ចូរប្រើប្រកាសនវត្ថុរបស់យើងតាមរបៀបដែលប្រកបទៅដោយប្រាជ្ញា
១ នៅចុងឆ្នាំមុនមានការពន្យល់ថា ចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០០០ នោះទស្សនាវដ្ដីនិងប្រកាសនវត្ថុរបស់យើងនឹងត្រូវផ្ដល់ចំពោះអ្នកផ្សាយ និងសាធារណៈជនដែលចាប់អារម្មណ៍ដោយប្រើកម្មវិធីវិភាគទានទាំងស្រុង ដែលមានន័យថា គ្មានការសុំឬការប្រាប់ឲ្យដាក់វិភាគទានកំណត់ណាឡើយ ក្នុងការទទួលប្រកាសនវត្ថុណាមួយនោះ។ ពេលដែលអញ្ជើញគេទទួលប្រកាសនវត្ថុណាមួយ នឹងត្រូវទទួលវិភាគទានស្ម័គ្រចិត្តដើម្បីជួយគាំទ្រកិច្ចការផ្សព្វផ្សាយដំណឹងល្អទូទាំងពិភពលោក។ យើងមានជំនឿថា ព្រះយេហូវ៉ានឹងប្រទានពរទៅលើការរៀបចំនេះ។—ប្រៀបមើល ម៉ាថាយ ៦:៣៣
ការចេះដោះស្រាយនូវស្ថានភាពផ្សេងៗក្នុងកិច្ចផ្សព្វផ្សាយ
២ យើងនឹងបន្តប្រើវិធីចាប់ផ្ដើមនិងបន្តការពិគ្រោះ ដើម្បីបង្កើតឲ្យមានចំណាប់អារម្មណ៍។ ពេលដែលគេមិនបង្ហាញចំណាប់អារម្មណ៍ទេ នោះក៏មិនចាំបាច់ផ្ដល់ប្រកាសនវត្ថុដែរ។ យើងមិនចង់ខាតបង់ប្រកាសនវត្ថុរបស់យើង ដោយផ្ដល់ឲ្យដល់អ្នកដែលគ្មានចំណាប់អារម្មណ៍ទេ។ ម្យ៉ាងវិញទៀត ពេលដែលមានការបង្ហាញនូវចំណាប់អារម្មណ៍ និងម្ចាស់ផ្ទះយល់ព្រមអានប្រកាសនវត្ថុនោះ បែបនេះអាចផ្ដល់ប្រកាសនវត្ថុឲ្យបាន។ យើងចង់ប្រើប្រកាសនវត្ថុរបស់យើងតាមរបៀបដែលប្រកបទៅដោយប្រាជ្ញា។
៣ ពាក្យជាបន្តបន្ទាប់នេះគឺជាពាក្យខ្លះដែលអ្នកអាចនិយាយក្រោយពីអ្នកបានបង្ហាញប្រកាសនវត្ថុហើយ ដែលថា៖ «បើសិនជាអ្នកពេញចិត្តចង់អានសៀវភៅនេះ ខ្ញុំសប្បាយចិត្តជូនអ្នក»។ ទំនងជាម្ចាស់ផ្ទះនឹងសួរថា៖ «ថ្លៃប៉ុន្មាន?»។ អ្នកអាចឆ្លើយថា៖ «នេះមិនមែនជាមុខរបររបស់យើងទេ។ យើងមិនដើរលក់ប្រកាសនវត្ថុទាំងនេះទេ។ កិច្ចការដែលយើងកំពុងតែធ្វើក្នុងតំបន់របស់អ្នក ក៏កំពុងតែធ្វើដោយស្ម័គ្រពីចិត្ត នៅ២៣៤ប្រទេសទូទាំងពិភពលោក ដើម្បីជួយមនុស្សរៀនអំពីផ្លូវដែលនាំទៅដល់ជីវិតជារៀងរហូត។ បើសិនជាអ្នកមានចិត្តចង់ធ្វើវិភាគទានដើម្បីជួយគាំទ្រកិច្ចការនេះ ខ្ញុំសប្បាយចិត្តនឹងទទួល»។
