បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • wp21 លេខ ២ ទំ. ៧-៩
  • តើទីបញ្ចប់នៃពិភពលោកនេះនឹងកើតឡើងនៅពេលណា?

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • តើទីបញ្ចប់នៃពិភពលោកនេះនឹងកើតឡើងនៅពេលណា?
  • The ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់ផ្សព្វផ្សាយ) ២០២១
  • ចំណងជើងតូច
  • អត្ថបទស្រដៀងគ្នា
  • សូម​ពិចារណា​អ្វី​ពីរ​យ៉ាង ដែល​លោក​យេស៊ូ​បាន​មាន​ប្រសាសន៍ ស្ដី​អំពី​ទី​បញ្ចប់​នៃ​ពិភព​លោក​នេះ​៖
  • សញ្ញា​សម្គាល់​នៃ​ទី​បញ្ចប់
  • ​«​គ្រា​ចុង​ក្រោយ​បង្អស់​»​
  • ផែនដី​ដែល​ជា​សួន​ឧទ្យាន​គឺ​ជិត​មក​ដល់​ហើយ!
  • ចម្លើយចំពោះសំណួរបួនស្តីអំពីទីបញ្ចប់
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១០
  • តើយើងកំពុងតែរស់នៅ«ជាន់ក្រោយបង្អស់»ឬ?
    តើព្រះគម្ពីរពិតជាបង្រៀនយ៉ាងណា?
  • គោលបំណងនៃព្រះនឹងបានសម្រេចឡើងក្នុងពេលឆាប់ៗនេះ
    តើអ្វីជាគោលបំណងនៃជីវិត? តើអ្នកអាចរកឃើញយ៉ាងដូចម្ដេច?
  • តើពិភពលោកនេះជិតមកដល់ទីបញ្ចប់ឬ?
    តើគម្ពីរអាចបង្រៀនយើងអំពីអ្វី?
មើលបន្ថែមទៀត
The ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់ផ្សព្វផ្សាយ) ២០២១
wp21 លេខ ២ ទំ. ៧-៩
លោកយេស៊ូកំពុងពន្យល់សាវ័ករបស់លោកអំពីសញ្ញាសម្គាល់នៃគ្រាចុងក្រោយបង្អស់។

តើ​ទី​បញ្ចប់​នៃ​ពិភព​លោក​នេះ​នឹង​កើត​ឡើង​នៅ​ពេល​ណា?

ដូច​យើង​បាន​រៀន​នៅ​អត្ថបទ​មុន ពេល​គម្ពីរ​រៀប​រាប់​អំពី​ទី​បញ្ចប់​នៃ​ពិភព​លោក​នេះ នេះ​មិន​មាន​ន័យ​ថា ជា​ទី​បញ្ចប់​នៃ​ផែនដី​ឬ​ក៏​មនុស្សជាតិ​ឡើយ។ ផ្ទុយ​ទៅ​វិញ នេះ​មាន​ន័យ​ថា ជា​ទី​បញ្ចប់​នៃ​របៀប​របប​ពិភព​លោក​ដ៏​ពុក​រលួយ និង​អស់​អ្នក​ដែល​គាំទ្រ​របៀប​របប​នោះ។ ប៉ុន្តែ តើ​គម្ពីរ​ចែង​ថា ទី​បញ្ចប់​នៃ​របៀប​របប​ដ៏​ទុច្ចរិត​នេះ​នឹង​កើត​ឡើង​នៅ​ពេល​ណា?

