ចូរផ្សព្វផ្សាយសេចក្ដីពិតអំពីលោកយេស៊ូដោយចិត្តខ្នះខ្នែង
ពេលយើងដឹងរបៀបផ្សព្វផ្សាយសេចក្ដីពិតអំពីលោកយេស៊ូ យើងកាន់តែមានចិត្តខ្នះខ្នែងផ្សព្វផ្សាយដល់អ្នកឯទៀត។ ជំនឿរបស់យើងមានមូលដ្ឋានលើលោកយេស៊ូដែលជាថ្មគ្រឹះដ៏សំខាន់បំផុត។ (អេភ. ២:២០) បើគ្មានលោក យើងក៏គ្មានសេចក្ដីសង្ឃឹមទទួលជីវិតដែរ។ (សកម្ម. ៤:១២) ដូច្នេះ គឺជាការសំខាន់ដែលមនុស្សទាំងអស់ទទួលស្គាល់តួនាទីរបស់លោកយេស៊ូក្នុងគោលបំណងរបស់ព្រះ។ មនុស្សជាច្រើនបានវង្វេងដោយសារសេចក្ដីបង្រៀនដែលមិនស្របតាមគម្ពីរ។ គួរឲ្យស្ដាយណាស់ ពួកគេមិនបានទទួលពរដែលព្រះបានសន្យាដល់អស់អ្នកដែលបង្ហាញជំនឿលើលោកយេស៊ូនោះទេ។ ចិត្តខ្នះខ្នែងចំពោះសេចក្ដីពិតនឹងជំរុញយើងជួយមនុស្សដែលមានចិត្តស្មោះឲ្យទទួលចំណេះត្រឹមត្រូវអំពីលោកយេស៊ូ អំពីចំណងមិត្តភាពរបស់លោកជាមួយនឹងព្រះ និងអំពីតួនាទីរបស់លោកក្នុងគោលបំណងរបស់ព្រះ។ ក្នុងអំឡុងរដូវពិធីរំលឹក តើអ្នកនឹងផ្សព្វផ្សាយសេចក្ដីពិតអំពីលោកយេស៊ូដោយចិត្តខ្នះខ្នែងឬទេ?