ចំណេះវិសេសពីបណ្ដាំរបស់ព្រះ | លូកា ១២-១៣
«អ្នករាល់គ្នាមានតម្លៃជាងចាបពូកជាច្រើនទៅទៀត»
តើខមុននិងខក្រោយជាប់ទាក់ទងយ៉ាងណានឹងពាក្យរបស់លោកយេស៊ូនៅលូកា ១២:៦, ៧? ក្នុងខ៤ យើងឃើញថាលោកយេស៊ូបានប្រាប់អ្នកកាន់តាមលោកមិនឲ្យភ័យខ្លាចនឹងអ្នកដែលប្រហែលជាប្រឆាំងនឹងពួកគេ ឬប្រហែលជាថែមទាំងនឹងសម្លាប់ពួកគេទៀតផង។ លោកយេស៊ូបានជួយអ្នកកាន់តាមលោកឲ្យត្រៀមលក្ខណៈចំពោះការប្រឆាំងដែលនៅខាងមុខ។ លោកបានពង្រឹងទំនុកចិត្តពួកគេថាព្រះយេហូវ៉ាឲ្យតម្លៃចំពោះអ្នកបម្រើម្នាក់ៗ ហើយថាព្រះយេហូវ៉ានឹងមិនឲ្យពួកគេរងទុក្ខរហូតនោះទេ។
ដូចព្រះយេហូវ៉ា តើតាមរបៀបណាយើងអាចចេះយកចិត្តទុកដាក់ចំពោះអ្នកដែលកំពុងទទួលការបៀតបៀន?
តើយើងអាចរកឃើញព័ត៌មានថ្មីៗអំពីសាក្សីព្រះយេហូវ៉ាដែលជាប់គុកដោយសារជំនឿនៅឯណា?
ថ្មីៗនេះ តើបងប្អូនប៉ុន្មាននាក់កំពុងជាប់គុក?