សូម​ពិចារណា​អ្វី​ពីរ​យ៉ាង ដែល​លោក​យេស៊ូ​បាន​មាន​ប្រសាសន៍ ស្ដី​អំពី​ទី​បញ្ចប់​នៃ​ពិភព​លោក​នេះ​៖

​«​ចូរ​ចាំ​យាម ពីព្រោះ​អ្នក​រាល់​គ្នា​មិន​ដឹង​ថ្ងៃ​ឬ​ម៉ោង​នោះ​ឡើយ​»។—ម៉ាថាយ ២៥:១៣

​«​ចូរ​ឃ្លាំ​មើល​ជា​និច្ច ចូរ​ប្រុង​ប្រយ័ត្ន ព្រោះ​អ្នក​រាល់​គ្នា​មិន​ដឹង​ថា​ពេល​ណា​ជា​ពេល​កំណត់​ឡើយ​»។—ម៉ាកុស ១៣:៣៣

គ្មាន​នរណា​ម្នាក់​នៅ​លើ​ផែនដី​នេះ​ដឹង​ច្បាស់​ថា ទី​បញ្ចប់​នៃ​របៀប​របប​ពិភព​លោក​នេះ​នឹង​មក​ដល់​នៅ​ពេល​ណា​ទេ។ ក៏​ប៉ុន្តែ ព្រះ​បាន​រៀបចំ​ពេល​កំណត់ ពោល​គឺ ​«​ថ្ងៃ​និង​ម៉ោង​»​នៃ​ទី​បញ្ចប់​នៃ​របៀប​របប​ពិភព​លោក​នេះ​រួច​ទៅ​ហើយ។ (​ម៉ាថាយ ២៤:៣៦​) ប៉ុន្តែ តើ​នេះ​មាន​ន័យ​ថា គឺ​គ្មាន​វិធី​ដែល​យើង​អាច​ដឹង​ថា ទី​បញ្ចប់​នៃ​របៀប​របប​ពិភព​លោក​នេះ​គឺ​ជិត​ដល់​ឬ? មិន​មែន​ដូច្នោះ​ទេ។ លោក​យេស៊ូ​បាន​ប្រាប់​អ្នក​កាន់​តាម​លោក​អំពី​ព្រឹត្តិការណ៍​មួយ​ចំនួន​ដែល​បញ្ជាក់​ថា ទី​បញ្ចប់​គឺ​ជិត​ដល់​ហើយ។

សញ្ញា​សម្គាល់​នៃ​ទី​បញ្ចប់

ព្រឹត្តិការណ៍​ទាំង​នោះ​គឺ​ជា​សញ្ញា​សម្គាល់​នៃ​«​គ្រា​ចុង​បញ្ចប់​នៃ​របៀប​របប​ពិភព​លោក​»។ លោក​យេស៊ូ​មាន​ប្រសាសន៍​ថា​៖ ​«​ប្រជា​ជាតិ​មួយ​នឹង​លើក​ទ័ព​ទៅ​ច្បាំង​នឹង​ប្រជា​ជាតិ​មួយ ហើយ​រាជាណាចក្រ​មួយ​នឹង​លើក​ទ័ព​ទៅ​ច្បាំង​នឹង​រាជាណាចក្រ​មួយ ក៏​នឹង​មាន​ការ​អត់​ឃ្លាន ថែម​ទាំង​មាន​រញ្ជួយ​ដី​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ​ទៀត​ផង​»។ (​ម៉ាថាយ ២៤:៣, ៧​) លោក​ក៏​មាន​ប្រសាសន៍​ថា នឹង​មាន​«​រោគ​រាតត្បាត​»​ផង​ដែរ។ (​លូកា ២១:១១​) តើ​អ្នក​បាន​ឃើញ​ថា ព្រឹត្តិការណ៍​ផ្សេង​ៗ​ដែល​លោក​យេស៊ូ​បាន​មាន​ប្រសាសន៍​កំពុង​កើត​ឡើង​ដែរ​ឬ​ទេ?

