បងស្រីពីរនាក់កំពុងប្រើសៀវភៅស្តើងចូរស្ដាប់ព្រះ នៅប្រទេសឥណ្ឌូណេស៊ី
ពាក្យផ្សាយគំរូ
ទស្សនាវដ្ដីប៉មយាម
សំណួរ: តើអ្នកគិតថាពិភពលោកនេះនឹងប្រសើរជាងទេ បើមនុស្សគ្រប់រូបធ្វើតាមគោលការណ៍នេះ?
បទគម្ពីរ: ហេ. ១៣:១៨
ស្នើផ្ដល់: គម្ពីរលើកទឹកចិត្តយើងឲ្យប្រព្រឹត្តទៀងត្រង់ក្នុងគ្រប់ការទាំងអស់។ ដូច្នេះ យើងគួរប្រព្រឹត្តទៀងត្រង់ក្នុងជីវិតប្រចាំថ្ងៃ។ នេះជាប្រធានបទនៃទស្សនាវដ្ដីប៉មយាមសម្រាប់លេខនេះ។
ទស្សនាវដ្ដីប៉មយាម (ទំព័រចុងក្រោយ)
សំណួរ: ខ្ញុំចង់ដឹងទស្សនៈរបស់អ្នកអំពីសំណួរនេះ។ [សូមអានសំណួរទី១] អ្នកខ្លះជឿថាក្រោយពីយើងស្លាប់ យើងបន្តរស់នៅជាវិញ្ញាណ ជាសត្វ ឬជាបុគ្គលផ្សេងទៀតជាដើម។ រីឯអ្នកខ្លះទៀតជឿថាពេលយើងស្លាប់ទៅគឺសូន្យ។ ចុះអ្នកជឿយ៉ាងណាដែរ?
បទគម្ពីរ: សាស្ដ. ៩:៥
ស្នើផ្ដល់: អត្ថបទនេះពន្យល់ថែមទៀតអំពីអ្វីដែលគម្ពីរបង្រៀនស្តីអំពីរឿងនេះ។ ខ្ញុំសូមលើកទឹកចិត្តអ្នកអានផ្នែកនេះ ហើយលើកក្រោយយើងអាចពិគ្រោះជាមួយគ្នា។
ចូរស្ដាប់ព្រះ
សំណួរ: តើអ្នកចង់រស់នៅក្នុងពិភពលោកដែលមានស្ថានភាពដូចនេះទេ? [សូមបង្ហាញទំព័រ២-៣ រួចទុកឲ្យគាត់ឆ្លើយ]
បទគម្ពីរ: យេ. ២៩:១១
ស្នើផ្ដល់: សៀវភៅស្តើងនេះបង្ហាញអំពីរបៀបដែលយើងអាចស្ដាប់ព្រះដើម្បីមានអនាគតដ៏ត្រចះត្រចង់ ដែលលោកចង់ឲ្យយើងទទួល។ [សូមពិគ្រោះទំព័រ៤-៥]
សូមបង្កើតពាក្យផ្សាយរបស់ខ្លួន
សូមប្រើទម្រង់ពាក្យគំរូខាងលើ ដើម្បីបង្កើតពាក្យផ្សាយរបស់ខ្លួន។