កម្មវិធីសម្រាប់សប្ដាហ៍ថ្ងៃទី២៩ ខែតុលា
សប្ដាហ៍ចាប់ផ្ដើមថ្ងៃទី២៩ ខែតុលា
ចម្រៀងលេខ១៣ និងសេចក្ដីអធិដ្ឋាន
□ ការសិក្សាគម្ពីរជាក្រុមជំនុំ:
lv ជំពូកទី៨ វគ្គ១៩-២៦ និងប្រអប់នៅទំព័រ១០៦, ១១០ (៣០នាទី)
□ សាលាកិច្ចបម្រើផ្សាយ:
អំណានគម្ពីរ: ហូសេ ៨-១៤ (១០នាទី)
លំហាត់សាឡើងវិញសម្រាប់សាលាកិច្ចបម្រើផ្សាយ (២០នាទី)
□ ការប្រជុំអប់រំកិច្ចបម្រើ:
១៥នាទី:«របៀបទទួលប្រយោជន៍ពីក្រុមផ្សព្វផ្សាយ»។ សំណួរនិងចម្លើយ។ ពេលពិចារណាប្រអប់នៅទំព័រ៦ សូមសម្ភាសយ៉ាងខ្លីបងប្អូនម្នាក់ដែលមានកិច្ចប្រជុំផ្សព្វផ្សាយនៅផ្ទះរបស់គាត់។ រៀងរាល់សប្ដាហ៍ តើគាត់បានរៀបចំអ្វីខ្លះដើម្បីមានកិច្ចប្រជុំផ្សព្វផ្សាយនៅផ្ទះរបស់គាត់? ហេតុអ្វីបានជាគាត់មានចិត្តអបអរចំពោះឯកសិទ្ធិនេះ?
១៥ នាទី: «វិធីប្រាំយ៉ាងដើម្បីរកសិស្សគម្ពីរ»។ សំណួរនិងចម្លើយ។ ក្រោយបានពិចារណាវគ្គ៦ហើយ សូមអញ្ជើញអស់អ្នកដែលមានសិស្សគម្ពីររីកចម្រើនប្រាប់អំពីអំណរដែលពួកគាត់មាន។
ចម្រៀងលេខ៣១ និងសេចក្ដីអធិដ្ឋាន