សង្គ្រាម គ្រោះ​ទុរភិក្ស ការ​រញ្ជួយ​ដី និង​ជំងឺ​ផ្សេង​ៗ បានបំផ្លិច​បំផ្លាញ​ផែនដី​នៅ​សម័យ​យើង។ ជា​ឧទាហរណ៍ ក្នុង​ឆ្នាំ​២០០៤ មាន​ការ​រញ្ជួយ​ដី​ដ៏​ខ្លាំង​មួយ​បាន​កើត​ឡើង​នៅ​មហា​សមុទ្រ​ឥណ្ឌា ដែល​បង្ក​ជា​រលក​យក្ស​ស៊ូណាមី ហើយ​បាន​សម្លាប់​ជីវិត​មនុស្ស​ជាង​២២៥.០០០​នាក់។ ក្នុង​រយៈ​ពេល​បី​ឆ្នាំ រោគ​រាត​ត្បាត​កូវីដ​-​១៩ បាន​សម្លាប់​មនុស្ស​៦.៩​លាន​នាក់​ជាង​នៅ​ទូទាំង​ពិភព​លោក។ លោក​យេស៊ូ​បាន​មាន​ប្រសាសន៍​ថា​ព្រឹត្តិការណ៍​ដូច​នេះ​បញ្ជាក់​ថា ទី​បញ្ចប់​នៃ​របៀប​របប​ពិភព​លោក​នេះ​គឺ​ជិត​ដល់​ហើយ។

​«​គ្រា​ចុង​ក្រោយ​បង្អស់​»​

គម្ពីរ​រៀប​រាប់​ថា​គ្រា​មុន​ទី​បញ្ចប់​នៃ​របៀប​របប​ពិភព​លោ​នេះ គឺ​ជា​«​គ្រា​ចុង​ក្រោយ​បង្អស់​»។ (​ពេត្រុស​ទី​២ ៣:៣, ៤​) ធីម៉ូថេ​ទី​២ ៣:១​-​៥​ពន្យល់​ថា នៅ​គ្រា​ចុង​ក្រោយ​បង្អស់​មនុស្ស​នឹង​បដិសេធ​ការ​ធ្វើ​តាម​ខ្នាត​តម្រា​ស្អាត​ស្អំ​ខាង​សី​ស​ធម៌។ (​សូម​មើល​ប្រអប់ ​«​គ្រា​ចុង​បំផុត​មុន​ទី​បញ្ចប់​នៃ​របៀប​របប​ពិភព​លោក​»​) នៅ​សព្វ​ថ្ងៃ​នេះ តើ​អ្នក​ឃើញ​មនុស្ស​មាន​លក្ខណៈ​គិត​តែ​ពី​ប្រយោជន៍​ផ្ទាល់​ខ្លួន លោភ​លន់ កាច​សាហាវ និង​គ្មាន​សេចក្ដី​ស្រឡាញ់​ដែរ​ឬ​ទេ? នេះ​ក៏​ជា​ភ័ស្តុតាង​បញ្ជាក់​យ៉ាង​ច្បាស់​ថា យើង​កំពុង​តែ​រស់​នៅ​ជិត​ទី​បញ្ចប់​នៃ​របៀប​របប​ពិភព​លោក​នេះ​ណាស់​ហើយ។

តើ​គ្រា​ចុង​ក្រោយ​បង្អស់​មាន​រយៈ​ពេល​ប៉ុណ្ណា? យោង​តាម​បទ​គម្ពីរ​គឺ​សល់​«​ពេល​តែ​បន្តិច​បន្តួច​ទេ​»។ បន្ទាប់​មក ព្រះ​នឹង​បំផ្លាញ​ចោល​«​ពួក​អ្នក​ដែល​កំពុង​បង្ខូច​ផែនដី​»។—ការ​បើក​បង្ហាញ ១១:១៥​-​១៨, ១២:១២

សង្គ្រាម

ទាហាននៅក្នុងសមរភូមិ ហើយកំពុងបាញ់កាំភ្លើងពីក្រោយរបាំង។
  • រវាង​ឆ្នាំ​២០០៧​និង​២០១៧ ការ​ស្លាប់​ដែល​បណ្ដាល​មក​ពី​ជម្លោះ​ប្រដាប់​អាវុធ និង​អំពើ​ភេរវកម្ម បាន​កើន​ឡើង​១១៨​ភាគ​រយ។

