កម្មវិធីសម្រាប់សប្ដាហ៍ថ្ងៃទី៧ ខែមករា
សប្ដាហ៍ចាប់ផ្ដើមថ្ងៃទី៧ ខែមករា ឆ្នាំ២០១៣
ចម្រៀងលេខ៩ និងសេចក្ដីអធិដ្ឋាន
□ ការសិក្សាគម្ពីរជាក្រុមជំនុំ:
lv សេចក្ដីពន្យល់បន្ថែម នៅទំព័រ២៥១-២៥៣ (៣០នាទី)
□ សាលាកិច្ចបម្រើផ្សាយ:
អំណានគម្ពីរ: ម៉ាថាយ ១-៦ (១០នាទី)
ទី១: ម៉ាថាយ ៥:២១-៣២ (៤នាទី ឬខ្លីជាង)
ទី២: តើអ្វីអាចធ្វើឲ្យព្រះមិនពេញចិត្តនឹងសេចក្ដីអធិដ្ឋានរបស់យើង?—w០៣ ១/៨ ទំព័រ៩-១០ វគ្គ៨-១០ (៥នាទី)
ទី៣: តើការមានព្រះយេហូវ៉ាជា«ចំណែក»របស់យើងមានន័យដូចម្ដេច?—ជន. ១៨:២០; w១១ ១/៩ ទំព័រ១៥-១៦ វគ្គ៥, ៨, ៩ (៥នាទី)
□ ការប្រជុំអប់រំកិច្ចបម្រើ:
១០ នាទី: យោបល់សម្រាប់ស្នើផ្ដល់ទស្សនាវដ្ដីក្នុងខែមករា។ ការពិគ្រោះ។ សូមចំណាយពេល៣០ទៅ៦០វិនាទីដើម្បីរៀបរាប់អំពីមូលហេតុដែលព័ត៌មានទាំងនោះគួរជាទីចាប់អារម្មណ៍ចំពោះមនុស្សក្នុងតំបន់ផ្សាយ។ បន្ទាប់មក សូមប្រើអត្ថបទខាងដើមក្នុងទស្សនាវដ្ដីប៉មយាម អញ្ជើញអ្នកស្ដាប់ឲ្យបញ្ចេញយោបល់អំពីសំណួរដែលមនុស្សក្នុងតំបន់ផ្សាយនឹងចាប់អារម្មណ៍ រួចមកសូមពួកគាត់ឲ្យយោបល់អំពីបទគម្ពីរដែលចង់អាន។ សូមធ្វើការសម្ដែងអំពីរបៀបស្នើផ្ដល់ទស្សនាវដ្ដី។
១០ នាទី: សេចក្ដីត្រូវការក្នុងក្រុមជំនុំ។
១០ នាទី: សាលប្រជុំស្អាតលើកកិត្ដិយសព្រះយេហូវ៉ា។ ថ្លែងដោយអ្នកចាស់ទុំ។ ព្រះយេហូវ៉ាគឺជាព្រះបរិសុទ្ធ។ ដូច្នេះភាពស្អាតស្អំខាងរូបកាយគួរជាអ្វីដែលសំខាន់ក្នុងចំណោមរាស្ត្ររបស់លោក។ (និក្ខ. ៣០:១៧-២១; ៤០:៣០-៣២) ការជួសជុលថែរក្សាកន្លែងគោរពប្រណិប័តន៍របស់យើងឲ្យបានស្អាតជានិច្ច នោះនាំឲ្យមនុស្សសរសើរព្រះយេហូវ៉ា។ (១ពេ. ២:១២) សូមរៀបរាប់បទពិសោធន៍ក្នុងតំបន់ឬពីសៀវភៅរបស់អង្គការយើង ដែលបង្ហាញថាការបោសសម្អាតសាលប្រជុំឲ្យបានស្អាតបាតនាំឲ្យមានឱកាសផ្សព្វផ្សាយដល់មនុស្សក្នុងតំបន់។ សូមសម្ភាសបងប្រុសម្នាក់ដែលចាត់ចែងខាងផ្នែកបោសសម្អាត និងថែទាំសាលប្រជុំ។ ចូរលើកទឹកចិត្តទាំងអស់គ្នាឲ្យរួមចំណែកថែរក្សាសាលប្រជុំឲ្យបានស្អាត។
ចម្រៀងលេខ១៣ និងសេចក្ដីអធិដ្ឋាន