៤ ពេលអ្នកផ្ដល់ទស្សនាវដ្ដី អ្នកអាចសួរសំនួរខ្លះៗអំពីអត្ថបទមួយដែលសួរថា៖ «ខ្ញុំសូមអ្នកឲ្យកត់សម្គាល់នូវពត៌មានក្នុងអត្ថបទនេះ។ បើសិនជាអ្នកចង់អានទស្សនាវដ្ដីនេះ ខ្ញុំសប្បាយចិត្តជូនអ្នក»។ បើសិនជាគេព្រមទទួល អ្នកក៏អាចនិយាយបន្ថែមទៀតថា៖ «ខ្ញុំសប្បាយចិត្តជូនពត៌មាននេះចំពោះអ្នក។ ខ្ញុំគិតថា អ្នកពិតជានឹងឃើញថារឿងនេះផ្ដល់នូវពត៌មានថ្មីៗចំពោះអ្នក។ ម្ល៉ោះហើយ ខ្ញុំសូមត្រឡប់មកវិញសប្ដាហ៍ក្រោយដើម្បីអាចយល់ដឹងពីទស្សនៈរបស់អ្នក។ អ្នកអាចកត់សម្គាល់ថា ទស្សនាវដ្ដីប៉មយាម ត្រូវបោះពុម្ពក្នុង១៣៤ភាសា និងជាង២២.០០០.០០០ក្បាល ដែលត្រូវចែកចាយទូទាំងពិភពលោក។ កិច្ចការនេះត្រូវគាំទ្រទាំងស្រុងដោយវិភាគទានស្ម័គ្រចិត្ត។ បើសិនជាអ្នកមានចិត្តចង់ធ្វើវិភាគទានបន្ដិចបន្តួចដែរ ដើម្បីគាំទ្រកិច្ចការអប់រំនេះ យើងសប្បាយចិត្តទទួល»។
៥ ក្នុងករណីខ្លះ ការនិយាយអំពីកិច្ចការទូទាំងពិភពលោកប្រហែលជាមិនសូវស្រួលទេ។ ជាឧទាហរណ៍ ម្ចាស់ផ្ទះមួយដែលចាប់អារម្មណ៍ ប្រហែលជានឹងសួរថា៖ «តើអ្នកឲ្យសៀវភៅនេះដោយឥតគិតថ្លៃឬ?»។ យើងប្រហែលជាអាចតបឆ្លើយថា៖ «បើសិនជាអ្នកចង់អានសៀវភៅនេះ ហើយក៏ចង់បានវាដែរ ខ្ញុំសូមជូន។ ខ្ញុំសូមត្រឡប់មកវិញសប្ដាហ៍ក្រោយ ដើម្បីពិភាក្សាជាមួយអ្នកអំពីអ្វីដែលយើងបានពិគ្រោះនេះ និងដើម្បីប្រាប់អ្នកថែមទៀតអំពីកិច្ចការទូទាំងពិភពលោករបស់យើង»។ ពេលដែលត្រឡប់ទៅជួបគេវិញ នោះអ្នកអាចប្រាប់ម្ចាស់ផ្ទះអំពីរបៀបដែលកិច្ចការរបស់យើងត្រូវគាំទ្រ។
៦ ឬក៏ប្រហែលជាម្ចាស់ផ្ទះនឹងយកប្រកាសនវត្ថុភ្លាមៗនិងនិយាយថា៖ «អរគុណ»។ អ្នកអាចតបឆ្លើយដោយនិយាយថា៖ «មិនថ្វីទេ ខ្ញុំដឹងថាអ្នកនឹងចូលចិត្តអានសៀវភៅនោះ។ ដោយព្រោះយើងធ្វើកិច្ចការនេះទូទាំងពិភពលោក មនុស្សជាច្រើនឆ្ងល់ថា តើកិច្ចការនេះត្រូវគាំទ្រតាមរបៀបណា? មនុស្សជាច្រើនដែលទទួលសៀវភៅរបស់យើង បានប្រាប់ពីចិត្តអបអររបស់គេចំពោះអ្វីដែលគេនឹងរៀន ហើយបានផ្ដល់វិភាគទានបន្ដិចបន្តួចដោយស្ម័គ្រពីចិត្ត ដើម្បីជួយឲ្យមានលទ្ធភាពចែកចាយបន្តទៅទៀត។ បើសិនជាមនុស្សចង់ធ្វើអ៊ីចឹង យើងសប្បាយចិត្តទទួល»។
តើមានចំណាប់អារម្មណ៍ពិតប្រាកដមែនឬ?
