របៀបរស់នៅជាគ្រិស្តសាសនិក
ចូរបន្តចាំយាមនិងជាប់រវល់ក្នុងកិច្ចបម្រើព្រះពេលកាលៈទេសៈរបស់អ្នកផ្លាស់ប្ដូរ
ការផ្លាស់ប្ដូរគឺជារឿងដែលជៀសមិនផុតនោះទេ ជាពិសេសក្នុងអំឡុងគ្រាចុងក្រោយបង្អស់នេះ។ (១កូ. ៧:៣១) ទោះជាយើងដឹងទុកជាមុនអំពីការផ្លាស់ប្ដូរឬមិនដឹងក្ដី ហើយទោះជាការផ្លាស់ប្ដូរនោះល្អឬមិនល្អក្ដី ការផ្លាស់ប្ដូរអាចរំខានការគោរពប្រណិប័តន៍របស់យើង ហើយអាចធ្វើឲ្យចំណងមិត្តភាពរបស់យើងជាមួយនឹងព្រះយេហូវ៉ាប្រេះឆា។ តើអ្វីនឹងជួយយើងឲ្យបន្តចាំយាមនិងជាប់រវល់ក្នុងកិច្ចបម្រើព្រះពេលមានការផ្លាស់ប្ដូរផ្សេងៗ? សូមទស្សនាវីដេអូរបៀបរក្សាទម្លាប់ល្អក្នុងការគោរពប្រណិប័តន៍ព្រះកាលដែលរើទៅកន្លែងផ្សេង រួចមកសូមពិចារណាសំណួរដូចតទៅនេះ៖
តើបងប្រុសម្នាក់បានផ្ដល់ឱវាទអ្វីដល់ឪពុកនោះ?
តើតាមរបៀបណាគោលការណ៍នៅម៉ាថាយ ៧:២៥ ជាប់ទាក់ទងនឹងស្ថានភាពរបស់ក្រុមគ្រួសារនោះ?
តើតាមរបៀបណាក្រុមគ្រួសារនោះបានរៀបចំទុកជាមុនដើម្បីរើទៅកន្លែងផ្សេង ហើយតើនោះបានជួយពួកគាត់យ៉ាងដូចម្ដេច?
តើអ្វីបានជួយក្រុមគ្រួសារនោះឲ្យទទួលយកការផ្លាស់ប្ដូរនៅក្នុងក្រុមជំនុំនិងក្នុងតំបន់ផ្សាយ?
តើការផ្លាស់ប្ដូរធំៗអ្វីខ្លះដែលខ្ញុំបានជួបនៅពេលថ្មីៗនេះ?
តើខ្ញុំអាចធ្វើតាមគោលការណ៍ក្នុងវីដេអូនេះចំពោះស្ថានភាពរបស់ខ្ញុំយ៉ាងដូចម្ដេច?