ជំងឺ

បុរសម្នាក់ដែលមានជំងឺកំពុងគេងលើគ្រែនៅមន្ទីរពេទ្យ។
  • ជំងឺ​ដែល​បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​ច្រើន​បំផុត​គឺ​ជំងឺ​បះ​ដូង ជំងឺ​ដាច់​សរសៃ​ឈាម ជំងឺ​សួត ជំងឺ​ផ្លូវ​ដង្ហើម​ដែល​នាំ​ឲ្យ​ទារក​ស្លាប់​ភ្លាម​ៗ ជំងឺ​រាក​រូស ជំងឺ​មហា​រីក និង​ជំងឺ​របេង។

ការ​អត់​ឃ្លាន

ក្មេងស្រីដែលអត់ឃ្លានម្នាក់កំពុងកាន់ចានគោមមួយ។
  • នៅ​ឆ្នាំ​២០២១ ៩.៨​ភាគ​រយ​នៃ​ចំនួន​មនុស្ស​នៅ​ទូទាំង​ពិភព​លោកមានការអត់ឃ្លាន ហើយ​ក្នុង​ចំណោម​កុមារ​បី​នាក់ មាន​ម្នាក់​ខ្វះ​អាហារ​ដែល​មាន​ជីវជាតិ​ដែល​នាំ​ឲ្យ​ពួក​គេ​ឈប់​លូត​លាស់។

ការ​ផ្សព្វ​ផ្សាយ​ទូទាំង​ផែនដី

សាក្សីព្រះយេហូវ៉ាឈរនៅជិតរទេះផ្សព្វផ្សាយ ហើយកំពុងនិយាយជាមួយបុរសម្នាក់។
  • អ្នក​ផ្សាយ​ជាង​៨.៦​លាន​នាក់ (​សាក្សី​ព្រះ​យេហូវ៉ា​) បានចែកចាយសៀវភៅផ្សេង​ៗ​ជាង១.០០០ភាសា នៅ២៤០ប្រទេស

ផែនដី​ដែល​ជា​សួន​ឧទ្យាន​គឺ​ជិត​មក​ដល់​ហើយ!

ព្រះ​បាន​កំណត់​ថ្ងៃ​និង​ម៉ោង​ដែល​លោក​នឹង​បំផ្លាញ​ពិភព​លោក​ដ៏​ទុច្ចរិត​នេះ​រួច​ទៅ​ហើយ។ (​ម៉ាថាយ ២៤:៣៦​) ប៉ុន្តែ មាន​ដំណឹង​ល្អ​ថែម​ទៀត គឺ​ព្រះ​«​មិន​ចង់​ឲ្យ​អ្នក​ណា​ម្នាក់​ត្រូវ​បំផ្លាញ​ចោល​ឡើយ​»។ (​ពេត្រុស​ទី​២ ៣:៩​) ដូច្នេះ លោក​បាន​ផ្ដល់​ឱកាស​ដល់​មនុស្សជាតិ​ធ្វើ​តាម​ខ្នាត​តម្រា​របស់​លោក។ ហេតុ​អ្វី? ដោយ​សារ​លោក​ចង់​ឲ្យ​ពួក​យើង​រួច​រស់​ជីវិត​នៅ​ទី​បញ្ចប់​នៃ​ពិភព​លោក​នេះ ហើយ​រស់​នៅ​ក្នុង​ពិភព​លោក​ថ្មី​របស់​លោក ពេល​ដែល​ផែនដី​ក្លាយ​ទៅ​ជា​សួន​ឧទ្យាន។