៧ យើងប្រាកដជាមិនមានគោលបំណងចែកចាយប្រកាសនវត្ថុ ដោយបិទភ្នែកនោះទេ។ យើងចង់ឲ្យប្រកាសនវត្ថុរបស់យើងសម្រេចគោលបំណងរបស់វាគឺថា ជួយអ្នកដទៃរៀនថែមទៀតអំពីគោលបំណងទាំងប៉ុន្មានដ៏ប្រសើររបស់ព្រះយេហូវ៉ា។ ការជូនប្រកាសនវត្ថុចំពោះមនុស្សដែលគ្មានការអបអរនឹងអ្វីៗខាងវិញ្ញាណ អាចជាការខាតបង់ទៅវិញ។ (ហេព្រើរ ១២:១៦) ការចែកចាយដែលបង្កើតផលល្អ អាស្រ័យទៅលើសមត្ថភាពរបស់អ្នកដើម្បីសម្គាល់នូវចំណាប់អារម្មណ៍ពិតប្រាកដ។ តើចំណាប់អារម្មណ៍បែបនេះអាចត្រូវសម្ដែងមកយ៉ាងដូចម្ដេច? ទីសម្គាល់មួយដ៏ល្អគឺថា គេសុខចិត្តសន្ទនាជាមួយអ្នកដោយមិនទើសទាល់ទេ។ ឬក៏ការប្រុងស្ដាប់ពេលដែលអ្នកនិយាយ ការតបឆ្លើយនឹងសំនួរ និងការប្រាប់ពីទស្សនៈរបស់ខ្លួន ក៏ជាទីសម្គាល់ថា គេកំពុងតែចូលរួមក្នុងការសន្ទនា។ ការនិយាយជាមួយអ្នកតាមរបៀបគោរពនិងរាក់ទាក់ ក៏សម្ដែងពីសន្ដានចិត្តមួយដ៏សប្បុរស។ ការផ្ទៀងមើលតាម ពេលដែលអ្នកអានព្រះគម្ពីរ ក៏បានបង្ហើបឲ្យឃើញថាមានការគោរពចំពោះព្រះបន្ទូលរបស់ព្រះ។ តាមធម្មតា គឺជាការល្អបើសិនជាសួរថា តើអ្នកនឹងអានប្រកាសនវត្ថុដែលបានផ្ដល់ឲ្យនោះឬទេ?។ បន្ថែមទៅទៀត អ្នកក៏អាចសូមត្រឡប់ទៅជួបគេម្ដងទៀតដើម្បីបន្តការសន្ទនានោះ។ ការយល់ព្រមក៏បង្ហាញទៀតថា គេមានចំណាប់អារម្មណ៍។ នៅពេលដែលអ្នកឃើញថា គេបានបង្ហាញនូវភស្តុតាងបែបនេះជាចំណាប់អារម្មណ៍ដ៏ស្មោះ នោះទំនងជាអ្នកនេះនឹងអានប្រកាសនវត្ថុណាដែលគេបានទទួល។
៨ ការកែប្រែនូវវិធីដែលយើងបំពេញកិច្ចការរបស់យើងបែបនេះ ក៏បង្ហាញទីសំអាងទៀតថា «យើងខ្ញុំមិនមែនជាអ្នកដើរលក់ដូរព្រះបន្ទូលរបស់ព្រះនោះទេ»។ (កូរិនថូសទី២ ២:១៧, ព.ថ.) នេះក៏បញ្ជាក់ថាយើងមិនមែនជាផ្នែកនៃលោកីយ៍នេះទេ។—យ៉ូហាន ១៧:១៤
៩ ដោយសារការបំផ្លាញនូវបាប៊ីឡូនដ៏ធំកំពុងតែឆ្ពោះមកជិតដល់ហើយ មានការបង្ខិតបង្ខំរឹតតែខ្លាំងដែលប្រឆាំងនឹងវិស័យសាសនា។ យើងយកចិត្តទុកដាក់ជាចំបងទៅលើកិច្ចផ្សព្វផ្សាយដ៏ចាំបាច់ទូទាំងពិភពលោកអំពីព្រះរាជាណាចក្ររបស់ព្រះ ដែលបន្តឈានទៅមុខដោយគ្មានការបង្អាក់ទេ ទាំងនាំមនុស្សជាច្រើនទៀតមកដល់សេចក្ដីសង្គ្រោះ។—ម៉ាថាយ ២៤:១៤; រ៉ូម ១០:១៣, ១៤