សាក្សីព្រះយេហូវ៉ាកំពុងផ្សព្វផ្សាយដល់ម្ដាយម្នាក់និងកូនស្រី នៅក្រុងវេសបឹងហ្គាល ប្រទេសឥណ្ឌា
ពាក្យផ្សាយគំរូ
ទស្សនាវដ្ដីប៉មយាម
សំណួរ: តើអ្នកគិតថាសេចក្ដីសន្យានេះអាចនឹងក្លាយទៅជាការពិតឬទេ?
បទគម្ពីរ: បប. ២១:៣, ៤
ស្នើផ្ដល់: ទស្សនាវដ្ដីប៉មយាមលេខនេះរៀបរាប់អំពីរបៀបដែលព្រះនឹងសម្រេចសេចក្ដីសន្យារបស់លោក និងអំពីរបៀបដែលអ្នកអាចទទួលប្រយោជន៍ពីសេចក្ដីសន្យានេះ។
ទស្សនាវដ្ដីប៉មយាម (ទំព័រចុងក្រោយ)
សំណួរ: សូមកត់សម្គាល់សំណួរនេះ។ [អានសំណួរទី១និងចម្លើយពីទស្សនៈរបស់មនុស្សខ្លះ ដែលមានក្នុងអត្ថបទនៅទំព័រ១៦] តើអ្នកគិតយ៉ាងណា?
បទគម្ពីរ: ទំនុក. ៨៣:១៨
ស្នើផ្ដល់: អត្ថបទនេះពន្យល់ថែមទៀតថាតើគម្ពីរបង្រៀនយ៉ាងណាអំពីនាមរបស់ព្រះ។
ចូរបង្រៀនសេចក្ដីពិត
សំណួរ: តើយើងអាចដឹងយ៉ាងដូចម្ដេចថាព្រះយកចិត្តទុកដាក់នឹងយើង?
បទគម្ពីរ: ១ពេ. ៥:៧
សេចក្ដីពិត: ព្រះអញ្ជើញយើងឲ្យអធិដ្ឋានទៅលោក ដោយសារលោកយកចិត្តទុកដាក់នឹងយើង។
សូមបង្កើតពាក្យផ្សាយរបស់ខ្លួន
សូមប្រើទម្រង់ពាក្យគំរូខាងលើ ដើម្បីបង្កើតពាក្យផ្សាយរបស់ខ្លួន។