បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • wp20 លេខ ៣ ទំ. ១១
  • ពរសម្រាប់អ្នកដែលស្ដាប់បង្គាប់ព្រះ

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • ពរសម្រាប់អ្នកដែលស្ដាប់បង្គាប់ព្រះ
  • ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់ផ្សព្វផ្សាយ) ២០២០
  • ចំណងជើងតូច
  • អត្ថបទស្រដៀងគ្នា
  • ១. ការ​ស្ដាប់​បង្គាប់​ព្រះ​នាំ​ឲ្យ​យើង​មាន​ប្រាជ្ញា
  • ២. ការ​ស្ដាប់​បង្គាប់​ព្រះ​នាំ​ឲ្យ​យើង​មាន​ជីវិត​សប្បាយ
  • អត្ថន័យនៃ«ការស្រឡាញ់ព្រះ»
    «ចូររក្សាខ្លួនជាមនុស្សដែលព្រះស្រឡាញ់»
  • តើអ្នក«រង់ចាំធ្វើតាមបង្គាប់»ឬទេ?
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០២៣
  • «តើខ្ញុំជាព្រះឬអី?»
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១៦
  • «ក្មេងរាល់គ្នាអើយ! ចូរស្ដាប់បង្គាប់មាតាបិតាខ្លួន»
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៧
មើលបន្ថែមទៀត
ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់ផ្សព្វផ្សាយ) ២០២០
wp20 លេខ ៣ ទំ. ១១
ក្រុមគ្រួសារដ៏មានសុភមង្គលមួយកំពុងចំណាយពេលជាមួយ។ ម្ដាយកំពុងធ្វើម្ហូបជាមួយកូនស្រីម្នាក់នៅផ្ទះបាយ។ ឪពុកកំពុងមើលរូបថតជាមួយកូនស្រីម្នាក់ទៀតនៅកន្លែងទទួលភ្ញៀវ។

យើង​អាច​មាន​ជីវិត​សប្បាយ​ពិត​ប្រាកដ​ដោយ​ពិនិត្យ​មើល​បង្គាប់​របស់​ព្រះ

ពរ​សម្រាប់​អ្នក​ដែល​ស្ដាប់​បង្គាប់​ព្រះ

ម៉ូសេ​ជា​អ្នក​នាំ​សារ​របស់​ព្រះ​បាន​និយាយ​ថា បើ​យើង​ស្ដាប់​តាម​បង្គាប់​ព្រះ យើង​នឹង​ទទួល​ពរ​ពី​លោក។ (​ចោទិយកថា ១០:១៣; ១១:២៧​) យើង​ស្ដាប់​បង្គាប់​ព្រះ​មិន​មែន​ដោយ​សារ​យើង​ខ្លាច​លោក​ដាក់​ទោស​យើង​ទេ តែ​ដោយ​សារ​គុណ​សម្បត្តិ​ដ៏​ល្អ​របស់​លោក នេះ​ទើប​ជំរុញ​ចិត្ត​យើង​ឲ្យ​ស្ដាប់​បង្គាប់​លោក ហើយ​ដោយ​សារ​យើង​ស្រឡាញ់​លោក និង​ចង់​ជៀស​ចេញ​ពី​ការ​ប្រព្រឹត្ត​ណា​ដែល​នាំ​ឲ្យ​លោក​មិន​ពេញ​ចិត្ត។ ​«​ពី​ព្រោះ​ការ​ស្រឡាញ់​ព្រះ មាន​ន័យ​ថា យើង​កាន់​តាម​បញ្ញត្ដិ​របស់​លោក ហើយ​បញ្ញត្ដិ​របស់​លោក​មិន​មែន​ជា​បន្ទុក​ធ្ងន់​ទេ​»។—យ៉ូហាន​ទី​១ ៥:៣

ប៉ុន្តែ​តើ​ការ​ស្ដាប់​បង្គាប់​ព្រះ​នាំ​ឲ្យ​យើង​ទទួល​ពរ​យ៉ាង​ដូច​ម្ដេច? សូម​ពិចារណា​ហេតុ​ផល​ពីរ​យ៉ាង។

១. ការ​ស្ដាប់​បង្គាប់​ព្រះ​នាំ​ឲ្យ​យើង​មាន​ប្រាជ្ញា

​‹ខ្ញុំ​នេះ គឺ​យេហូវ៉ា ជា​ព្រះ​នៃ​ឯង ជា​អ្នក​ដែល​បង្រៀន​ឲ្យ​ឯង​បាន​ទទួល​ប្រយោជន៍ ហើយ​ក៏​នាំ​ឯង​ទៅ​ក្នុង​ផ្លូវ​ដែល​ឯង​គួរ​ដើរ›។—អេ​សាយ ៤៨:១៧

