លំហាត់សាឡើងវិញសម្រាប់សាលាកិច្ចបម្រើផ្សាយ
សំណួរដែលមានជាបន្តបន្ទាប់នេះនឹងត្រូវពិចារណាដោយសំណួរនិងចម្លើយនៅឯសាលាកិច្ចបម្រើផ្សាយក្នុងអំឡុងសប្ដាហ៍ចាប់ផ្ដើមថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១២។ ក្នុងសំណួរនីមួយៗមានថ្ងៃខែដែលបញ្ជាក់អំពីសប្ដាហ៍ដែលព័ត៌មាននោះបានត្រូវពន្យល់។
១. តើអាសនៈដែលព្រះបង្ហាញឲ្យអេសេគាលឃើញក្នុងគំនិតតំណាងអ្វី? (អេស. ៤៣:១៣-២០) [ថ្ងៃទី១០ ខែកញ្ញា, w០៧ ១/៨ ទំព័រ៨ វគ្គ១]
២. តើទឹកទន្លេដែលព្រះបង្ហាញឲ្យអេសេគាលឃើញក្នុងគំនិតតំណាងអ្វី? (អេស. ៤៧:១-៥) [ថ្ងៃទី១៧ ខែកញ្ញា, w០៧ ១/៨ ទំព័រ៨ វគ្គ៥]
៣. តើយុវជនជនជាតិយូដាបួននាក់មានមុខស្រស់និងសាច់ល្អដោយព្រោះតែពួកគេបរិភោគបន្លែប៉ុណ្ណោះទេ? (ដាន. ១:១១-១៥) [ថ្ងៃទី២៤ ខែកញ្ញា, w០៧ ១/៩ ទំព័រ៩ វគ្គ១]
៤. តើដើមឈើ ដែលមានកម្ពស់ខ្ពស់ក្រៃលែងក្នុងសុបិនរបស់នេប៊ូក្នេសាតំណាងអ្វី? (ដាន. ៤:១០, ១១, ២០-២២) [ថ្ងៃទី១ ខែតុលា, w០៧ ១/៩ ទំព័រ៩ វគ្គ៥]
៥. តើដានីយ៉ែល ៩:១៧-១៩ បង្រៀនយើងឲ្យចេះអធិដ្ឋានអំពីអ្វីខ្លះ? [ថ្ងៃទី៨ ខែតុលា, w០៧ ១៩ ទំព័រ១១ វគ្គ៥-៦]
៦. តើសញ្ញាមួយណាបាន«តាំងយ៉ាងម៉ឺងម៉ាត់នឹងមនុស្សជាច្រើន» រហូតដល់ឆ្នាំ៣៦ គ.ស. ដែលជាដំណាច់៧០អាទិត្យនោះ? (ដាន. ៩:២៧) [ថ្ងៃទី៨ ខែតុលា, w០៧ ១/៩ ទំព័រ១១ វគ្គ៤]
៧. តើយើងអាចសន្និដ្ឋានយ៉ាងណាពេលទេវតាប្រាប់ដានីយ៉ែលថា៖ «ម្ចាស់ដ៏ធំនៃនគរពើស៊ី»បានឃាត់គាត់? (ដាន. ១០:១៣) [ថ្ងៃទី១៥ ខែតុលា, w១១ ១/១០ ទំព័រ៨ វគ្គ១-២]
៨. តើ«ពួកអ្នកដែលមានប្រាជ្ញា»គឺជាអ្នកណា? ហើយតើយើងគួរមានទស្សនៈយ៉ាងណាចំពោះពួកគាត់? (ដាន. ១២:៣) [ថ្ងៃទី១៥ ខែតុលា, w០៧ ១/៩ ទំព័រ១១ វគ្គ៨]
៩. យោងទៅតាមហូសេ ៤:១១ តើអ្វីជាគ្រោះថ្នាក់មួយដែលបណ្ដាលមកពីការផឹកស្រាច្រើនហួសប្រមាណ? [ថ្ងៃទី២២ ខែតុលា, w១០ ១/២ ទំព័រ៤-៥]
១០. តើយើងរៀនមេរៀនដ៏សំខាន់អ្វីពីហូសេ ៦:៦? [ថ្ងៃទី២២ ខែតុលា, w០៧ ១/១០ ទំព័រ៩ វគ្គ៨; br2 ទំព័រ១០ វគ្គ១១-១២]