កម្មវិធីសម្រាប់សប្ដាហ៍ថ្ងៃទី២៦ ខែមករា
សប្ដាហ៍ចាប់ផ្ដើមថ្ងៃទី២៦ ខែមករា
ចម្រៀងលេខ៣០ និងសេចក្ដីអធិដ្ឋាន
□ ការសិក្សាគម្ពីរជាក្រុមជំនុំ:
cl ជំ. ១៩ វ. ៩-១៧ (៣០នាទី)
□ សាលាកិច្ចបម្រើផ្សាយ:
អំណានគម្ពីរ: ពួកចៅហ្វាយ ៥–៧ (៨នាទី)
ទី១: ពួកចៅហ្វាយ ៧:១២-២៥ (៣នាទី ឬខ្លីជាង)
ទី២: តើយើងអាចរៀនពីលោកយេស៊ូយ៉ាងដូចម្ដេច?—lr ទំ. ១៥ (៥នាទី)
ទី៣: តើបញ្ញត្ដិពីរយ៉ាងអ្វីដែលសំខាន់បំផុត?—fg ទំ. ២២ វ. ៤–ទំ. ២៣ វ. ១ (៥នាទី)
□ ការប្រជុំអប់រំកិច្ចបម្រើ:
បទគម្ពីរប្រចាំខែ: ចូរ«ធ្វើការយ៉ាងនឿយហត់ដើម្បីលោកម្ចាស់ ដូចជាខ្ញុំបម្រើម្នាក់ ដោយចិត្តរាបទាប»។—សកម្ម. ២០:១៩
១០ នាទី: សៀវភៅសម្រាប់ស្នើផ្ដល់នៅខែមករានិងកុម្ភៈ។ ការពិគ្រោះ។ សូមអញ្ជើញអ្នកស្ដាប់ឲ្យប្រាប់អំពីបទពិសោធន៍ល្អក្នុងការស្នើផ្ដល់សៀវភៅស្តើងដំណឹងល្អ។ សូមរៀបចំធ្វើការសម្ដែងខ្លីមួយអំពីរបៀបស្នើផ្ដល់សៀវភៅស្តើងនោះ។ ក្រោយមក សូមពិគ្រោះអត្ថបទ«ហេតុអ្វីយើងគួរចេញទៅតំបន់ផ្សាយភ្លាមៗ?»។
១០ នាទី: អ្នកចាស់ទុំដែលបានធ្វើការយ៉ាងនឿយហត់ដើម្បីលោកម្ចាស់ ដូចជាខ្ញុំបម្រើម្នាក់ គឺអ្នកដឹកនាំការសិក្សាទស្សនាវដ្ដីប៉មយាម។ សូមសម្ភាសអ្នកដឹកនាំការសិក្សាទស្សនាវដ្ដីប៉មយាម ដោយប្រើសំណួរដូចតទៅ: តើភារកិច្ចរបស់បងរួមបញ្ចូលអ្វីខ្លះ? ដើម្បីដឹកនាំការសិក្សា តើបងរៀបចំទស្សនាវដ្ដីប៉មយាមយ៉ាងដូចម្ដេច? ហេតុអ្វីបងមិនអាចហៅបងប្អូនទាំងអស់ដែលបានលើកដៃ? តើតាមរបៀបណាអ្នកដែលអាន អ្នកដែលឆ្លើយ និងអ្នកដែលហុចមីក្រូ អាចជួយបងប្អូនឲ្យមានអំណរនិងទទួលប្រយោជន៍ពីការសិក្សាទស្សនាវដ្ដីប៉មយាម? តើតាមរបៀបណាសាលាកិច្ចបម្រើរាជាណាចក្រដែលមាននាពេលថ្មីៗនេះបានជួយបងឲ្យបំពេញភារកិច្ចដ៏សំខាន់នេះ?
១០ នាទី: «ចូរប្រើjw.orgក្នុងកិច្ចបម្រើផ្សាយ ដោយប្រើវីដេអូ‹ចូរធ្វើជាមិត្តសម្លាញ់ព្រះយេហូវ៉ា›»។ ការពិគ្រោះ។ សូមពន្យល់របៀបរកវីដេអូនោះក្នុងគេហទំព័រយើង ហើយចាក់ឲ្យអ្នកស្ដាប់មើល។ សូមអញ្ជើញអ្នកស្ដាប់ឲ្យប្រាប់អំពីរបៀបដែលពួកគេអាចប្រើវីដេអូ«ចូរធ្វើជាមិត្តសម្លាញ់ព្រះយេហូវ៉ា»ក្នុងកិច្ចបម្រើផ្សាយពីផ្ទះមួយទៅផ្ទះមួយ ជាសាធារណៈ ឬក្រៅផ្លូវការ។
ចម្រៀងលេខ២៤ និងសេចក្ដីអធិដ្ឋាន