ព្រះ​បាន​រៀបចំ​កម្ម​វិធី​បង្រៀន​នៅ​ទូទាំង​ពិភព​លោក ដើម្បី​ជួយ​មនុស្ស​ឲ្យ​ដឹង​របៀប​ដែល​ពួក​គេ​អាច​រួម​ចំណែក​ក្នុង​ពិភព​លោក​ថ្មី​ក្រោម​រាជាណាចក្រ​របស់​លោក។ លោក​យេស៊ូ​មាន​ប្រសាសន៍​ថា ដំណឹង​ល្អ​អំពី​រាជាណាចក្រ​នឹង​ត្រូវ​ផ្សព្វ​ផ្សាយ​«​នៅ​គ្រប់​ទី​អាស្រ័យ​នៅ​ផែនដី​»។ (​ម៉ាថាយ ២៤:១៤​) នៅ​ឆ្នាំ​២០១៩ សាក្សី​ព្រះ​យេហូវ៉ា​នៅ​ទូទាំង​ពិភព​លោក បាន​ចំណាយ​ពេល​ជាង​រាប់​ពាន់​លាន​ម៉ោង​ក្នុង​ការ​ផ្សព្វ​ផ្សាយ​និង​បង្រៀន​មនុស្ស​អំពី​សេចក្ដី​សង្ឃឹម​ពី​គម្ពីរ។ លោក​យេស៊ូ​មាន​ប្រសាសន៍​ថា​កិច្ច​ការ​ផ្សព្វ​ផ្សាយ​នេះ នឹង​ត្រូវ​ធ្វើ​ឡើង​នៅ​ទូទាំង​ផែនដី​មុន​ទី​បញ្ចប់​មក​ដល់។

ការ​គ្រប់​គ្រង​របស់​មនុស្ស​គឺ​ជិត​ចប់​ហើយ។ ប៉ុន្តែ​ដំណឹង​ល្អ​គឺ អ្នក​អាច​រួច​ជីវិត​នៅ​ទី​បញ្ចប់​នៃ​ពិភព​លោក ហើយ​រស់​នៅ​ផែនដី​ដែល​ជា​សួន​ឧទ្យាន​ដែល​ព្រះ​បាន​សន្យា។ អត្ថបទ​បន្ទាប់​នឹង​ពិភាក្សា​អំពី​របៀប​ដែល​អ្នក​អាច​រស់​នៅ​ក្នុង​ពិភព​លោក​ថ្មី​នោះ។

គ្រា​ចុង​បំផុត​មុន​ទី​បញ្ចប់​នៃ​របៀប​របប​ពិភព​លោក

​«​ចូរ​ដឹង​ថា នៅ​គ្រា​ចុង​ក្រោយ​បង្អស់​នឹង​លំបាក​ខ្លាំង​ណាស់។ ព្រោះ​មនុស្ស​នឹង​ស្រឡាញ់​តែ​ខ្លួន​ឯង ស្រឡាញ់​ប្រាក់ អួត​បំប៉ោង ក្រអឺត​ក្រទម ជា​អ្នក​ជេរ​ប្រមាថ មិន​ស្ដាប់​បង្គាប់​ឪពុក​ម្ដាយ រមិល​គុណ គ្មាន​ភក្ដី​ភាព គ្មាន​សេចក្ដី​ស្រឡាញ់​តាម​ធម្មជាតិ​ជា​មនុស្ស មិន​ព្រម​ស្រុះ​ស្រួល​គ្នា ជា​អ្នក​បង្កាច់​បង្ខូច មិន​ចេះ​ទប់​ចិត្ត កាច​សាហាវ មិន​ស្រឡាញ់​គុណធម៌ ជា​អ្នក​ក្បត់ ធ្វើ​តាម​ទំនើង​ចិត្ត មាន​មោទនភាព​ហួស​ហេតុ​ពេក ស្រឡាញ់​ការ​សប្បាយ​ជា​ជាង​ស្រឡាញ់​ព្រះ ធ្វើ​ឫកពា​ជា​មនុស្ស​មាន​ភក្ដី​ភាព​ចំពោះ​ព្រះ តែ​មិន​ព្រម​ទទួល​ឥទ្ធិពល​ពី​ភក្ដី​ភាព​នោះ​ទេ​»។—ធីម៉ូថេ​ទី​២ ៣:១​-​៥

ទំនាយ​របស់​លោក​យេស៊ូ​ស្ដី​អំពី​«​គ្រា​ចុង​ក្រោយ​បង្អស់​»​នាំ​ឲ្យ​យើង​មាន​សេចក្ដី​សង្ឃឹម

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក