បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • mwb19 ធ្នូ ទំ. ៨
  • ផែនដី«លេបទឹកទន្លេ»

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • ផែនដី«លេបទឹកទន្លេ»
  • កិច្ចបម្រើនិងជីវិតជាគ្រិស្តសាសនិក កំណត់សម្រាប់កិច្ចប្រជុំ (២០១៩)
  • អត្ថបទស្រដៀងគ្នា
  • ពួកអ្នកប្រកាសអំពីរាជាណាចក្រព្រះប្ដឹងទៅតុលាការ
    រាជាណាចក្ររបស់ព្រះចាប់ផ្ដើមគ្រប់គ្រងហើយ!
  • សូមកុំភ្លេចអធិដ្ឋានឲ្យបងប្អូនគ្រិស្តសាសនិកដែលត្រូវគេបៀតបៀន
    កិច្ចបម្រើនិងជីវិតជាគ្រិស្តសាសនិក កំណត់សម្រាប់កិច្ចប្រជុំ (២០១៧)
  • ចូរបម្រើព្រះយេហូវ៉ាដែលជាព្រះនៃសេរីភាព
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០១៨
  • រាស្ត្រស្មោះត្រង់របស់ព្រះគាំទ្រតែរដ្ឋាភិបាលរបស់លោកប៉ុណ្ណោះ
    រាជាណាចក្ររបស់ព្រះចាប់ផ្ដើមគ្រប់គ្រងហើយ!
មើលបន្ថែមទៀត
កិច្ចបម្រើនិងជីវិតជាគ្រិស្តសាសនិក កំណត់សម្រាប់កិច្ចប្រជុំ (២០១៩)
mwb19 ធ្នូ ទំ. ៨
ឯកសារខាងច្បាប់ពីរអង្គការសហប្រជាជាតិអំពីការឃុំខ្លួនសាក្សីព្រះយេហូវ៉ានៅប្រទេសកូរ៉េ ហើយនៅខាងក្រោយឯកសារទាំងនេះមានរូបបងប្អូនកូរ៉េពាក់ឯកសណ្ឋានអ្នកទោស

របៀប​រស់​នៅ​ជា​គ្រិស្ត​សាសនិក

ផែន​ដី​«​លេប​ទឹក​ទន្លេ​»​

មាន​ច្រើន​ដង​ក្នុង​ប្រវត្ដិសាស្ត្រ​ដែល​រដ្ឋាភិបាល​នា​នា​បាន​ជួយ​រាស្ត្រ​របស់​ព្រះ។ (​អែស. ៦:១​-​១២; អេធ. ៨:១០​-​១៣​) សូម្បី​តែ​សព្វ​ថ្ងៃ​នេះ​ក៏​ដោយ យើង​ឃើញ​ថា​«​ផែន​ដី​»​ ឬ​របៀប​របប​ខ្លះ​នៃ​ពិភព​លោក​ដែល​សម​ហេតុ​ផល លេប​«​ទឹក​ទន្លេ​»​នៃ​ការ​បៀត​បៀន​ដែល​បណ្ដាល​មក​ពី​«​នាគ​»​ ពោល​គឺ​មេ​កំណាច​សាថាន។ (​បប. ១២:១៦​) ព្រះ​យេហូវ៉ា​ជា​«​ព្រះ​ដែល​ប្រោស​»​ លោក​អាច​ធ្វើ​ឲ្យ​អ្នក​គ្រប់​គ្រង​ដែល​ជា​មនុស្ស​ផ្ដល់​ការ​សម្រាល​ទុក្ខ​ដល់​រាស្ត្រ​របស់​លោក។—ទំនុក. ៦៨:២០; សុភ. ២១:១

ចុះ​យ៉ាង​ណា បើ​អ្នក​ត្រូវ​ជាប់​គុក​ព្រោះ​តែ​ជំនឿ​របស់​អ្នក? អ្នក​មិន​ត្រូវ​សង្ស័យ​សោះ​ចំពោះ​ព្រះ​យេហូវ៉ា​ដែល​កំពុង​ថែ​រក្សា​អ្នក។ (​លោ. ៣៩:២១​-​២៣; ទំនុក. ១០៥:១៧​-​២០​) សូម​ជឿ​ជាក់​ថា អ្នក​នឹង​ទទួល​រង្វាន់​ដោយ​សារ​ជំនឿ​របស់​អ្នក ហើយ​បង​ប្អូន​ប្រុស​ៗ​របស់​អ្នក​នឹង​ទទួល​ការ​លើក​ទឹក​ចិត្ត ដោយ​សារ​ចិត្ត​ស្មោះ​ភក្ដី​របស់​អ្នក។—ភី. ១:១២​-​១៤; បប. ២:១០

សូម​ទស្សនា​វីដេអូ​បង​ប្អូន​នៅ​ប្រទេស​កូរ៉េ​បាន​ត្រូវ​ដោះ​លែង​ពី​គុក ក្រោយ​មក សូម​ឆ្លើយ​សំណួរ​ដូច​ត​ទៅ​នេះ​៖

  • អស់​ជា​ច្រើន​ឆ្នាំ​មក​នេះ ហេតុ​អ្វី​បង​ប្អូន​ប្រុស​ៗ​រាប់​ពាន់​នាក់​នៅ​ប្រទេស​កូរ៉េ​ខាង​ត្បូង​បាន​ត្រូវ​គេ​ចាប់​ដាក់​គុក?

  • តើ​មាន​សេចក្ដី​សម្រេច​អ្វី​ដែល​នាំ​ទៅ​រក​ការ​ដោះ​លែង​បង​ប្អូន​ខ្លះ​ៗ​របស់​យើង?

  • តើ​តាម​របៀប​ណា​យើង​អាច​ជួយ​បង​ប្អូន​ប្រុស​នៅ​ជុំ​វិញ​ពិភព​លោក​ដែល​កំពុង​ជាប់​គុក​ដោយ​សារ​ជំនឿ​របស់​ពួក​គេ?

  • តើ​យើង​គួរ​ប្រើ​សេរី​ភាព​ដែល​យើង​មាន​យ៉ាង​ដូច​ម្ដេច?

  • តើ​អ្នក​ណា​ដែល​ជា​បុគ្គល​សំខាន់​បំផុត​ដែល​ធ្វើ​ឲ្យ​យើង​ឈ្នះ​រឿង​ក្ដី​ផ្សេង​ៗ​?

គុកនៅកូរ៉េដែលដាក់ទោសសាក្សីព្រះយេហូវ៉ា សំបុត្រជាច្រើនដែលសាក្សីព្រះយេហូវ៉ាបានផ្ញើទៅការិយាល័យសាខាកូរ៉េដើម្បីផ្ញើទៅឲ្យបងប្អូនប្រុសៗដែលជាប់គុក ឪពុកនិងកូនប្រុសឱបគ្នាពេលដែលពួកគេជួបជុំគ្នាវិញ

តើ​ខ្ញុំ​កំពុង​ប្រើ​សេរី​ភាព​របស់​ខ្ញុំ​យ៉ាង​ដូច​ម្ដេច?

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក