ហេតុអ្វីយើងគួរចេញទៅតំបន់ផ្សាយភ្លាមៗ?
ពេលយើងចូលរួមប្រជុំសម្រាប់ផ្សព្វផ្សាយ យើងជួបបងប្អូនរួមជំនឿរបស់យើង ហើយជាធម្មតាយើងចង់សំណេះសំណាលគ្នា។ ទោះជាយ៉ាងនោះក៏ដោយ នៅពេលប្រជុំផ្សព្វផ្សាយចប់ យើងគួរចេញទៅតំបន់ផ្សាយភ្លាមៗ ពីព្រោះកិច្ចបម្រើផ្សាយរបស់យើងគឺជាកិច្ចការបន្ទាន់។ (២ធី. ៤:២) ក្រោយចប់ប្រជុំផ្សព្វផ្សាយ បើយើងជាប់និយាយគ្នាកាន់តែយូរ យើងនឹងមានពេលកាន់តែតិចដើម្បីផ្សព្វផ្សាយ។ តាមពិត ពេលយើងទៅដល់តំបន់ផ្សាយ យើងនឹងមានឱកាសច្រើនដើម្បីលើកទឹកចិត្តគ្នា។ ដូច្នេះ បើយើងចេញទៅតំបន់ផ្សាយភ្លាមៗ នេះបង្ហាញថាយើងជាមនុស្សឧស្សាហ៍ ដោយសារយើងជាខ្ញុំបម្រើរបស់ព្រះយេហូវ៉ានិងបុត្ររបស់លោក។—រ៉ូម ១២:១១