ការផ្ដល់ប្រកាសនវត្ថុនៅកន្លែងគេប្រើពហុភាសា
១ នៅកន្លែងជាច្រើនកិច្ចផ្សព្វផ្សាយឥឡូវមានមនុស្សដែលមកពីប្រទេសផ្សេងៗ។ បើពួកគេរៀនព្រះគម្ពីរក្នុងភាសាកំណើតរបស់ខ្លួន នោះពួកគេភាគច្រើនរៀនសេចក្ដីពិតរហ័សជាង ហើយយល់បានច្បាស់ជាង។ តើមានការរៀបចំអ្វីដើម្បីឲ្យអ្នកចាប់អារម្មណ៍អាចទទួលប្រកាសនវត្ថុតាមភាសាដែលពួកគេយល់ច្បាស់ជាងគេនោះ?
២ ពេលដែលគួរផ្ដល់ប្រកាសនវត្ថុ: នៅពេលដែលមានក្រុមជំនុំពីរឬច្រើនដែលនិយាយភាសាផ្សេង តែផ្សព្វផ្សាយនៅកន្លែងដូចគ្នា នោះក្រុមអ្នកចាស់ទុំនឹងទាក់ទងជាមួយអ្នកត្រួតពិនិត្យកិច្ចបំរើ ដើម្បីធ្វើការរៀបចំមួយដែលក្រុមជំនុំនិមួយៗយល់ព្រមនោះ ក្នុងបំណងឲ្យក្រុមមនុស្សនិមួយៗដែលនិយាយភាសាផ្សេងៗ មានឱកាសស្ដាប់នូវការធ្វើបន្ទាល់យ៉ាងពេញលេញ។ នៅពេលដែលអ្នកផ្សព្វផ្សាយពីផ្ទះមួយទៅផ្ទះមួយ ជាធម្មតា អ្នកផ្សាយមិនគួរផ្ដល់ប្រកាសនវត្ថុក្នុងភាសារបស់ក្រុមជំនុំឯទៀតទេ។ ប៉ុន្តែ នៅពេលដែលអ្នកផ្សព្វផ្សាយ ធ្វើបន្ទាល់ក្រៅផ្លូវការឬនៅកន្លែងសាធារណៈនោះ ពួកគេអាចផ្ដល់ប្រកាសនវត្ថុក្នុងភាសាដែលមនុស្សនៅតំបន់នោះនិយមនិយាយ។ —សូមមើលប្រអប់សំនួរក្នុងកិច្ចបំរើព្រះរាជាណាចក្រយើង សំរាប់ខែតុលា ឆ្នាំ១៩៩០ (ជាភាសាអង់គ្លេស)
៣ ពេលក្រុមជំនុំគួរស្តុកទុកប្រកាសនវត្ថុ: ចុះយ៉ាងណាបើមានបរទេសច្រើនគួរសមនៅក្នុងតំបន់ផ្សាយរបស់អ្នក ប៉ុន្តែគ្មានក្រុមជំនុំដែលនៅក្បែរចេះនិយាយភាសានោះ? បើមានកាលៈទេសៈបែបនេះ ក្រុមជំនុំអាចស្តុកទុកប្រកាសនវត្ថុខ្លះក្នុងភាសានោះ ដូចជាខិត្តប័ណ្ណ សៀវភៅស្តើងតម្រូវ និងមិត្តសំឡាញ់របស់ព្រះ ហើយសៀវភៅចំណេះជាដើម។ អ្នកផ្សាយអាចផ្ដល់ប្រកាសនវត្ថុទាំងនេះ ពេលជួបមនុស្សដែលចេះអានភាសានោះបាន។
៤ របៀបកុម្មង់ប្រកាសនវត្ថុ: បើសិនជាក្រុមជំនុំមិនស្តុកទុកប្រកាសនវត្ថុក្នុងភាសាដែលអ្នកចាប់អារម្មណ៍ចេះអាន តើតាមរបៀបណាដែលយើងអាចទទួលប្រកាសនវត្ថុក្នុងភាសានោះ? អ្នកផ្សាយគួរសួរអ្នកទទួលខុសត្រូវផ្នែកប្រកាសនវត្ថុឲ្យដឹងថា តើមានប្រកាសនវត្ថុណាខ្លះក្នុងភាសានោះ? បើដូច្នេះ ប្រកាសនវត្ថុណាដែលត្រូវការអាចកុម្មង់បាន តាមបញ្ជីសុំប្រកាសនវត្ថុជាបន្ទាប់របស់ក្រុមជំនុំ។
៥ បើសិនជាត្រូវការប្រកាសនវត្ថុជាបន្ទាន់ អ្នកផ្សាយម្នាក់អាចសូមសមាជិកម្នាក់នៃគណៈកម្មាធិការខាងកិច្ចបំរើ ថាអាចកុម្មង់បានឬក៏អត់ មុនបញ្ជីសុំប្រកាសនវត្ថុជាបន្ទាប់របស់ក្រុមជំនុំផ្ញើទៅ។ បើគណៈកម្មាធិការយល់ព្រម អ្នកទទួលខុសត្រូវផ្នែកប្រកាសនវត្ថុឬបុគ្គលម្នាក់ទៀតដែលគាត់ចាត់ឲ្យធ្វើ អាចផ្ញើការកុម្មង់នោះទៅការិយាល័យសាខា តាមប៉ុស្តិ៍ឬតាមទូរស័ព្ទ។ ប្រកាសនវត្ថុនឹងត្រូវផ្ញើតាមអាស័យដ្ឋានធម្មតារបស់ក្រុមជំនុំ ឬតាមអាស័យដ្ឋានផ្សេងក៏បានតាមតម្រូវការ។ បើត្រូវទទួលគ្រាន់តែមួយយប់ឬពីរថ្ងៃប៉ុណ្ណោះ នោះក្រុមជំនុំនឹងត្រូវបង់លុយ។
៦ សូមឲ្យយើងប្រើប្រកាសនវត្ថុគ្រីស្ទានដោយប្រសិទ្ធភាពសំរាប់«មនុស្សទាំងអស់» ទោះជាគេនិយាយភាសាណាក្ដី ដើម្បីឲ្យពួកគេ«បានសង្គ្រោះហើយឲ្យបានស្គាល់សេចក្ដីពិត»។—១ធី. ២:៣, ៤
[Study Questions]
១. ហេតុអ្វីបានជាក្រុមជំនុំជាច្រើនត្រូវការប្រកាសនវត្ថុជាភាសាបរទេស?
២. ពេលមានក្រុមជំនុំពីរឬច្រើនជាងដែលនិយាយភាសាខុសគ្នាតែផ្សព្វផ្សាយនៅកន្លែងដូចគ្នា តើក្រុមទាំងពីរត្រូវជួយគ្នាយ៉ាងដូចម្ដេច?
៣. តើនៅពេលណាដែលក្រុមជំនុំគួរស្តុកទុកប្រកាសនវត្ថុសំរាប់ភាសាបរទេស?
៤. តើយើងអាចទទួលប្រកាសនវត្ថុក្នុងភាសាបរទេស ដែលក្រុមជំនុំអត់ស្តុកទុកដោយដូចម្ដេច?
៥. តើយើងអាចធ្វើអ្វី បើសិនជាយើងត្រូវការប្រកាសនវត្ថុ មុនពេលដែលក្រុមជំនុំទទួលប្រកាសនវត្ថុតាមបញ្ជីសុំជាបន្ទាប់នោះ?
៦. តើយើងមានគោលដៅអ្វី ក្នុងការចែកចាយប្រកាសនវត្ថុគ្រីស្ទាន?