រូវ​ស្នើ​ផ្ដល់​ក្នុង​ខែ​នោះ ទោះ​បី​ជា​យើង​ដឹង​ថា​គាត់​មិន​សូវ​មាន​លុយ ឬ​គ្មាន​លុយ​សោះ​ដើម្បី​ដាក់​វិភាគ​ទាន​សម្រាប់​កិច្ចការ​ទូ​ទាំង​ពិភព​លោក​ក៏​ដោយ។ (​យ៉ូប ៣៤:១៩; បប. ២២:១៧​) ផ្ទុយ​ទៅ​វិញ យើង​មិន​ឲ្យ​សៀវភៅ​ដ៏​មាន​តម្លៃ​ដល់​អ្នក​ដែល​មិន​យល់​តម្លៃ​នៃ​សៀវភៅ​នោះ​ទេ។—ម៉ាថ. ៧:៦

តើ​ម្ចាស់​ផ្ទះ​ប្រហែលជា​បង្ហាញ​ចំណាប់​អារម្មណ៍​យ៉ាង​ដូច​ម្ដេច? បើ​គាត់​ព្រម​និយាយ​ជា​មួយ​យើង​នោះ​ជា​សញ្ញា​សម្គាល់​ដ៏​ល្អ​មួយ​ដែល​បង្ហាញ​ថា​គាត់​មាន​ចំណាប់​អារម្មណ៍។ ពេល​យើង​និយាយ គាត់​ប្រុង​ស្ដាប់ គាត់​ឆ្លើយ​សំណួរ និង​បញ្ចេញ​មតិ។ នេះ​បង្ហាញ​ថា​គាត់​ចង់​និយាយ​ជា​មួយ​យើង។ បើ​គាត់​មើល​តាម ពេល​ដែល​យើង​អាន​បទ​គម្ពីរ នេះ​ជួយ​ឲ្យ​ដឹង​ថា​គាត់​គោរព​បណ្ដាំ​របស់​ព្រះ។ ជា​ញឹក​ញយ បើ​យើង​សួរ​គាត់​ថា ​«​តើ​លោក​អ្នក​ចង់​អាន​សៀវភៅ​នេះ​ឬ​ទេ?​»​ នោះ​តែង​តែ​មាន​ប្រយោជន៍។ អ្នក​ផ្សាយ​គួរ​ចេះ​វិនិច្ឆ័យ​ឲ្យ​ដឹង​នូវ​ចំណាប់​អារម្មណ៍​របស់​បុគ្គល​នោះ។ ជា​ឧទាហរណ៍ ពេល​ផ្សព្វ​ផ្សាយ​តាម​ផ្លូវ យើង​មិន​គួរ​ហុច​ទស្សនាវដ្ដី ឬ​សៀវភៅ​ដល់​អ្នក​ណា​ក៏​ដោយ​ដែល​ដើរ​កាត់​មុខ​យើង​នោះ​ទេ។ បើ​យើង​មិន​ដឹង​ច្បាស់​នូវ​ចំណាប់​អារម្មណ៍​របស់​បុគ្គល​ណា​ម្នាក់ ជា​ការ​ល្អ​ជាង​ដែល​យើង​ឲ្យ​គាត់​នូវ​ខិត្តប័ណ្ណ​មួយ។

ស្រដៀង​គ្នា​ដែរ អ្នក​ផ្សាយ​ម្នាក់​អាច​យក​ចំនួន​សៀវភៅ​ពី​ទូ​សៀវភៅ​តាម​តម្រូវ​ការ​របស់​គាត់​ក្នុង​កិច្ច​បម្រើ​ផ្សាយ មិន​មែន​យក​តាម​វិភាគ​ទាន​ដែល​គាត់​ដាក់​នោះ​ទេ។ វិភាគ​ទាន​មិន​មែន​សម្រាប់​បង់​ថ្លៃ​សៀវភៅ​ទេ តែ​ដើម្បី​គាំទ្រ​គ្រប់​សកម្មភាព​ផ្សព្វ​ផ្សាយ​របស់​យើង​នៅ​ទូ​ទាំង​ពិភព​លោក។ ទោះ​ជា​យើង​មាន​ឬ​មិន​សូវ​មាន​លុយ​ក៏​ដោយ តែ​ដើម្បី​គាំទ្រ​កិច្ចការ​រាជាណាចក្រ នោះ​ចិត្ត​ដឹង​គុណ​នឹង​ជំរុញ​យើង​ឲ្យ​ធ្វើ​វិភាគ​ទាន​ដោយ​ចិត្ត​ទូលាយ មិន​មែន​ដោយ​ដាក់​ប្រាក់​សំណល់​របស់​យើង​ទេ។ (​ម៉ាក. ១២:៤១​-​៤៤; ២កូ. ៩:៧​) នេះ​ក៏​នឹង​ជំរុញ​យើង​ឲ្យ​យក​តែ​សៀវភៅ​ដែល​យើង​ត្រូវ​ការ​ប៉ុណ្ណោះ ដោយ​មិន​ខ្ជះខ្ជាយ​សៀវភៅ​ដែល​បាន​បោះពុម្ព​ដោយ​ប្រាក់​វិភាគ​ទាន។

[​រូបភាព​នៅ​ទំព័រ​២​]

អ្នក​ផ្សាយ​គួរ​ចេះ​ វិនិច្ឆ័យ​ឲ្យ​ដឹង​នូវ​ ចំណាប់​អារម្មណ៍​ របស់​បុគ្គល​ម្នាក់​ៗ​

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក