ចំណេះវិសេសពីបណ្ដាំរបស់ព្រះ | ណាហ៊ុម ១–ហាបាគុក ៣
ចូរបន្តចាំយាមនិងជាប់រវល់ក្នុងកិច្ចបម្រើព្រះ
ការបំផ្លាញស្រុកយូដាដោយពួកបាប៊ីឡូនមើលទៅដូចជាមិនអាចកើតឡើងទេ។ ស្រុកយូដានៅក្រោមឥទ្ធិពលដ៏ខ្លាំងក្លានៃស្រុកអេស៊ីប ហើយជនជាតិយូដាគិតថាពួកខាល់ដេខ្សោយជាងពួកអេស៊ីប។ លើសពីនេះទៀត ជនជាតិយូដាជាច្រើននាក់មិនគិតថាព្រះយេហូវ៉ានឹងអនុញ្ញាតឲ្យក្រុងយេរូសាឡិមនិងវិហារក្នុងក្រុងនោះត្រូវបំផ្លាញឡើយ។ យ៉ាងណាក៏ដោយ ទំនាយនោះបានក្លាយជាការពិត ហើយហាបាគុកត្រូវទន្ទឹងរង់ចាំដោយបន្តចាំយាមនិងជាប់រវល់ក្នុងកិច្ចបម្រើព្រះ។
តើអ្វីធ្វើឲ្យខ្ញុំជឿជាក់ថារបៀបរបបពិភពលោកនេះជិតដល់ទីបញ្ចប់?
តើតាមរបៀបណាខ្ញុំអាចបន្តចាំយាមនិងជាប់រវល់ក្នុងកិច្ចបម្រើព្រះ?