ព្រះ​យេហូវ៉ា​ដែល​ជា​អ្នក​បង្កើត​របស់​យើង​ស្គាល់​យើង​ច្បាស់ ហើយ​លោក​ផ្ដល់​ឲ្យ​យើង​នូវ​ការ​ណែនាំ​ដែល​យើង​ត្រូវ​ការ។ បើ​យើង​ចង់​ទទួល​ប្រាជ្ញា​ពី​ព្រះ​ដើម្បី​ជួយ​យើង​ឲ្យ​ធ្វើ​ការ​សម្រេច​ចិត្ត​ល្អ នោះ​យើង​ត្រូវ​សិក្សា​គម្ពីរ​បរិសុទ្ធ ព្រោះ​ក្នុង​គម្ពីរ​មាន​ការ​ណែនាំ​អំពី​អ្វី​ដែល​ព្រះ​ចង់​ឲ្យ​យើង​ធ្វើ ហើយ​យើង​ក៏​ត្រូវ​ធ្វើ​តាម​អ្វី​ដែល​យើង​បាន​រៀន​ពី​គម្ពីរ​ដែរ។

២. ការ​ស្ដាប់​បង្គាប់​ព្រះ​នាំ​ឲ្យ​យើង​មាន​ជីវិត​សប្បាយ

​«​អស់​អ្នក​ដែល​ឮ​បណ្ដាំ​របស់​ព្រះ​ហើយ​ធ្វើ​តាម ទើប​មាន​សុភមង្គល!​»។—លូកា ១១:២៨

នៅ​សព្វ​ថ្ងៃ​នេះ មនុស្ស​រាប់​លាន​នាក់​ដែល​ស្ដាប់​បង្គាប់​ព្រះ ពួក​គេ​មាន​សុភមង្គល​ពិត​ប្រាកដ។ ជា​ឧទាហរណ៍ សូម​គិត​អំពី​បុរស​ជន​ជាតិ​អេស្ប៉ាញ​ម្នាក់ គាត់​ជា​មនុស្ស​ឆាប់​ខឹង ហើយ​គាត់​ប្រព្រឹត្ត​ចំពោះ​អ្នក​ឯ​ទៀត​ដោយ​មិន​សប្បុរស​ឡើយ សូម្បី​តែ​ជា​មួយ​ប្រពន្ធ​របស់​គាត់​ក៏​ដោយ។ ថ្ងៃ​មួយ​គាត់​បាន​អាន​អំពី​អ្វី​ដែល​ម៉ូសេ​ជា​អ្នក​នាំ​សា​របស់​ព្រះ​បាន​កត់​ទុក ស្ដី​អំពី​ចិត្ត​សុភាព​ស្លូត​បូត​របស់​យ៉ូសែប​ដែល​ជា​កូន​យ៉ាកុប។ យ៉ូសែប​បាន​ត្រូវ​លក់​ឲ្យ​ធ្វើ​ជា​ទាសករ​និង​បាន​ត្រូវ​គេ​ចាប់​ដាក់​គុក​ដោយ​អយុត្តិធម៌ ទោះ​ជា​យ៉ាង​នោះ​ក៏​ដោយ គាត់​បាន​រក្សា​ឲ្យ​មាន​ចិត្ត​ស្លូត​បូត មាន​សន្តិភាព និង​អភ័យ​ទោស​ចំពោះ​អ្នក​ដែល​ធ្វើ​ខុស​នឹង​គាត់។ (​លោកុប្បត្តិ ជំពូក ៣៧​-​៤៥​) បុរស​ជន​ជាតិ​អេស្ប៉ាញ​នោះ​បាន​និយាយ​ថា​៖ ​«​ដោយ​គិត​អំពី​គំរូ​របស់​យ៉ូសែប នេះ​បាន​ជំរុញ​ចិត្ត​ខ្ញុំ​ឲ្យ​បណ្ដុះ​គុណ​សម្បត្តិ​ដូច​ជា ចិត្ត​ស្លូត​បូត ចិត្ត​សប្បុរស និង​ការ​ចេះ​ទប់​ចិត្ត។ ជា​លទ្ធផល ឥឡូវ​ខ្ញុំ​មាន​ជីវិត​សប្បាយ​»។

ស្ដី​អំពី​របៀប​ប្រព្រឹត្ត​ចំពោះ​អ្នក​ឯ​ទៀត គម្ពីរ​បរិសុទ្ធ​ក៏​មាន​ការ​ណែនាំ​ថែម​ទៀត​ដែរ។ សូម​ពិចារណា​អំពី​រឿង​នេះ​នៅ​អត្ថបទ​បន្ទាប់។

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក